ទេសចរណ៍ខេត្ត Son La ងើបឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីជំងឺរាតត្បាតកូវីដ-១៩

Chia sẻ

(VOVWORLD) - ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងជាបណ្តើរៗ សកម្មភាព ទេសចរណ៍នៅខេត្ត Son La បានស្ដារ ហើយទទួលបានសន្ទុះកំណើនឡើងវិញជាបណ្ដើរៗ។ គោលដៅទេសចរណ៍នានា សុទ្ធតែទទួលស្វាគមន៍ចំនួនភ្ញៀវទេសចរណ៍ដែល កើនឡើងគួរឱ្យចាប់អារម្មណ៍ សូម្បីតែរាល់ថ្ងៃពាក់កណ្តាលសប្តាហ៍ក៏ដោយ។

ទេសចរណ៍ខេត្ត Son La ងើបឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីជំងឺរាតត្បាតកូវីដ-១៩ - ảnh 1ទេសភាពធម្មជាតិដ៏ស្រស់បំព្រងនៅទួលភ្នំតែនៅខ្ពង់រាប Moc Chau។ (រូបថត៖ VOV)
ទោះបីជាពាក់កណ្តាលសប្តាហ៍ក៏ដោយ ក៏ចំនួនភ្ញៀវទៅកាន់តំបន់ទេសចរណ៍ជាតិ Moc Chau ខេត្ត Son La នៅមានចំនួនច្រើនសន្ធឹកសន្ធាប់។ លោក Phan Ngoc Hoang នាយកផ្នែកលក់នៃក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Phuong Hoang នៅស្រុក Moc Chau បានឲ្យដឹងថា៖ ផ្ទុយទៅនឹងបរិយាកាសស្ងាត់ជ្រងំក្នុងអំឡុងពេលមានការ រីករាលដាលនៃជំងឺកូវីដ-១៩ដ៏យូរនោះ ចាប់តាំងពីមានគោលនយោបាយបើកទ្វារឡើង វិញមក តំបន់ទេសចរណ៍ព្រៃស្រល់ភូមិAng ជានិច្ចកាលមានភាពគគ្រឹកគគ្រេង ដោយ មានចំនួនភ្ញៀវទស្សចររហូតដល់ជិត១០០០នាក់ក្នុងមួយថ្ងៃ។ តាមការធ្វើស្ថិតិដោយ ឡែកក្នុងត្រីមាសទីពីរឆ្នាំនេះ តំបន់ទេសចរណ៍របស់ក្រុមហ៊ុនបានទទួលភ្ញៀវមក សម្រាកជាង ១៨០០ នាក់; ភ្ញៀវមកទស្សនានិងទទួលពិសោធន៍ចំនួន ១៨ ពាន់នាក់។
“ដើម្បីបម្រើឲ្យបានល្អនូវតម្រូវការរបស់ភ្ញៀវទេសចរចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២២ ក្រុមហ៊ុនរបស់យើងខ្ញុំ បានកែលម្អសេវាកម្មជាច្រើន ដូចជាបំពេញបន្ថែម សេវាកម្មស្នាក់នៅ កសាងបន្ថែមកន្លែងស្នាក់នៅថ្មីៗហើយ ផ្តល់កន្លែង check-in បន្ថែម សម្រាប់ភ្ញៀវទេសចរ។ ក្រុមហ៊ុនក៏បានកែលម្អសេវាទទួល -ដឹកអ្នកដំណើរដោយ រថយន្តអគ្គិសនី; សេវាជួលតង់ក៏ត្រូវបានកែលម្អគុណភាពឡើងកម្រិតថ្មី ដើម្បីបំពេញ តម្រូវការភ្ញៀវទេសចរក្នុងរដូវកាលទេសចរណ៍រវល់បំផុតនៃ Moc Chau ចាប់ពីខែតុលា ដល់ចុងខែមេសា ឆ្នាំក្រោយ”។
ទន្ទឹមនឹងការវិនិយោគ កែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីបំពេញតម្រូវការរបស់ ភ្ញៀវទេសចរ តំបន់ទេសចរណ៍ នានានៅ Son La ក៏បន្តបង្ហាញពីកម្មវិធី និងផលិត ផលទេសចរណ៍ថ្មីៗ ស្របតាមនិន្នាការទេសចរណ៍ក្រោយជំងឺរាតត្បាត។ យោងតាម នាយករងសារមន្ទីរខេត្ត Son La លោក Nguyen An Dai បានឲ្យដឹង រួមជាមួយ ជំរុញការប្រមូលឯកសារ និងវត្ថុ ដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជនភាគ ពាយ័ព្យក្នុងអំឡុងពេលនៃការតស៊ូនោះ អង្គភាពនេះក៏បន្តវិនិយោគលើការកែលម្អ ប្រព័ន្ធតាំងបង្ហាញដោយ មធ្យោបាយជំនួយ មធ្យោបាយសោតទស្សន៍ គួបផ្សំសំឡេង-ពន្លឺ ជាមួយវត្ថុដើម ដើម្បីបង្កើតចំណុចលេចធ្លោគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ នៅពេលមកទស្សនាទីនេះ។ ចាប់តាំងពីខែមេសាមក សារមន្ទីខេត្ត Son La បាន ទទួលភ្ញៀវទេសចរណ៍ជាង ៨៥ ពាន់នាក មកទស្សនា។
“សារមន្ទីរ Son La បានផ្លាស់ប្ដូរថ្មីការងារបម្រើ ការងារតាំងបង្ហាញនិងពិពណ៌ ជាបណ្ដើរៗ។ ដើម្បីបម្រើការទទួលភ្ញៀវឲ្យបានល្អ យើងខ្ញុំបានប្រមូលធនធានមនុស្ស យ៉ាងអតិបរមា សម្រាប់ការងារបកស្រាយនៅតាមគ្រប់កេរ្តិ៍ដំណែល សំណង់វប្បធម៌ និងវិញ្ញាណ ដែលគ្រប់គ្រងដោយអង្គភាព”។
ទេសចរណ៍ខេត្ត Son La ងើបឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីជំងឺរាតត្បាតកូវីដ-១៩ - ảnh 2ភ្ញៀវទេសចរទៅទស្សកេរ្តិ៍ដំណែលជាតិពិសេសពន្ធនាគារ Son La។ (រូបថត៖ កាសែត Son La)
តាមការធ្វើស្ថិតិក្នុងខេត្ត Son La ទាំងមូល ចាប់ពីដើមឆ្នាំមក ខេត្តបានទទួល ភ្ញៀវទេសចរជិត ២ លាននាក់ កើនឡើងប្រមាណ ៣ ដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ចំណូលសរុបពីសេវាទេសចរណ៍ត្រូវបានប៉ាន់ស្មានថា សម្រេចបានជាង ១,២ លានលានដុង។ លោក Tran Xuan Viet នាយករងមន្ទីរវប្បធម៌ កីឡា និងទេស ចរណ៍ខេត្ត Son La បានឲ្យដឹងថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរ គឺជាសញ្ញាល្អ ហើយជាលទ្ធផលនៃកម្មវិធី ផែនការ និងសកម្មភាពជាច្រើន ដែលគេបានធ្វើសេនា ធិការដល់ថ្នាក់ដឹកនាំខេត្ត ស្តីពីការចេញផ្សាយគោលនយោបាយអភិវឌ្ឍន៍វិស័យ ទេសចរណ៍ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ត្រូវបានគ្រប់គ្រង។
“ខេត្ត Son La មានវិធានការនិងផែនការណែនាំដល់អាជីវកម្មសេវាទេសចរណ៍ និងតំបន់ទេសចរណ៍ ដើម្បីកសាង លើកកំពស់គុណភាពក្នុងការបម្រើភ្ញៀវទេសចរ ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានគ្រប់គ្រាន់ ហើយមានគោលនយោបាយជំរុញ ទេសចរណ៍ ព្រមទាំងបង្ហាញផលិតផលថ្មីៗ ឧទាហរណ៍នៅតំបន់ទេសចរណ៍ជាតិ Moc Chau ភ្លាមៗបន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់នោះ យើងខ្ញុំមានផលិតផលថ្មីមួយ គឺស្ពានកញ្ចក់ដែលជាប់កំណត់ត្រាហ្គីណេស ដូច្នេះហើយបានបង្កើតការចាប់អារម្មណ៍ ហើយជំរុញតម្រូវការ ទាក់ទាញភ្ញៀវទេសចរ”។
ក្នុងឆ្នាំ ២០២២ ខេត្ត Son La ខិតខំទទួលភ្ញៀវទេសចរចំនួន ៣,២ លាននាក់។ ដើម្បីសម្រេចបាននូវគោលដៅនេះ ផ្នែកទេសចរណ៍ Son La កំពុងខិតខំប្រឹងប្រែង ជ្រៀតចូលទីផ្សារថ្មីៗ ពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលសម្រាប់ការផ្សព្វផ្សាយ ទេសចរណ៍ ដោយធានាភាពងាយស្រួល និងភាពទាក់ទាញ។ ទន្ទឹមនឹងនោះ គឺជំរុញ ខ្លាំងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល បណ្តាញសង្គម... ក្នុងបំណងផ្គត់ផ្គង់ព័ត៌មានអំពីវិស័យទេសចរណ៍ឲ្យបានលឿននិងត្រឹមត្រូវបំផុត។ តាមនោះ ទាក់ទាញភ្ញៀវ ទេសចរកាន់តែច្រើនឡើងៗ មកទស្សនា ទទួលពិសោធន៍នៅតាមតំបន់ទេសចរណ៍នៃ មូលដ្ឋាន៕

ប្រតិកម្មទៅវិញ