ទង់ជាតិវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឆ្លើយសំណួររបស់មិត្ត សុខ លីន ដែលចង់ស្វែង យល់អំពីទង់ជាតិ វៀតណាម។


ទង់ជាតិវៀតណាម - ảnh 1ការរចនាទង់ជាតិវៀតណាម

 

  ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត ណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៨៦មកពីប្រទេសនិងតំបន់ដែនដី ចំនួន៣៨លើពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទចំនួន៤របស់មិត្តសុខ លីន មិត្តចិន្តា នៅកម្ពុជានិងលោក Nguyen Van Den នៅខេត្ត Dong Nai ភាគខាងត្បូងវៀតណាម។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឆ្លើយសំណួររបស់មិត្ត សុខ លីន ដែលចង់ស្វែង យល់អំពីទង់ជាតិ វៀតណាម។

ទង់ជាតិវៀតណាមជានិមិត្តរូបឲ្យរដ្ឋអំណាចនិងប្រទេសជាតិវៀតណាម។ ទង់ជាតិវៀតណាមនា បច្ចុប្បន្ន ឬបានហៅថា ទង់ក្រហមផ្កាយមាសនោះ មាន ផ្កាយមាស៥ស្លាប ស្ថិតនៅចំកណ្ដាលផ្ទៃក្រោមចតុកោណណ៌ក្រហម។ រយៈទទឹង ស្មើរនឹង២/៣រយៈបណ្ដោយ។ អ្នករចនាទង់ជាតិវៀតណាមគឺលោក Nguyen Huu Tien ជាអតីតយុទ្ធជនបដិវត្តន៍វៀតណាម។ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Quang Ngoc អនុប្រធានសមាគមន៍វិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម បានឲ្យ ដឹងថា៖

        “ផ្ទៃក្រោមពណ៌ក្រហមជានិមិត្តរូបឲ្យបដិវត្តន៍។ ពណ៌មាសជានិមិត្តរូបឲ្យ ប្រជាជាតិវៀតណាមយើង។ ផ្កាយស្លាបទាំង៥តំណាងឲ្យប្រជាជន៥ស្រទាប់ នោះគឺ បញ្ញាវ័ន្ត កសិករ កម្មករ អាជីវករ និងយុទ្ធជន។ អាចនិយាយបានថា គំនិតនេះត្រូវបានបំផុសឡើងពីលទ្ធិស្នេហារជាតិ ពីប្រពៃណីប្រជាជាតិវៀត ណាម។”

ទង់ជាតិវៀតណាម - ảnh 2ទង់ក្រហមផ្កាយមាសត្រូវបានបង្ហូតនៅតំបន់ដែនដីឆ្ងាយដាច់ស្រយាលរបស់មាតុប្រទេស

        ទង់ក្រហមផ្កាយមាសមានវត្តមានជាលើកដំបូងក្នុងចលនាក្រោកឈរឡើងភាគខាងត្បូងឆ្នាំ១៩៤០ ហើយក្រោយនោះក្លាយទៅជាទង់របស់កម្លាំង Viet Minh (សម្ព័ន្ធភាពដើម្បីឯករាជ្យរបស់វៀតណាម)។ ក្រោយពី Viet Minh ដណ្ដើមបានរដ្ឋ អំណាច នាថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ ទង់ក្រហមផ្កាយមាសត្រូវបានបង្ហូតឡើងជា ផ្លូវការក្នុងពិធីប្រកាសឯករាជ្យនៅទីលាន Ba Dinh។ វាត្រូវបានទទួលស្គាល់ជា ទង់ជាតិរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម តាមក្រិត្យរបស់ប្រធាន រដ្ឋាភិបាលបណ្ដោះអាសន្នលោក Ho Chi Minh នាថ្ងៃទី៥ កញ្ញា ឆ្នាំ១៩៤៥ ហើយ ត្រូវបានរដ្ឋសភានីតិកាលទី១ឆ្នាំ១៩៤៦អះអាងជាថ្មីម្ដងទៀត។ ក្នុងកិច្ចប្រជុំរដ្ឋ សភានីតិកាលទី១ នាថ្ងៃទី២ មិនាឆ្នាំ១៩៤៦ លោកប្រធានហូជីមិញ បានអះអាង ថា៖ “ទង់ក្រហមផ្កាយមាសនេះបានជោគជាំដោយឈាមរបស់ជនរួមជាតិវៀតណាមក្នុង ចលនាក្រោកឈរឡើងភាគខាងត្បូងឆ្នាំ១៩៤០ហើយ។ ទង់នេះក៏រួមដំណើរជា មួយគណៈប្រតិភូរដ្ឋាភិបាលពីទ្វីបអាស៊ីទៅកាន់ទ្វីបអឺរ៉ុប ហើយពីអឺរ៉ុបវិលត្រឡប់ មកអាស៊ីវិញ។ ទង់នេះមានវត្តមានលើទូទាំងប្រទេសវៀតណាមដែរ។ ដូច្នេះ ហើយ ក្រៅពីជនរួមជាតិវៀតណាមទាំង២៥លាននាក់ គ្មានអ្នកណាដែលមានសិទ្ធិ ផ្លាស់ប្ដូរទង់ជាតិនិងបទភ្លេងជាតិវៀតណាមឡើយ”។ នាឆ្នាំ១៩៧៦ ក្រោយពីវៀតណាម ដណ្ដើមបានឯកភាពជាតិ រដ្ឋសភាវៀតណាមនីតិកាលទី៦បានសំរេចយកទង់ ក្រហមផ្កាយមាស ជាទង់ជាតិរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាមួយការផ្លាស់ប្ដូរដ៏តិចតួចមួយចំនួន។

        សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ ប្រសិន បើលោកអ្នកនាងមានសំណួរអ្វីខ្លះ សូមផ្ញើរសំបុត្រទៅអាស័យដ្ឋាន កម្មវិធីផ្សាយ ជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email៖ vov5khmer@gmail.com។ 


ប្រតិកម្មទៅវិញ