កូនភ្លោះ Truc Nhi-Dieu Nhi គឺជាករណីកូនភ្លោះដែលមានឆ្អឹងអាងត្រគាកដោយជាប់គ្នា (រូបថត៖ vietnamnet.vn) |
សូមជូនដំណឹងល្អថាគណៈកម្មការរៀបចំការប្រឡង់ “តើអ្នកយល់ដឹង អ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ២០២០ ”ដែលត្រូវបានរៀបចំឡើងដោយ VOV នឹង អូសបន្លាយរយៈពេលទទួលអត្ថបទចូលរួមការប្រឡង់នេះបន្ថែមទៀតរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ផងដែរ។តោះយើង!សូមរួសរាន់ផ្ញើអត្ថបទចូលរួមការប្រឡង់នេះដើម្បីចាប់យកឱកាសធ្វើជាម្ចាស់រង្វាន់ដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះមិត្តទាំអស់គ្នា។
ពិតជាអស្ចារ្យណាស់! នេះពិតជាព័ត៌មានល្អសម្រាប់មិត្តអ្នកស្តាប់ជាទី ស្រឡាញ់របស់យើង! លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងមក វិស័យសុខាភិ បាលក៏ជាវិស័យដែលមិត្តអ្នកស្តាប់ផ្តោតការយកចិត្តទុកដាក់យ៉ាងច្រើនបំផុត ក្នុងនោះមានមិត្តអ្នកស្តាប់ឈ្មោះ Sokha Neth មកពីប្រទេសកម្ពុជា បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយសំដែងថា៖ « ខ្ញុំពិតជាស្ងើចសរសើរចំពោះការរីកចំរើនគួរឱ្យកត់សំគាល់របស់វិស័យវេជ្ជសាស្រ្តវៀតណាម នៅពេលដែលវះកាត់បំបែកឆ្អឹងអាងត្រគៀកជាប់គ្នារបស់កូនភ្លោះអាយុ ១៣ ខែ Truc Nhi - Dieu Nhi កាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងមក ប្រកបដោយជោគជ័យ ហើយនេះជាព្រឹត្តិការណ៍មួយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សរាប់លាននាក់ទាំងជាតិនិងអន្តរជាតិផងដែរ។ ការចាប់អារម្មណ៍នេះមិនត្រឹមតែជាករណីវះកាត់បំបែកកូនភ្លោះមានលក្ខណៈប្រវត្តិសាស្ត្រដោយសារតែភាពស្មុគស្មាញនិងកម្រមាននៅលើពិភពលោកប៉ុណ្ណោះទេ ហើយនេះថែមទាំងជាសេចក្តីស្រលាញ់និងការអាណិតអាសូររបស់មនុស្សគ្រប់គ្នាចំពោះកុមារីទាំងពីរនាក់ជាកូនភ្លោះនេះដែលបានកើតមកគ្មានរាងកាយពេញលេញទៀតផង។ ខ្ញុំសូមអបអរសាទរចំពោះវិស័យវេជ្ជសាស្រ្តរបស់វៀតណាម។ ”
បាទ! សូមថ្លែងអរគុណចំពោះមិត្តអ្នកស្តាប់ដែលបានផ្ញើសំបុត្រមកកាន់កម្មវិធីយើងខ្ញុំដោយបង្ហាញពីការចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍វេជ្ជសាស្រ្តនៃប្រទេសវៀតណាមនាពេលកន្លងមកនេះ។ លោកអ្នកនិងមិត្តភក្តិជាទីរាប់អាន! អាចនិយាយបានថា កូនភ្លោះ Truc Nhi-Dieu Nhi គឺជាករណីកូនភ្លោះដែលមានឆ្អឹងអាងត្រគាកដោយជាប់គ្នាហើយជើងទាំង ៤ ក៏ដាច់ដោយឡែកពីគ្នា ជាករណីកម្រមាន ពោលគឺមានត្រឹមតែ ៦% នៅលើពិភពលោកប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានជោគជ័យនៃការវះកាត់បំបែកឆ្អឹងអាងត្រគាកដ៏ស្មុគស្មាញដូចពោលខាងលើនេះ វៀតណាមបានបញ្ជាក់ជាថ្មីម្តងទៀតដល់ពិភពលោកអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វេជ្ជាសាស្ត្រវៀតណាមហើយព្រមទាំង បង្កើតទំនុកចិត្តនិងមោទនភាពបន្ថែមទៀតសម្រាប់ប្រជាជនវៀតណាម និយាយដោយឡែក និងវិស័យវេជ្ជសាស្រ្តនៅលើពិភពលោកនិយាយរួមផងដែរ។
ប្រិយមិត្តជាទីមេត្រី! ក្នុងសប្តាហ៍កន្លងមក មានព្រឹត្តិការណ៍គួរឱ្យកត់សំគាល់ មួយទៀតគឺខួបលើកទី ២៥ នៃការចូលជាសមាជិកផ្លូវការក្នុងអាស៊ានរបស់វៀតណាម (ថ្ងៃទី២៨ កក្កដា ឆ្នាំ១៩៩៥- ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០)។ តើអស់រយៈពេល ២៥ ឆ្នាំកន្លងមកធ្វើអមដំណើរជាមួយអាស៊ាន ប្រទេសវៀតណាមបានចូលរួមចំណែកដ៏គួរ ឱ្យចាប់អារម្មណ៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន។ នេះក៏ជា សំណួររបស់មិត្តអ្នកស្តាប់ Srey Pov ពីប្រទេសកម្ពុជាដែលបានផ្ញើសំបុត្រមកកាន់ កម្មវិធីដោយសំដែងទទួលការចែករំលែកអំពីបញ្ហានេះ។
នុងនាមជា ប្រធានអាស៊ាន វៀតណាមបានដាក់ចេញនូវវិធានការណ៍និង យន្តការជាច្រើនដែល មានប្រសិទ្ធិភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩នៅក្នុងតំបន់ទាំងមូល |
មិត្តអ្នកស្តាប់ Srey Pov ជាទីរាប់អាន! អាចនិយាយបានថាក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក វៀតណាមបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់អាស៊ាន។ វៀតណាម បានចូលរួមយ៉ាងសកម្មក្នុងការកសាងនិងតម្រង់ទិសដៅអភិវឌ្ឍនូវការសំរេចចិត្តដ៏ សំខាន់ៗរបស់អាស៊ាន ក្នុងនោះមានធម្មនុញ្ញអាស៊ាន ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងផែនការមេដែលភ្ជាប់មកជាមួយជាដើមផងដែរ។ លើសពីនេះទៅទៀត វៀតណាមបានរួមចំណែកយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរួមរបស់អាស៊ានជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័នយោបាយ សន្តិសុខ វប្បធម៌ សង្គមនិងសេដ្ឋកិច្ច ក៏ដូចជាជាអធិបតីក្នុងការរៀបចំព្រឹត្តិការណ៍ ពាក់ព័ន្ធនានាស្របតាមកាតព្វកិច្ចនៃប្រទេសជាសមាជិកផងដែរ។ ទន្ទឹមនឹងនេះ ឆ្នាំនេះ វៀតណាមក៏ធ្វើជាប្រធានអាស៊ាន ២០២០ បានយ៉ាងល្អណាស់ ក្នុងបរិបទ ដែលតំបន់និងពិភពលោកទាំងមូលកំពុងទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរទាំង ខាងមនុស្សនិងសំភារៈដោយសារតែជំងឺរាតត្បាតកូវីឌ១៩ បង្កឡើង ហើយក្នុងនាមជា ប្រធានអាស៊ាន វៀតណាមបានដាក់ចេញនូវវិធានការណ៍និង យន្តការជាច្រើនដែល មានប្រសិទ្ធិភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ នៅក្នុងតំបន់ទាំង មូល។ ការកសាងនិងពង្រឹងសហគមន៍អាស៊ានដ៏រឹងមាំនិងខ្លួនទីពឹងខ្លួននឹងក្លាយទៅ ជាទីបង្អែកដ៏មុតមាំសម្រាប់វៀតណាម ដើម្បីជំនះពុះពាររាល់ការលំបាកលំបិនដែលកាន់តែធំ ឡើងៗនាពេលខាងមុខនេះផងដែរ។
ទេសភាពដ៏ស្រស់ស្អាតនៃបឹងឈូកនៅជើងភ្នំ Hang Mua |
លោកអ្នកនាងជាទីមេត្រី! ដើម្បីផ្លាស់ប្តូរបរិយាកាស ក្នុងកម្មវិធីប្រអប់សំបុត្រថ្ងៃ នេះយើងខ្ញុំសូមឧទេសនាមមិត្តអ្នកស្តាប់អំពីគោលដៅទេសចរណ៍មួយដែលទាក់ទាញយុវវ័យជាច្រើននៅលើទឹកដីបុរាណ Ninh Binh ដើម្បីថតរូប (Check-in) ក្នុងឱកាសរដូវក្តៅនេះ នោះគឺជាទេសភាពដ៏ស្រស់ស្អាតនៃបឹងឈូកនៅជើងភ្នំ Hang Mua។ តោះយើង រួមគ្នាស្វែងយល់គោលដៅទេសចរណ៍នេះអ្នកទាំងអស់គ្នាណា៎។
បឹងឈូកនៅជើងភ្នំ Ngoa Long ចំណុះតំបន់ទេសចរណ៍ Hang Mua ដែល មានទីតាំងស្ថិតនៅភូមិ Khe Dau Ha ឃុំ Ninh Xuan ស្រុក Hoa Lu ហើយមានចម្ងាយ ប្រមាណ ៧ គីឡូម៉ែត្រពីទីក្រុង Ninh Binh។ នៅជុំវិញបឹងឈូក មានទស្សនីយភាពដ៏ រ៉ូមែនទិច ដោយសារម្ខាងជាវាលស្រែធំល្វឹងល្វើយ ហើយម្ខាងទៀតគឺជាកំពូលភ្នំ Hang Mua។ បឹងឈូកនេះតែងតែជាប់ចំណាត់ថ្នាក់ជាទៀងទាត់ក្នុង Top កន្លែងថតរូបដ៏ល្អ បំផុតជាមួយនឹងផ្កាឈូកដ៏ស្រស់ស្អាតបំផុតផងដែរ។ ជាពិសេស បើផ្កាឈូកធម្មតា ភាគច្រើនរីកក្នុងរយៈពេល ១-២ ខែតែប៉ុណ្ណោះ ប៉ុន្តែផ្កាឈូកនៅទីនេះវិញ អាចរីក រហូតដល់ចុងឆ្នាំ ពីព្រោះតែផ្កាឈូកនៅទីនេះជាប្រភេទផ្កាឈូកនាំមកពីជប៉ុន ហេតុ ដូច្នេះពេលវេលាដែលរីកផ្កា គឺមានរយៈពេលវែងជាងធម្មតាផងដែរ។ គួរឲ្យបញ្ជាក់ថា ចាប់តាំងពីលេចចេញមក បឹងឈូកនៅក្រោមជើងភ្នំ Hang Mua ត្រូវបានគេចាត់ទុកថា ជាបឹងឈូកដ៏ស្រស់ស្អាតបំផុតនៅប្រទេសវៀតណាម ហើយក៏មិនសូវមានកន្លែងជាច្រើនប៉ុន្មានដែលមានផ្កាឈូករីកជាច្រើនដូចនៅទីនេះនោះឡើយ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះ ព័ត៌មានខាងលើនេះ ហើយកុំភ្លេចចូលរួមការប្រឡង «តើអ្នកដឹងអ្វីខ្លះអំពី ប្រទេស វៀតណាម»។ រាល់បែបបទ គោលការណ៍ និងរង្វាន់ដ៏គួរឲ្យទាក់ទាញនៃការប្រឡង នេះ ត្រូវបានយើងខ្ញុំ បង្កោះលើគេហទំព័រ www.vovworld.vn ។ លោកអ្នកនាង អាចផ្ញើអត្ថបទសរសេរ យោបល់ ឬសំណួរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com។