VOV Media នាំកម្មវិធីផ្សាយសម្លេង ទូរទស្សន៍និងកាសែតអេឡិចត្រូនិករបស់ VOV ខិតមកជិតជាមួយទស្សនិកជន

Chia sẻ
(VOVWORLD) -ដើម្បីឆ្លើយតបនឹងតម្រូវការទាក់ទងផ្ទាល់នូវព័ត៌មានរបស់ទស្សនិកជន តាមរយៈវីធី ផ្សេងៗគ្នានោះ នាពេលថ្មីៗនេះ វិទ្យុសម្លេងវៀតណាមបានអនុវត្តការដំឡើង Software “VOV Media” ដោយមានសម្បទានិងមានប្រយោជន៍ថ្មីជាច្រើន។

 

        លើគេហទំព័រ vovworld.vn ដោយកំណែភាសាកូរ៉េខាងត្បូងគឺឆ្ពោះទៅមុខសញ្ញា ជាមិត្តអ្នកស្តាប់នៅឯបរទេសនិងសហគមន៍ជនវៀតណាមនៅឯបរទេស។ ជា ពិសេសគឺមិត្តអ្នកស្តាប់ជាជនកូរ៉េខាងត្បូងនិងមិត្តអ្នកស្តាប់ប្រើប្រាស់ភាសាកូរ៉េខាង ត្បូងក៏ដូចជាសហគមន៍អណិកជនវៀតណាមនៅកូរ៉េខាងត្បូង៕

ជាមួយនឹង “VOV Media” កំណែថ្មីដែលបច្ចុប្បន្នកម្មរាល់សម្បទាថ្មី ទស្សនិកជន របស់វិទ្យុសម្លេងវៀតណាមអាចស្តាប់ឡើងវិញនូវកម្មវិធីផ្សាយសម្លេងនិងអាចកត់ទុក នូវកម្មវិធីផ្សាយសម្លេងឬបទចម្រៀងដែលខ្លួនពេញចិត្ត។        ជាមួយនឹង “VOV Media” មិត្តអ្នកស្តាប់អាចស្តាប់ដោយឥតគិតថ្លៃកាណាល់ ផ្សាយសម្លេងរបស់វិទ្យុសម្លេងទាំងអស់ ពោលគឺ ពី VOV1 ដល់ VOV5 កាណាល់ផ្សាយតំបន់និងកាណាល់ផ្សាយឯកទេស ដូចជា VOVG, VOVFM89 និង MEKONG។ ក្រៅពីសម្បទាស្តាប់វិទ្យុសម្លេង Online មក VOV Media បានផ្តល់ជូនមិត្តអ្នកស្តាប់នូវ កាណាល់ទូរទស្សន៍ចំនួនពីរគឺ VTC1 និង VOVTV ទៀតផង។ ដើម្បីប្រើប្រាស់កំណែថ្មី “VOV Media” នេះ មិត្តអាចចុច Play Store (សម្រាប់ប្រព័ន្ធប្រតិបត្តិ Android) និង App Store (សម្រាប់ប្រព័ន្ធប្រតិបត្តិ IOS) ដើម្បីទាញយកដំឡើងនិងទស្សនានូវកម្មវិធីគួរឲ្យទាក់ទាញរបស់វិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ