អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅទីក្រុង Son La

Thu Hang-Hong Anh
Chia sẻ

(VOVWORLD) - មានចម្ងាយ ៣០០គីឡូម៉ែត្រ ពីរដ្ឋធានីហាណូយ ទីក្រុង Son La មានទស្សនីយភាពធម្មជាតិធំសម្បើមជាមួយនឹងលក្ខណៈអាកាសធាតុគួរឲ្យទាក់ទាញ។ ក្រៅពីនោះ  នៅទូទាំងខេត្ត មានជនជាតិចំនួន ១២ កំពុងរួមរស់ បង្កើតឡើងគំនូរវប្បធម៌ប្លែកដ៏វិសេសវិសាល។ ទាំងអស់នេះ គឺជាលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុង Son La ក្នុងការអភិវឌ្ឍគំរូទេសចរណ៍សហគមន៍ ដែលជាផលិតផលទេសចរណ៍ពិសេសមួយក្នុងតំបន់។

អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅទីក្រុង Son La - ảnh 1Homestay Tien Quan នៅភូមិ Bo សង្កាត់ Chieng An ទីក្រុង Son La  (រូបថត៖ Thanh Thuan)

ត្រូវចំណាយពេលត្រឹមតែប៉ុន្មាននាទីក្នុងការធ្វើដំណើរ អ្នកទេសចរអាចទៅកាន់ភូមិទេសចរណ៍សហគមន៍ដែលមានទីតាំងនៅចំកណ្តាលទីក្រុង និងរីករាយជាមួយបទពិសោធន៍នៃការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍។

 មានចម្ងាយពីមជ្ឈមណ្ឌលទីក្រុង Son La ប្រហែល៥ គីឡូម៉ែត្រ ភូមិ Bo ឃុំ Chieng An នៃទីក្រុង Son La មានគ្រួសារចំនួន ២៥៥ គ្រួ និងជនជាតិចំនួន ៥ គឺ Thai, Muong, Kinh, Ho Mu និង H’Mong។ ក្រុមទេសចរណាមួយមកដល់ទីក្រុង Son La ក៏គឺតែងតែចង់រីករាយនឹងលំហវប្បធម៌សង្គមប្រពៃណីរបស់ជនជាតិភាគតិចនៅទីនេះផងដែរ។

លោក Nguyen Tien Quan ម្ចាស់ Homestay Tien Quan នៅភូមិ Tien Quan ឃុំ   Chieng An ទីក្រុង Son La បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៥ ទីក្រុង Son La បានចេញសេចក្តីសម្រេចចិត្តចំនួន ២០ ស្តីពីការអភិវឌ្ឍទេសចរណ៍សហគមន៍ ដោយបានជ្រើសរើសគ្រួសារចំនួន ៤ សម្រាប់ទេសចរណ៍សហគមន៍ ក្នុងនោះមានទាំងគ្រួសាររបស់លោក Quan ផងដែរ។ នៅឆ្នាំ ២០១៦ លោកបានចូលនិវត្តន៍ ហើយត្រូវបានជ្រើសរើសជាអ្នកត្រួយត្រាយក្នុងវិស័យទេសចរណ៍នេះ។ នាឆ្នាំ ២០១៧ ក្នុងឱកាសដែល Son La ធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យវប្បធម៌វៀតណាម - ឡាវ ទីក្រុងបានផ្តោតសំខាន់លើការបណ្តាក់ទុនសម្រាប់ទម្រង់ Homestay ដើម្បីទទួលភ្ញៀវ ហើយត្រូវបានរក្សារហូតដល់បច្ចុប្បន្ន។ លោក Quan បានចែករំលែកថា៖  “កាលបើលដំបូង មានការភ្ញាក់ផ្អើលច្រើន ទោះបីជាខេត្តខ្លះធ្វើរួចហើយ ប៉ុន្តែសម្រាប់ខ្ញុំវាថ្មីពេក ទេសចរណ៍សហគមន៍ក៏ខុសពីសណ្ឋាគារ និងភោជនីយដ្ឋានដែរ ហើយយើងជាអ្នកត្រួសត្រាយ ដូច្នេះ វាជាការងារលំបាកខ្លាំង។ ថ្វីត្បិតដូច្នេះក៏ដោយ  ប៉ុន្តែខ្ញុំក៏បានមើលឃើញថា ការធ្វើ Homestay  បង្កើនប្រាក់ចំណូលដល់គ្រួសារខ្ញុំ មានឱកាសវិនិយោគទិញអចលនទ្រព្យ ទិញរបបរបរមានតម្លៃសម្រាប់គ្រួសារ និងបម្រើភ្ញៀវទេសចរ។ យើងក៏បានចូលរួមចំណែកក្នុងកាអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់នេះផងដែរ។ ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិបានស្គាល់ដល់សម្រស់ស្រុកកំណើតភុមិ Bo ដែរ។  ពោលគឺ Homestay ក៏រួមចំណែកបង្កើតសោភ័ណភាពភូមិផងដែរ”។

ភូមិ Ham ឃុំ Chieng Xom មានចម្ងាយប្រហែល ៣គីឡូម៉ែត្រពីកណ្តាលទីក្រុង Son La។ ទីតាំងនេះមានទេសភាពដ៏ស្រស់ស្អាតជាមួយវាលស្រែ ល្អាង Tham Lieng និងទន្លេ Nam La ដែលមានសភាពស្ងប់ស្ងាត់។ ភូមិ Ham នៅតែរក្សាបាននូវវប្បធម៌ប្រពៃណីរបស់ជនជាតិ Thai ដដែល ទាក់ទងនឹងស្ថាបត្យកម្មផ្ទះ ទំនៀមទម្លាប់ និងវប្បធម៌ធ្វើម្ហូប...។ នៅក្នុងភូមិ Ham ភ្ញៀវទេសចរណ៍អាចចូលរួមក្នុងសកម្មភាពផលិតកម្ម ជាមួយប្រជាជននៅទីនេះ ដូចជាចុះស្រែ ច្បាប់ត្រី និងរុករករូងភ្នំ។

បើចង់បង្កើនបទពិសោធន៍ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរបានប្រហែល ៥គីឡូម៉ែត្រ ដើម្បីមកភូមិ Mong  (ឃុំ Hua La) ដែលមានប្រភពទឹកក្ដៅពេញមួយឆ្នាំ នៅសីតុណ្ហភាព ៣៦ ដល់ ៣៨ អង្សាសេ ដែលមានសារធាតុរ៉ែធម្មជាតិ។

តាំងពីចូលរួមសកម្មភាពទេសចរណ៍សហគមន៍មក ជីវភាពរស់នៅរបស់ប្រជាជនភូមិ Mong  (ឃុំ Hua La) ក៏បានផ្លាស់ប្តូរជាវិជ្ជមានផងដែរ។ បច្ចុប្បន្នភូមិនេះមានគ្រួសារ ជិត ៦០ គ្រួដែលផ្តល់សេវាងូតទឹករ៉ែ និងពីរគ្រួសារទៀតកំពុងដំណើរការសេវា homestay ផងដែរ។

អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅទីក្រុង Son La - ảnh 2ភូមិ Mòng ឃុំ Hua La (រូបថត៖ vietnamtourist.vn)

មកដល់រមណីយដ្ឋាន បទពិសោធន៍នៃជីវភាពរស់នៅក្នុងភូមិនានានៃទីក្រុង Son La ភ្ញៀវទេសចរនឹងមើលឃើញលក្ខណៈពិសេសប្លែកៗ រួមទាំងម្ហូបជនជាតិ និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។ ដោយប៉ុនប្រសពនឹងមុខម្ហូបជនជាតិភាគតិច អ្នកស្រី Lu Thi Phuc មានស្រុកកំណើតនៅភូមិ Bo មេចុងភៅ Homestay Tien Quan បានឲ្យដឹងថា៖ “មុខម្ហូបរបស់ជនជាតិ Thai មានរសជាតិហឹរពិសេសដូចជា ខ្ញី ស្លឹកគ្រៃ ខ្ទឹមស ម្ទេស , ម៉ាក់ខេន., ផ្សំជាមួយគ្រឿងទេសផ្សេងៗទៀត ដើម្បីដើម្បីបង្កើតក្លិនឈ្ងុយឆ្ងាញ់។ ឧទាហរណ៍ មាន់ត្រូវបន្ថែមស្លឹកក្រូចឆ្មា ត្រីត្រូវបន្ថែមស្លឹកជីវ៉ាន់ស៊ុយ...។ ម្ហូប Thai ភាគច្រើនមានដូចជាសាច់អាំង មាន់អាំងជាមួយត្រីអាំង ជាដើម។   ម្ហូបមួយចំនួនផ្សេងទៀតដូចជា ស៊ុប bon, ស៊ុបផ្លែឈើជូរ តាមរដូវកាល… ទាំងនោះគឺជាមុខម្ហូបសម្រាប់យើងទទួលភ្ញៀវ”។

ទាក់ទងនឹងការផ្លាស់ប្តូរវប្បធម៌ homestay ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត ជាមួយនឹងជួបប្រាស្រ័យជាមួយនឹងក្បាច់រាំរបស់ក្រុមជនជាតិ Thai, Muong, Meo, Mong  និង Kho Mu ផងដែរ។ ទេសចរណ៍សហគមន៍ ហូបជុំគ្នា ស្នាក់នៅជាមួយគ្នា សប្បាយជាមួយគ្នា។ ទេសចរណ៍សហគមន៍ ធ្វើឱ្យអ្នកទស្សនាមានផាសុកភាព ហើយម្ចាស់ក៏កាន់តែសប្បាយរីករាយផងដែរ។

ដោយមើលឃើញពីការផ្លាស់ប្តូររបស់គ្រួសារដែលចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍នៅ Son La លោក Nguyen Thuong Ngan ជាអ្នកថតរូប និងជាសមាជិកក្លឹបហាណូយ Pho បានចែករំលែកថា៖ “ខ្ញុំបានមកដល់ Son La អស់រយៈពេល ១០ ឆ្នាំហើយ ហើយខ្ញុំបានមកទីនេះជាច្រើនដង។ ហើយអ្វីដែលល្អបំផុតគឺគុណភាពជីវភាពរបស់ប្រជាជនបានប្រសើរឡើង ចាប់តាំងពីការចូលរួមប្រកបដោយវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍សហគមន៍។ ទោះជាយ៉ាងណាក៏ដោយ អត្តសញ្ញាណវប្បធម៌ ក៏ដូចជាបុគ្គលិកលក្ខណៈរបស់ពួកគេនៅតែដដែល សាមញ្ញ និងរួសរាយរាក់ទាក់”។

គំរូទេសចរណ៍តាមសហគមន៍នៅទីក្រុង Son La រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ទំនៀមទម្លាប់ប្រពៃណី ល្បែងប្រជាប្រិយ ពិធីបុណ្យ និងសិប្បកម្មប្រពៃណីជាច្រើនត្រូវបានស្ដារឡើងវិញ ត្រូវបានរក្សា និងលើកតម្កើងនៅពេលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍវិស័យទេសចរណ៍ រួមចំណែកដល់ការធ្វើពិពិធកម្មសកម្មភាពបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ៕

ប្រតិកម្មទៅវិញ