អ្នកនិពន្ធស៊ែប៊ី Marko Nikolic និងសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ ក្នុងប្រលោមលោក “Church Street”

Chia sẻ

(VOVWORLD) -  “វិថី Nha Tho” (Church Street ) ដែលជាប្រលោម លោករបស់អ្នកនិពន្ធវ័យក្មេងស៊ែប៊ី Marko Nikolic ទើបទទួលបានរង្វាន់ Bui Xuan Phai ដើម្បីក្តីស្រឡាញ់ហាណូយ លើកទី ១៣ ឆ្នាំ ២០២០ នៅក្នុងប្រភេទវណ្ណកម្ម ព្រោះតែក្តីស្រឡាញ់ហាណូយ។ ប្រលោមលោកដែលមានទំព័រដំបូងអំពីហាណូយពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលអ្នកអានណាម្នាក់ក៏បានកោតសរសើរចំពោះការស្រឡាញ់ ការយល់ដឹងនិងភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ភាសាវៀតណាមរបស់អ្នកនិពន្ធដែរ។ ធ្លាប់មានអ្នកនិពន្ធបរទេសជាច្រើនដែលសរសេរសៀវភៅអំពីប្រទេសវៀតណាម ប៉ុន្តែ Marko Nikolic គឺជាអ្នកនិពន្ធបរទេសដំបូងគេ ដែលបានបោះពុម្ពប្រលោមលោកជាភាសាវៀតណាម។

អ្នកនិពន្ធស៊ែប៊ី Marko Nikolic និងសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ ក្នុងប្រលោមលោក “Church Street”  - ảnh 1 វិថី Nha Tho ប្រលោមលោកដើមដំបូងជាភាសាវៀតណាមរបស់អ្នកនិពន្ធបរទេស Marko Nikolic

Marko Nikolic មានអាយុ ៣២ ឆ្នាំជាជនជាតិស៊ែប៊ី ដែលបានបង្រៀនភាសាអង់គ្លេសនៅវៀតណាមតាំងពីឆ្នាំ ២០១៤ មក។ បច្ចុប្បន្នលោករស់នៅនិងធ្វើការនៅទីក្រុងហាណូយ។ Marko Nikolic សរសេរសៀវភៅតាំងពីលោកមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ ហើយបានបោះពុម្ភផ្សាយសៀវភៅ ២ ក្បាលនៅអឺរ៉ុប។ ពេលវេលានៅទីក្រុងហាណូយជាមួយនឹងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បានធ្វើឱ្យ Marko យល់ថា ជីវភាពនៅទីនេះខុសឆ្ងាយពីគំនិតផ្ទាល់ខ្លួន ហើយលោកបំផុសគំនិតសរសេរ ប្រលោមលោក បន្ទាប់ពីលោកបានបោះពុម្ភផ្សាយរឿងខ្លីជាភាសាវៀតណាម។

“ខ្ញុំចំណាយពេលមួយឆ្នាំ គិតអំពីអ្វីដែលខ្ញុំចង់សរសេរនិងប្រធានបទអ្វីខ្លះ។ បន្ទាប់ពីរៀបចំផែនការរួចមក ខ្ញុំបានចំណាយពេលមួយឆ្នាំទៀតដើម្បីសរសេរឡើងសៀវភៅនេះ។ ខ្ញុំបានអានសៀវភៅប្រហែល ៥០ ទៅ ៦០ ក្បាល។ ១ ថ្ងៃខ្ញុំអាចសរសេរបានត្រឹមតែ ១ ទំព័រ ប៉ុណ្ណោះ”។ នេះបើយោងតាមការសំណេះសំណាលរបស់លោក Marko។

“Church Street” បានបង្ហាញមុខជូនមិត្តអ្នកអានវៀតណាមនៅខែកញ្ញាឆ្នាំ ២០១៩។ ប្រលោមលោកមួយក្បាលសរសេរអំពីហាណូយរបស់អ្នកនិពន្ធបរទេសវ័យក្មេងបានធ្វើឱ្យមនុស្សជាច្រើនគិតថា “វិថី Nha Tho” គឺជាមគ្គុទេសទេសចរណ៍ឬកំណត់ហេតុប្រចាំថ្ងៃអំពីកន្លែងបរិភោគនិងលេងកំសាន្តរបស់ជនបរទេសមួយរូបនេះ។ ប៉ុន្តែតាមពិតទៅ ប្រលោមលោកមួយក្បាលនេះបានរៀបរាប់អំពីរឿងរ៉ាវស្នេហារបស់អ្នកនិពន្ធផ្ទាល់ខ្លួន Marko Nikolic ដែលបានបំភ្លឺកាន់តែច្បាស់លក្ខណៈដោយឡែកគ្មានទីណាប្រដូចបានដូចនៅហាណូយឡើយ។ ចាប់ពីថ្ងៃដំបូងដែលមកដល់ទីក្រុងហាណូយ ព្រះវិហារ (Nha Tho) នៅទីក្រុងហាណូយ បានទាក់ទាញលោក Marko ធ្វើឲ្យលោកជក់ចិត្តយ៉ាងខ្លាំង។ លោកក៏បានជ្រើសរើសឈ្មោះផ្លូវនេះដើម្បីដាក់ចំណងជើងឲ្យប្រលោមលោករបស់ខ្លួន។ “Church Street” រៀបរាប់អំពី Nicolas ជនជាតិបារាំងពេលមកដល់ទីក្រុងហាណូយជាលើកដំបូង ដែលជាទីក្រុងខុសស្រឡះក្នុងអារម្មណ៍របស់លោក៖ “នៅក្នុងប្រលោមលោក ខ្ញុំប្រាប់អំពីជីវិតរបស់ជនបរទេសមួយរូបនៅហាណូយ។ ខ្ញុំមិនព័ណនាពីសង្គមនិងប្រទេសវៀតណាម តាមរយៈក្រសែភ្នែកជនបរទេសនោះទេ ហើយខ្ញុំក៏ចែករំលែកនូវបញ្ហាផ្ទាល់ខ្លួនដែលជនបរទេសប្រឈមមុខនៅវៀតណាម ដូចជារឿងស្នេហា ជនបរទេស - ជនវៀតណាមជាមួយនឹងការមិនចុះសម្រុងគ្នាក្នុងជីវភាពរប្រចាំថ្ងៃ”។

អ្នកនិពន្ធស៊ែប៊ី Marko Nikolic និងសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ ក្នុងប្រលោមលោក “Church Street”  - ảnh 2អ្នកនិពន្ធ Marko Nikolic 

នៅក្នុងសៀវភៅមានជាង ៣០០ ទំព័រនេះ  Marko Nikolic បានបង្ហាញពីពាក្យវៀតណាមដ៏សំបូរបែប ថែមទាំងបញ្ចូលទាំងវោហារស័ព្ទនិងសុភាសិតជាច្រើនទៀតផង។ អ្នកនិពន្ធវ័យក្មេងម្នាក់នេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ជនបរទេសម្នាក់ដែលចង់រៀន ចង់ស្វែងយល់អំពីកូដវប្បធម៌តំបន់ ទាំងសម្រស់និងលក្ខណៈមិនទាន់ស្អាតនៅកន្លែងដែលលោកកំពុងរស់នៅ។ អ្នកចងក្រងសៀវភៅ Nguyen Hoang Dieu Thuy  នៃគ្រឹះស្ថានបោះពុម្ពផ្សាយ Nha Nam បានវាយតម្លៃថា “វិថី Nha Tho) ជាប្រលោមលោកនាំមកនូវចំណាប់អារម្មណ៍របស់ជនបរទេសម្នាក់នេះ៖ “បើគ្មានភាសាល្អនោះទេ ប្រលោមលោកនឹងមិនអាចរស់រវើកបានដែរ។ នៅក្នុងប្រលោមលោកនេះ ខ្ញុំបានឃើញ Marko ប្រើប្រាស់ភាសាវៀតណាមដែលមានលក្ខណៈធម្មជាតិនិងរស់រវើកណាស់។ Marko អាចម្ចាស់ការបានចំពោះភាសាវៀតណាម ដូច្នេះ រឿងដែលលោករៀបរាប់គឺងាយយល់ ងាយចាប់អារម្មណ៍ បង្កើតផាសុភាពណាស់។  តាមគំនិតរបស់ខ្ញុំ នេះជាភាសាវៀតណាមដែលសំបូរទៅដោយថាមពលខាងក្នុងមិនមែនថា អ្នកនិពន្ធណាក៏អាចបញ្ចេញបានឡើយ”។

មានរឿងប្រលោមលោកជាច្រើន សៀវភៅជីវប្រវត្តិសង្ខេបឬដំណើរទេសចរណ៍ដែលសរសេរអំពីហាណូយ ប៉ុន្តែពេលអាន “វិថី Nha Tho” ដែលរៀបរាប់ដោយជនបរទេសម្នាក់ ពិតណាស់ថានឹងជួយអ្នកអានមានបទពិសោធផ្សេងទៀត។ កត្តាមួយដែលជួយឱ្យសៀវភៅនេះទាក់ទាញអារម្មណ៍អ្នកអានបាន គឺដោយសារអ្នកនិពន្ធស្រឡាញ់ហាណូយ។ សេចក្តីស្នេហាហាណូយនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការយល់ដឹងពីទីកន្លែងតាមដងផ្លូវនីមួយៗ ភោជនីយដ្ឋានអាហារឬការពេញចិត្តស្រឡាញ់ដែលរយកឈ្មោះប្រលោមលោកថា“ Church Street”៕

ប្រតិកម្មទៅវិញ