អ្នកការទូតវៀតណាមជាមួយនឹងបេសកកម្មការទូតនៅឯបរទេស

Chia sẻ

(VOVworld)-ដោយមានស្ថាប័នតំណាងជាង១០០
នៅឯបរទេស ក្រុមឯកអគ្គរដ្ឋទូត អគ្គ កុងស៊ុលវៀត
ណាមនៅ​ឯបរទេសកំពុងពង្រីកបានល្អនូវទួនាទីជា
 “ស្អានតភ្ជាប់”វិស័យ នយោបាយ សេដ្ឋកិច្ច ពាណិ
ជ្ជកម្មនិងវប្បធម៌រវាងវៀតណាមជាមួយប្រទេសសាមី។ ទោះបីបំពេញ
បេសកកម្មនៅឯណាក៏ដោយ ប៉ុន្តែពួកគេនៅមានបំណងប្រាថ្នារួម គឺនាំ
​រូបភាពទឹកដីមនុស្សវៀតណាមខិតមកជិតជាមួយពិភពលោកនិងនាំមក
នូវផលប្រយោជន៍ជាក់ស្តែងច្រើនថែមទៀតជូនប្រទេសជាតិ។

(VOVworld)-ដោយមានស្ថាប័នតំណាងជាង១០០នៅឯបរទេស ក្រុមឯកអគ្គរដ្ឋទូត
 អគ្គ កុងស៊ុលវៀតណាមនៅ​ឯបរទេសកំពុងពង្រីកបានល្អនូវទួនាទីជា “ស្អានតភ្ជាប់”
វិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌រវាងវៀតណាមជាមួយប្រទេស
សាមី។ ទោះបីបំពេញបេសកកម្មនៅឯណាក៏ដោយ ប៉ុន្តែពួកគេនៅមានបំណងប្រា
ថ្នារួម គឺនាំ​រូបភាពទឹកដីមនុស្សវៀតណាមខិតមកជិតជាមួយពិភពលោកនិងនាំមក
នូវផលប្រយោជន៍ជាក់ស្តែងច្រើនថែមទៀតជូនប្រទេសជាតិ។

អ្នកការទូតវៀតណាមជាមួយនឹងបេសកកម្មការទូតនៅឯបរទេស - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh


        ទទួលបេសកកម្មការទូតនៅកន្លែងដែលត្រូវបានចាត់ទុកមានសារៈសំខាន់បំ
ផុត ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានឲ្យដឹង
ថា លោកមិនចាំថាខ្លួនបានធ្វើដំណើរទៅវិញទៅមកប៉ុន្មានដង ដើម្បីត្រៀមរៀបចំឲ្យ
ព្រឹត្តិ ការណ៍រំលឹកខួបលើកទី២០នៃទិវាប្រក្រតីភាពទំនាក់ទំនងរវាងវៀតណាមនិង
អាមេរិក ព្រមទាំងត្រៀមរៀបចំសម្រាប់ការចរចារលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
សេដ្ឋកិច្ច ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ទេ ប៉ុន្តែ សញ្ញាសំខាន់ក្នុងទំនាក់ទំនង
រវាងវៀត ណាមជាមួយអាមេរិករួមជាមួយព្រឹត្តិការណ៍ជាច្រើនកុះករនោះ បានធ្វើឲ្យ
លោកក្លាយ ទៅជាឯកអគ្គរដ្ឋទូតជាប់មមាញឹកបំផុតក្នុងចំណោមអ្នកការទូតវៀត
ណាមនៅក្នុងឆ្នាំ ២០១៥មុននេះ។​លោក​ Pham Quang Vinh បានចែករំលែកថា៖ “ខ្ញុំ
បានទទួលបេសក​កម្មចំនឹងពេលត្រៀមរៀបចំឲ្យពិធីរំលឹកខួបលើកទី២០នៃទិវាប្រ
ក្រតីភាពទំនាក់ទំនង វៀតណាម-អាមេរិក”។ ក្រឡែកមើលឡើងវិញ រយៈពេល២០
ឆ្នាំនោះ សរឲ្យឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានមូលដ្ឋានសម្រាប់
ការអភិវឌ្ឍន៍ស្ថិរភាពយូរ អង្វែងដោយឈរលើក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយ។​
ជាពិសេស គឺដំណើរទស្សន កិច្ចប្រវត្តិសាស្ត្រទៅកាន់អាមេរិករបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។ ខ្ញុំចាត់ទុកថា នេះជាការគូស
សញ្ញាសំខាន់ក្នុងអាណត្តិបំពេញ បេសកកម្មការទូតរបស់ខ្ញុំ”។

        រីឯឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនោអាល្លឺម៉ង់ លោក Doan Xuan Hung វិញ
ពាក្យស្លោករបស់លោកគឺនិយាយត្រូវដើរទន្ទឹមជាមួយនឹងការអនុវត្ត។​រយៈពេល
ជាង១ ឆ្នាំទទួលបានបេសកកម្មនោះ លោកមិនក្រែងរអែងចិត្តទេដែលបានទៅ
រដ្ឋនីមួយៗ ក្រុងនីមួយៗនិងជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ អង្គភាពអាជីវកម្មអា
ល្លឺម៉ង់និងអាណិ កជនវៀតណាម ដោយឆ្លៀតយកឱកាសដ៏មានតម្លៃដើម្បីផ្សព្វ
ផ្សាយអំពីទឹកដីនិង មនុស្សវៀតណាម។​លោក Doan Xuan Hung ឲ្យដឹងថា៖ “គប្បី
ធ្វើសកម្មភាពជាក់ស្តែង ជាពិសេសគឺសន្យាហើយត្រូវបំពេញល្អការសន្យានោះ។
នាពេលខាងមុខ ខ្ញុំនឹង អញ្ជើញអង្គភាពអាជីវកម្មមួយចំនួនរួមទាំងអ្នកកាសែត
អាល្លឺម៉ង់ទៅដល់វៀតណាម ដើម្បីឃើញផ្ទាល់នូវសក្កានុភាពនិងប្រៀបខ្លាំងរបស់
វៀតណាម។​នៅឆ្នាំក្រោយ យើងខ្ញុំនឹងពិភាគ្សាជាមួយក្រសួងវប្បធម៌ កីឡានិង
ទេសចរណ៍ឲ្យរៀបចំព្រឹត្តិការណ៍ ធំមួយសំដៅផ្សព្វផ្សាយរូបភាពទឹកដីនិងវិស័យ
ទេសចរណ៍របស់វៀតណាម”។

        តែងតែមានការព្រួយបារម្ភជាមួយនឹងសំណួរថា តើហេតុអីអង្កររបស់វៀត
ណាម មិនទាន់មានជ្រៀតចូលទីផ្សាររបស់អ៊ីរ៉ង់ ទោះបីជាភាគីទាំងពីរមានឧត្តម
ភាពដូចគ្នា នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់និងទទទួលបន្ទុកទាំង
ស៊ីរីនិងអ៊ីរ៉ាក់ លោក Nguyen Hong Thach បានអះអាងថា ស្ថានទូតកំពុងប្តេជ្ញាអនុ
វត្តរាល់វិធានការដើម្បីនាំ​អង្ករវៀតណាមឲ្យមានវត្តមាននៅលើទីផ្សាររបស់អ៊ីរ៉ង់។
លោកឲ្យដឹងថា៖ “ប្រការមួយ យ៉ាងចម្លែកណាស់គឺ វៀតណាមជាប្រទេសនាំចេញ
អង្ករឈរលំដាប់ទី២លើពិភព លោក ខណៈដែលអ៊ីរ៉ង់ជាប្រទេសនាំចូលអង្ករឈរ
លំដាប់ទី៣លើពិភពលោក ប៉ុន្តែ ដូចជាប្រទេសទាំងពីរគ្មានទំនាក់ទំនងជួញដូទំ
និញលើវិស័យអង្ករនេះទេ។​អង្កររបស់ វៀតណាមមិនដូចគ្នានឹងអង្ករដែលជនអ៊ីរ៉ង់
ធ្លាប់ប្រើ ដូច្នេះ ពួកគេនាំចូលអង្ករពីប៉ាគី ស្ថាននិងឥណ្ឌា។​ដោយបានឃើញដូច្នេះ
 នាពេលកន្លងទៅ យើងខ្ញុំបានជួយឲ្យក្រុង  Can Tho របស់វៀតណាមចងសម្ព័ន្ធ
ភាពជាមួយក្រុងមួយរបស់អ៊ីរ៉ង់និងបានចុះហត្ថ លេខាលើកិច្ចសន្យាសហប្រតិបត្តិ
ការត្រីភាគីជាមួយជប៉ុន ដើម្បីស្រាវជ្រាវអនុវត្តការដាំ ដុះពួជស្រូវមួយទៀតដែល
សមស្របជាមួយជនអ៊ីរ៉ង់”។

        ទន្ទឹមនឹងមុខទំនិញអង្ករឬទំនិញកសិផលនោះ ការប្រមូលផ្តុំអភិវឌ្ឍន៍វិស័យ
ទេស ចរណ៍ក៏ជាអាទិភាពរបស់ឯកអគ្គរដ្ឋទូត Nguyen Hong Thach អ្នុងអាណត្តិបំ
ពេញ បេសកកម្មការទូតរបស់ខ្លួន។ នាពេលកន្លងទៅ ស្ថានទូតវៀតណាមប្រចាំនៅ
អ៊ីរ៉ង់ក៏ បានរៀបចំសិក្ខាសាលាជាច្រើនដោយបានអញ្ជើញអង្គភាពអាជីវកម្មវៀត
ណាមមក ឧទ្ទេសនាមអំពីទេសចរណ៍របស់វៀតណាម រួមទាំងរៀបចំការតាំងពិព័រ
ណ៍រូបថតនិង សម្តែងសិល្បៈប្រពៃណីទៀតផង។

        មិនត្រឹមតែរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីមនុស្សវៀតណាមទៅកាន់ពិភព
​លោកប៉ុណ្ណោះទេ ឯកអគ្គរដ្ឋទូតវៀតណាមថែមទាំងជាស្ពានផ្សាភ្ជាប់ រួមចំណែកនាំ
 ទំនិញកសិផលរបស់វៀតណាមទៅបរទេសនិងនាំវិនិយោគិន​បរទេសមកជាមួយ
វៀត ណាម ព្រម​ទាំងជាស្ពានតភ្ជាប់អាណិកជនជាមួយមាតុប្រទេស៕

ប្រតិកម្មទៅវិញ