អាគ៌ាបុរាណ Huynh Thuy Le កន្លែងមកដល់គួរឲ្យចាប់អារម្មណ៍មួយ

MANH CUONG
Chia sẻ
Vovworld-អាគ៌ាបុរាណ Huynh Thuy Le ជាកន្លែងចាប់
ផ្ដើមឲ្យប្រវត្តិរឿងស្នេហា​រវាងលោក Huynh Thuy Le ជា
មួយអ្នកអក្សរសាស្ត្របារាំង Marguerite Duras នាឆ្នាំ
១៩២៩។ ប្រវត្តិស្នេហារបស់គេអូសបន្លាយក្នុងរយៈ
ពេលជិត២ឆ្នាំ ​ដោយ​​សម្ងាត់​និងបញ្ចប់ក្នុងទឹកភ្នែកដោយសារលោក Huynh Thuy Le
ត្រូវ​រៀបការ​ក្រមុំ​​មួយនាក់ដែលត្រូវបានឪពុកគាត់ផ្សំផ្គុំឲ្យ។ ជាងពាក់កណ្ដាល​​
សតវត្ស​កន្លងផុតទៅ Marguerite Duras នៅតែឈឺចាប់អំពីរឿងស្នេហានោះ។ ក្នុង  
ការនឹក​រលឹក អំពីប្រវត្តិស្នេហានេះ អ្នកអក្សរសាស្ត្របានសសេររឿងប្រលោមលោក
“សង្សារ” (ឈ្មោះបារាំង​គឺ L’amant)។​អាគ៌ាបុរាណនេះកាន់តែបានក្លាយទៅជាកន្លែង
មកដល់គួរឲ្យទាក់​ទាញ​ភ្ញៀវក្នុងនិងក្រៅប្រទេស។
អាគ៌ាបុរាណ Huynh Thuy Le កន្លែងមកដល់គួរឲ្យចាប់អារម្មណ៍មួយ - ảnh 1
អាគ៌ាបុរាណ Huynh Thuy Le កន្លែងមកដល់គួរឲ្យចាប់អារម្មណ៍មួយ (VOV)


        Vovworld-មើលពីចំងាយភ្ញៀវទេសចរណ៍អាចឃើញអាគ៌ាបុរាណ Huynh
Thuy Le ស្ថិតនៅកណ្ដាលផ្សារលក់ដូរដ៏អ៊ូអរនៅឆ្នេរទន្លេ Tien ឆ្លងកាត់ទីក្រុង Sa
Dec ខេត្ត Dong Thap ដំបូលមានរូបទូករបស់ដំបន់ខាងលិចមានទន្លេស្រៈ​ជាច្រើន ប្រក់ក្បឿងឥណ្ឌូចិន ក្នុងពេលដែលទ្វាយកស្ទីលតាមបែបអឺរ៉ុប ឆ្លាក់ផ្កា​ស្លឹក​ឈើ
បក្សីបក្សារបស់សតវត្សទី១៧។ លោក Tran Huy Anh អ្នកមគ្គុទេស​ទេសចរណ៍នៅ
ទីនេះបានឲ្យដឹងថា៖

        “អាគ៌ាត្រូវបានសាងសងនាឆ្នាំ១៨៩៥។ គ្រាដំបូងលោកត្រឹមតែសាងសង​ផ្ទះ
ឈើមួយ។ នាឆ្នាំ១៩១៧ លោកបានឲ្យជួសជុលដោយស៊ីម៉ង់ដែកថែបនិង​មាន
រូបរាងទូលំទូលាយដូចនឹងបច្ចុប្បន្ន។ ស្ដីពីស្ថាប័ត្យកម្ម អាគ៌ាមានការ​ប្រមូល​ផ្ដុំ​របស់ផ្នែកស្ថាប័ត្យកម្មចំនួន៣។ មើលពីខាងមុខមានស្ថាប័ត្យកម្មដូចជាវីឡា​របស់​
លោកខាងលិច ដោយមានឥទ្ធិពលរបស់ជនបារាំង។ ឈានចូលខាង​ក្នុង​របៀង
បានឃើញសសរក្បូរក្បាច់តាមបែបស្ថាប័ត្យកម្មជាក្រិច។ ពេលឈរនៅ​ក្នុងយើង
មានចំណាប់អារម្មណ៍ដូចជាឈរក្នុងវិហារវត្តដោយឥទ្ធិពលពីស្ថាប័ត្យកម្មជនជាតិ
Hoa។”

អាគ៌ាបុរាណ Huynh Thuy Le កន្លែងមកដល់គួរឲ្យចាប់អារម្មណ៍មួយ - ảnh 2
ម្ចាស់ផ្ទះជាជនវៀតណាមដើមកំណើត Hoa (VOV)


        ម្ចាស់ផ្ទះជាជនវៀតណាមដើមកំណត Hoa ដោយហេតុនេះក្នុងអាគ៌ា៣​ល្វែង ល្វែងកណ្ដាលបានធ្វើសក្ការបូជា Guan Yu តាមវប្បធម៍ជំនឿប្រពៃណី​របស់​ជនជាតិ
Hoa។ ល្វែងសង្ខាងជាកន្លែងទទួលភ្ញៀវនិងបន្ទប់ដេក របៀង​ទូលាយមួយនាំទៅ
ដល់ផ្ទះក្រោយ។ លោក Hoang Anh Tuan ភ្ញៀវទេសចរណ៍​ម្នាក់មកពីហាណូយបាន
ឲ្យដឹងថា៖

        “អាគ៌ាបុរាណនេះល្អដោយសារជាស្លាក់ស្នាមភាពយន្តល្បីឈ្មោះ​សង្សារ។​ ខ្ញុំ​ក៏បានអានរឿងប្រលោមលោកនេះហើយ។ ក្នុងនោះរឿងស្នេហា​រវាង Marguarite
Duras និងលោក Huynh Thuy Le បានប្រព្រឹត្តទៅដ៏ល្អ​ប្រសើរ។”

អាគ៌ាបុរាណ Huynh Thuy Le កន្លែងមកដល់គួរឲ្យចាប់អារម្មណ៍មួយ - ảnh 3
ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសមកទស្សនាអាគ៌ាជារៀងរាល់ថ្ងៃ ក្នុងនោះពាក់កណ្ដាលជាភ្ញៀវបារាំង (VOV)


        ដោយមានផ្នែកស្ថាប័ត្យកម្មពិសេសរបស់អាគ៌ារួមជាមួយការរីករាលដាល​របស់រឿងប្រលោមលោក L’Amant និងភាពយន្តមានឈ្មោះដូចគ្នា អាគ៌ាកាន់តែ​ទាក់ទាញភ្ញៀវបរទេសមកទស្សនាពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជននៅជុំវិញ​អាគ៌ា​បានធ្លាប់ជាមួយរូបភាពភ្ញៀវតេសចរណ៍ក្នុងនិងក្រៅប្រទេសមកទស្សនា​អាគ៌ាជា
រៀងរាល់ថ្ងៃ ក្នុងនោះពាក់កណ្ដាលជាភ្ញៀវបារាំង។ លោកស្រី Valeric ភ្ញៀវទេសចរណ៍
បារាំងម្នាក់បានឲ្យដឹងថា៖

        “ក្រោយពេលទស្សនាអាគ៌ាបុរាណនេះ ខ្ញុំមានការចាប់អារម្មណ៍ដោយឡែក​បើប្រៀបនឹងអ្វីដែលបានមើលភាពយន្តនិងស្រមើស្រមៃ។ ដំណើរទស្សនាល្អ​ណាស់ដើម្បីស្វែងយល់អ្វីៗដែលរឿងប្រលោមលោកសង្សារបានបង្ហាញ។”

        នាបច្ចុប្បន្ន អាគ៌ាត្រូវបានក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ Dong Thap ធ្វើ​អាជីវកម្មទួរតាមស្នាមជើងសង្សារ។​បរិមាណភ្ញៀវមកទស្សនាអាគ៌ាបុរាណ​កាន់​តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯឆ្នាំ២០១៣បរិមាណភ្ញៀវអឺរ៉ុបមកទស្សនាអាគ៌ា​បុរាណនេះកើនឡើងជាង២០%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១២។ ឆ្នាំ​២០១៣អាគ៌ាបុរាណ Huynh Thuy Le ត្រូវបាន UNESCO លើកដម្កើងក្នុង Top 100 កន្លែងមកគួរឲ្យចាប់អារម្មណ៍នៅវៀតណាម៕ 

ប្រតិកម្មទៅវិញ