សាសនិកជននៅភូមិ Plei Mo Nu រស់នៅល្អខាងផ្លូវលោកនិងខាងផ្លូវធម៌

Chia sẻ

(VOVWORLD) -  ភូមិ Plei Mo Nu ឃុំ Chu A មានចម្ងាយពីទីក្រុង Pleiku ខេត្ត Gia Lai ប្រហែល ៨ គីឡូម៉ែត្រ ប៉ែកខាងកើត ។ អ្នកភូមិនៅទីនេះភាគច្រើនជាជនជាតិ Jrai និងកាន់សាសនាប្រូតេស្ដង់។ សហ គមន៍សាសនិកជនរស់ដោយសុខដុមរមនា្យសាមគ្គីភាព ដោយ រស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌។

សាសនិកជននៅភូមិ Plei Mo Nu រស់នៅល្អខាងផ្លូវលោកនិងខាងផ្លូវធម៌ - ảnh 1ទិដ្ឋភាពធ្វើសកម្មភាពសាសនានៅព្រះវិហារ Plei Mo Nu (រូបថត៖ Ngoc Anh)

ភូមិ Plei Mo Nu មានគ្រួសារជាង ៣៣០ ដែលប្រជាជនភាគច្រើនរស់នៅដោយប្រកបរបរកសិកម្ម។ រៀងរាល់សប្តាហ៍ រៀងរាល់ថ្ងៃពុធនិងថ្ងៃអាទិត្យ អ្នកភូមិបាននាំគ្នាទៅព្រះវិហារ Plei Mo Nu សម្រាប់ធ្វើសកម្មភាពសាសនា ដោយមានមនុស្សច្រើនកុះករនៅព្រឹកថ្ងៃអាទិត្យ។ សកម្ម ភាពសាសនាដូចជា បុណ្យណូអែល ថ្ងៃបុណ្យគ្រឹស្តិសាសនា  ... ទាំងអស់សុទ្ធតែបានប្រព្រឹត្តទៅស្របតាមច្បាប់និងបទបញ្ញត្តិរបស់រដ្ឋ។ លោកគ្រូគង្វាល Blik នៅព្រះវិហារ Plei Mo Nu បានឲ្យដឹងថា៖ “គណៈកម្មាធិការកិច្ចការសាសនាខេត្ត Gia Lai មានទំនាក់ទំនងល្អជាមួយព្រះវិហារនៅទីនេះ។ ប៉ូលីសឃុំក៏ដូចគ្នាដែរ តែងតែមកសួរសុខទុក្ខនិងជូនពរបុណ្យណូអែល។ ខ្ញុំទើបមកទីនេះកាលពីឆ្នាំ ២០១៤។ នៅទីនេះ សន្តិសុខមានស្ថេរភាព រដ្ឋបង្កលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពសាសនា។ ខ្ញុំផ្សាយព្រះធម៌ដល់ប្រជាសាសនិកនៅទីនេះឲ្យរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌។ ខ្ញុំក៏ផ្សព្វផ្សាយឲ្យអ្នកភូមិ ឲ្យបានយល់ពីការរស់នៅប្រកបដោយស្មារតីទទួលខុសត្រូវ និងមានកាតព្វកិច្ចក្នុងការកសាងគ្រួសារសុភមង្គល កសាងសហគមន៍សាសនិកជននិងកសាងប្រទេសអភិវឌ្ឍន៍សម្បូររុងរឿង។ ពោលគឺនៅស្របតាមព្រះបន្ទូលរបស់ព្រះ គឺស្រឡាញ់មនុស្សមិនធ្វើអំពើអាក្រក់ មិនធ្វើបានកម្ម”។

នៅពេលសកម្មភាពសាសនានីមួយៗ អ្នកភូមិនាំគ្នាច្រៀងបទចម្រៀងសាសនា  អរគុណព្រះដែលបានផ្តល់ឱ្យខ្លួន នូវសុខភាពនិងបញ្ញា; ស្តាប់គ្រូគង្វាល គ្រូជំនួយព្រះវិហារសូត្រអំពីព្រះគម្ពីរ។ ពេលមកធ្វើសកម្មភាពសាសនានៅព្រះសហគមន៍កាតូលិកនីមួយៗ សាសនិកជនហាក់ដូចជាមានអារម្មណ៍ស្រស់ស្រាយ ដើម្បីជំនះការលំបាកនិងមានសុទិដ្ឋិនិយមអំពីជីវិតរីករាយ។  Rina អ្នកភូមិ Plei Mo Nu បានរៀបរាប់ថា៖ “ក្នុងមួយសប្តាហ៍ខ្ញុំទៅព្រះវិហារពីរដង។ ថ្ងៃពុធធ្វើពិធីសាសនាពេលរសៀល ថ្ងៃច័ន្ទនិងថ្ងៃសៅរ៍ហាត់ច្រៀងចម្រៀងសាសនា ហើយថ្ងៃអាទិត្យជាថ្ងៃដែលគេចូលរួមពេលព្រឹកច្រើនបំផុត ព្រោះពួកគេឈប់សម្រាកធ្វើការ។ ហើយសាសនិកជនតែងតែចងចាំថា ថ្ងៃអាទិត្យជាថ្ងៃបរិសុទ្ធ ហើយថ្ងៃព្រហស្បតិ៍ជាថ្ងៃគោរពឪពុកម្តាយ។ នៅក្នុងព្រះគម្ពីរមានបញ្ញត្តិ ១០ យ៉ាង។ កុំភូតកុហក និយាយការពិត កុំសម្លាប់សត្វ កុំលោភលន់ កុំយកអ្វីដែលមិនមែនជារបស់អ្នក”។

សាសនិកជននៅភូមិ Plei Mo Nu រស់នៅល្អខាងផ្លូវលោកនិងខាងផ្លូវធម៌ - ảnh 2គ្រឹស្តិសាសនិករួមគ្នាបរិច្ចាគអង្ករទៅព្រះវិហារដើម្បីជួយជនក្រីក្រ (រូបថត៖ Ngoc Anh)

នៅពេលណាដែលអ្នកភូមិមានការងារដូចជាពិធីមង្គលការ បុណ្យសព ឬនៅពេលចាំបាច់ធ្វើពិធីខួបកំណើតឱ្យកូនចៅ ប្រជាសាសនិកជនតែងតែសូមអោយព្រះសហគមន៍ធ្វើពិធីបុណ្យផង។ នរណាម្នាក់ដែលចង់សារភាពអំពើបាបគំហុសរបស់ខ្លួន អាចជួបដោយផ្ទាល់ជាមួយគ្រូគង្វាលដើម្បីសូមការចែករំលែកនិងណែនាំពីគ្រូគង្វាលនូវអ្វីដែលពួកគេមិនគប្បីប្រព្រឹត្ត។ នៅក្នុងភូមិ ប្រជាជនដែលមានស្ថានភាពសេដ្ឋកិច្ចធូរធារអាចជួយអ្នកដែលខ្វះខាត។ ហើយទំនៀមទម្លាប់ដ៏ស្រស់ស្អាតនិងថ្លៃថ្នូររបស់ប្រជាជននៅក្នុងភូមិ Plei Mo Nu គឺចូលរួមវិភាគទានប្រាក់និងអង្ករបន្តិចបន្តួចដោយស្ម័គ្រចិត្តនៅពេលទៅព្រះវិហារ ដើម្បីប្រគល់ឲ្យអ្នកបម្រើក្នុងព្រះវិហារជូនដល់អ្នកខ្វះខាតក្នុងភូមិ។ ហេតុដូច្នេះ អ្នកមុខអ្នកការសាសនានិងប្រជាសាសនិកកជនកាន់តែជិតស្និទ្ធថែមទៀត។ លោក Hnem អ្នកភូមិ Plei Mo Nu បានឲ្យដឹងថា៖ “នៅទីនេះរាល់ពេលដែលគ្រួសារនីមួយៗចម្អិនបាយ ពួកគេតែងតែដាក់អង្ករមួយក្តាប់ចូលក្នុងពាង។ រៀងរាល់សប្តាហ៍ ពួកគេប្រមូលអង្ករដើម្បីនាំយកមកព្រះវិហារ។ បន្ទាប់មក អ្នកដែលធ្វើការនៅក្នុងព្រះវិហារបានយកអង្ករនោះទៅចែកជូនដល់អ្នកខ្វះខាត។ ចំពោះប្រាក់វិញ គឺអាស្រ័យលើមនុស្សម្នាក់ៗ ដែលជួយឧបត្ថម្ភ ១ ម៉ឺន, ២ ម៉ឺន ឬ ៥ ម៉ឺនម្នាក់ អាស្រ័យលើចិត្តសប្បុរសរបស់គេ។ ប្រាក់នេះត្រូវបានព្រះវិហារចំណាយ សម្រាប់សាងសង់ ជួសជុលឬសម្រាប់ថ្ងៃបុណ្យធំៗ”។

សាសនិកជននៅភូមិ Plei Mo Nu រស់នៅល្អខាងផ្លូវលោកនិងខាងផ្លូវធម៌ - ảnh 3ប្រតិភូកម្មាភិបាលមជ្ឈឹមនិងមូលដ្ឋានបានចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់ក្រុមគ្រួសាររបស់លោក Djonh (រូបថត៖ Ngoc Anh)

រួមដៃគ្នាដើម្បីកសាងជនបទថ្មី ក្រុមគ្រួសារនៅក្នុងភូមិបានដាំដើមកាហ្វេ ម្រេច   និងស្រូវ។ ក្រៅ ពីនោះ ពួកគេចិញ្ចឹមគោក្របីបសុបក្សីនិងត្រី។ ជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិបច្ចុប្បន្នមិនសូវមានការលំបាកដូចមុនទេ គ្រួសារខ្លះថែមទាំងមានសេដ្ឋកិច្ចធូរធារគ្រាន់បើទៀតផង។ លោក Djơnh អ្នកភូមិ Plei Mo Nu បានឲ្យដឹងថា៖ “និយាយរួម អ្នកភូមិ Plei Mo Nu រស់នៅប្រកបដោយស្ថេរភាព។ មានមនុស្សតិចណាស់ដែលធ្វើការនៅឆ្ងាយ អ្នកខ្លះធ្វើការនៅតំបន់ឧស្សាហកម្ម Tra Da ដែលមានចំងាយប្រហែល ៤ គីឡូម៉ែត្រ។ គ្រួសារខ្ញុំដាំកាហ្វេ ១ ហិកតា ម្រេចមានច្រើនរយដើម ស្រូវដាំបាន ៥ អា។ ប្រាក់ចំណូលក្នុងមួយឆ្នាំគឺ ១៥០ លានដុង ដកការចំណាយដែលនៅសល់  ៥០ លានដុងដែរ”។

អ្នកស្រុក Plei Mo Nu រស់នៅដោយកុសលផលបុណ្យក្នុងដួងចិត្តរបស់ប្រជាជាតិ គោរពព្រះនិងស្រឡាញ់ប្រទេសជាតិ។ ប្រជាសាសនិកជនបំពេញភារកិច្ចស្មោះត្រង់ ឧស្សាហ៍ព្យាយាមផលិតកម្ម។ ជីវភាពប្រកបដោយសន្តិភាពនិងសុភមង្គលបានកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងភូមិ Plei Mo Nu៕

 

 

 

ប្រតិកម្មទៅវិញ