សេវាកម្មជាច្រើនទាក់ទាញភ្ញៀវទេសចរទៅទស្សនា Phu Quoc

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ៩ ខែមករាឆ្នាំ ២០២១  Phu Quoc បានក្លាយទៅជាទីក្រុងនិងជាទីក្រុងកោះដំបូងគេនៅវៀតណាម។ ដើម្បីលើកកម្ពស់គុណសម្បត្តិ សក្តានុពល ជាពិសេសសក្តានុពលទេសចរណ៍ ទីក្រុង Phu Quoc បាននិងកំពុងអនុវត្តសេវាកម្មនិងផលិតផលទេសចរណ៍ប្រចាំតំបន់និងគួរឲ្យចាប់អារម្មណ៍ជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាទីក្រុងកោះនេះ។

នៅមណ្ឌលសេវាកម្មសម្រាកលំហែកាយលេងកម្សាន្ត  Sunset Sanato Phu Quoc ដែលស្ថិតនៅតំបន់ Bai Truong ខាងជើង តែងតែទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនានិងថតរូបជារៀងរាល់ថ្ងៃ។ មុននោះ ជាមួយនឹងការកសាងកន្លែងសម្រាប់ថតរូបដ៏វិសេសវិសាលមក Sunset Sanato Phu Quoc បានក្លាយជាឋានសួគ៌ថតរូបសម្រាប់អ្នកចូលចិត្តធ្វើទេសចរណ៍។ លោក Le Trung Thưc  ប្រធានផ្នែកឡប់ប៊ីនៃមក Sunset Sanato Phu Quoc និង Ressort Phu Quoc បានឲ្យដឹងថា៖          “ក្នុងអំឡុងពេលកន្លងមកនេះ យើងបានសម្របសម្រួលជាមួយមន្ទីរទេសចរណ៍ Kien Giang និងសមាគមទេសចរណ៍នានាដើម្បីធ្វើកម្មវិធីជំរុញទេសចរណ៍។ ឧទាហរណ៍ដូចជា កម្មវិធីស្នាក់នៅ ២ យប់ ប៉ុន្តែទូទាត់ប្រាក់តែ ១ យប់ប៉ុណ្ណោះ ឬកម្មវិធីប្រាក់សូន្យ។ ពោលគឺ ភ្ញៀវមិនចាំបាច់បង់ប្រាក់សម្រាប់ការស្នាក់នៅរបស់ខ្លួនទេ ប៉ុន្តែគ្រាន់តែចំណាយសម្រាប់សេវាកម្មម្ហូបអាហារឬកម្មវិធីសប្បាយលេងកម្សាន្ត រួមទាំងសេវ៉ា Spa ដែលរួមបញ្ចូលទាំងការទទួលឬជូនដំណើរតាមព្រលានយន្តហោះដោយមិនគិតថ្លៃ”។

សេវាកម្មជាច្រើនទាក់ទាញភ្ញៀវទេសចរទៅទស្សនា Phu Quoc - ảnh 1ទិដ្ឋភាពនៃទីក្រុង Phu Quoc។

នៅប៉ុន្មានថ្ងៃចុងឆ្នាំ ២០២០ ក្រុមហ៊ុន Sungroup បានអនុវត្តសកម្មភាពអំណរឆ្នាំថ្មីដ៏អធឹកអធម ដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកចូលរួម។ ដើម្បីលើកកម្ពស់ការជំរុញតម្រូវការទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមួយចំនួនឱ្យមកទស្សនា Phu Quoc អង្គភាពអាជីវកម្មទេសចរណ៍នៅតំបន់កំពុងមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធដើម្បីបង្កើតនូវដំណើរទេសចរណ៍ថ្មីនិងគួរឲ្យទាក់ទាញបំផុត។ ម៉្យាងវិញទៀត អង្គភាពអាជីវកម្មបានដាក់ចេញនូវតម្លៃទួរទេសចរណ៍ ទួរកម្សាន្តសមស្រប និងគោលនយោបាយអនុគ្រោះ ដើម្បីបង្កើតផលិតផលទេសចរណ៍និងសេវាកម្មលេងកម្សាន្តប្រកបដោយសុវត្ថិភាពនិងគុណភាពដោយគោលបំណង បំពេញតាមតម្រូវការដកពិសោធន៍របស់ភ្ញៀវទេសចរក្នុងប្រទេសនៅពេលមកដល់កោះ Phu Quoc ម្តងៗ។  លោកស្រី Nguyen Thi Thanh Nhan ប្រធានផ្នែកអាជីវកម្ម Vinwonder និង Safari Phu Quoc បានឲ្យដឹងថា៖ “ចាប់ពីពេលនេះរហូតដល់ចុងខែមីនាឆ្នាំ ២០២១ មណ្ឌលលេងកម្សាន្ត Vinpearl និង Vinwonder នៅ Phu Quoc បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីបន្តគាំទ្រនិងតភ្ជាប់ជាមួយក្រុមហ៊ុនទេសចរណ៍ ដាក់ចេញនូវកញ្ចប់ដំណើរកំសាន្តទេសចរណ៍ក្នុងតម្លៃដ៏គួរឱ្យទាក់ទាញ។ ជាមួយនឹងកម្មវិធីនេះ យើងសង្ឃឹមថា នឹងផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរទៅកាន់ Phu Quoc ដែលជាកន្លែងអំណោយផលនិងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិនាពេលកន្លងមក”។

បច្ចុប្បន្ននេះ  Phu Quoc កំពុងផ្តោតលើការពន្លឿនវឌ្ឍនភាពនៃគម្រោងទេសចរណ៍ បង្ហើយសំណង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងជំរុញការផ្សព្វផ្សាយនិងណែនាំទិសដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព សេវាកម្មទេសចរណ៍ប្រចាំតំបន់ រួមជាមួយគោលនយោបាយអនុគ្រោះជាច្រើន រួមចំណែកបង្កើតឱ្យមានចំណាប់អារម្មណ៍ល្អសម្រាប់ភ្ញៀវទេសចរពេលមកលេងនិងសម្រាកលំហែកាយនៅកោះពេជ្រ Phu Quoc។ នាពេលកន្លងមក ទេសចរណ៍ Phu Quoc មានភាពរីកចម្រើន ហើយទេសចរណ៍ក្នុងស្រុកមានការអភិវឌ្ឍ។ នាអំឡុងពេលនេះ ក្នុងមួយថ្ងៃ Phu Quoc ទទួលបានជើងហោះហើរជាមធ្យម ៦០-៧០ ជើង ហើយប៉ុន្មានថ្ងៃចុងសប្តាហ៍កើនឡើងដល់ ៨០-៩០ ជើងហោះហើរក្នុងមួយថ្ងៃ។ លោក Huynh Quang Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Phu Quoc បានអះអាងថា៖ “ដោយត្រូវបានលើកកម្ពស់ពីស្រុកឡើងទៅជាទីក្រុង  Phu Quoc កំពុងមានឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ ដែលក្នុងនោះវិស័យសំខាន់ៗគឺទេសចរណ៍និងសេវាកម្ម។ ការតម្រង់ទិសរបស់លោកនាយករដ្ឋមន្រ្តីបានកំណត់ Phu Quoc ជាគោលដៅទេសចរណ៍របស់ប្រទេសជាតិ។ នៅពេលក្លាយជាទីក្រុង មជ្ឈមណ្ឌលទេសចរណ៍នៃប្រទេសជាតិនេះ ប្រាកដជានឹងបង្កើតកម្លាំងចលករ សម្រាប់ទាក់ទាញវិនិយោគិនកាន់តែច្រើនមកកាន់ Phu Quoc សម្រាប់វិនិយោគចូលក្នុងវិស័យសេវាកម្មទេសចរណ៍”។

ចាប់តាំងពីឆ្នាំ ២០០៤ លោកនាយករដ្ឋមន្រ្តីបានអនុម័តលើ “គម្រោងផែនការមេសម្រាប់ការអភិវឌ្ឍកោះ Phu Quoc ខេត្ត Kien Giang ដល់ឆ្នាំ ២០១០ និងចក្ខុវិស័យដល់ឆ្នាំ ២០២០” រួមទាំងផែនការ យន្តការអនុគ្រោះ និងគោលនយោបាយ ដែលត្រូវបានបើកជាដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍សម្រាប់ Phu Quoc។ ចាប់ពីឆ្នាំ ២០១៤  ដោយមានលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធពេញលេញ  Phu Quoc ពិតជាមានការរីកចម្រើន និងបានក្លាយជាចំណុចភ្លឺអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាពិសេស វិស័យទេសចរណ៍ពិតជាបានក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញមួយនៅក្នុងទិសដៅត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលមានចំនួនភ្ញៀវទេសចរជាមធ្យមក្នុងមួយឆ្នាំកើនឡើង ២៨% ក្នុងនោះភ្ញៀវអន្តរជាតិមានការកើនឡើងជាង ៤៥%។ យ៉ាងណាមិញ ម៉ាកយីហោទេសចរណ៍ធំៗ ជាច្រើននៅលើពិភពលោកក៏មានវត្តមាននៅ Phu Quoc ផងដែរ។

ជាមួយនឹងសក្តានុពលនិងគុណសម្បត្តិដែលមានស្រាប់ នៅប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ កោះពេជ្រ Phu Quoc ពិតជាក្លាយជាគោលដៅល្អ មានសុវត្ថិភាពនិងជាជម្រើសទី ១ សម្រាប់ភ្ញៀវទេសចរដែលមកទទួលបទពិសោធន៍តាមរយៈសេវាកម្មទេសចរណ៍ដែលមានគុណភាពខ្ពស់ ប្រកបដោយភាពទាក់ទាញក្នុងតម្លៃសមរម្យ។ នេះជាពេលវេលាដ៏សំខាន់សម្រាប់ Phu Quoc ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមួយចំនួនធំ បង្កើតជាទម្លាប់ “ប្រជាជនវៀតណាមធ្វើទេសចរណ៍ទូទាំងប្រទេសវៀតណាម” នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ