សិល្បករសិល្បការិនីវៀតណាមឆ្ពោះទៅសមុទ្រកោះ

NGOC NGA
Chia sẻ
Vovworld-សាធារណៈមតិក្នុងនិងក្រៅប្រទេសកំពុង
ប្រឆាំងជំទាស់យ៉ាង​ខ្លាំង​ក្លាការដែលចិនដាក់ស្ថានីយ៍
ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់ក្នុង​ដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាមនិងប្រើ​ប្រាស់នាវាប្រដាប់អាវុធ នាវាចម្បាំងវាយប្រហារទៅលើទូក
នេសាទនាវាប៉ូលីស​សមុទ្រនិងនាវាត្រួតពិនិតនេសាទរបស់វៀតណាម។

     

សិល្បករសិល្បការិនីវៀតណាមឆ្ពោះទៅសមុទ្រកោះ - ảnh 1
តន្ត្រីករ Cat Van (Image: dantri.vn)

  Vovworld-នៅទីក្រុងហាណូយ សមាគមតន្ត្រីករវៀតណាមទើបនឹងបាន​រៀបចំ​ឧទ្ទេសនាមបទចម្រៀងថ្មីស្ដីពីសមុទ្រកោះស្រុកកំណើត។ នេះជា​ផលិតផល​នៃ
ចលនានិពន្ធអំពីសមុទ្រកោះរបស់សមាគមតន្ត្រីករវៀតណាម។ តាមតន្ត្រីករ Do
Hong Quan ប្រធានសមាគមតន្ត្រីករវៀតណាមថា បានមាន​បទ​ចម្រៀងជាង១០០
របស់ន្ត្រីករជាង៨០នាក់ផ្ញើរមកសមាគមតន្ត្រីករវៀតណាម ក្នុង​នោះអ្នកច្រើន
បំផុតមានបទចម្រៀងចំនួន៩បទ។ សមាគមតន្ត្រីករវៀតណាម​បាន​ជ្រើសរើស
វណ្ណកម្មជាង៧០ដើម្បីឧទ្ទេសនាមក្នុងក្រមបទចម្រៀង សមុទ្រ​ខាងកើតមានរលក រួមមានបទចម្រៀងថ្មីៗស្ដីពីសមុទ្រកោះស្រុកកំណើតនិង​រៀបចំ​បង្ហាញមុខនាខែ
មិថុនាឆ្នាំ២០១៤។ តន្ត្រីករ Cat Van អនុប្រធានសមាគម​តន្ត្រីករវៀតណាមបានឲ្យ
ដឹងថា៖

        “នេះជាបណ្ដាបទចម្រៀងដោយមានប្រធានបទទាន់ពេលវេលាកក់ក្តៅនិង
ពហុបែបដែលខ្លឹមសារឆ្ពោះទៅសមុទ្រខាងកើត ប្រឆាំងជំទាស់រាល់អំពើរខុស​ឆ្គង
​របស់ចិន។ បទចម្រៀងជាច្រើននិពន្ធអំពីកំលាំងកងទ័ពជើងអាកាស កងទ័ព​ជើង
ទឹក ស្ដីពីកោះ Gac Ma ក្នុងនោះជាលើកដំបូងមានបទចម្រៀងស្ដីពីកំលាំង​ត្រួត
ពិនិត្យនេសាទប៉ូលីសសមុទ្រវៀតណាម។”

សិល្បករសិល្បការិនីវៀតណាមឆ្ពោះទៅសមុទ្រកោះ - ảnh 2
សិល្បករ ឆ្នើម Tan Minh (Image: tintuc.vn)


        ក្នុងអំឡុងជាង១ខែកន្លងមករួមជាមួយការចលនានិពន្ធបទចម្រៀងនោះ កម្មវិធីសិល្បៈឆ្ពោះទៅសមុទ្រខាងកើតក៏បានប្រព្រឹត្តនៅដំបន់ជាច្រើន។ ជា​ពិសេសនាថ្ងៃទី១៥មិថុនានៅវិមានមិត្តភាពហាណូយបានប្រព្រឹត្តទៅព្រឹត្តិការណ៍
តូរតន្ត្រីដ៏ធំមួយស្ដីពីសមុទ្រកោះមានឈ្មោះថា ជាកុលបុត្រវៀតណាម។ សិល្បករ
ឆ្នើម Tan Minh បានសំណេះសំណាលថា៖

        “ចាប់ប្រភពពីទឹកចិត្តរបស់មជ្ឈដ្ឋានសិល្បករ យើងខ្ញុំសង្ឃឹមមានកម្មវិធី​សិល្បៈមួយដើម្បីរួមចំណែក។ សិល្បករសិល្បការិនីទាំងអស់សូទ្រតែស្ម័គ្រចិត្ត​ចង់រួមដៃធ្វើប្រការតូចតាចមួយរបស់ខ្លួនឆ្ពោះទៅសមុទ្រកោះ។”

        បណ្ដាចលនានិពន្ធតូរតន្ត្រីស្ដីពីសមុទ្រកោះរួមជាមួយរាត្រីសិល្បៈបង្កើត​មូលនិធិគាំទ្រកំឡាំងដេលកំពុងបំពេញភារកិច្ចនៅដំបន់សមុទ្រ Hoang Sa, Truong
Sa ជាតំលៃខាងស្មារតីជួយអ្នកនេសាទនិងកំលាំងត្រួតពិនិត្យនេសាទ​ប្តេជ្ញាច្បាម
ជាប់សមុទ្រ រួមចំណែកការបារដ៏រឹងមាំអធិបតេយ្យភាពព្រំដែនកោះ​សមុទ្រនៃ
មាតុប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ