ស្រឡាញ់ហាណូយពីបណ្ដារបាំបុរាណ។

NGOC NGA Theo VOV -
Chia sẻ
VOV-របាំបុរាណថាំងឡុងហាណូយជាការប្រមូលផ្ដុំនៃ
ខឿនវប្បធម៍ជាច្រើន។ នេះ​ជារបៀបជីវភាពប្រជាប្រិយ
ក្នុងជីវភាពប្រជាជនដំបន់ Kinh Ky មុននេះ។ ប៉ុន្តែជា​
មួយពេលវេលា របាំបុរាណកំពុងបាត់ស្រមូលទៅក្នុង
ជីវភាពទំនើប។ ដើម្បីធ្វើឲ្យរស់ឡើង​វិញបណ្ដារបាំនេះ បណ្ដាសិល្បករអ្នកស្រាវជ្រាវកំពុងរកមកដំបន់នីមួយៗស្រាវ​ជ្រាវស្ដាឡើងវិញ។ សូមឧទ្ទេសនាមជាមួយលោកអ្នកនាងអំពីលោកស្រី Le Hong Thang ជាសិល្បការិនីមួយរូបដែលបានលៃទុកអស់មួយជីវិតសំរាប់សិល្បៈរបាំ​ថាំងឡុង។

ស្រឡាញ់ហាណូយពីបណ្ដារបាំបុរាណ។ - ảnh 1
ស្រឡាញ់ហាណូយពីបណ្ដារបាំបុរាណ។


      VOV-បានប្រសូត្រចេញនិងរីកធំធាត់នៅដំបន់ដីពោពេញទៅដោយប្រពៃណី
Lam Kinh- Thanh Hoa សិល្បការិនី Le Hong Thang បានផ្សាភ្ជាប់ជាមួយបណ្ដា
របាំបុរាណ​ថាំងឡុង-ហាណូយដូចជាមាននិស្ស័យ។ លោកស្រីបានស្រឡាញ់
របាំបុរាណ​ថាំងឡុងតាំងពីទស្សវត្សឆ្នាំ៦០ក្នុងពេលដែលលោកស្រីមាន
កិត្តិយសមករដ្ឋធានីរៀននៅសាលារបាំវៀតណាម។ បណ្ដារបាំនេះគឺជា
ទ្រពសម្បត្តិមិនអាចកាត់ថ្លៃ​បានបង្ហាញនូវការច្នៃប្រឌិតរបស់ប្រជាជនហាណូយ
មុននេះ។ សិល្បការិនី Le Hong Thang ជានិច្ចកាលចាត់ទុកថា៖

        “វប្បធម៍របាំគឺជាគំរូមួយ ជាកត្តាមួយដើម្បីបង្កើតឡើងខឿនវប្បធម៍​ហា
ណូយ។ ខ្ញុំស្រឡាញ់ប្រការនោះនិងឃើញថាត្រូវស្ដារឡើងវិញរក្សានិងពង្រីក​រាល់ប្រការនោះដើម្បីទុកឲ្យជំនាន់ក្រោយៗ។”

ស្រឡាញ់ហាណូយពីបណ្ដារបាំបុរាណ។ - ảnh 2
របាំបុរាណថាំងឡុងហាណូយជាការប្រមូលផ្ដុំនៃខឿនវប្បធម៍ជាច្រើន។

        របាំបុរាណគោរពតាមក្រិដក្រមខ្លួននិងមិនអាចផ្ដាច់របាំបុរាណចេញពី​បរិយាកាសដែលបង្កើតវាចេញឡើយ។ នោះគឺបរិយាកាសវប្បធម៍ពិធីបុណ្យ
​ភូមិ​ជនបទ។ មិនដូចជាបណ្ដាវិស័យសិល្បៈផ្សេងៗទៀត បើចង់ស្ដាដ៏ជោគ
ជ័យ​របាំ​បុរាណមួយ សិល្បករត្រូវស្វែងយល់ក្នុងឯកសារបុរាណ ពិគ្រោះ
យោបល់សិប្បករ​និងត្រូវពឹង​ផ្អែកដល់យុវជនដំបន់បង្កើតក្រុមហាត់រាំ។
សិល្បករឆ្នើម Nguyen Van Bich ប្រធានសមាគមសិល្បកររបាំហាណូយបាន
ឲ្យដឹងថា៖

        “បងស្រី Thang ជាអ្នកចំណាយកំលាំងកាយចិត្តជាច្រើននិងឧស្សាព្យាយាម
​មកដល់ដំបន់ បងស្រីបានរក្សានូវព្រលឹងនៃបណ្ដារបាំដូចជារបាំ Phu Dong រឺ​ របាំ
ភូមិ Le Mat។ បងស្រីបាននិយាយជាមួយប្រជាជនដំបន់ថា រក្សា​គឺរក្សារបស់ ដែលជីដូនជីតាបន្សល់ទុកឲ្យ គុណបំណាចរបស់បងស្រីធំធេងណាស់​និងបងស្រី បានមានការស្រាវជ្រាវជាក់ស្ដែង។”

        ខុសពីបណ្ដាសិល្បករអ្នកស្រាវជ្រាវផ្សេងៗ សិល្បការិនី Le Hong Thang មិន ត្រឹមតែស្ដាដ៏ជោគជ័យរូបភាពបណ្ដារបាំបុរាណប៉ុណ្ណោះទេ ថែមទាំង​លោកស្រី​បានធ្វើឲ្យរស់ឡើងវិញស្មារតី ព្រលឹងនៃរបាំបុរាណទៀតផង។ អ្នកស្រាវជ្រាវ
វប្បធម៍​ប្រជាប្រិយ Le Thanh Bao បាន​ចាត់ទុកថា៖

        “ព្រលឹងនៃរបាំបុរាណគឺការសម្ដែង ប៉ុន្តែសំខាន់គឺបានស្ដាជាសារវន្តបណ្ដា​
រូបភាពភាសាបុរាណ។ វាវិសេសវិសាលពីបណ្ដាកាយវិការនិងការសម្ដែង។”

        ធ្វើក្នុងវិស័យរបាំបុរាណរយៈពេលការជាង៥០ឆ្នាំទៅហើយ សិល្បការិនីបាន
រួមចំណែកស្ដាដ៏​ជោគជ័យរបាំបុរាណចំនួនជាង១០របាំដូចជារបាំ Tu Linh របាំ
ទេវតា របាំដំបង​ជាដើម។ ជាមួយរាល់ការរួមចំណែកនេះ ក្នុងរយៈពេលជាង២០
ឆ្នាំជាបន្តបន្ទាប់ លោកស្រីបានជ្រើសរើសចូលក្នុងគណប្រតិប័ត្តសមាគមសិល្បករ
របាំហាណូយ កាន់​ដំណែងអនុប្រធានសមាគម៣លើក។ ដោយស្មារតីឧស្សា
ព្យាយាមរួមជាមួយ​ទឹកចិត្តស្រឡាញ់ដ៏ធំធេងសំរាប់វប្បធម៍ថាំងឡុង លោកស្រីត្រូវ
បានប្រជាជននៅ​ គ្រប់ទីកន្លែងដែលលោកស្រីមកដល់ស្រឡាញ់គោរពរាប់អាន។
ដើម្បីក្នុងពេលមាន​ពិធី​បុណ្យមកដល់ម្ដងៗបណ្ដាសិល្បករចាស់ៗបានអញ្ជើញ
លោកស្រីមកដំបន់ទស្សនា​របាំ។ នេះជារង្វាន់ដ៏ថ្លៃថ្នូមិនអាចកាត់ថ្លៃបានដែល
សិល្បការិនី Le Hong Thang ទទួលបានក្រោយប៉ុន្មានឆ្នាំរួមវិភាគទានចំពោះរបាំ
បុរាណថាំងឡុង៕

ប្រតិកម្មទៅវិញ