សរទរដូវនៅទីក្រុងហាណូយ - មកដើម្បីក្តីស្រឡាញ់

Chia sẻ

(VOVWORLD) - ទីក្រុងហាណូយកំពុងស្ថិតក្នុងរដូវដ៏ស្រស់ស្អាតបំផុតនៃឆ្នាំ នោះគឺ សរទរដូវ។ តាមដងវិថីសឹងតែទាំងអស់ក្នុងរដ្ឋធានី ហាក់ដូចជាត្រូវបានលាប ពណ៌ ដែលជាពណ៌នៃពន្លឺព្រះអាទិត្យនាសរទរដូវ ពណ៌នៃស្លឹកឈើមាសអញ្ជឹង... ទីក្រុងហាណូយហាក់ដូចជាកំពុងពាក់អាវថ្មី ធ្វើមនុស្សគ្រប់គ្នាមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះភាពទន់ភ្លន់នៃធម្មជាតិអំឡុងពេលកំពុងឆ្លងទៅ រករដូវថ្មី។ សរទរដូវប្រៀបដូចជា “ភាពវិសេសវិសាល” របស់ទីក្រុងហាណូយ ដែលមនុស្សម្នាសុទ្ធតែស្រឡាញ់ និងតែងតែអាឡោះអាល័យនៅពេលត្រូវឃ្លាយឆ្ងាយម្តងៗ។ នោះហើយជាមូលហេតុដែលទីក្រុងហាណូយធ្លាប់ត្រូវបានទូរទស្សន៍អាមេរិក CNN វាយតម្លៃថា ជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង ១២ របស់ពិភពលោកនាសរទររដូវ។

សរទរដូវនៅទីក្រុងហាណូយ - មកដើម្បីក្តីស្រឡាញ់ - ảnh 1បឹងដាវនាសរទរដូវ (រូបថត៖ hanoimoi.com.vn)

ទីក្រុងហាណូយនាសរទរដូវ វិថីសឹងតែទាំងអស់គឺពោរពេញដោយពន្លឺថ្ងៃពណ៌មាស អាកាសធាតុត្រជាក់ស្រួល មានផាសុខភាពសម្រាប់ដើរលេងតាមដងផ្លូវ។ ផ្លូវនានានៃរដ្ឋធានីដែលឈានចូលដល់សរទរដូវ លែងមានភាពអ៊ូអរដូចធម្មតាទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ គឺពោរពេញទៅដោយភាពសុខសានត្រាន។ យោងតាមទូរទស្សន៍ CNN របស់អាមេរិកដ៏ល្បីល្បាញ “អញ្ជើញមកទីក្រុងហាណូយ ភ្ញៀវទេសចរអាចរុករកផ្លូវតូចៗ និងផ្លូវបុរាណនៃទីក្រុងហាណូយដោយធ្វើដំណើរតាមថ្មើរជើង ឬដោយម៉ូតូ។ សម្រស់បុរាណនៃរដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំ រួមជាមួយនឹងអាកាសធាតុត្រជាក់ស្រួលដ៏រ៉ូមែនទិកនាំមកនូវភាពទាក់ទាញពិសេសមួយ”។ នេះក៏ជាអារម្មណ៍នាសរទរដូវដែលអ្នកទេសចរបរទេសជាច្រើនជ្រើសរើសពេលមកទស្សនាហាណូយ។

“ខ្ញុំដើរតាមផ្លូវហើយដកដង្ហើមស្រូបយកខ្យល់រដូវស្លឹកឈើជ្រុះ។ មនុស្សអង្គុយក្នុងហាងកាហ្វេ និងសម្រាកលំហែកាយ ប្រកបដោយផាសុកភាព។ ខ្ញុំចូលចិត្តអារម្មណ៍មិនប្រញាប់ ប្រញាល់បែបនេះខ្លាំងណាស់”។

“អាកាសធាតុល្អណាស់។ ម្សិលមិញខ្ញុំជិះកង់គយគន់ដងវិថី។ ខ្ញុំចូលចិត្តខ្លាំងណាស់។ ថ្ងៃនេះខ្ញុំបានដើរជុំវិញមាត់បឹង Hoan Kiem”។

ក្នុងប៉ុន្មានថ្ងៃនាសរទរដូវនៃទីក្រុងហាណូយ នៅតាមដងផ្លូវដែលមានដើមឈើត្រឈុំ ត្រចៃ ជាពិសេសនៅខ័ណ្ឌ Ba Dinh ដូចជា៖ Phan Dinh Phung, Hoang Dieu, Tran Phu... ឬស្នាដៃស្ថាបត្យកម្មបុរាណដូចជា៖ តំបន់ព្រះវិហារ Cua Bac, ព្រះវិហារធំ, បរមរាជវាំងថាំងឡុង   ជារឿយៗ តែងតែមាននារីជាច្រើនមកថតរូបទុកពេលដ៏ស្រស់ស្អាតនៃសរទរដូវ។ ក្រៅពីឡានផ្កាចម្រុះពណ៌ស្រស់ស្អាត បងប្អូននារីយ៉ាងសុភាពរាបសារគួរឱ្យស្រឡាញ់ធ្វើឱ្យផ្លូវ និងកែងផ្លូវនីមួយៗកាន់តែស្រស់ស្អាត និងប្រកបលក្ខណៈមនោរម្យ។

“ខ្យល់ត្រជាក់ស្រួលៗ។ ជាពិសេសខ្ញុំចូលចិត្តផ្លូវដែលមានឡានផ្កា ដូច្នេះមនុស្សម្នាអាចថតរូប និងរក្សាទុកពេលវេលានៅទីក្រុងហាណូយដ៏ស្រស់ស្អាតនេះ”។

“អាកាសធាតុត្រជាក់ណាស់ ទេសភាពក៏កាន់តែមនោរម្យ និងស្រស់ស្អាត។ ខ្ញុំចូលចិត្តចេញទៅក្រៅក្នុងអាកាសធាតុនាសរទរដូវនេះ ដើម្បីមើលទេសភាពដ៏ស្រស់ស្អាតនៃរដ្ឋធានី”។

សរទរដូវនៅទីក្រុងហាណូយគឺស្រស់ស្អាត និងមាន "រសជាតិ" ផ្ទាល់ខ្លួន ដែលកម្ររកបាននៅគ្រប់ទីកន្លែង។ “រសជាតិ” ត្រូវបានបង្កើតឡើងពីក្លិនក្រអូបនៃផ្កាទឹកដោះគោក្នុងខ្យល់ ក្លិនក្រអូបនៃផ្លែ sau ក្លិនអំបុកខៀវខ្ចី ដែលជាអំណោយដ៏មានតម្លៃដែលបានរុំក្នុងស្លឹកឈូកស្រស់…។

យោងតាមទូរទស្សន៍ CNN បានឲ្យដឹងថា “អំបុក គឺជាអំណោយដ៏ពិសេសដែលទេវតាប្រទានពរឲ្យទីក្រុងហាណូយនាសរទរដូវ។ កញ្ចប់អំបុកខៀវក្រអូប គឺជាកាដូដ៏ល្អសម្រាប់ភ្ញៀវទេសចរទិញជូនមិត្តភ័ក្តិ និងសាច់ញាតិ”។ ក្នុងរដូវកាលនេះ មនុស្សម្នាក្នុងរដ្ឋធានីមិនថារវល់ប៉ុណ្ណាក៏នៅតែឈប់ទិញអំណោយសរទរដូវដ៏ពិសេសនេះ។

 “នៅសរទរដូវនៃទីក្រុងហាណូយ អ្វីទាំងអស់ដែលអ្នកត្រូវការគឺ អំបុកខៀវបន្តិច តែក្រូចឆ្មាមួយពែង និងខ្យល់បក់រំភើយៗ”។

“ខ្ញុំអាចស្រូបយកបានក្លិនរបស់អំបុក នៅពេលដែលខ្ញុំដើរកាត់តូបលក់វា។ ដូច្នេះមានន័យថា សរទរដូវគឺមកដល់ហើយ គ្រួសារខ្ញុំតែងតែទិញអំបុកខៀវសម្រាប់គ្រួសារទាំងមូល ដើម្បីទុកជាកាដូជូនលោកតា និងជាអំណោយសម្រាប់បងប្អូន និងមិត្តភក្តិដែលរស់នៅឆ្ងាយ”។

សរទរដូវនៅទីក្រុងហាណូយ - មកដើម្បីក្តីស្រឡាញ់ - ảnh 2អំបុកហាណូយ (រូបថត៖ VOV)

សរទរដូវហាណូយ គឺសក្តិសមសម្រាប់អ្នកទេសចរដើរថ្មើជើងម្តង មានអារម្មណ៍ និងសញ្ជឹងគិត។ ភាពស្រស់ស្អាត និងមនោសញ្ចេតនានៃទីក្រុងហាណូយ បន្តតាមគ្នាគ្រប់ពេលនៃថ្ងៃ ធ្វើឱ្យមនុស្សម្នាក់ៗកាន់តែស្រឡាញ់ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ