សម្រស់ស្អាតនៃនិទាឃរដូវនៅទូទាំងប្រទេសឬទិវា មហាសាមគ្គីភាពជាតិ

YEN NGOC-LE PHUONG Theo VOV WORLD -
Chia sẻ

នាពេលថ្មីៗនេះជនរួមជាតិជនជាតិវៀតណាមទាំង៥៤
បានជួបប្រជុំគ្នានៅភូមិវ​ប្បធម៌ទេសចរណ៍នៃបណ្តា
ជនជាតិនៅDong Mo ជាយក្រុងហាណូយក្នុងទិវាបុណ្យ
សម្រស់ស្អាតនៃនិទាឃរដូវនៅទូទាំងប្រទស។
អត្តសញ្ញាណវប្បធម៌នៃជនជាតិនិមួយៗភាពកក់ក្តៅចំណងសាមគ្គីភាពនិងភាពជិត
ស្និទ្ឋរវាងបណ្តាជនវៀតណាមត្រូវបានបង្ហាញនៅក្នុងកាសនេះ។

Vovworld- លើទីលានដ៍ទូលាយ១គ្រូអារក្សជនជាតិ Lo Lo ១នាក់នៅស្រុកMeo Vac
ខែត្រ Ha Giangភាគខាងជើងវៀតណាម​អញ្ជើញអាទិទេពមកធ្វើជាកសិណ្យសាក្សី
ពិធីបួងសួងសូមឲ្យមានភ្លៀងធ្លាក់របស់អ្នកភូមិ។នេះជាពិធីដែលបាន ជនរួមជាតិ
ជនជាតិ Lo Loជ្រើសរើសជាសកម្មភាពចាប់ផ្តើមសំរាប់ពិធីបុណ្យសម្រស់ស្អាតនៃនិ
ទាឃរដូវនៅទូទាំងប្រទសឆ្នាំ២០១៤។លោក Ho VietSon​នាយកមជ្ឈមណ្ឌលវប្បធម៌
ខែត្រ Ha Giangឧទ្ទេសនាម​ថា៖“ជនរួមជាតិជនជាតិ Lo Lo និយាយដោយឡែកនិង
ជនរួមជាតិនៃបណ្តាជនជាតិក្នុងខែត្រព្រៃភ្នំHa Giangនិយាយរួមរស់នៅនៅតំបន់
ខ្ពង់រាបថ្មកំបោរ     ជាកន្លែងដែលអាកាសធាតុមិនអំណោយផលទេ។អាកាសធាតុ
ត្រជាក់ខ្លាំងនិងភ្លៀងធ្លាក់តិចតួច។ហេតុដូចច្នេះនាដើមឆ្នាំ ជនរួមជាតិLo Loធ្វើពិធី
បុណ្យបួងសួងសូមឲ្យភ្លៀងធ្លាក់ អាកាសធាតុអំណោយផលអ្នកភូមិជួបតែនឹងសេចក្តី
សុខ។ពិធីបុណ្យនេះជាបុណ្យទាន ១ក្នុងចំណោមពិធីបុណ្យប្រពៃណីកសិកម្មរបស់
ជនរួមជាតិLo Lo ។“

                     

សម្រស់ស្អាតនៃនិទាឃរដូវនៅទូទាំងប្រទេសឬទិវា មហាសាមគ្គីភាពជាតិ - ảnh 1

ជនរួមជាតិCor នៅខែត្រ  Quang Namភាគកណ្តាលវៀ​តណាមក៍ធ្វើពិធីបុណ្យបួង
សួងសូមឲ្យភ្លៀងធ្លាក់ផងដែរ។ក្រោយពីចូលរួមពិធីបុណ្យមកបងស្រីDuong Thi
Thanh Lan អ្នកភូមិ១នាក់ចែករំលែកថា៖“  ខ្ញុំសម្បាយរីករាយយ៉ាងក្រៃលែងដោយ
សារបានជួបជុំជាមួយ ដំណាងនៃ  បណ្តាជនជាតិនៅទីនេះ។ខ្ញុំបានឧទ្ទេសនាម
ជាមួយពួកគេអំពីប្រពៃណីរបស់ជនជាតិCor របស់យើងខ្ញុំ។“

                     

សម្រស់ស្អាតនៃនិទាឃរដូវនៅទូទាំងប្រទេសឬទិវា មហាសាមគ្គីភាពជាតិ - ảnh 2
ពិធីបួងសួងសូមឲ្យមានភ្លៀងធ្លាក់របស់អ្នកភូមិ(រូបថតVOV)

នៅជ្រុង១ទៀតរបស់ភូមិជនរួមជាតិBrau  នៅខែត្រ Kon Tumលើតំបន់ខ្ពង់រាបភាគ
កណ្តាលវៀតណាមកំពុងរៀបចំពាងស្រា១គូមាន់៣ក្បាលជ្រូក៣ក្បាលពពែ១
ក្បាលនិងគ្រាប់ស្រូវពូជ​ជាដើម​​ដើម្បីត្រៀមរៀបចំឲ្យពិធីបុណ្យចា​ប់ផ្តើមរដូវកាល
ថ្មី១។ជាមួយគ្នានោះនៅក្នុងផ្ទះផុតពិដីរបស់ជនជាតិ Thai លោក Mun Luong គ្រូអារក្យ
១រូបធ្វើពិធីបុណ្យសុំទេវតាអនុញ្ញាតរៀបចំពិធីបុណ្យ។
              
                    

សម្រស់ស្អាតនៃនិទាឃរដូវនៅទូទាំងប្រទេសឬទិវា មហាសាមគ្គីភាពជាតិ - ảnh 3
រូបថតVOV

បណ្តាពិធីដ៍ឧឡារិកទាំងនេះគឺលំអទៅដោយរបាំការលោតអង្រែនិងសូរសំនៀង
តាមចង្វាក់នៃឧបករណ៍ភ្លេងពិរោះៗនៃបណ្តាជានជាតិទៀតផង។ជាលើកដំបូង
ចូលរួមទិវាបុណ្យនេះបងVuong Van TienជនជាតិNung នៅខែត្រ​Cao Bang ចែករំ
លែកថា៖“ ថ្ងៃនេះ ខ្ញុំមានភាពសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានចូលរួម
ពិធីបុណ្យផ្លាស់ប្តូរវប្បធម៌គ្នាជាមួយបណ្តាជនជាតិនៅទូទាំងប្រទេស។សំលៀក
បំពាក់នៃជនជាតិ Pa Then ខែត្រ Ha Giang  ធ្វើឲ្យខ្ញុំជក់ចិត្តក្រៃលែង។មានប្រការជា
ច្រើនសំរាប់ខ្ញុំរៀន​បានពីជនជាតិផ្សេង។ “

​​​​​​​​​​​​​​​​​​​                     

សម្រស់ស្អាតនៃនិទាឃរដូវនៅទូទាំងប្រទេសឬទិវា មហាសាមគ្គីភាពជាតិ - ảnh 4

ឆ្ងាយពីបរិយាកាសនៃមណ្ឌលបង្កើតឡើងវិញពិធីបុណ្យទំនៀមទំលាប់របស់បណ្តា
ជនជាតិគេរៀបចំការប្រណាំងសេះBac Ha ។នេះជាលើកដំបូងដែល ជនរួមជាតិ
Mongមកពីស្រុក​Bac Haខែត្រ Ha Giangភាគខាងជើងវៀតណាមឧទ្ទសនាមការ
ប្រណាំងសេះដ៍ល្បីឈ្មោះរបស់ខ្លួននៅក្នុងទិវាបុណ្យសម្រស់ស្អាតនៃនិទាឃរដូវនៅ
ទូទាំងប្រទស។

​​​​​​​​​​​​​​​​​​​                   

សម្រស់ស្អាតនៃនិទាឃរដូវនៅទូទាំងប្រទេសឬទិវា មហាសាមគ្គីភាពជាតិ - ảnh 5
ការប្រណាំងសេះដ៍ល្បីឈ្មោះរបស់ជនរួមជាតិMong(រូបថតVOV)

លើផ្លូវប្រណាំង   សេះចំនួន៥ក្បាលកំពុងផាយអស់ពីកំលាំងទៅកាន់ទីបញ្ចប់ក្នុង
ជ័យសព្ទលាន់រំពងរបស់ទស្សនិកជន​។លេចឡើងជាលើកដំបូងលើដីក្រុងហាណូយ
បណ្តាសេះប្រណាំងទាក់ទាញបានការយកចិត្តទុកដាក់ពីសំណាក់ទស្សនិកជន
មួយចំនួនក្នុងនោះមានបង Vu Van Tien មកពីស្រុក Phuc Tho ជាយក្រុងហាណូយ។បងចាត់ទុកថា៖“ ការប្រណាំងនេះមានភាពផុលផុសខ្លាំងណាស់។ប្រសិនជាសេះ
ទាំងអស់មិនបាននាំមកទីនេះទេខ្ញុំ គ្មានពេលណាអាចទស្សនាការប្រណាំងសេះដ៍អ៊ូអរ
ដូច្នេះបានឡើយ។   “

បញ្ចប់ការប្រណាំងVang  Seo Huynh និងសេះលេខ៤១៦របស់ បង ដណ្តើម បានជ័យ
ជំនះ។ពិធីបុណ្យនិទាឃរដូវនៅភូមិបណ្តាជនជាតិវៀតណាមឆ្នាំនេះនៅមានទទួល
គណះប្រតិភូរបស់បណ្តាជនវៀតណាមនៅបរទេសទៀតផង។លោកBui Hung មកពី
ប្រទេសប៉ូឡូញរៀបរាប់ថា៖“ នេះជាលើកដំបូងដែលខ្ញុំមកដល់ទីនេះរួមជាមួយបណ្តា
ជនវៀតណាមនៅបរទេស ។ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីរូបភាពផែនមហា
សាមគ្គីភាពរបស់ជនជាតិជាភាតរះទាំង៥៤ជាពិសេសគឺភាពសម្បូរបែបនិងភាពផ្សេង
គ្នានៃខឿនវប្បធម៌ជាតិវៀតណាម។ បណ្តាអ្នកចាត់តាំងបានបង្ហាញ​ការច្នៃប្រឌិត។“

សម្រស់ស្អាតនៃនិទាឃរដូវនៅទូទាំងប្រទេសបានក្លាយទៅជាកន្លែងជួបជុំជាប្រចាំឆ្នាំ
របស់ជនរួមជាតិនៃបណ្តាជនជាតិវៀតណាម។ពេលលាគ្នាបណ្តាអ្នកចូលរួមជូនគ្នានូវ
កន្សែង​មក់ឬអំណោយតូចដូចជាពាក្សសន្យាសេច​ក្តីអញ្ជើញជួបគ្នានៅថ្ងៃនេះឆ្នាំក្រោយ
ក្រោមដំបូលរួមរបស់ជនជាតិវវៀតណាមជាភាតរះទាំង៥៤៕

ប្រតិកម្មទៅវិញ