|
សមាគមបេតិកភ័ណ្ឌកន្លែងលើកដម្កើងនូវតំលៃវប្បធម៍របស់មជ្ឈដ្ឋានជនវ័យក្មេង (daidoanket.vn) |
Vovworld-ក្នុងរយៈពេល២ឆ្នាំកន្លងមក បណ្ដាការសម្ដែងឧទ្ទេសនាមសិល្បៈប្រពៃណីដូច្នេះបានក្លាយទៅជាធ្លាប់ស្គាល់របស់អ្នកស្នេហាវប្បធម៍នៅទីក្រុង
ហាណូយ។ ស្ថិតក្នុងច្រកតូចមួយនៅរដ្ឋធានីហាណូយ ប៉ុន្តែបរិយាកាសសមាគម
បេតិកភ័ណ្ឌនៅវិថី Nui Truc ខ័ណ្ឌ Ba Dinh បានក្លាយទៅជាកន្លែងរៀបចំព្រឹត្តិការណ៍
វប្បធម៍ជាច្រើនជាមួយកម្មវិធីសម្ដែងរាយការណ៍អំពីបេតិកភ័ណ្ឌវប្បធម៍។ វិចិត្រករ
ស្ថាប័ត្យករ Tran Thanh Tung នាយកគ្រប់គ្រងសមាគមបានសំណេះសំណាលថា នាបច្ចុប្បន្នមិត្តវ័យក្មេងជាច្រើននិយមចូលចិត្តភាពយន្តកូរ៉េខាងត្បូង តូរតន្ត្រីអឺរ៉ុបនិង
ខឿនវប្បធម៍ផ្សេងៗលើពិភពលោក ប៉ុន្តែពេលសួរអំពីវប្បធម៍វៀតណាមគេមិនសូវ
ដឹងឡើយ។ នោះជាកំលាំងចលករដើម្បី Tran Thanh Tung និងបណ្ដាមិត្តចំណុះ
Circle Group (អង្គការរួមមានក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វិចិត្រកម្មប្រើប្រាស់ចំនួន
៥) បានបង្កើតឡើងសមាគម។ វិចិត្រករ Tran Thanh Tung បានចែករំលែកថា៖
“វៀតណាមជាប្រទេសមានកម្រាស់ប្រវត្តិសាស្ត្រវប្បធម៍ ពិសេសគឺយើងកំពុងមានកម្មសិទ្ធិបេតិកភ័ណ្ឌរូបីយ៍និងអរូបីយ៍និងយើងមានជួរអ្នកស្រាវជ្រាវ ក្នុងនោះមានជនវ័យក្មេងជាច្រើនចង់យល់ដឹងអំពីវប្បធម៍របស់ជីដូនជីតា។ នេះជាមូលហេតុដែលយើងខ្ញុំបង្កើតសមាគមបេតិកភ័ណ្ឌដើម្បីធ្វើជាស្ពានតភ្ជាប់រវាងអតីតកាលបច្ចុប្បន្នកាលនិងអនាគតកាល។ តាមរយៈសមាគមបេតិកភ័ណ្ឌ យើងខ្ញុំមានឱកាសទាក់ទងនឹងបេតិកភ័ណ្ឌដ៏ថ្លៃថ្លារបស់ជីដូនជីតា ទន្ទឹមនឹងនោះផ្សព្វផ្សាយឲ្យមជ្ឈដ្ឋានជនវ័យក្មេង។”
ជាមួយទិសស្លោកសកម្មភាពដូច្នេះ ត្រឹមតែក្នុងឆ្នាំ២០១៣ សមាគមបេតិកភ័
ណ្ឌបានរៀបចំព្រឹត្តិការណ៍វប្បធម៍សិល្បៈចំនួន២៣ ក្នុងនោះមានព្រឹត្តិការណ៍គួរ
ឲ្យយកចិត្តទុកដាក់ដូចជា កម្មវិធីចម្រៀង Xam លើយានអគ្គិសនី-វប្បធម៍តាមដង
វិថីទីក្រុងហាណូយជាដើម។ កម្មវិធីជាច្រើនបានបន្សល់ទុកនូវចំណាប់អារម្មណ៍
ដ៏ជ្រាលជ្រៅ។
ជាមួយគោលដៅនាំមកនូវការជក់ចិត្តបេតិកភ័ណ្ឌវប្បធម៍របស់ជីដូនជីតា
ពង្រីកដល់មហាជន សកម្មភាពរបស់សមាគមបេតិកភ័ណ្ឌទទួលបានការគាំទ្រ
របស់អ្នកវិទ្យាសាស្ត្រល្បីឈ្មោះជាច្រើន។ វិចិត្រករ Tran Thanh Tung បានឲ្យដឹង
ថា៖
“សញ្ញាសប្បាយរីករាយមួយគឺបរិមាណអ្នកយកចិត្តទុកដាក់ដល់សកម្មភាព
របស់សមាគមបេតិកភ័ណ្ឌកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ មានអ្នករស់នៅ
ឆ្ងាយពីបរទេសស្គាល់ដល់វៀតណាមតាមរយៈការផ្សព្វផ្សាយ Internet គេបាន
ចែករំលែក ផ្គត់ផ្គងឲ្យយើងខ្ញុំឯកសារជាច្រើន ឧទ្ទេសនាមជាមួយយើងខ្ញុំបណ្ដា
អ្នកដែលយើងខ្ញុំមិនស្គាល់ដល់។ ក្នុងពេលបានជួបគេនោះ យើងខ្ញុំបានឃើញ
អ្វីៗក្នុងអតីតកាលបន្តបានរកឃើញបន្ថែមទៀត។”
កាន់តែក្រោយនេះ បណ្ដាព្រឹត្តិការណ៍ដោយសមាគមបេតិកភ័ណ្ឌរៀបចំ
កាន់តែបានបើកទូលាយនិងទាក់ទាញមហាជនជាច្រើនកុះករមកនឹងវប្បធម៍
បេតិកភ័ណ្ឌ។ ក្នុងនោះមានកម្មវិធីធំៗដូចជា ភូមិគ្រឿងភាជន៍ Bat Trang-ប្រពៃណី
និងទំនើប វប្បធម៍អាននិងមជ្ឈដ្ឋានជនវ័យក្មេងជាដើម។ នោះជាការខំប្រឹងប្រែង
គួរឲ្យកត់សម្គាល់របស់សមាជិកក្នុងសមាគមដើម្បីនាំបេតិកភ័ណ្ឌវប្បធម៍វៀត
ណាមទៅក្នុងចរន្តហូរនៃជីវភាពរស់នៅ៕