សេចក្តីស្រឡាញ់វៀតណាមរបស់អ្នកថតរូបបារាំងមួយរូប

HONG BAC
Chia sẻ

(VOVworld) – Rehahn Croquevielle បានទៅទស្សនា
ប្រទេសចំនួន ៣២ លើពិភពលោកហើយប៉ុន្តែ
វៀតណាមគឺជាទីកន្លែងមកដល់ដែលនាំមកជូនលោក
 នូវប្រភពច្នៃប្រឌិតដ៏បរិបូរណ៍បំផុត។ ពីអ្នកថតរូបមិន
ពេញជំនាញមួយរូបនៅតំបន់ Normandie របស់បារាំង
 Rehahn Croquevielle បានបង្កើតឡើងវណៈកម្មរូបថត
ល្បីឈ្មោះលើពិភពលោកចាប់ចេញពីសេចក្តីស្រឡាញ់
ចំពោះវៀតណាម។


សេចក្តីស្រឡាញ់វៀតណាមរបស់អ្នកថតរូបបារាំងមួយរូប - ảnh 1
រូបថត «ការញញឹមលាក់» (Image: www.rehahnphotographer.com)

(VOVworld) – Rehahn Croquevielle បានទៅទស្សនាប្រទេសចំនួន ៣២
លើពិភពលោកហើយប៉ុន្តែ វៀតណាមគឺជាទីកន្លែងមកដល់ដែលនាំមក
ជូនលោក នូវប្រភពច្នៃប្រឌិតដ៏បរិបូរណ៍បំផុត។ ពីអ្នកថតរូបមិនពេញជំ
នាញមួយរូបនៅតំបន់ Normandie របស់បារាំង Rehahn Croquevielle បាន
បង្កើតឡើងវណៈកម្មរូបថតល្បីឈ្មោះលើពិភពលោកចាប់ចេញពីសេចក្តី
ស្រឡាញ់ចំពោះវៀតណាម។មកដល់វៀតណាមជាលើកដំបូងនាឆ្នាំ ២០០៧
ក្នុងពេលបំរើការងារសម្បុរសធម៌មួយ អ្នកថតរូបបារាំង លោក Rehahn
Croquevielle ត្រូវបានធ្វើឲ្យ ចាប់អារម្មណ៍យ៉ាងខ្លាំងដោយសំរស់នៃទឹកដី
និងមនុស្សនៅទីនេះ។ បន្ទាប់មក ជារៀលរាល់ឆ្នាំ លោក Rehahn Croquevielle វិលត្រឡប់មកវៀតណាមវិញ ដើម្បីបំពេញបំណងប្រាថ្នាវប្បធម៌និងមនុស្ស
វៀតណាម។ នាឆ្នាំ ២០១១ លោកបានសម្រេចនាំគ្រួសាររបស់ខ្លួនទៅរស់នៅ
 ទីក្រុងបុរាណ Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាមសំដៅប្រ
កបវិជ្ជាជីវៈថតរូបរបស់ខ្លួន។ ពីនោះ ឈ្មោះក្នុងវិស័យសិល្បៈរបស់លោកក៏
ត្រូវបានផ្លាស់ប្តូរ ទៅ Rehahn Hoi An ផងដែរ។​

        ដោយការស្រឡាញ់ពិសេសចំពោះវៀតណាម អ្នកថតរូប Rehahn
 Croquevielle បានទៅស្វែងរកនិងថតយករូបភាពស្អាតៗអំពីទឹកដីវៀតណាម។
 Rehahn Croquevielle បានទៅទស្សនាទីកន្លែងជាច្រើនក្នុងទូទាំង ប្រទេស
វៀតណាម។ នៅទីកន្លែងណា ក៏គាត់ឃើញថា៖ ប្រជាជនសុទ្ធតែស្និត
ស្នាលរាក់ទាក់។ ដោយហេតុនេះ គាត់ចូលចិត្តថតរូបមនុស្សនៅជនបទ
វៀតណាម។

        «ខ្ញុំចូលចិត្តថតរូបមនុស្សជាងដោយសារចំពោះខ្ញុំប្រភេទរូបថតនេះគឺ
ជាមធ្យបាយដើម្បីយើងក្តាប់ជាប់ខណៈដែលដែលគ្រាន់តែកើតមានតែម្តង
ប៉ុណ្ណោះ។ ប្រសិនបើថតរូបទេសភាពយើងអាចវិលត្រឡប់មកតំបន់នោះវិញ
នៅពេលវេលាដូចគ្នានោះគឺយើងនឹងមានរូបថតនោះហើយ។ ចំពោះរូបថត
មនុស្ស វាតែងតែ រៀបរាប់អំពីរឿងរ៉ាវរបស់មនុស្សមួយរូប។ ខ្ញុំចាត់ទុកខ្លួន
ខ្ញុំថែរក្សាទុកនូវរឿងរ៉ាវ ទាំងនេះ ។»

        ក្នុងអំឡុង ១០ ឆ្នាំ ជិះម៉ូតូតាមផ្លូវទៅភូមិជនបទស្ទើរែទាំងអស់ក្នុងទូទាំង
ប្រទេសវៀតណាម Rehahn Croquevielle បានថតរូបចំនួន ៥០ ពាន់ផ្ទាំង។
លោកបានជ្រើសរើសរូបថតស្អាតជាងគេចំនួន ១៥០ ផ្ទាំងដើម្បីឧទ្ទេសនាមក្នុង
សៀវភៅដំបូងរបស់ខ្លួនស្តីពីវៀតណាមក្រោមប្រធានបទ «វៀតណាម-បណ្ដាគំនូ
ឆ្លុះបញ្ចាំង» (Vietnam, Mosaic of Contrasts)។ ប្រការដែលលោកចូលចិត្តបំផុត
របស់វៀតណាមគឺភាពសម្បូរបែបខាងវប្បធម៌។ លោកវាយតំលៃថា៖ វៀតណាម
គឺជាគំនូរឆ្លុះបញ្ចាំងក្នុងនោះមានជនជាតិទាំង ៥៤ ដោយវប្បធម៌វសម្បូរបែប
វិសេសវិសាល។ ទោះបីជាប្រទេសនេះកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្តី ប៉ុន្តែ
អត្តសញ្ញាណវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិទាំង ៥៤ នៅត្រូវបានរក្សា។

        លោកស្រី Nguyen Thi Thong ឧបការីរបស់លោក Rehahn Croquevielle
បានឲ្យដឹងថា៖ នៅខាងក្រោយរូបថតដែលលោក Croquevielle ថត គឺជារឿង
រ៉ាវគួរឲ្យចាប់អារម្មណ៍រវាងលោកនិងអ្នកនោះ។

​        «ចំពោះ Rehahn លោកជានិច្ចកាលទៅសាកសួរសុខទុកនិងថ្លែងអំណរ
គុណចំពោះអ្នកដែលលោកបានថតរូប ហើយជួយឧបត្ថម្ភគេ។ ដោយសារ
លោក ចាត់ទុកថា៖ លោករកស៊ីដោយការលក់រូបថត ដោយហតុនេះ លោក
មានគោល បំណងនាំមកនូវជីវភាពល្អជាងសំរាប់អ្នកដែលលោកបានថតរូប។»

        បណ្ដាវណ្ណៈកម្មស្តីពីវៀតណាមរបស់ Rehahn Croquevielle ត្រូវបានចុះ
 ផ្សាយលើទស្សនាវដ្ដីរូបភាពនិងគេហទំព័រណ៌ល្បីឈ្មោះលើពិភពលោក។
ជាពិសេសរូបថត «ការញញឹមលាក់» ដែលថតយកស្នាម ការញញឹមរបស់
លោកយាយ Bui Thi Xong អាយុ ៧៣ ឆ្នាំ ជាអ្នកចែវទូកទេចរណ៍នៅទីក្រុង
Hoi An ត្រូវបានកា សែតអាមេរិកជាច្រើនដូចជា៖ កាសែត Los Angeles Times
 កាសែត Daily Mail និងទស្សនាវដ្ដី National Geographic បានជ្រើសរើសជា
រូបភាព «លោកយាយ ស្អាតជាងគេលើពិភពលោក»។ ការញញឹមលាក់នេះ
គ្មានវិស័យឡើយ។ រូបភាពរបស់លោកយាយ Bui Thi Xong តាងនាមឲ្យនារី
វៀតណាមក្នុងពលកម្មទោះបីជាមានការនឿយហត់ក្តី ប៉ុន្តែ គេពេញទៅដោយ
សុទិដ្ឋិនិយមនិង សុភមង្គល។ នាពេលថ្មីៗ នេះ លោក Rehahn Croquevielle
បានប្រគល់ជូនរូបភាពនេះសំរាប់សារៈមន្ទី នារីវៀតណាម។ លោកស្រី Nguyen
Thi Bich Van នាយិកាសារៈមន្ទីនារីវៀត ណាម បានឲ្យដឹងថា៖

        «បើទោះបី នេះមិនមែនជាលើកដំបូងលោក Croquevielle ប្រគល់ជូនរូប
ថតក្តី ប៉ុន្តែ ខ្ញុំចាត់ទុកថា៖ នេះគឺជាសមស្របបំផុត។ ដោយសារ លោក បាន
បង្កើតវណ្ណៈកម្មនេះនៅវៀតណាមដែលបង្ហាញនូវភាពស្អាតរបស់នារី
វៀតណាម។ ក្នុងរូបថតនេះ ក្រៅពីតំលៃខាងសិល្បៈ វា បង្ហាញនូវកំលាំងរស់
យ៉ាងខ្លាំងក្លារបស់នារីវៀតណាម ។ សំរស់មុតមាំតែទន់ភ្លន់។»

        Rehahn Croquevielle កំពុងបន្តដំណើរស្វែងយល់វៀតណាមរបស់ខ្លួន
ហើយត្រៀមរៀបចំឲ្យការតាំងពិពណ៌រក្រោមចំណងជើងថា​ «បណ្ដាស្នាមញ
ញឹមលាក់» ដោយមានរូបថតរាប់រយផ្ទាំងស្តីពីមនុស្សវៀតណាមពីចាស់ដល់ក្មេង
ក្នុងទូទាំងប្រទេស។ នាពេលខាងមុខ លោកក៏នឹងបោះពុម្ភផ្សាយអំពីវប្បធម៌ផឹក
កាហ្វេនៅ វៀតណាមផងដែរ។ ចំពោះ Rehahn Croquevielle វៀតណាមគឺជា
ស្រុកកំណើតទីពីរនិងជាប្រភពការចំនាប់អារម្មណ៍ដើម្បីលោកច្នៃប្រឌិតសិល្បៈ៕

ប្រតិកម្មទៅវិញ