|
ការសម្តែងល្ខោនចម្រៀង Kieu គឺជាចំណីស្មារតីនៅឃុំ Tien Dien (Image: giaoducthoidai) |
(VOVworld) – រូបសណ្ឋានជីវភាពវប្បធម៌ប្រជាប្រិយដូចជា lay Kieu (ដកស្រង
ពាក្យពេជ្រ Kieu) tap Kieu (ដកស្រងពាក្យចុងជួន Kieu) ឬ tro Kieu (សម្តែង
ល្ខោនចម្រៀង Kieu) ត្រូវបានប្រជាជននៅតំបន់ Nghe (ភាគកណ្ដាល
វៀតណាម) ច្នៃប្រឌិតថែរក្សានិងផ្សព្វផ្សាយក្នុងសហគមន៍ ប៉ុន្តែ ឈុតសម្តែង
ល្ខោនចម្រៀង Kieu នៅឃុំ Tien Dien ស្រុកកំណើតមហាកវី Nguyen Du គឺ
វិសេសវិសាលជាងគេ។ ល្ខោនចម្រៀង Kieu នៅទីនេះពោរពេញទៅដោយ
ភាសាតំបន់និងរបៀបសម្តែងដោយឡែកដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍
ខ្លាំងថែមទាំងស្គាល់ដល់បណ្ដាតួអង្គក្នុងរឿង Kieu ប្រកបដោយរស់រវើកនិង
ស្និតស្នាល។ការសម្តែងល្ខោនចម្រៀង Kieu គឺជាប្រភេទសិល្បៈប្រជាប្រិយ
ដែលមានការ រួមបញ្ចូលគ្នារវាងចម្រៀង tuong និងចម្រៀង cheo ប៉ុន្តែ ឈុត
សម្តែងល្ខោនចម្រៀង Kieu នៅឃុំ Tien Dien មានការជះឥទ្ធិពលពីវប្បធម៌
ភាសាតំបន់ជាង។ កសិករទាំង អស់នៅឃុំ Tien Dien គឺជាតួអង្គក្នុងឈុត
សម្តែងល្ខោនចម្រៀង Kieu។
នៅវេលាទី ៧ និង ៣០ នាទីយប់ប្រចាំថ្ងៃ ក្រោយពីថ្ងៃធ្វើការនឿយហត់
នៅស្រែចំការ បណ្ដាសមាជិកនៃក្លឹបសម្តែងល្ខោនចម្រៀង Kieu ឃុំ Tien Dien
បានប្រមូលផ្តុំគ្នានៅអាគារវប្បធម៌ឃុំដើម្បីហ្វឹកហាត់បង្ហើយវគ្គសំខាន់ៗក្នុង
ល្ខោន ។ សកម្មភាពនេះបានក្លាយទៅជាជីវភាពវប្បធម៌ជាប្រចាំរបស់តួសម្តែង
មិន អាជីពនៅភូមិ An My ឃុំ Tien Dien។ រាប់ទាំងលោក Nguyen Dang Thuy
ជនចាស់ជរាមួយរូបក្នុងភូមិក៏ត្រៀមខ្លួនជាស្រេចទទួលយកតួអង្គសំដែងមួយ
ក្នុងល្ខោនចម្រៀង Kieu ផងដែរ។
«គ្រាន់តែមើលដូច្នេះស្រួលណាស់ ប៉ុន្តែ ក្នុងពេលហ្វឹកហាត់វិញត្រូវការពេល
វេលាច្រើនណាស់។ ទោះបីជាកើតនិងធំដឹងក្តីនៅទីនេះ យល់ភាសាតំបន់ក្តីក៏
ខ្ញុំនៅតែចំណាយពេលច្រើនឆ្នាំហឹ្វកហាត់សម្តែងល្ខោនចម្រៀង Kieu ដែរ។
ប្រសិនបើជាអ្នកមកពីតំបន់ផ្សេងៗ គេនឹងជួបការលំបាកក្នុងការហ្វឹកហាត់
ច្រើន។ សមាជិកទាំងអស់នៅក្លឹប ខំប្រឹងប្រែងពីចិត្តពីថ្លើមហ្វឹកហាត់ល្ខោន
ចម្រៀង Kieu ដោយសារ យើង ស្រឡាញ់វាណាស់។»
|
លោក Nguyen Mau មេត្រកូល Nguyen នៅឃុំ Tien Dien បានទៅស្វែងរកនិងប្រមូលពាក្យពេជ្រនិមួយៗឃ្លាឃ្លោងនិមួយៗលើគ្រប់ទិសទីដើម្បីសម្រេចបានរឿងល្ខោនចម្រៀង Kieu នេះ។
(Image: VOV) |
ល្ខោនចម្រៀង Kieu ត្រូវបានប្រសូត្រឡើងនៅឃុំ Tien Dien ប៉ុន្តែ ប្រភេទ
សិល្បៈ នេះត្រូវបានសាបសូនក្នុងសម័យកាលសង្គ្រាមឡើងវិញ។ ១៥ ឆ្នាំមុន
លោក Nguyen Mau មេត្រកូល Nguyen នៅឃុំ Tien Dien បានទៅស្វែងរកនិង
ប្រមូលពាក្យពេជ្រនិមួយៗឃ្លាឃ្លោងនិមួយៗលើគ្រប់ទិសទីដើម្បីសម្រេចបាន
រឿងល្ខោនចម្រៀង Kieu នេះ។ ពីនោះ មិនត្រឹមតែប្រជាជននៅឃុំ Tien Dien
ប៉ុណ្ណោះទេ ថែមទាំង អ្នក ស្រឡាញ់ល្ខោនចម្រៀង Kieu មកពីភូមិឃុំដទៃទៀត
នៅស្រុក Nghi Xuan សុទ្ធតែផ្សព្វផ្សាយរឿងល្ខោនរបស់លោក ហើយសម្តែង
វាលើឆាក។ លោក Nguyen Mau បានឲ្យដឹងថា៖
«ខ្ញុំបានយកសៀវភៅមួយទៅសួរអ្នកណាដែលបានច្រៀងចម្រៀង Kieu
នៅឃុំ Xuan Linh ឃុំ Xuan Thanh និងឃុំ Xuan Lien។ ខ្ញុំកត់ទុកចិត្តចម្តងៗ ដល់
ពេលណានៅខ្វះខាតខ្ញុំបំពេញបន្ថែមជាបន្ត។ ឈុតណាដែលខ្ញុំមិនអាចចាំ បាន
ខ្ញុំពិនិត្យមើលឡើងវិញនៅរឿង Kieu របស់មហាកវី Nguyen Du។»
ដើម្បីសម្តែងល្ខោនចម្រៀង Kieu បានទាំងស្រុងគឺត្រូវចំណាយពេលពី ២
ដល់ ៣ យប់ទាំងស្រុង។ នាសព្វថ្ងៃ ល្ខោនចម្រៀង Kieu ត្រូវបានបែងចែកតាម
ឈុតខ្លីៗដើម្បីទស្សនិកជនទស្សនាឈុតសម្តែងងាយស្រួលជាង។ មុននេះ
តួអង្គដើរ Thuy Kieu និង Thuy Van ភាគច្រើនគឺបុរស ដោយសារ គេគិតថា៖
អ្នកណាដើរតួនាង Thuy Kieu ឬនាងThuy Van នឹងមានវាសនាដូចនាង Kieu
ហើយជួបការលំបាកក្នុងជីវភាពគ្រួសារ។ នាបច្ចុប្បន្ន ការគិតដូច្នេះមានការផ្លាស់
ប្តូរហើយ អ្នកសម្តែងមួយរូបអាចដើរតួអង្គចំនួន ២ ក៏បានដែរ។ តាមលោកស្រី
Tran Thi Giang អ្នកដើរតួអង្គនាង Thuy Kieu និង Thuy Van បានឲ្យដឹងថា៖
«មនុស្សម្នាកអាចសម្តែងបានល្អហើយ ប៉ុន្តែ ដើម្បីសម្តែងឲ្យមានការចាប់
អារម្មណ៍ត្រូវការតួស្រីមានបទពិសោធន៍។ ខ្ញុំខំប្រឹងប្រែងសម្តែងព្រលឹងនិងការ
ចាប់អារម្មក្នុងឈុតសម្តែងម្តងៗ។ ខ្ញុំចូលរួមហ្វឹកហាត់ល្ខោនក្នុងពេលទំនេរតែ
ប៉ុណ្ណោះដោយហេតុនេះយើងខ្ញុំជានិច្ចកាលស្វែងរកតួសំដែងដើម្បីជំនួស។ ការ
លំបាកនៅទីនេះគឺត្រូវស្វែងរកអ្នកណាឲ្យសមស្របជាមួយតួអង្គក្នុងសាច់ រឿង។»
ការសម្តែងល្ខោនចម្រៀង Kieu គឺជាចំណីស្មារតីនៅឃុំ Tien Dien ដែល
មិនត្រឹមតែត្រូវបានសម្តែងនៅពិធីរំលឹកខួបទិវាកំណើតមហាកវី Nguyen Du
ប៉ុណ្ណោះទេ ថែមទាំង ក្នុងកម្មវិធីសិល្បៈមហាជន បណ្ដាទិវាបុណ្យត្រកូលនៅ
ភូមិ ឃុំទៀត។ ស្តាប់ចង្វាក់ចម្រៀង Kieu ពោរពេញទៅដោយការរំជួលចិត្ត
ប្រជាជននៅទីនេះមានគោលបំណងថា៖ រឿងល្ខោនចម្រៀង Kieu ថ្មីៗនឹង
ត្រូវបានសរសេរថែមទៀតដើម្បីពេញចិត្តរបស់ខ្លួនក៏ដូចជាអភិរក្សរូបសណ្ឋាន
ជីវភាពសវប្បធម៌ប្រជាប្រិយនេះផងដែរ៕