វិទ្យុសម្លេងវៀតណាមក្នុងដួងចិត្តមិត្តអ្នកស្ដាប់

NHAT QUYNH, HUY HOANG, THUY VAN , DIEP ANH, CAO TH Theo VOV -
Chia sẻ

(VOV)_ក្នុងដំណាក់កាលនាបច្ចុប្បន្ន សារព័រតមាន 
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដោយគ្រប់ប្រភេទ ពិសេសគឺ 
កាសែត Online និងទូរទស្សន៍ ប៉ុន្តែ​ផ្នែកផ្សាយ​សំ 
លេង​នៅរក្សាតួនាទីដ៏សែនសំខាន់ក្នុងដួងចិត្តមិត្ត 
អ្នកស្ដាប់។ ចំពោះមនុស្សជា​ច្រើន វិទ្យុសម្លេងវៀត
ណាមបានក្លាយទៅជាមិត្តជិតស្និទ្ធិដែលមិនអាចឃ្លាតឆ្ងាយបានទេ វិទ្យុសម្លេងវៀតណាមបានដិតជាប់ក្នុងដួងចិត្តមិត្តអ្នកស្ដាប់ជាច្រើនជំនាន់។ ​

(VOV)_ក្នុងដំណាក់កាលនាបច្ចុប្បន្ន សារព័រតមានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា 
ដោយគ្រប់ប្រភេទ ពិសេសគឺកាសែត Online និងទូរទស្សន៍ ប៉ុន្តែ​ផ្នែកផ្សាយ​សំលេង​
នៅរក្សាតួនាទីដ៏សែនសំខាន់ក្នុងដួងចិត្តមិត្តអ្នកស្ដាប់។ ចំពោះមនុស្សជា​ច្រើន វិទ្យុសម្លេងវៀតណាមបានក្លាយទៅជាមិត្តជិតស្និទ្ធិដែលមិនអាចឃ្លាតឆ្ងាយបានទេ វិទ្យុសម្លេងវៀតណាមបានដិតជាប់ក្នុងដួងចិត្តមិត្តអ្នកស្ដាប់ជាច្រើនជំនាន់។ ​

វិទ្យុសម្លេងវៀតណាមក្នុងដួងចិត្តមិត្តអ្នកស្ដាប់ - ảnh 1
វិទ្យុសម្លេងវៀតណាមក្នុងដួងចិត្តមិត្តអ្នកស្ដាប់

ដូចជាទំលាប់មួយដែលមានរាប់សិបឆ្នាំហើយ ព្រឹកនិមួយៗ លោក Nguyen Van
 Tong អតីតប្រធាន មន្តីរវប្បធម៌ ព័ត៍មានទីក្រុងហូជីមិញ បានបើក​វិទ្យុ​សម្លេង​វៀត
ណាមដើម្បីស្ដាប់ព័ត៍មាន។ លោក Tong បានអោយដឹងថា៖​ កាល​នៅ​ចូលរួមសង្គ្រាម ពេលណា លោកក៏ថែទាំវិទ្យុនៅក្បែខ្លួនដើម្បីស្ដាប់ព័ត៍មាន​ដែរ​។ ​លោក
 Nguyen Van Tong បានអោយដឹងថា៖         

          “វិទ្យុសម្លេងវៀតណាមបានរួមវិភាគទានយ៉ាងធំធេង ក្នុងបុព្វហេតុបដិវត្តន៍។ ក្នុងពេលយប់ ដំណើរទ័ព ឆ្លងកាត់ភូមិ ឃុំ នៅទីណា ខ្ញុំក៏ឃើញប្រជាជនស្ដាប់វិទ្យុសម្លេង
វៀតណាម ។ ការជះឥទ្ធិពលរបស់វិទ្យុសម្លេងគឺធំធេងណាស់ មិនអាច​ចោលបាន
ឡើយ។”

          ចំពោះទស្សនិកជន វិទ្យុសម្លេងវៀតណាម ជានិច្ចកាលជាប្រភពព័ត៍មានផ្លូវ
ការ គួរអោយទុកចិត្ត ជូនព័ត៍មានប្រកបដោយលឿនបំផុត។ ដោយបានផ្សព្វ​ផ្សាយ
ពីដីគោក ដល់តំបន់ព្រៃភ្នំ កោះ សមុទ្រ ប្រជាជនវៀតណាមនៅទូទាំង​ប្រទេសអាច
ស្ដាប់កម្មវិធីផ្សេងៗរបស់វិទ្យុសម្លេងវៀតណាម ។ អ្នកនេសាទ Pham Van Dong តែង
តែនេសាទត្រីនៅតំបន់ប្រជុំកោះ Truong Sa បានអោយដឹងថា៖​​     

          “ នៅពេលទំនេរ ខ្ញុំតែងតែបើកវិទ្យុ ដើម្បីស្ដាប់កម្មវិធីស្ដីពីកោះ សមុទ្រ ​ស្រុក
​កំណើត ព័រត៍មាន ចម្រៀងស្ដីពី Hoang Sa និង Truong Sa ។ ចំពោះអ្នក​នេសាទយើង
ខ្ញុំ រលកវិទ្យុគឺសំខាន់ណាស់។”

          រួមដំណើរជាមួយវិទ្យុសម្លេងវៀតណាមបាន៧០ឆ្នាំកន្លងទៅ មិនគ្រាន់តែ​មាន
មិត្តអ្នកស្ដាប់នៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងមិត្តអ្នកស្ដាប់ជាច្រើនកុះករលើទូ
ទាំងពិភពលោកទៀតផង។ ទស្សនិកជន Dmitri Kotenev ជនរុស្ស៊ីមួយ​នាក់ ​បាន
អោយដឹងថា៖

          “ ខ្ញុំបានស្គាល់ដល់វិទ្យុសម្លេងវៀតណាម តាំងពីឆ្នាំ ២០០៤។ គ្រានោះ​ ចំនឹង
​ឱកាសរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះ Dien Bien Phu របស់វៀតណាម ​ហើយខ្ញុំ
ចូលចិត្តណាស់។ ពីនោះមក ខ្ញុំបានស្ដាប់ជានិច្ច។ ខ្លឹមសារនៃកម្មវិធីផ្សេងៗរបស់
វិទ្យុសម្លេងវៀតណាម គឺល្អណាស់។ តាមរយៈបណ្ដាព័ត៍មាន និងកម្មវិធីផ្សេងៗ
 ខ្ញុំបានស្គាល់ដល់វៀតណាមកាន់តែច្រើន ពីបញ្ហាច្បាប់ ជីវភាពរស់នៅ​ និងទេស
ចរណ៍។”

វិទ្យុសម្លេងវៀតណាមក្នុងដួងចិត្តមិត្តអ្នកស្ដាប់ - ảnh 2
វិទ្យុសម្លេងវៀតណាមក្នុងដួងចិត្តមិត្តអ្នកស្ដាប់

          ចំពោះលោក  Dmitri Kotenev ក៏ដូចជាមិត្តអ្នកស្ដាប់ជាជនបរទេសផ្សេងៗ ​
ទោះបីជាមិនទាន់បានមកដល់វៀតណាមក្តី ប៉ុន្តែ តាមរយៈរលកវិទ្យុនេះ ប្រទេស 
ទឹកដី និងមនុស្សវៀតណាមកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅ១ថ្ងៃ។ លោក Bill Ball
ទស្សនិកជនអាមេរិក បានអោយដឹងថា៖ 

          “ ខ្ញុំបានស្ដាប់វិទ្យុសម្លេងវៀតណាម តាំងពីបណ្ដាឆ្នាំ១៩៧០ ហើយខ្ញុំចាប់​អា
រម្មណ៍​ចំពោះកម្មវិធីទាំងឡាយ ជាពិសេសគឺព័ត៍មាន អធិប្បាយ និងវប្បធម៌។​ តាម
រយៈវិទ្យុសម្លេងវៀតណាម ខ្ញុំបានឃើញថា៖ វៀតណាមអភិវឌ្ឍន៍ជាច្រើន ​ហើយ
នៅរក្សាបានអត្តសញ្ញាណដោយឡែករបស់ខ្លួន។ ប្រការនេះល្អណាស់។”

          រីឯ ចំពោះ Perche ចំងាយពីទីក្រុងបារីសប្រមាណ២០០គីឡូមែត្រ ​មានក្លិប​មួយ
 ប្រមូលផ្តុំមិត្តអ្នកស្ដាប់នានា ដោយមានឈ្មោះ៖ ក្លិបបណ្ដាមិត្តភក្តិរបស់ ​Radio
Perche ។ បណ្ដាកម្មវិធីនៃវិទ្យុសម្លេងវៀតណាម ជានិច្ចកាលនៅ​ក្នុងបញ្ជី​រាយនាម
ស្រឡាញ់ចូលចិត្តជាងគេ របស់សមាជិកទាំងលាយ នៅក្នុងក្លិប ចាប់ពីឆ្នាំ ១៩៨៣
មក។ សមាជិកក្លិប Philippe Marsan បាននឹកឡើងវិញ លើកដំបូង​ចាប់បានហ្វ្រេកង់
នៃវិទ្យុសម្លេងវៀតណាម៖

          “ ខ្ញុំនៅចាំថា៖ ក្នុងថ្ងៃមួយ ខ្ញុំចាប់បានហ្វ្រេកង់របស់វិទ្យុសម្លេងវៀតណាម​ 
សម្លេងល្អណាស់។ ខ្ញុំបានស្រែកឡើងខ្លាំងថា៖ នេះគឺជាវិទ្យុសម្លេងវៀតណាម។ 
បន្ទាប់នោះ ខ្ញុំបានសរសេរហ្វ្រេកង់នេះ ហើយផ្ញើទៅវិទ្យុសម្លេងវៀតណាម។”

          តភ្ជាប់ជាមួយវិទ្យុសម្លេងវៀតណាមបានច្រើនឆ្នាំហើយ សមាជិកជាច្រើននៅ
ក្លិប Percher ទទួលបានរង្វាន់ និងលិខិតបញ្ជាក់ពីវិទ្យុសម្លេងវៀតណាម។ ​នេះ​គឺ​ជា
បណ្ដារង្វាន់ដែលមិនអាចកាត់ថ្លៃបានទេ នេះគឺជាសក្ខីភាពអោយការ​ស្រឡាញ់ ចំ
ណងមិត្តភាពជាមួយវិទ្យុសម្លេងវៀតណាមទៀតផង។ ទស្សនិកជន Gilles Gautier
 បាននឹកឡើងវិញថា៖

          “ ក្នុងឱ​កាសរំលឹកខួបអនុស្សាវរីយ៍ ទិវាបង្កើតវិទ្យុ ខ្ញុំបានចូលរួមការ​ប្រឡង់​
ស្វែងយល់អំពីវៀតណាម ដោយវិទ្យុរៀបចំឡើង។ ការប្រឡង់នេះល្អណាស់។ ខ្ញុំ
សប្បាយរីករាយណាស់ ដោយបានទទួលរង្វាន់របស់វិទ្យុសម្លេង។ នោះគឺជា​លិខិ
តបញ្ជាក់បានស្ដាប់វិទ្យុ និងស្គជាស្ពាន់មួយរបស់វៀតណាម។ ខ្ញុំនឹងរក្សាវា​ជានិច្ច។”

          ៧០ឆ្នាំ កសាងនិងអភិវឌ្ឍន៍ វិទ្យុសម្លេងវៀតណាមបានរីកធំធាត់ជានិច្ច ​ហើយ
ផ្សាយសម្លេងវៀតណាមទៅកាន់គ្រប់ទីកន្លែងលើពិភពលោក។ សេចក្ដី​ស្នេហា​របស់
មិត្តអ្នកស្ដាប់នៅលើទ្វីបទាំង៥នេះ ជាការលើកទឹកចិត្តយ៉ាងខ្លាំង​ចំពោះអ្នកធ្វើកា
សែតនៃវិទ្យុសម្លេងវៀតណាម បន្តរួមវិភាគទាន ច្នៃប្រឌិតជានិច្ច ផ្លាស់ប្តូរថ្មី បំពេញ
គ្រប់តម្រូវការរបស់មហាជន​៕

            

ប្រតិកម្មទៅវិញ