Sherine Khalil កូនស្រីរបស់អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបដើមដំបូងនៅវៀតណាមលោក Abdel Kader Khalil បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍និងសេចក្តីស្រឡាញ់របស់ឪពុកលោកស្រីចំពោះប្រទេសវៀតណាម។ |
បណ្ឌិត Abdel Kader Khalil ជាឯកអគ្គរដ្ឋទូតអេហ្ស៊ីបដំបូងគេនៅវៀតណាមក្នុងឆ្នាំ ១៩៧៣ ខណៈដែលសង្គ្រាមរបស់អាមេរិកនៅវៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាល ខ្លាំងក្លាបំផុត។ ទោះបីជាលោកបានលាចាកលោកក៏ដោយ ប៉ុន្តែនៅក្នុងផ្ទះតូចរបស់គ្រួសារគាត់នៅអេហ្ស៊ីបនោះ គឺមានបន្ទប់តូចមួយដើម្បីរក្សាទុកនូវវត្ថុ អនុស្សាវរីយ៍របស់លោកអំពីវៀតណាម។ វត្ថុតុបតែងលំអធ្វើពី ពែង ទូឈើមានក្បូរក្បាច់ពោរពេញទៅដោយលក្ខណៈវប្បធម៌ដោយឡែករបស់តំបន់ អាស៊ីបូព៌ាជាដើម ដែលត្រូវបានគ្រួសាររបស់លោកថែរក្សាយ៉ាងថ្នាក់ថ្នមព្រមទាំងយកចិត្តទុកដាក់។ រូប ថតដែលលោកថតជាមួយលោកប្រធាន Ton Duc Thang ត្រូវ បានដាក់នៅទីតាំងជាទីសក្ការៈបំផុតនៅក្នុងបន្ទប់។
លោកស្រី Sherine Khalil កូនស្រីរបស់ឯកអគ្គរដ្ឋទូត Khalil បានចែករំលែកថា៖ “ប្រទេសវៀតណាមមានទីតាំងពិសេសមួយស្ថិតនៅក្នុងបេះដូងនិងបុព្វហេតុការទូត របស់ឪពុកនាងខ្ញុំ ហើយរូបនាងខ្ញុំផ្ទាល់ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពី វៀតណាមផងដែរ។ ឪពុកខ្ញុំមានកិត្តិយសណាស់ដោយបានបម្រើប្រទេសជាតិមិនថានៅទីកន្លែងណាក៏ដោយ ហើយគាត់មានមោទនភាពដែលបានតំណាងឲ្យអេហ្ស៊ីប មកវៀតណាមកាន់ដំណែងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបដើមដំ បូង ហើយឪពុករបស់ខ្ញុំក៏ជាឯកអគ្គរដ្ឋទូតទី២នៃសាធារណរដ្ឋអារ៉ាប់ទីពីរទៅបំពេញបេសកកម្មការទូតនៅវៀតណាមបន្ទាប់ពីប្រទេសអាល់ហ្សេរីផងដែរ។ ។ នាគ្រានោះ ឪពុករបស់នាងខ្ញុំបានបំពេញកាតព្វកិច្ចនៅទីក្រុងហាណូយ ដែលកាលនោះ សង្គ្រាមនៅតែបន្តនៅវៀតណាមខាងត្បូងហើយយើងទាំងអស់គ្មានអារម្មណ៍ភ័យខ្លាចសង្គ្រាមឡើយ។ ឪពុករបស់ខ្ញុំមានអារម្មណ៍មោទនភាពយ៉ាងខ្លាំងចំពោះ ប្រទេសនិងប្រជាជនវៀតណាម។ មុនពេលមកដល់ប្រទេសវៀតណាម ឪពុករបស់ ខ្ញុំតែង តែកោតសរសើរវៀតណាមហើយគាត់មានមោទនភាពដោយបានចាត់បញ្ជូនទៅប្រទេសវៀតណាមដើម្បីរួមចំណែកពង្រឹងនិងពង្រីក ទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរផងដែរ”។
លោកស្រី Sherine Khalil បានឲ្យដឹងថាក្នុងបុព្វហេតុបំពេញបេសកកម្មការទូត ឪពុករបស់លោកស្រីមានសេចក្តីស្នេហាពិសេសចំពោះវៀតណាមហើយ លោក តែងតែតាមដានការអភិវឌ្ឍន៍របស់វៀតណាមក៏ដូចជាថែរក្សាវត្ថុអនុស្សាវរីយ៍ប្រចាំថ្ងៃរបស់ វៀតណាមជាច្រើន៖ "ឪពុករបស់នាងខ្ញុំនិងនាងខ្ញុំផ្ទាល់គឺស្រឡាញ់វៀតណាមណាស់ ជាពិសេសគឺ ស្រឡាញ់វប្បធម៌និងស្ថាបត្យកម្មរបស់វៀតណាម។ ប្រការមួយទៀតដែល ឪពុករបស់នាងខ្ញុំនិងនាងខ្ញុំចាប់អារម្មណ៍នោះគឺវៀតណាមបានផ្តោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើកិច្ចការពារបរិស្ថានតាមរយៈការកែច្នៃឡើងវិញនូវសម្ភារៈប្រើប្រាស់រួចហើយ”។
អគ្គអគ្គរដ្ឋទូតអេហ្ស៊ីប លោក Reda Al Taify |
និយាយអំពីវៀតណាម លោក Reda Al Taify ឯកអគ្គរដ្ឋទូតអេហ្ស៊ីបបានបំពេញ បេសកកម្មការទូតនៅវៀតណាមក្នុងអាណត្តិ ២០១០-២០១៤ បានស្រែកហោរថា “ខ្ញុំស្រឡាញ់វៀតណាមណាស់។ ប្រទេសរបស់អ្នកតែងតែស្ថិតក្នុងបេះដូងរបស់ខ្ញុំ ជានិច្ច”។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោករូបនេះ បានផ្តល់ព័ត៌មាន រូបថតអំពីវៀត ណាមជូនដល់ប្រជាជនអេហ្ស៊ីពយ៉ាងសកម្ម តាមរយៈ ការរៀបចំ ព្រឹត្តិការណ៍វប្បធម៌ កម្មង់សៀវភៅ កាសែត និងរូបថតស្តីពីវៀតណាមនៅបណ្ណា ល័យសាធារណៈរបស់ អេហ្ស៊ីប។ លោកឯកអគ្គរដ្ឋទូត Taify មានប្រសាសន៍ថា៖ “ខ្ញុំសូមកោតសរសើរនូវបទពិសោធរបស់ប្រជាជនវៀតណាមក្នុងវិស័យសេដ្ឋកិច្ច និងវប្បធម៌ក៏ដូចជាវិធីដែលជនជាតិវៀតណាមទទួលយកវប្បធម៌ ប្រវត្តិសាស្ត្រ រួមទាំងការត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការប្រតិបត្តិការជាមួយជនបរទេសទៀតផង។ ខ្ញុំមានអារម្មណ៍ថា ប្រទេស វៀតណាមជាប្រទេសមួយស្និទ្ធិស្នាលរួសរាយ រាក់ទាក់មិនទែន”។
យោងតាមលោកឯកអគ្គរដ្ឋទូត Taify រូបនេះ ការផ្លាស់ប្តូរវប្បធម៌ជួយឱ្យប្រជាជន នៃប្រទេសទាំងពីរយល់គ្នាទៅវិញទៅមកកាន់តែប្រសើរនិងរួមចំណែកជាវិជ្ជមានដល់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយនិងសេដ្ឋកិច្ច។ ប្រទេសទាំងពីរ នៅមានសក្កានុភាពជាច្រើនដែលអាចចែករំលែកជាមួយពិភពលោក ជាពិសេសគឺបទពិសោធន៍នៃការអភិវឌ្ឍន៍ឧស្សាហកម្មរបស់វៀតណាម។ ឯកអគ្គរដ្ឋ ទូត លោក Taify Reda បានចាត់ទុកថា៖ “ប្រទេសទាំងពីរគួររៀបចំសកម្មភាពវប្បធម៌ទាំងនៅវៀត ណាមនិងអេហ្ស៊ីបផង។ ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម ភាគីទាំងពីរគួរតែជម្រុញសកម្ម ភាព ពាណិជ្ជកម្មទ្វេ ភាគី។ តាមនោះ ភាគីទាំងពីរអាចរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្ម ដើម្បីតាមរយៈនោះ ភាគីទាំងពីរអាចយល់ដឹងន្ថែម អំពីទំនិញដែលផលិតនិងនាំចេញពីប្រ ទេសនីមួយៗ។ ប្រជាជនអេហ្ស៊ីបនឹងយល់ដឹងពីទំនិញនិងសេវាកម្មរបស់វៀតណាមនិងវៀតណាមអាចទទួលបានព័ត៌មានអំពីទំនិញនិងសេវាកម្មរបស់អេហ្ស៊ីបផងដែរ”។
ទោះបីជាមានចម្ងាយឆ្ងាយអំពីភូមិសាស្រ្តក៏ដោយ ប៉ុន្តែមនោសញ្ជេតនារបស់ប្រជា ជនវៀតណាមនិងអេហ្ស៊ីបគឺជិតស្និទ្ធជិតជានិច្ច ដោយសារមានភាពស្រដៀងគ្នាជាច្រើន អំពីប្រវត្តិសាស្ត្រនិងសេចក្ដីស្រឡាញ់សន្តិភាព។ ចំណងសាមគ្គីភាព មិត្តភាពរវាង វៀតណាមនិងអេហ្ស៊ីបសព្វថ្ងៃនេះមានការរួមចំណែកដ៏ធំធេងពីអ្នកការទូត អ្នក កាទូតទាំងអស់នេះហាក់ដូចជាហ្វូងឃ្មុំដ៏ស្ងៀមស្ងាត់ដែលកសាងចំណងមិត្តភាពយ៉ាងរឹងមាំរវាងវៀតណាមនិងអេហ្ស៊ីបដោយក្តីស្រឡាញ់ពិសេស៕