|
វណ្ណកម្មផ្សាយសម្លេងទទួលបានរង្វាន់ បណ្ដារឿងស្មោះត្រង់និងរស់រវើកពីជីវភាពរស់នៅ។ (vov.vn) |
VOV-ឆ្នាំនេះវិទ្យុសម្លេងវៀតណាមមានវណ្ណកម្មចំនួន២៥បានចូលរួមរង្វាន់
សារព័ត៌មានជាតិ។ តាមលោក Ha Minh Hue អនុប្រធានអចិន្ត្រៃយ៍សមាគមអ្នកកាសែតវៀតណាមថា បណ្ដាវណ្ណកម្មដែលទទួលបានរង្វាន់របស់វិទ្យុសម្លេងវៀតណាមជាគំនូរឆ្លុះបញ្ចាំងដ៏ពេញលេញនិងបរានុម័តអំពីស្ថានភាពនៃប្រទេសជាតិលើវិស័យជាច្រើន ក្នុងនោះមានវណ្ណកម្មមានចរិតលក្ខណៈរកឃើញនិងបង្ហាញដ៏រស់រវើសរាល់បញ្ហាមានចរិតលក្ខណៈជាតិ អន្តរជាតិ។
“នេះជាវគ្គប្រគួតដ៏ជោគជ័យ។ បណ្ដាវណ្ណកម្មសារព័ត៌មានដែលទទួលបាន
រង្វាន់ ពិសេសគឺរង្វាន់ចំណាត់ខ្ពស់មិនប្រដេញតាមប្រធានបទកន្ត្រាក់ការទាក់
ទាញអ្នកអានគឺជាបណ្ដាវណ្ណកម្មដោះស្រាយអត្តចរិតបញ្ហា ត្រូវបានបង្ហាញយ៉ាងគួរឲ្យទាក់ទាញឆ្លើយតបនឹងក្តីសង្ឃឹមរបស់សាធារណៈមតិ ឧទាហរណ៍ដូចជា
វណ្ណកម្មការរញ្ចួយដីនៅវារីអគ្គិសនី Song Tranh 2 រឺវណ្ណកម្មស្ដីពីជ័យជំនះ Dien Bien
Phu លើលំហរអាកាសរបស់វិទ្យុសម្លេងវៀតណាម។”
វណ្ណកម្ម “របត់ដ៏ពិសិទ្ធិ” ក្នុងកម្មវិធីផ្សាយសម្លេងពិសេស “វីរចម្រៀងហាណូយ
-Dien Bien Phu លើលំហរអាកាសខែធ្នូឆ្នាំ១៩៧២” ដោយក្រុមអ្នកនិពន្ធ Le Tuyet,
My Ha, Viet Nga, Dam Hoa អនុវត្តទទួលបានរង្វាន់ថ្នាក់ A។ ត្រឹមតែក្នុងរយៈពេល១
ម៉ោង “របត់ដ៏ពិសិទ្ធិ” បានណែនាំមិត្តអ្នកស្ដាប់ស្រមើស្រមៃបានផ្នែកសំខាន់ក្នុង
ប្រវត្តិសាស្ត្រលើតុចរចារ នាំទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Paris ឆ្នាំ
១៩៧៣ចាប់បង្ខំចក្រពត្តិអាមេរិកដកទាហានទាំងស្រុងចេញពីភាគខាងត្បូងវៀត
ណាម បង្កបុព្វបទឲ្យមហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥ឯកភាពប្រទេសជាតិ។ រីឯបទយកការណ៍ “ការរញ្ជួយដីនៅវារិអគ្គិសនិ Song tranh 2៖ ការរញ្ជួយសេសសល់ ក្នុងទឹកចិត្តប្រជាជន” ដោយក្រុមអ្នកនិពន្ធ Pham Tan Tu, Phan Thanh Ha, Dang Van
Nam ទទួលបានរង្វាន់ថ្នាក់ A គឺដោយសារភាពសាមញ្ញប៉ុន្តែពោពេញទៅដោយ
ការប្តេជ្ញាចិត្តដើរទៅដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍ បញ្ហាក្នុងជីវភាពរស់នៅទំនើប។ ប៉ុន្តែសំខាន់ជាងតាមអ្នកកាសែតPhan Thanh Ha បានសំណេះសំណាលថា វណ្ណកម្មនេះជាការតបស្នងសងគុណរបស់អ្នកកាសែតចំពោះជនរួមជាតិបណ្ដា
ជនជាតិភាគតិចនោទីនោះ។
“ជាមួយតួនាទីជាអ្នកកាសែត យើងមិនអាចជួយប្រជាជនអំពីសម្ភារៈឡើយប៉ុន្តែយើងមានការទទួលខុសត្រូវលើកឡើងស្ថានភាពជាក់ស្ដែងដើម្បីតាមរយៈ
នោះរដ្ឋអំណាចគ្រប់ជាន់ថ្នាក់និងរដ្ឋរដ្ឋាភិបាលមានការវិនិយោគល្អជាងចំពោះ
ជនរួមជាតិ ចាត់ទុកនោះជាការតបស្នងសងគុណរបស់អ្នកកាសែតចំពោះជនរួម
ជាតិជាជនជាតិភាគតិចនៅដំបន់បដិវត្តមុននេះនៅស្រុក Bac Tra My។”
ក្នុងឆ្នាំ២០១២បញ្ហាអធិបតេយ្យភាពដែនដិរបស់បណ្ដាប្រទេសទាក់ទិននៅ
សមុទ្រខាងកើត ក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិកជានិច្ចកាលក្តៅគគុកចំពោះសាធារណៈ
មតិអន្តរជាតិ។លើរលកធាតុអាកាសផ្សាយសម្លេងនៃវិទ្យុសម្លេងវៀតណាមរឿងអំពីរបស់ដែលហៅថាខ្សែអណ្ដាតគោនិងសំណូមពរមិនសមហេតុសមផលអំពីខ្សែ
៩ក្រណាត់របស់ចិនត្រូវបានព័ត៌មានជាក់ស្ដែងវិភាគអធិប្បាយយ៉ាងជ្រាលជ្រៅក្នុង
បណ្ដាអត្ថបទ សមុទ្រខាងកើត៖ ការទាមទាមិនសមហេតុសមផលខ្សែអណ្ដាតគោរបស់ក្រុមអ្នកនិពន្ធ Tran Cong truc, Minh Hien, Le Phuc, Thu Lan, Le Binh។ វណ្ណកម្មទទួលបានរង្វាន់ថ្នាក់ B។ អ្នកយកព័ត៌មានវ័យក្មេង Le Binh បានឲ្យដឹងថា៖
“ការលំបាកបំផុតរបស់ក្រុមអ្នកយកព័ត៌មានយើងខ្ញុំអនុវត្តបណ្ដាអត្ថបទលើក
នេះគឺត្រូវទាក់ទងជាមួយប្រភពឯកសាររបស់អ្នកប្រាជ្ញាជាជនជាតិចិន ផ្អែកលើមូលដ្ឋានកត្តិយុតជាអនុសញ្ញាច្បាប់សមុទ្រនិងផ្អែកលើការអធិប្បាយរបស់សាស្ត្រាចារ្សអ្នកប្រាជ្ញាអន្តរជាតិក៏ដូចជាជនចិនទៀតផង ដើម្បីអះអាងថាខ្សែអណ្ដាតគោគឺគ្មានមូលដ្ឋានកត្តិយុតនិងជាការទាមទាមិនសមហេតុសមផល។ សារដែលក្រុមអ្នកនិពន្ធចង់ផ្ញើរទៅគឺការអះអាងនូវអធិបតេយ្យភាពសិទ្ធិយុតាធិការ
របស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។”
វណ្ណកម្មសារព័ត៌មានផ្សាយសម្លេងនីមួយៗជារឿងដ៏រស់រវើក ការពិត ពោពេញទៅដោយអត្ថន័យអំពីវិស័យមួយនៃជីវភាពរស់នៅ។ នោះជារបៀបដែលអ្នកកាសែតផ្សាយសម្លេងរបស់វិទ្យុសម្លេងវៀតណាមបាននិងកំពុងអនុវត្ត។ការប្រគួតសារព័ត៌មានជាតិនីមួយៗ បណ្ដារឿងរស់រវើស ជាក់ស្ដែងពោពេញទៅដោយអត្ថន័យអំពីជីវភាពរស់នៅត្រូវបានបង្ហាញលើរលកធាតុអាកាសផ្សាយសម្លេងទទួលបានជោគជ័យដ៏ធំធេង គឺជាកំលាំងចលករដើម្បីអ្នកយកព័ត៌មានអ្នកកាសែត
ម្នាក់ៗ ខំប្រឹងប្រែងថែមទៀតក្នុងការងាររបស់ខ្លួន៕