(VOV)_ក្នុងប៉ុន្មានថ្ងៃចុងខែកញ្ញាកន្លងទៅ សមាគមអតីតយុទ្ធជន ទីក្រុងវៀង
ច័ន្ទ និងសមាគមអតីតយុទ្ធជនទីក្រុងហូជីមិញ រួមសហការជាសមួយមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ និងធនាគារ Vietinbank រៀបចំការពិនិត្យ ព្យាបាល និងវះកាត់ភ្នែក
ដោយឥតគិតថ្លៃ សំរាប់បណ្ដាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងជនក្រីក្រនៅ
ទីក្រុងវៀងច័ន្ទ (ឡាវ) ។ នេះគឺជាលើកទី៤ ក្នុងរយពេល៨ឆ្នាំកន្លងទៅ មន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ រៀបចំគណប្រតិភូវេជ្ជបណ្ឌិតទៅពិនិត្យ ព្យាបាលជំងឺនិងវះកាត់ជំ
ងឺកែវភ្នែក ដោយឥតគិតថ្លៃ សំរាប់ជនក្រីក្រនៅតំបន់ជាច្រើននៅឡាវ។
|
វេជ្ជបណ្ឌិតវៀតណាមវះកាត់ភ្នែកដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រឡាវ |
លោក Nouseuam Sengsilith សមាជិកសមាគមអតីតយុទ្ធជនស្រុកSisattanak
រដ្ឋធានីវៀងច័ន្ទ មានជំងឺកែចភ្នែកពីយូរណាស់មកហើយ បានជាជួបការលំបាកជា
ច្រើនក្នុងជីវភាពរស់នៅ។ លោកជាមនុស្សមួយនាក់ ក្នុងចំណោមមនុស្សដើមដំបូងចំនួន៧០នាក់ ត្រូវបានវះកាត់ដោយឥតគិតថ្លៃ។ លោក Nouseuam Sengsilith បាន
អោយដឹងថា៖
“ ខ្ញុំត្រូវបានវេជ្ជបណ្ឌិតពិនិត្យមើល ថតអេកូ និងវះកាត់កែវភ្នែក។ ខ្ញុំមានជំងឺ
នេះបាន៧ឆ្នាំហើយ និងថ្ងៃនេះត្រូវបានពិនិត្យព្យាបាលជំងឺ ខ្ញុំសប្បាយរីករាយ
ណាស់។”
ក្រុមការងារនៃមន្ទីរពេទ្យភ្នែក ទីក្រុងហូជីមិញ ដឹកនាំដោយសាស្ត្រចារ្យរង
បណ្ឌិត វេជ្ជបណ្ឌិត Tran Anh Tuan នាយកមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ រួមជា
មួយវេជ្ជបណ្ឌិតជំនាញខាងភ្នែកចំនួន២០នាក់ទៀត បានអនុវត្តការពិនិត្យព្យាបាល
ជំងឺ និងវះកាត់ភ្នែកសំរាប់អ្នកជំងឺជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងជន
ក្រីក្រ។ អ្នកជំងឺចំនួន២០០នាក់ នឹងបានវះកាត់ក្នុងឱកាសនេះ ហើយភាគច្រើនគឺ
បណ្ដាអ្នកពិការភ្នែក។វេជ្ជបណ្ឌិត Tran Anh Tuan បានអោយដឹងថា៖
“ យើងខ្ញុំមកទីនេះក៏នាំយកទៅជាមួយម៉ាស៊ីននិងឧបករណ៍ទំនើបៗ បច្ចេក
ទេសខ្ពស់ កញ្ចក់ភ្នែក ដើម្បីបំរើប្រជាជន។ ក្នុងថ្ងៃម្សិលមិញ យើងខ្ញុំបានវះកាត់
អោយមនុស្សចំនួន៧០នាក់ ប្រកបដោយជោគជ័យ។ ក្រៅពីគោលដៅវះកាត់
អោយអ្នកក្រីក្រនៅទីនេះ យើងខ្ញុំក៏មានគោលបំណងជួបប្រាស្រ័យជាមួយអ្នក
រួមអាជិពនៅឡាវ នៅមន្ទីរពេទ្យមជ្ឈឹម ដើម្បីពិភាក្សាអំពិបច្ចេកទេស ក៏ដូចជា
សហប្រតិបត្តិការក្នុងរយៈបេលយូរអង្វែងទៀតផង។”
|
វេជ្ជបណ្ឌិតវៀតណាមវះកាត់ភ្នែកដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រឡាវ |
លោក Anusone Phannavong កម្មករមួយនាក់នៅស្រុក Sikhoktabong ដ៏សប្បាយ
រីករាយអោយដឹងថា៖
“ ខ្ញុំសប្បាយរីករាយណាស់ ដោយទទួលបានការជួយឧបត្ថម្ភពីសមាគមអតីត
យុទ្ធជន។ គ្រួសារយើងខ្ញុំជួបការលំបាកជាច្រើន ហើយគ្មានប្រាក់ទៅមន្ទីរពេទ្យទេ។
ខ្ញុំបានវេជ្ជបណ្ឌិតពិនិត្យមើល និងវះកាត់ភ្នែក។ នាបច្ចុប្បន្ន ខ្ញុំបានឃើញច្បាស់
ហើយ។ ខ្ញុំនិងគ្រួសារខ្ញុំសូមថ្លែងអំណរគុណជាច្រើន ចំពោះវេជ្ជបណ្ឌិតវៀតណាម។”
លោក Khamphou Soutthisombat នាយកមជ្ឈមណ្ឌលពិនិត្យព្យាបាលនិងការ
ពារភ្នែក ក្រសួងសុខាភិបាលឡាវ បានអោយដឹងថា៖បណ្ដាវេជ្ជបណ្ឌិត មន្ទីរពេទ្យ
ភ្នែកទីក្រុងហូជីមិញចូលរួមការវះកាត់ភ្នែកលើកនេះសុទ្ធតែជាវេជ្ជបណ្ឌិតពូកែបំផុត
នៅមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ។ ការវះកាត់ទាំងឡាយទទួលបានជោគជ័យទាំង
ស្រុង ជាធម្មតា ក្រោយ១ថ្ងៃធ្វើការវះកាត់ អ្នកជំងឺអាចឃើញព្រះអាទិត្យហើយ។
លោក Khamphou Soutthisombat បានអោយដឹងថា៖
“ កម្មវិធីវះកាត់ ព្យាលបាលជំងឺភ្នែកឡើងបាយនេះត្រូវបានយើងខ្ញុំធ្វើច្រើន
ហើយ។ កម្មវិធីនេះមានផលប្រយោជន៍ជាច្រើន ចំពោះជនក្រីក្រ ជួយគេបានឃើញ
ពន្លឺព្រះអាទិត្យ។ កម្មវិធីនេះមានអត្ថន័យជាច្រើន ជួយអ្នកក្រីក្រទាក់ទងនឹងសេវា
កម្មល្អ ត្រឡប់មកជីវភាពរស់នៅធម្មតា។”
ក្រៅពីបណ្ដាសកម្មភាពជួយឧបត្ថម្ភបណ្ដាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន
និងជនក្រីក្រព្យាបាលជំងឺភ្នែកនេះ ក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យភ្នែកទក្រុងហូជីមិញក៏
បានជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការពិនិត្យព្យាបាលជំងឺ ពិភាក្សាផែន
ការសហប្រតិបត្តិការក្នុងអនាគត។ សកម្មភាពនេះក៏រួមចំណែកបង្កើនទំនាក់ទំន
ងមិត្តភាពប្រពៃណី ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង
ជ្រោយរវាងឡាវនិងវៀតណាមនិយាយរួម ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ទូលំ
ទូលាយនិងស៊ីជំរៅ និងប្រសិទ្ធិភាពរវាងទីក្រុងទាំងពីរ ហូជីមិញនិងវៀងច័ន្ទនិ
យាយដោយឡែក៕