វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាច្រៀងរ៉េបដោយគោលបំណងចង់ឲ្យយប្រជាជនប្រកាន់ខ្ជាប់នូវ 5K គឺពាក់ម៉ាស - សម្អាតមេរោគ - មិនប្រមូលផ្តុំមនុស្សច្រើន - ប្រកាសសុខាភិបាល-រក្សាគម្លាត) |
វេជ្ជបណ្ឌិត Vu Thang ដេប៉ាដឺម៉ង់វះកាត់ មន្ទីរពេទ្យរោគសើស្បែកទីក្រុងហូជីមិញបានឲ្យដឹងថា នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ឆ្លងរាលដាលនៅខេត្ត Hai Duong និង Quang Ninh ចំពេលបុណ្យតេតប្រពៃណី មន្ទីរសុខាភិបាលទីក្រុង បានស្នើឲ្យអង្គភាពនិងមន្ទីរពេទ្យបញ្ឈប់សកម្មភាពជួបជុំមនុស្សច្រើន កិច្ចប្រជុំចុងឆ្នាំដើម្បីផ្តោតលើការទប់ស្កាត់ជំងឺរាតត្បាត។ ទំនុកច្រៀងនៃចម្រៀងរ៉េប “Dan choi Covid” ដោយវេជ្ជបណ្ឌិត Vu Thang និងឱសថការី Truong Tan Phat និពន្ធឡើងតាមលំនាំបទចំរៀងរ៉េបមួយរបស់តន្រ្តីករ Justa Tee និង MCK។ បទចម្រៀងនេះត្រូវបានសម្ព័ន្ធយុវជននៃមន្ទីរពេទ្យ បង្កើតឡើងទៅជាបទចម្រៀង “Dan choi Covid” វិញ ហើយក្លាយជាចង្វាក់ភ្លេងរស់រវើក និងជាប្រភពលើកទឹកចិត្តដល់វេជ្ជបណ្ឌិតដែលត្រៀមស្មារតីប្រឈមមុខនឹងរាល់ការលំបាកក្នុងការប្រយុទ្ធប្រឆំាងនឹងកូវីដ ១៩។ វេជ្ជបណ្ឌិត Vu Thang បានសំណេះសំណាលថា៖ “គំនិតសម្រាប់បង្កើតពាក្យពេច្រដំបូងគឺរូបភាពរបស់វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Cho Ray, មន្ទីរពេទ្យ Bach Mai ហើយបន្ទាប់មក នៅគ្រប់ទីកន្លែងត្រូវបានប្រមូលផ្តុំគ្នានៅទីតាំងផ្ទុះជំងឺរាតត្បាតដូចជាខេត្ត Quang Ninh និង Hai Duong ជាដើម។ ម្យ៉ាងវិញទៀត គោលបំណងដែលនិពន្ធបទចម្រៀងនេះ គឺផ្សព្វផ្សាយអំពីសារ 5K ផងដែរ”។ គិលានុបដ្ឋាយិកា Le Thi Nhu Ngoc បានចែក រំលែកថា អ្នកនាងធ្លាប់បានផ្ញើរកូនតូចរបស់ខ្លួន ដើម្បីរួមជាមួយគ្រូពេទ្យនៃមន្ទីរពេទ្យសើស្បែកទីក្រុងហូជីមិញ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅមណ្ឌលធ្វើចត្តាឡី ស័កនៃអន្តេវាសិកដ្ឋានសាកលវិទ្យាល័យជាតិ នៅដើមខែមេសាឆ្នាំ ២០២០។ ឆ្លងកាត់អំឡុងពេលនេះ អ្នកនាងបានយល់ច្បាស់ពីការលំបាកនិងការហត់នឿយរបស់បុគ្គលិកពេទ្យនៅពេលចូលរួមក្នុងសកម្មភាពប្រឆាំងនឹងជំងឺរាតត្បាត។ អ្នកទាំងអស់នោះជា “ទេវតាពាក់អាវពណ៌ស” ដែលនាំគ្នាដាក់កិច្ចការផ្ទាល់ខ្លួនមួយអន្លើ ដើម្បីបណ្តោយខ្លួនរត់ចូលទៅក្នុងទីតាំងផ្ទុះជំងឺរាតត្បាតដើម្បីប្រយុទ្ធប្រឆំាងនឹងជំងឺដ៏កាចសាហាវនេះ។ អ្នកទាំងនេះជាយុទ្ធជនលើខ្សែជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដោយមិនខ្លាចទុក្ខលំបាកដើម្បីសុខភាពសហគមន៍និងភាពសុខសានត្រានរបស់ប្រជាជន។ ហេតុដូច្នេះ អ្នកស្រីតែងតែសង្ឃឹមឲ្យប្រជាជនអនុវត្តន៍យ៉ាងម៉ឺងម៉ាត់វិធីការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីយកឈ្នះកូវីដ ១៩ ក្នុងពេលឆាប់ៗនេះ។
“នៅពេលខ្ញុំសម្តែងចម្រៀងរ៉េប គឺខ្ញុំគិតពីមិត្តរួមក្រុមរបស់ខ្លួន ហើយខ្ញុំមានអារម្មណ៍ថា ប្រជាជនទាំងមូល សុទ្ធតែមានសាមគ្គីភាពណាស់ នោះជាកម្លាំងយុវជន ដោយមិនស្ទាក់ស្ទើរលើការលំបាកសឹងតែទាំងអស់ ត្រៀមខ្លួនជាស្រេច ប្រយុទ្ធប្រឆាំងនៅកន្លែងដែលមនុស្សមិនហ៊ានមកដល់ ប៉ុន្តែយើងនឹងត្រួសត្រាយជានិច្ច។ ខ្លួនខ្ញុំផ្ទាល់ក៏អាចចូលរួមចំណែកតូចមួយនៅក្នុងការងារនោះដែរ។ យើងតែងតែត្រៀមខ្លួនជាស្រេចនៅពេលត្រូវការ”។
បទចំរៀងនេះមានចង្វាក់ពិតជាជាគួរចាប់អារម្មណ៍និងរស់រវើក ទំនុកច្រៀងនៃបទ ចម្រៀង “Dan choi Covid” មានភាពរីករាយ និងរំលឹកអ្នកទាំងអស់គ្នាឱ្យពាក់ម៉ាសលាងដៃ នឹងគោរពតាមអនុសាសន៍ 5K របស់ក្រសួងសុខាភិបាល។ បទចំរៀងដែលត្រូវបានបង្ហោះនៅលើ Youtube, Tiktok និង Facebook ហើយទទួលបានការនិយមចូលចិត្តពីនុស្សជាច្រើន ជាពិសេសយុវវ័យ។ ឱសថការី Truong Tan Phat ដេប៉ាដឺម៉ងឱសថដែលសហការក្នុងការនិពន្ធបទច្រៀងចម្រៀងរ៉េប “Dan choi Covid” បានឲ្យដឹងថា៖ “អារម្មណ៍របស់ខ្ញុំនៅពេលនោះគឺខុសគ្នាខ្លាំងណាស់ អារម្មណ៍នៅតែហូរ ហើយពាក្យពេច្រនៅតែបន្តហូរនៅក្នុងដួងចិត្តរបស់ខ្ញុំ ហើយបានលេចចេញរូបភាពគ្រូពេទ្យមួយជួរ ចូលទៅក្នុងកន្លែងរីករាលដាលជំងឺរាតត្បាត ដើម្បីពិនិត្យនិងបែងចែកប្រភេទអ្នកជំងឺ។ នៅពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតត្រូវតែមានឧបករណ៍ការពារ តាមនោះទំនុកច្រៀងគឺស្រដៀងគ្នាពោលគឺ "តើប្រដាប់ប្រដាលេងគួរតែស្លៀកពាក់លើខ្លួនទាំងអស់” គឺត្រូវស្លៀកពាក់ឱ្យបានពេញលេញ”។
ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ កម្លាំងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅទូទាំងប្រទេសនិយាយជារួមនិងនៅទីក្រុងហូជីមិញនិយាយដោយឡែក បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ធ្វើការពេញបុណ្យតេត ដើម្បីអនុវត្តន៍តាមដានស្នាម ការធ្វើតេស្តិ៍សំណាកយ៉ាងឆាប់រហ័ស និងជំរុញការទប់ស្កាត់ជំងឺរាតត្បាតយ៉ាងឆាប់រហ័ស។ ទន្ទឹមជាមួយគ្នានោះ ទីក្រុង ហូជីមិញបានផ្អាកប្រតិបត្តិការមណ្ឌលកំសាន្តកន្លែងសាសនាដែលប្រមូលផ្តុំមនុស្សជាង ២០ នាក់ ហើយផាកវិន័យយ៉ាងតឹងរឹងករណីរំលោភលើបទបញ្ជានានាផងដែរ។ ចាប់ពីថ្ងៃទី ១១ ខែកុម្ភះ រហូតមកដល់ពេលនេះ ទីក្រុងមិនបានកត់កត់ត្រាករណីថ្មីណាមួយឆ្លងថ្មីនៅក្នុង សហគមន៍ ហើយទីក្រុងនៅតែបង្កើនអនុវត្តន៍រាល់វិធានការបង្ការប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពបំផុត។ បទចំរៀងរ៉េប “Dan choi Covid” ជាមួយនឹងចង្វាក់រីករាយ ទំនុកចម្រើងអស់សំណើចបានបង្ហាញពីការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូល រួមកម្លាំងកាយចិត្តជាមួយផ្នែកសុខាភិបាលទាំងមូល ប្តេជ្ញាយកឈ្នះលើជំងឺរាត្បាតកូវីដ ១៩៕