លោកប្រធានហូជីមិញ - អ្នកបដិវត្តន៍ដ៏សាមញ្ញស្រឡាញ់សន្តិភាពអស់ពីចិត្តពីថ្លើម ដើម្បីប្រជាជាតិក្នុងក្រសែភ្នែករបស់មិត្តភ័ក្តអន្តរជាតិ
|
បិរមាណអ្នកស្រាវជ្រាវអំពីលោកប្រធានហូជីមិញ បណ្ដាសៀវភៅនិងអត្ថ បទសរសេរអំពីលោកប្រធានរបស់មជ្ឈដ្ឋានអ្នកនិពន្ធបរទេសរហូតមកដល់ពេល នេះមិនអាចដឹងច្បាស់លាស់នៅឡើយ។ តាមទូរលេខស្ថិតិមិនពេញលេញ បានមានវណ្ណកម្មនិងសំណង់ស្រាវជ្រាវចំនួន ២០០ រួមជាមួយអត្ថបទសរសេររាប់ពាន់អំពីលោកប្រធានហូជីមិញ។ ឯកសារទាំងអស់អំពីលោកប្រធានហូជីមិញសុទ្ធតែសំដែងនូវការកតសរសើរនិងការគោរពររាប់អាន។ លោក Arsenin Zorin និស្សិតដេប៉ាតើម៉ង់អាស៊ីបូព៌ារ វិទ្យានៃមហាវិទ្យាល័យជាតិទីក្រុង St. Peterburg រុស្ស៊ី បានចាត់ទុកថា៖
«ខ្ញុំគិតថា លោកប្រធានហូជីមិញជាឥស្សរៈសែនសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម ដូច្នេះ ដើម្បីវាយតំលៃដ៏ត្រឹមត្រូវកុណូបការៈរបស់លោកប្រធាន បូជីមិញក្នុងបុព្ធហេតុរំដោះប្រជាជាតិ យើងត្រូវដឹងច្បាស់អំពីជីវភាពធ្វើសកម្មភាព បដិវត្តន៍របស់លោក។ អស់រយៈពេលច្រើនឆ្នាំហើយគ្មាននណាអាចបំផ្លិច Nguyen Ai Quoc បានឡើយ ដែលជាអ្នករកឃើញកំណាត់ផ្លូវរំដោះប្រជាជាតិ វៀតណាមរួចផុតពីអាណានិគមនិយមបារាំង។ លោកប្រធានហូជីមិញក៏ជាអ្នក ចាប់បដិសន្ធិទំនាក់ទំនងវៀតណាម-រុស្ស៊ីតាំងពីនោះវៀតណាមក្លាយទៅជាមិត្តជិតស្និទ្ធរបស់រុស្ស៊ី។»
ចំពោះប្រជាជនវៀតណាមនិងបណ្ដាប្រជាជាតិត្រូវបានជិះជាន់លើពិភពលោកជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញស្និទ្ធស្នាលតែមហិមារ។ ដូច្នេះបណ្ដា តំលៃដ៏ធំធេងនៃសតិអារម្ភណ៍ហូជីមិញចំពោះការតស៊ូរំដោះប្រជាជាតិឯកភាពប្រទេសជាតិនិងកសាងសង្គមនិយមនៅវៀតណាមបានមរតកឲ្យមនុស្សលោកនាសព្វថ្ងៃនៅត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាឆ្នាំ ២០១៧ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានថ្លែងបទសន្ទរកថានៅសម័យប្រជុំពេញ អង្គលើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ ក្នុងនោះ សង្កត់ធ្ងន់ថា៖
«គ្មានអ្វីប្រសើរថ្លៃថ្លៃជាងឯករាជ្យសេរីភាពឡើយ» នេះជាប្រសាស្ត្រលោករបស់លោកប្រធានហូជីមិញ - អគ្គមគ្គទេសក៍អស្ចារ្យអ្នកយទ្ធសាស្ត្រដ៏មានទេពកោសល្យនិងជាថ្នាក់ដឹកនាំគំរូដើរជួរមុខគេក្នុងការតស៊ូកសាងបក្សតែមួយគត់ដើម្បីដឹកនាំការប្រយុទ្ធ។ លោកប្រធានបានពង្រឹងផែនមហាសាមគ្គីភាពដ៏រឹងមាំក្នុងទូទាំងប្រទេសហើយចាត់ទុកនេះជាគ្រិះស្ថានសារវ័ន្តដើម្បីដណ្តើមបានជ័យជំនះ ទោះជាក្នុងសភាពការណ៍ពិបាកបំផុតក៏ដោយ។»
នាសព្វថ្ងៃ មិត្តបរទេសជាច្រើននាក់ពេលដែលស្វែងរកអំពីលោកប្រធាន ហូជីមិញតាមរយៈឯកសាររូបថតរឿងរ៉ាវរបស់បណ្ដាអ្នកធ្វើជាកសិណក្សីដែល សុទ្ធតែចាប់អារម្ភយ៉ាងខ្លាំងចំពោះរបៀបរស់នៅសាមញ្ញរបស់អគ្គមគ្គទេសក៍មហិ មារបស់ប្រជាជាតិវៀតណាម។ មកទស្សនាវៀតណាមនៅខែឧសភាភ្ញៀវទេសចរមកពីកម្ពុជាលោកបញ្ញាបានចែករំលែក៖ «ខ្ញុំផ្ទៀងស្តាប់រឿងរ៉ាវអំពីលោកប្រធានហូជីមិញជាច្រើន ហើយចាប់អាមរម្ម ណ៍ យ៉ាងខ្លាំងចំពោះសេចក្តីស្នេហាជាតិស្រឡាញ់ប្រជាជនរបស់លោកប្រធាន។ ជីវិតរបស់អគ្គមគ្គទេសក៍រូបនេះជានិច្ចកាលតភ្ជាប់នឹងសា្មរតីស្រឡាញ់សន្តិភាពនិងមេត្តាធម៌សំរាប់មនុស្សគ្រប់រូប។ មកទស្សនាលំនៅដ្ឋាននិងទីកន្លែងធ្វើការរបស់លោកប្រធានហូជីមិញនៅទីក្រុងហាណូយពេលនេះខ្ញុំកាន់តែគោរពររាប់អានរបៀបរស់នៅសាមញ្ញរបស់លោកប្រធានហូជីមិញថែមទៀតដែលជាអ្នកដាក់គ្រិះស្ថានសំរាប់ទំនាក់ទំនងល្អប្រសើររវាងវៀតណាមនិងកម្ពុជា។»
ដោយមានការរួមវិភាគទានរបស់លោកប្រធានហូជីមិញលៃទុកសំរាប់បុព្វ ហេតុរំដោះប្រជាជាតិវៀតណាមនិយាយដោយឡែកនិងការតស៊ូរួមនៃបណ្ដាជន ជាតិដើម្បីសន្តិភាពប្រជាធិបតេយ្យនិងការជឿនលឿនសង្គម នាឆ្នាំ ១៩៨៧ អង្គការ UNESCO បានប្រគល់ជូនលោកប្រធានហូជីមិញគិត្តនាម «វីរៈជន រំដោះប្រជាជាតិអ្នកវប្បធម៌ដ៏ធំធេង»។ ប្រការនេះគឺជាការទទួលស្គាល់របស់ពិភពលោកចំពោះលោកប្រធានហូជីមិញ ប៉ុណ្ណោះទេ ថែមទាំង ជាការសម្តែងមោនសញ្ចេតនារបស់មិត្តភ័ក្តអន្តរជាតិចំពោះលោកប្រធានហូជីមិញនិងប្រជាជនវៀតណាមក្នុងការតស៊ូដណ្តើមបានឯករាជ្យខំប្រឹងប្រែងដើម្បីតំលៃរួមដ៏ល្អប្រសើររបស់មនុស្សលោកជឿនលឿន៕