លោក Lanh និងភរិយាគឺអ្នកស្រី Hang រៀបចំអាហារសម្រាប់ផ្គត់ផ្គង់ប្រជាជនដែលកំពុងអនុវត្តន៍ការធ្វើចត្តាឡីស័ក (រូបថត៖ VOV) |
រៀងរាល់ ម៉ោង ៨ ព្រឹក រៀងរាល់ថ្ងៃ មនុស្សមួយក្រុមមានគ្នាប្រហែល ១០ នាក់ កំពុងរវល់ធ្វើម្ហូបនៅផ្ទះបាយរបស់គ្រួសារលោក Tran Phuoc Lanh និងអ្នកស្រី Huynh Thi Thu Hang។ ផ្ទះបាយនេះត្រូវបានគ្រួសាររបស់លោក Lanh ធ្វើឡើង ដើម្បីរួមដៃជាមួយអាជ្ញាធរក្នុងតំបន់ ផ្គត់ផ្គង់អាហារដល់ប្រជាជនដែលកំពុងអនុវត្តន៍ការធ្វើចត្តាឡីស័ក។ លោក Tran Phuoc Lanh បានឲ្យដឹងថា ចាប់ពីដើមខែតុលារហូតមកដល់ពេលនេះ មានប្រជាជន Soc Trang ជាច្រើននាក់ ដែលជាកម្មករមកពីខេត្ត ក្រុងនានាទូទាំងប្រទេស ត្រឡប់មកស្រុកកំណើត ហើយយោងតាម បទប្បញ្ញត្តិបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតគឺត្រូវតែអនុវត្តន៍ការធ្វើចត្តាឡីស័កផងដែរ។ ចែករំលែកពីការលំបាករបស់ប្រជាជនដែលត្រូវចាកចេញពីកន្លែងធ្វើការ ដើម្បីវិល ត្រឡប់មកស្រុកកំណើតវិញ ប្តីប្រពន្ធលោកបានពិភាក្សាគ្នាអំពីតម្រូវការក្នុងការចូលរួមចំណែកជាមួយមូលដ្ឋាន ដើម្បីថែទាំដល់ប្រជាជនដែលធ្វើចត្តាឡីស័កឲ្យកាន់តែនឹងនរចិត្តជាង។ លោក Tran Phuoc Lanh បានចែករំលែកថា៖ “បងប្អូនភាគច្រើនជាអ្នកក្រធ្វើការមកពីទីក្រុងហូជីមិញ។ ផ្តើមចេញពីដួងចិត្ត ខ្ញុំឃើញថា រដ្ឋយកចិត្តទុកដាក់ចំពោះប្រជាជនណាស់ ដូច្នេះហើយទើបខ្ញុំទើបគៀរគរជំនួយឧបត្ថម្ភបន្តិចៗ ធ្វើម្ហូបជូនប្រជាជននៅតំបន់ធ្វើចត្តាឡីស័ក។ ហើយរាល់ថ្ងៃធ្វើម្ហូប ខ្ញុំតែងតែប្តូរមុខម្ហូបជាប្រចាំ ដើម្បីឱ្យប្រជាជនហូប មានសុខភាពល្អ រួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត”។
ដើម្បីឱ្យផ្ទះបាយដំណើរការប្រកបដោយស្ថិរភាព ក្រៅពីសមាជិកគ្រួសារទាំងបួនមក លោក Lanh និងភរិយា ក៏បានកៀងគរសាច់ញាតិមួយចំនួនដែលនៅជុំវិញមកជួយផងដែរ។ លើសពីនេះ ម្ចាស់ឧបត្ថម្ភក៏ឧបត្ថម្ភអង្ករ បន្លែ នំខេក ផ្លែឈើ ជាដើម យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយចម្អិនស៊ុប ឆា ចៀន និងម្ហូបជាច្រើនមុខ ដែលពោរពេញទៅអាហារូបត្ថម មានអនាម័យ និងធានាបាននូវសុខភាពរបស់បងប្អូនប្រជាជន។ លោកស្រី Huynh Thi Thu Hang បានឲ្យដឹងថា នៅវេលាម៉ោង ៤ រសៀល ជារៀងរាល់ថ្ងៃ បានចំនួន ១៣០ ចំណែក ត្រូវបានអ្នកស្ម័គ្រចិត្តរើសយកទៅចែកជូនដល់កងកម្លាំងជួរមុខបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងជូនដល់ប្រជាជនដែលនៅធ្វើចត្តាឡីស័កក្នុងឃុំ។ ថ្វីត្បិតតែការងារនេះហត់នឿយ ប៉ុន្តែសប្បាយនិងមានន័យក៏ពិតមែន ប៉ុន្តែនេះក៏ជាសកម្មភាពដែលប្រជាជនដូចគូស្វាមីភរិយាត្រូវធ្វើ ដើម្បីចូលរួមជាមួយតំបន់ក្នុងការអនុវត្តការងារសន្តិសុខសង្គមឱ្យបានល្អក្នុងសម័យកាលបច្ចុប្បន្ន។ លោកស្រី Huynh Thi Thu Hang បាននិយាយថា៖ “ប្តីខ្ញុំក៏យល់ព្រមដាំបាយ ខ្ញុំទៅផ្សារ ប្តីប្រពន្ធស្រុះចិត្តគំនិតគ្នាណាស់ រាល់ថ្ងៃខ្ញុំ ប្តូរមុខម្ហូប ដើម្បីឱ្យប្រជាជនហូបឆ្ងាញ់ៗ ឱ្យពួកគាត់មានសុខភាពល្អ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងត្រឡប់មកវិញជាមួយគ្រួសារជាទីស្រឡាញ់របស់ខ្លួន”។
ក្រៅពីការឧបត្ថម្ភម្ហូបអាហារមក ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងលើកទី៤ មក អ្នកស្រី Hang និងស្វាមី ក៏បានភ្ជាប់បុគ្គលជាច្រើន ដើម្បីឧបត្ថម្ភអង្ករជិត ២០ តោន មី ៧០០ កេស និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រ និង ប្រជាជនជួបការលំបាកដោយជំងឺរាតត្បាតកូវីដ ១៩ នៅឃុំ An Hiep, Phu Tan, Ho Dac Kien, Thuan Hoa និងទីរួមស្រុក Chau Thanh ដោយសរុបទឹកប្រាក់ជាង ៣៥០ លានដុង។ លោក Tran Phuoc Lanh ក៏ជាប្រធានក្រុមសប្បុរសធម៌ "ក្នុងជីវិតត្រូវគិតដល់អ្នកដទៃ" ក្រុមសប្បុរសធម៌នេះ បានតភ្ជាប់ជាមួយបុគ្គល និងអ្នកឧបត្ថម្ភជាច្រើនក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនក្នុងគ្រាលំបាក ជនចាស់ជរាគ្មានទីពឹង កុមារពិការ និងសាងសង់ផ្ទះមេតាធម៌សម្រាប់គ្រួសារក្រីក្រ។ លោក Nguyen Van Hau លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ An Hiep ស្រុក Chau Thanh បានឲ្យដឹងថា៖ “គ្រួសារលោក Tran Phuoc Lanh បានគៀងគរ និងឧបត្ថម្ភអាហារជាច្រើនសម្រាប់ប្រជាជន និងគណៈកម្មាធិការឃុំ សង្កាត់ រួមដៃគ្នាជួយប្រជាជនទាន់ពេលវេលា ដើម្បីពួកគេអនុវត្តន៍ការធ្វើចត្តាឡីស័ក។ នាពេលខាងមុខ គណៈកម្មាធិការដឹកនាំឃុំនឹងផ្តោតលើការពិនិត្យប្រជាជនដែលបានអនុវត្តន៍ការ ធ្វើចត្តា ឡីស័កទាំងនៅកន្លែងប្រមូលផ្តុំនិងនៅតាមផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់ប្រជាជនដែលជួបការលំបាក”។
នៅចំពោះមុខស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ ដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ប្តីប្រពន្ធលោក Tran Phuoc Lanh និងអ្នកស្រី Huynh Thi Thu Hang បានចែករំលែកជាមួយប្រជាជនលំបាកនៅស្រុក Chau Thanh ជាពិសេស ប្រជាជនក្នុងតំបន់ រួមគ្នាជម្នះរាល់ការលំបាកក្នុងជីវភាព អនុវត្តន៍ការងារបង្ការ និងទប់ស្កាត់ការរាតត្បាតបានយ៉ាងល្អ ហើយឆាប់វិលមករកភាពប្រក្រតីថ្មី៕