ពិធីបើកមហោស្រពអាយ៉ងអន្តរជាតិគឺជាការសម្តែងល្ខោនអាយ៉ងដោយដៃ របស់សិល្បៈករមកពីរោងមហោស្រពអាយ៉ង Tarabatest នៃប្រទេសបារាំង។ ពុំសូវមានភ្លើងឆើតឆាយជាច្រើននោះទេ ប៉ុន្តែ ផ្ទាំងឆាកតូចមួយត្រូវបានដាក់នៅជិតអ្នកទស្សនា។ ជាមួយនឹងការបញ្ជាយ៉ាងប៉ិនប្រសពរបស់សិល្បៈករ តួអង្គក្នុងល្ខោនអាយ៉ង ស្តីពីមាន់ឈ្មោល Patunela បន្តិចម្តងលេចឡើងនិងបង្ហាញបុគ្គលិកលក្ខណៈរបស់ខ្លូន។ នៅចន្លោះសន្ទនាជាភាសាបារាំង តួអង្គអាយ៉ងក៏បានព្យាយាមនិយាយភាសាវៀតណាមតាមរយៈពាក្យសាមញ្ញាដើម្បីទាក់ទាញអារម្មណ៍របស់ទស្សនិកជន
ការសម្តែងក្នុងពិធីបើក |
តាមរយៈការសម្តែងនេះ ទាំងសិល្បករនិងទស្សនិកជនសុទ្ធតែពេញចិត្ត។ ប្អូន Do Ngoc Linh បានចែករំលែកថា៖ “ការសម្តែងរបស់ក្រុមសិល្បៈករជនជាតិបារាំងគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ហើយក៏គួរឱ្យអស់សំណើចផងដែរ។ ទោះបីជាទស្សនិក ជនគឺមិនយល់ភាសាបារាំងក៏ដោយ ប៉ុន្តែទស្សនិកជនទាំងអស់ ពីកុមារតូចៗរហូតដល់មនុស្សពេញវ័យ សុទ្ធតែយល់អំពីសាច់រឿងហើយអាចបណ្តែតអារម្មណ៍តាមតួរអង្គក្នុងរឿងដែរ។ របៀបប្រើប្រាស់តន្ត្រីនិងឧបករណ៍តន្ត្រីធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតួអង្គ ថ្វីត្បិតតែគេបានដឹងថា នោះត្រឹមតែជាឆាកសម្តែងតែប៉ុណ្ណោះ”។
ឈុតសម្តែងនីមួយៗ ដែលបានចូលរួមក្នុងមហោស្រពត្រូវទទួលបានគុណភាពសិល្បៈខ្ពស់និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន រួមទាំងធានាបាននូវកត្តាច្នៃប្រឌិតដ៏វិសេសវិសាលតាមរយៈរឿងសម្តែងនីមួយៗ។ សិល្បៈករ Viengthong Chanthvong មកពីក្រុមល្ខោនអាយ៉ងឡាវបានចែករំលែកថា៖“តាមរយៈមហោស្រពនេះ យើងខ្ញុំចង់ណែនាំពីលក្ខណៈវប្បធម៌និងសិល្បៈដ៏វិសេសវិសាលរបស់ប្រទេសឡាវទៅមិត្តភក្តិអន្តរជាតិនិងបង្ហាញឲ្យមនុស្សគ្រប់រូប ស្គាល់អំពីប្រទេសឡាវជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ ការពារបរិស្ថាននិងអភិរក្សវប្បធម៌ប្រពៃណី។ លើសពីនេះទៀត យើងខ្ញុំចង់ផ្លាស់ប្តូរនិងសិក្សាពី ល្ខោនពីប្រទេសដទៃទៀតដើម្បីអភិវឌ្ឍន៍ល្ខោនអាយ៉ងនៅប្រទេសខ្លួន”។
ឈុតសម្តែង Tarabates របស់ប្រារាំង |
នៅក្នុងការសម្តែងនីមួយៗ ទស្សនិកជនតែងតែបានទស្សនាលក្ខណៈវប្បធម៌ចម្រុះពណ៌នៃសិល្បៈរបស់ប្រទេសនីមួយៗក្នុងតំបន់។ ក្នុងនោះ ការសម្តែងល្ខោនអាយ៉ងរបស់ហ្វីលីពីន ឡាវ កម្ពុជា ក៏ដូចជាប្រទេសម្ចាស់ផ្ទះវៀតណាម គឺពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី ប៉ុន្តែបានរួមបញ្ចូលជាមួយលក្ខណៈច្នៃប្រឌិតស្របតាមទំនោសម័យកាល។ វៀតណាមចូលរួមមហោស្រពល្ខោនអាយ៉ងលើកទី៥នេះ ដោយមានក្រុមសិល្បៈចំនួន៤។ សិល្បៈករឆ្នើម Nguyen Duc The នាយករោងមហោស្រពសិល្បៈ Phuong Nam បានឲ្យដឹងថា៖ ចូលរួមក្នុងមហោស្រពលើកនេះ រោងមហោស្រព Phuong Nam បានសម្តែងល្ខោនស្រមោលស្បែក គឺ “មូស” និងល្ខោនអាយ៉ងទឹកគឺ “ពណ៌ចម្រុះនៃខាងត្បូង”៖ “លក្ខណៈពិសេសរបស់ល្ខោនអាយ៉ងខាងត្បូងនៃប្រទេសវៀតណាម ជាតំបន់មាន លក្ខណៈវិសេសវិសាល ដោយមានជនជាតិចាម ចិន ខ្មែរ និងជនជាតិ Kinh។ តាមនោះ លក្ខណៈសម្តែងល្ខោនអាយ៉ងនៅភាគខាងត្បូងគឺសំខាន់ដើម្បីទៅដល់ទស្សនិកជននៅ។ រឿង “មូស” បង្ហាញពីរឿងរបស់សត្វដង្កូវមូសដើម្បីអប់រំសីលធម៌និងផ្លូវជីវិតរបស់មនុស្សតាមរយៈប្រភេទសម្តែងនេះ។ រីឯរឿង “ពណ៌ចម្រុះនៃខាងត្បូង”និយាយអំពីសកម្មភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនភាគខាងត្បូងនៃប្រទេសវៀតណាម តាមរយៈតួអង្គអាយ៉ង បានសម្តែងឡើងជីវិតរស់នៅសាមញ្ញរបស់ប្រជាជននៅភាគខាងត្បូង”។
ចាប់ពីឆ្នាំ ២០០៨ រហូតមកដល់បច្ចុប្បន្ន មហោស្រពល្ខោនអាយ៉ងអន្តរជាតិបានក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ។ តាមការសម្តែងនេះ គុណភាពសិល្បៈនៃឈុតឆាកនេះត្រូវបានធ្វើឱ្យប្រសើរឡើងដែលទាក់ទាញការយកចិត្តទុកដាក់របស់សាធារណជនកាន់តែច្រើន។
មហោស្រពនេះក៏ជាឱកាសសម្រាប់សិល្បករមកពីប្រទេសនានា ផ្លាស់ប្តូរនិងសិក្សាពីសិល្បៈនៃល្ខោនអាយ៉ង រួមទាំងចែករំលែកនូវបទពិសោធន៏ក្នុងដំណើរការនៃការធ្វើពលកម្ម និងច្នៃប្រឌិតសិល្បៈល្ខោនអាយ៉ង៕