មនោសញ្ចេតនារបស់យុទ្ឋមិត្ត។

THU HANG Theo VOVWORLD -
Chia sẻ

តាមប្រពៃណីជាតិ មិ​នថាជាជនវៀតណាមណាសុទ្ឋតែជ្រួត
ជ្រាបសិលធម៏ហូបទឹកនឹកដល់ប្រភពដើម ដឹងគុណចំពោះ
បណ្តាជនដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់
មាតុប្រទេស ក្នុងកិច្ចការកសាងនិងការពារប្រទេសជាតិ។


                   

មនោសញ្ចេតនារបស់យុទ្ឋមិត្ត។ - ảnh 1
ពិធីអយថធូបនឹកគុណចំពោះបណ្តាអតីតយុវជន ស្ម័គ្រចិត្ត​
(Image: Internet)

Vovworld-នឹករំលឹកអំពីដំណាក់កាលតស៊ូ១ដ៍ក្លាហានមោះមុត លោកស្រី​
Pham Thi Thao  វីរេជនកងកំលាំងប្រដាប់អាវុធប្រជាជន​ និងជាអតីតនាយក
កងវរសេនាតូចដឹកជញ្ជូន​ 232​ យោគភូមិភាគទី៥ចាត់ទុកថា រឿងនិទានស្តីពី
យុទ្ឋមិត្តជានិច្ចកាលជាប្រធានបទជ្រាជ្រៅជាទីបំផុតលោកស្រីជានិចកាលខ្វល់
ខ្វាយចំពោះបណ្តាយុទ្ឋមិត្តដែលបានពលីជីវិតដើម្បីខឿនឯករាជរបស់ប្រទេសជាតិ។ក្នុងថានះជាប្រធានសមាគមអតីតយុវជន ស្ម័គ្រចិត្ត​  នៃទីក្រុង Da Nang លោកស្រី​
Thao ​ក្នុងច្រើនឆ្នាំកន្លងមក​បានចលនាបណ្តស្ថប័នអង្គភាពអាជីវកម្មគាំទ្រជាប្រាក់
ដើម្បីសាងសង់ផ្ទះនិងជូនសំបុត្រសន្សំសំចៃឫប័ណ្ណធានារាប់រងសុខាភិបាលនិង
អំណោយរាប់ពាន់ចំណែកជូនបណ្តាអតីតយុទ្ឋជន ស្ម័គ្រចិត្ត នៅ​ទីក្រុង​ Da Nang​​ 
និងខេត្ត QuangNam។លោកស្រីអោយដឹងថា:​​  “  នាពេលកន្លងមក ការដោះស្រាយ
 របប​និងគោលនយោបាយសម្រាប់អតីតយុវជន ស្ម័គ្រចិត្ត តាមសារាចរណ៍លេខ​៤០របស់នាយករដ្ឋមន្រ្តីត្រូវបានកែលំអជាច្រើន។យើងខ្ញុំមានគោលបំណងថា​បក្ស​
រដ្ឋ និងរដ្ឋាភិបាលយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់បណ្តាមុខសញ្ញាគោលន
យោបាយ“។

                   

មនោសញ្ចេតនារបស់យុទ្ឋមិត្ត។ - ảnh 2
បណ្តាយុទ្ឋមិត្តជូណអំណោយជូនអតីតយុវជនស្ម័គ្រចិត្ត១នាក់។

(Image: Internet)

ក្រោយបណ្តាខែឆ្នាំចូលរួមការប្រយុទ្ឋដើម្បីឯករាជ្យ​និងសេរីភាពរបស់ប្រទេសជាតិ​
អតីតយុវជននារី ស្ម័គ្រចិត្តជាច្រើននាក់  ពេលវិលត្រឡប់មកជីវភាពរស់នៅ​​នាសព្វថ្ងៃ
នេះមានបំណងប្រាថ្នា១ដ៍ពិសិដ។នោះគឺជួយឧបត្ថម្ភបណ្តាយុទ្ឋមិត្តដែលនៅជួបការ
លំបាក។ក្នុងបណ្តាឆ្នាំកន្លងមក​ ក្រោមដំបូលនៃ សមាគមអតីតយុវជន ស្ម័គ្រចិត្ត​ អតីត
យុវជន ស្ម័គ្រចិត្ត​  ទាំងឡាយបានចែករំលែក​និងជួយឧបត្ថម្ភគ្នាឈានឡើងក្នុងជិវភាព
រស់នៅ។ក្នុងផ្ទះថ្មី សុប៉ិនរបស់លោកស្រី Hoang Thi Huong អតីតយវជន ស្ម័គ្រចិត្ត​ ១រូប
នៅភូមិ​ទី៦ឃុំ Ky Tan ស្រុក​ Tan Ky  ខេត្តNghe Anបានក្លាយទៅជាការពិត។លោកស្រីនិយាយដោយរំជួលចិត្តថា “ ខ្ញុំដឹងគុណ យ៉ាងជ្រាលជ្រៅ   ចំពោះបក្សនិងរដ្ឋ​
យុទ្ឋមិត្ត​ កម្មាភិបាលនិងប្រជាជនដែលបានជួយ ឧបត្ថម្ភខ្ញុំកសាងបានផ្ទះស្អាតនេះ។តាំងពីពេលនោះមក​ខ្ញុំឃើញសប្បាយណាស់“។

​ ក្នុង​ជួរទ័ពថ្ងៃនោះ មាន យុវជននារី ស្ម័គ្រចិត្តជាច្រើននាក់  បានស្លេះទុកសុប៉ិន​សុភមង្គលនិងសេចក្តីស្រឡាញ់នៃយុវវ័យដើម្បីចេញទៅសមរភូមិមុខ។ថ្ងៃឯកភាព
ទឹកដីបងស្រីជាច្រើននាក់គ្មានពេលណាវិលត្រឡប់មកវិញឡើយ។ទោះបីជាយុវវ័យ
បានកន្លងផុតទៅ ប៉ុន្តែបណ្តាជំនាន់យុវជនថ្ងៃនោះនៅរំពឹងគិតថារស់នៅយ៉ាងម៉េច
ដើម្បីស័ក្តសម្យនឹងបណ្តាយុទ្ឋមិត្តដែលបានបូជាយុវវ័យជូនជីវភាពរស់នៅសន្តិភាព
ថ្ងៃនេះ៕

ប្រតិកម្មទៅវិញ