ភាពកក់ក្តៅរបស់ជនវៀតណាមជាមួយមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និងជប៉ុន

Theo VOV -
Chia sẻ

 (VOV)_កម្មវិធីស្នាក់នៅផ្ទះជាមួយប្រជាជន​ 
 ( Homestay) ជាសកម្មភាពមួយ​ក្នុងចំណោមសកម្ម 
ភាពសំខាន់របស់នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន 
 (ហៅ​កាត់ថា SSEAYP​ )។ ឆ្នាំនេះ ទទួលនាវា SSEAYP 
២០១៥ ចាប់ពីថ្ងៃទី១៧ ​ដល់​ថ្ងៃទី២១ វិច្ឆិកា ប្រជាជនទីក្រុងហូជីមិញ ជាថ្មីម្តងទៀតបានបង្កើតឡើងចំណាប់អារម្មណ៍ដ៏ល្អប្រសើរ និងជ្រាលជ្រៅ ក្នុងដួងចិត្តមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និង​ជប៉ុន ស្ដីពីភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីរបស់ជនវៀតណាម។

          (VOV)_កម្មវិធីស្នាក់នៅផ្ទះជាមួយប្រជាជន​ ( Homestay) ជាសកម្មភាពមួយ​
ក្នុងចំណោមសកម្មភាពសំខាន់របស់នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (ហៅ​កាត់
ថា SSEAYP​ )។ ឆ្នាំនេះ ទទួលនាវា SSEAYP២០១៥ ចាប់ពីថ្ងៃទី១៧ ​ដល់​ថ្ងៃទី២១
 វិច្ឆិកា ប្រជាជនទីក្រុងហូជីមិញ ជាថ្មីម្តងទៀតបានបង្កើតឡើងចំណាប់អារម្មណ៍
ដ៏ល្អប្រសើរ និងជ្រាលជ្រៅ ក្នុងដួងចិត្តមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និង​ជប៉ុន ស្ដីពី
ភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីរបស់ជនវៀតណាម។

ភាពកក់ក្តៅរបស់ជនវៀតណាមជាមួយមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និងជប៉ុន - ảnh 1
ភាពកក់ក្តៅរបស់ជនវៀតណាមជាមួយមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និងជប៉ុន

នេះគឺជាលើកទី៨ហើយដែល គ្រួសារលោក Tran Ngoc Quang នៅក្រុមទី៤ ​
សង្កាត់​ Ben Thanh ខ័ណ្ឌទី១ ទទួលបណ្ដាដំណាងនៅនាវាយុវជនអាស៊ីអាគ្នេយ៍ 
និង​ជប៉ុនមកស្នាក់នៅជាមួយក្រុមគ្រួសារ។ លោកបានត្រៀមរៀបចំបន្ទប់ស្នាក់នៅ
 ​រៀបចំ​ឥវ៉ាន់យ៉ាងម៉តចត់ ល្អប្រសើរសំរាប់មិត្តវ័យក្មេងនានាមកស្នាក់នៅ​។ចំពោះ
លោក Quang យុវជនជាច្រើននៅនាវាអាស៊ាននិងជប៉ុននេះ បានរស់នៅក្នុងគ្រួ
សារលោក ដូចជាកូនធម៌ គួរអោយស្រឡាញ់ និងចាប់អារម្មណ៍ជាច្រើន។ គេបាន
ចាក់ចេញ​ទៅ​ហើយ ប៉ុន្តែគេនៅរក្សាទំនាក់ទំនងជាមួយគ្រួសារជានិច្ច ហើយម
នោសញ្ជេតនានេះកាន់តែ​ជិតស្និទ្ធ និងរឹងមាំ។ លោក Quang បានអោយដឹងថា៖

          “ ខ្ញុំមានគោលបំណងអោយគេដឹងថា៖ ប្រជាជាតិ​វៀតណាមយើង ជាមនុស្ស
​ជិតស្និទ្ធិ រួសរាយរ៉ាក់ទាក់ ស្រឡាញ់សន្តិភាព។ ខ្ញុំត្រៀមរៀបចំយ៉ាងម៉ត់ចត់ ដើម្បី
មិត្តទាំងឡាយមករស់នៅប្រកបដោយសប្បាយរីករាយ ហើយពេលចាកចេញទៅ
គេនៅអាឡោះអាល័យ។ មិត្តនៅទីក្រុងវៀងច័ន្ទ (ឡាវ) បានផ្ញើលិខិតជូនពរ​ក្នុង
ឱកាសចូលឆ្នាំថ្មី និងមិត្តជប៉ុនបានវិលត្រលប់មកទីនេះវិញ​ដើម្បីជួបជាមួយឪពុក 
និងម្ដាយធម៌ហើយ។”

ភាពកក់ក្តៅរបស់ជនវៀតណាមជាមួយមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និងជប៉ុន - ảnh 2
ភាពកក់ក្តៅរបស់ជនវៀតណាមជាមួយមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និងជប៉ុន

ក្នុងរយៈពេលប៉ុន្មានថ្ងៃនៅទីក្រុងហូជីមិញ កូនធម៌ពីរនាក់ ដែលមកពីឥណ្ឌូនេ
ស៊ី និងជប៉ុន ត្រូវបានលោកស្រី Tran Thi Tuyet Huong សង្កាត់ទី១១ ​ខ័ណ្ឌ​ទី៣ ថែទាំ
គេដូចជាកូនបង្កើតរបស់ខ្លួនឯង។ លោកស្រី Huong បានភ្ញាក់​ពី​ពេល​ព្រឹកព្រលឹម 
ដើម្បីទៅទិញស្បឿងអាហារ ហើយធ្វើម្ហូបអោយមិត្តវ័យក្មេងនានា។ លោកស្រីចាត់
ទុកថា៖ ពេលពិសារបាយជាចំណុចដ៏វិសេសវិសាលរបស់វប្បធម៌វៀតណាម ជាប្រ
លឹងរបស់សេចក្ដីជួបជុំគ្នា ស្រឡាញ់គ្នា បង្កើតឡើងមនោសញ្ជេតនាជិតស្និទ្ធរវាង
បណ្ដាជំនាន់ក្នុងគ្រួសារ បង្ហាញនូវចរិតលក្ខណះសហគមន៍របស់​វៀតណាម។ 
លោកស្រី Huong បានអោយដឹងថា៖

“ ថ្ងៃនេះ ខ្ញុំបានជូនដំណឹងថា៖ មានបណ្ដាប្អូនៗកាន់សាសនាឥស្លាម ដូច្នេះ​ខ្ញុំ
ត្រូវត្រៀមរៀបចំមុខម្ហូបអាហារដូចជា ត្រី បង្កង និងជាពិសេសគឺបាញឆែវ នំ Nam ។ 
នាពេលព្រឹក ខ្ញុំនាំប្អូនៗទៅដើរលេងទស្សនាផ្សារ ដើម្បីប្អូនៗយល់ដឹងបន្ថែម​អំពីទំ
នៀមទំលាបរបស់វៀតណាម។”

មិនគ្រាន់តែមានគ្រួសារលោក Tran Ngoc Quang និងលោកស្រី Tran Thi Tuyet
 Huong​ប៉ុណ្ណោះទេ ​ហើយក្នុងឆ្នាំនេះ ទីក្រុងហូជីមិញ បានមានគ្រួសារ​ចំនួន១៧០ 
បានចុះឈ្មោះ ទទួលដំណាងចំនួន៣០០នាក់ នៅនាវាយុវជនអាស៊ីអាគ្នេយ៍ និង
ជប៉ុនមកស្នាក់នៅជាមួយក្រុមគ្រួសារ។ ក្រុមគ្រួសារបានរៀបចំតាំងពី​ទីកន្លែងស្នាក់នៅ ការហូបចុក ដល់ការនាំទៅដើរលេងទស្សនាមណ្ឌលកេរ្តិ៍​ដំណែលនានាទៀតផង។ លោក Natthaphop ជនថៃមួយនាក់បានអោយដឹងថា៖ ​ក្រោយរយៈពេលច្រើនថ្ងៃ
លើនាវាដោយមានសកម្មភាពជាច្រើន ហើយពេលបានរស់នៅជាមួយគ្រួសារឪពុក 
ម្ដាយធម៌ លោកបានយល់ដឹងបន្ថែមអំពីវប្បធម៌ និងមនុស្សវៀតណាមដ៏ជិតស្និទ្ធិ 
រួសរាយរាក់ទាក់។ លោក Natthaphop បានអោយ​ដឹងថា៖

“ នេះគឺជាលើកដំបូងខ្ញុំមកដល់វៀតណាម ជាក់ស្ដែងគឺទីក្រុងហូជីមិញ។ ​ខ្ញុំ​
ចូលចិត្តណាស់។ គ្រួសារលោក Quang យកចិត្តទុកដាក់ និងថែទាំខ្ញុំល្អ​ណាស់​។
​ទោះបីជាបានរស់នៅជាមួយគ្រួសារលោក Quangបានប៉ុន្មានថ្ងៃក្តី ប៉ុន្តែខ្ញុំ​ចូល​ចិត្ត​
ស្រឡាញ់គ្រួសារគាត់ណាស់។ នៅពេលត្រឡប់មកប្រទេសវិញ ខ្ញុំនឹងរក្សាទុក​
អនុស្សាវរីយ៍ដ៏ល្អនេះជានិច្ច និងរក្សាទំនាក់ទំនងជាមួយគ្រួសារ តាមរយៈ Email
 សំបុត្រ។”

កម្មវិធី Homstay របស់នាវាយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំនេះ មានតែ២ថ្ងៃ មួយ​យប់
ក្តី ​ប៉ុន្តែ បណ្ដាឪពុកធម៌ និងម្តាយធម៌ បានជួយមិត្តវ័យក្មេងជប៉ុន និងប្រទេស​អាស៊ី
អាគ្នេយ៍នានាយល់ដឹងបន្ថែមអំពីចំណុចដ៏ល្អស្អាត របស់ប្រទេសវៀតណាមសន្តិភាព ធ្វើសមាហរណកម្ម រួសរាយរាក់ទាក់ចំពោះភ្ញៀវដែរ៕

ប្រតិកម្មទៅវិញ