ពិពិធកម្មទិសដៅសហគ្រិនភាពរបស់យុវជនក្នុងខេត្ត Dak Lak

Chia sẻ

(VOVWORLD) - ចលនាចាប់ផ្តើមអាជីវកម្មនៅក្នុងខេត្ត Dak Lak កំពុងមានភាពអ៊ូអរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ មានភាពក្លាហាន ហ៊ានធ្វើ ហ៊ានប្តេជ្ញា យុវជនជាច្រើនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដោយមានទិសដៅដោយឡែករបស់ខ្លួន។ យុវជនទាំងនេះ ក៏បានភ្ជាប់ទំនាក់ទំនងតាមវិធីសាស្ត្រក្នុងក្លឹបនិងសមាគមផងដែរ ដូច្នេះពួកគេអាចបោះជំហានយ៉ាងទូលំទូលាយទៅរកទីផ្សារ។

ពិពិធកម្មទិសដៅសហគ្រិនភាពរបស់យុវជនក្នុងខេត្ត Dak Lak - ảnh 1Y Xim Ndu (កណ្តាល) និងអ្នកទេសចរចូលទស្សនានៅលើកំពូលភ្នំ Chu Yang Lak (រូបថត៖ VOV)

នេះជាលើកដំបូងហើយដែលអ្នកស្រី Nguyen Thi Ngoc Lan និងអ្នកទេសចរមួយចំនួនមកពីទីក្រុងហូជីមិញបានឆ្លងពិសោធន៍ក្នុងដំណើរ “ឡើងភ្នំរកពពក” នៅស្រុក Lak ខេត្ត Dak Lak។ ផ្លូវគឺរអិល ជម្រាលខ្ពស់ និងច្រាំងថ្មចោតគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្រុមទាំងមូល ប៉ុន្តែព្រៃឈើពណ៌ខៀវស្រងាត់ សម្លេងសត្វស្លាបយំ  និងភាពរីករាយនៃការរកឃើញ .. បានជួយពួកគេយកឈ្នះលើកំពូលភ្នំ Chu Yang Lak ដែលជាកំពូលភ្នំមួយដ៏ស្អាតបំផុតនៃជួរភ្នំ Chu Yang Sin។ Nguyen Thi Ngoc Lan បានចែករំលែកថា៖ “ជាធម្មតាខ្ញុំមិនដែលគិតថាខ្ញុំអាចឡើងដល់កម្ពស់នេះទេ ប៉ុន្តែខ្ញុំតាំងចិត្ត។ ដើរកណ្តាលផ្លូវក៏ហត់ដែរ ប៉ុន្តែខ្លួនឯងតស៊ូថា សល់តែ១ម៉ោងទៀតដល់គោលដៅហើយ។ មកដល់ទីនេះ អារម្មណ៍នៃខ្យល់អាកាសស្រស់ស្រាយណាស់ នៅជើងភ្នំ អ្នកមិនអាចមើលទេសភាពទាំងនេះបានទេ។ យើងនៅទីក្រុង ក៏មិនដែលឃើញដើមឈើច្រើនដូច្នេះទេ”។

ការឡើងភ្នំរកពពក គឺជាគំនិតមួយក្នុងចំណោមគំនិតទាំងពីររបស់ Y Xim Ndu កំលោះជនជាតិ Mnong មកពីឃុំ Dak Linh ស្រុក Lak ខេត្ត Dak Lak ចាប់តាំងពីយុវជនម្នាកនេះចាប់ផ្តើមអាជីពក្នុងវិស័យទេសចរណ៍។ Y Xim Ndu បានបង្កើតក្រុមហ៊ុនទេសចរណ៍ Chu Yang Sin  ហើយបានកសាងដំណើរទេសចរណ៍ចំនួន ២ ដើម្បីទទួលយកបទពិសោធន៍ទាំងធម្មជាតិ និងភូមិស្រុក។ Y Xim Ndu បានសំណេះសំណាលថា៖ “ខ្ញុំអភិវឌ្ឍន៍ក្នុងទិសដៅទេសចរណ៍ធម្មជាតិ ដែលផ្សាភ្ជាប់នឹងការការពារបរិស្ថាន និងការអភិរក្សវប្បធម៌របស់សហគមន៍ជនជាតិក្នុងតំបន់។ ទៅថ្ងៃអនាគត ប្រសិនបើអភិវឌ្ឍន៍បានល្អ ខ្ញុំនឹងឆ្នោះទៅរកគោលដៅទេសចរណ៍ជាជនបរទេសនៅវៀតណាម។ អ្វីៗ ដែលខ្ញុំសង្ឃឹមនោះគឺថា គម្រោងរបស់ខ្ញុំនឹងបង្កើតទំនុកចិត្ត ក៏ដូចជាការលើកទឹកចិត្តដល់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម ជាពិសេសយុវជនជនជាតិភាគតិចដូចជារូបខ្ញុំ នឹងយល់ពីសារៈសំខាន់ និងអត្ថន័យនៃភាពជាសហគ្រិន និងរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ”។

ក៌ចាប់ផ្តើមអាជីវកម្មដែរ ប៉ុន្តែអ្នកស្រី Chu Thi Lan មកពីឃុំ Ea Kly ស្រុក Krong Pak ទទួលបានជោគជ័យក្នុងវិស័យថែទាំសុខភាព។ នាងបានស្រឡាញ់គម្រោងបង្កើតផលិតផលតាំងពីនាងនៅជានិស្សិត ហើយផលិតផលនោះត្រូវបានចេញជារូបរាងបន្តិចម្តងៗ ក្នុងអំឡុងពេលនាងទៅសិក្សានៅប្រទេសជប៉ុន។ ឈុតផលិតផលតែរុក្ខជាតិ និងគ្រឿងសំអាងធម្មជាតិ Lanchans ដែលត្រូវបានបង្កើតឡើងដោយនាង ត្រូវបានសាកល្បង និងឈ្នះរង្វាន់លេខ ១ ក្នុងការប្រកួតប្រជែងចាប់ផ្តើមអាជីវកម្ម នៅក្នុងខេត្ត Dak Lak កាលពីឆ្នាំមុន។ អ្នកស្រី Chu Thi Lan បានឲ្យដឹងថា៖ “ការរៀបចំវគ្គបណ្តុះបណ្តាលគឺមានប្រយោជន៍ណាស់សម្រាប់នាងខ្ញុំក្នុងការកែលម្អ និងអនុវត្តន៍នៅក្នុងគំរូអាជីវកម្មរបស់ខ្ញុំ។ តាមរយៈការប្រកួតនេះ ខ្ញុំមានឱកាស ជួបជាមួយអ្នកវិនិយោគជាច្រើន។ តាមពិតទៅ បញ្ហាទាក់ទងនឹងសុខភាពនេះក៏មានអ្នកវិនិយោគជាច្រើនយកចិត្តទុកដាក់ ហើយជាសំណាងល្អនៅក្នុងការប្រកួតនេះក៏មានអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ និងចង់សហការនាពេលអនាគតផងដែរ”។

ពិពិធកម្មទិសដៅសហគ្រិនភាពរបស់យុវជនក្នុងខេត្ត Dak Lak - ảnh 2អ្នកស្រី Chu Thi Lan ជ្រើសរើសទិសដៅនៃការចាប់ផ្តើមអាជីវកម្មជាមួយផលិតផលថែទាំសុខភាព (រូបថត៖ VOV)

ទន្ទឹមនឹងការស្វែងរកភាពជោគជ័យតាមរយៈវិធីសាស្ត្រដ៏វិសេសវិសាល ដូចជាលោក Y Xim Ndu និងអ្នកស្រី Chu Thi Lan សហគមន៍ចាប់ផ្តើមអាជីវកម្មនៅខេត្ត Dak Lak ក៏បានភ្ជាប់ទំនាក់ទំនងរវាងសមាជិកក្នុងសមាគមដើម្បីពង្រីកផលិតកម្ម និងអាជីវកម្មផងដែរ។ យោងតាមលោក Pham Hoai Nguyen Anh ប្រធានក្លឹបវិនិយោគ និងចាប់ផ្តើមអាជីវកម្ម (សមាគមសហគ្រិនវ័យក្មេងខេត្ត Dak Lak) នៅពេលភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក អាជីវកម្មចាប់ផ្តើមអាជីពបានរកឃើញឱកាសកាន់តែច្រើនសម្រាប់គម្រោងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន៖ “ដើម្បីឲ្យសកម្មភាពទាំងនេះកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ក្លឹបវិនិយោគ និងចាប់ផ្តើមសហគ្រិនវ័យក្មេង រៀបចំតាមគំរូ មួយអមមួយ ពោលគឺម្នាក់មួយជួយម្នាក់មួយ។ បច្ចុប្បន្ននេះ យើងក៏កំពុងភ្ជាប់ផលិតផលមួយចំនួនរបស់សមាជិក ដែលពួគគេគឺជាសមាជិកនៃក្លឹបវិនិយោគ និងចាប់ផ្តើមនៃសហគ្រិនវ័យក្មេង ក្រោមប្រព័ន្ធនៃក្លឹបវិនិយោគ និងចាប់ផ្តើមនៃមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាម។ ក្លឹបមានសកម្មភាពតភ្ជាប់ ចែករំលែក សិក្សានិងធ្វើពាណិជ្ជកម្ម។ លើសពីនេះ មានការិយាល័យ កន្លែងអង្គុយធ្វើការដោយឥតគិតថ្លៃ និងសម្ភារៈបរិក្ខារដើម្បីឱ្យអ្នកចាប់ផ្តើមអាជីវកម្មអាចទៅទីនោះ អនុវត្តសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ”។

ក្នុងនាមជាអ្នកចាប់ផ្តើមអាជីវកម្មមកពីខេត្ត Dak Lak ដែលទទួលបានជោគជ័យនោះ ឥឡូវនេះលោក Phan Bao Long ត្រឡប់មកស្រុកកំណើតវិញក្នុងនាមជាគ្រូបង្វឹកការចាប់ផ្តើមអាជីវកម្ម។ តាមរយៈការងារជាក់ស្តែង លោក Long យល់ឃើញថា ចលនាចាប់ផ្តើមអាជីវកម្មក្នុងខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់៖ “ប្រការសំខាន់ដែលពួកគេបង្ហាញពីស្មារតីនៃភាពជាសហគ្រិន នោះគឺពួកគេហ៊ានធ្វើ។ មានយុវជនច្រើន មានសិស្សថ្នាក់ទី ១០ និងមាននិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យ ប៉ុន្តែមានគម្រោងមើលឃើញចំណេញ និងមានផលិតផលក្នុងដៃរួចហើយ”។

ចលនាចាប់ផ្តើមអាជីវកម្មនៅក្នុងខេត្ត Dak Lak មានសញ្ញាវិជ្ជមានពីសហគមន៍ចាប់ផ្តើមអាជីវកម្មក្នុងតំបន់។ មិនដើរតាមគន្លងផ្លូវចាស់ យុវជនជាច្រើនបានជ្រើសរើសដើរតាមទិសដៅផ្ទាល់ខ្លួនរបស់ពួកគេ និងអនុវត្តគម្រោង ដែលអាចអនុវត្តបានក្នុងជីវភាព។ អាជ្ញាធរតំបន់បានរួមដំណើរជាមួយសហគ្រិនវ័យក្មេង ជួយប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មក្នុងតំបន់កាន់តែអភិវឌ្ឍន៍ សម្បូរបែបនិងកាន់តែស៊ីជម្រៅ៕

ប្រតិកម្មទៅវិញ