ផ្សព្វផ្សាយសម្លៀកបំពាក់អាវផាយ (Ao dai) វៀតណាមទៅកាន់ពិភពលោក

Chia sẻ

(VOVWORLD) - ពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី ៤ ខែធ្នូ។ កម្មវីធីនេះ ត្រូវបានរៀបចំឡើងដើម្បីលើកតម្កើងវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ រួមចំណែកការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរណ៍មកកាន់រដ្ឋធានី។ តាមនោះ ផ្សព្វផ្សាយសារអំពីសម្លៀកអាវផាយវៀតណាម - “ឯកអគ្គរដ្ឋទូតវប្បធម៌” ក្លាយជា “ឯកអគ្គរដ្ឋទូតទេសចរណ៍”  ក្នុងគោលបំណងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីវៀតណាម។

ផ្សព្វផ្សាយសម្លៀកបំពាក់អាវផាយ (Ao dai) វៀតណាមទៅកាន់ពិភពលោក - ảnh 1ពិធីបើកមហោស្រពអាវផាយទេសចរណ៍ហាណូយ  ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅតំបន់ប្រាសាទ Ba Kieu នៅលើផ្លូវថ្មើរជើងនៃបឹង Hoan Kiem ខ័ណ្ឌ  Hoan Kiem ទីក្រុងហាណូយ នាល្ងាចថ្ងៃទី ២ ខែធ្នូ (រូបថត៖ Duc Anh/VOV5)

មហោស្រពអាវផាយទេសចរណ៍ ឆ្នាំ ២០២២ គឺជាសកម្មភាពលើកតម្កើងវិស័យ ទេសចរណ៍ក្នុងរដ្ឋធានីហាណូយនិយាយដោយឡែក ទេសចរណ៍ជាតិនិយាយរួម ទាក់ទាញភ្ញៀវទេសចរឱ្យវិលត្រឡប់មកវិញ បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំរងការប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។

ការរួមបញ្ចូលគ្នានៃតន្ត្រី ពន្លឺ និងការសម្តែងអាវផាយតំណាងភូមិភាគខាងជើង - កណ្តាល - ខាងត្បូងនៃទីក្រុងហាណូយ - ទីក្រុង Hue - ទីក្រុងហូជីមិញ ពិតជាបាននាំមកនូវការសម្តែងគួរឲ្យចាប់អារម្មណ៍ដល់ទស្សនិកជន។ ជាពិសេស ការសម្តែងសម្លៀកបំពាក់អាវផាយ របស់ធុរកិច្ចទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ... គឺជាការរំលេចការផ្សព្វផ្សាយសារទេសចរណ៍វៀតណាមនិយាយរួម និងទេសចរណ៍ហាណូយនិយាយដោយឡែក។ នោះគឺនាំយករូបភាពរបស់អាវផាយ ពី “ឯកអគ្គរដ្ឋទូតវប្បធម៌” ទៅជា “ឯកអគ្គរដ្ឋទូតទេសចរណ៍” ជាបណ្តើរៗ ហើយជាផលិតផលទេសចរណ៍ប្រចាំរបស់ទីក្រុងហាណូយ ប្រទេសវៀតណាម។ លោកស្រី Dang Huong Giang ប្រធានមន្ទីរទេសចរណ៍ហាណូយបានសង្កត់ធ្ងន់ថា៖ “អាវផាយ គឺជាសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិវៀតណាម ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ដោយការប្រមូលផ្តុំនៃវប្បធម៌ និងព្រលឹងវិញ្ញាណជាតិ។ ការលើកតម្កើងអាវផាយ ក៏ដូចជាការផ្សព្វផ្សាយអាវផាយ និងបេតិកភណ្ឌអាវផាយ វប្បធម៌អាវផាយ ក៏ជាផលិតផលដែលយើងប្រាថ្នាចង់នាំយកមកធ្វើអាជីវកម្ម សម្រាប់ការអភិវឌ្ឍទេសចរណ៍ ដើម្បីណែនាំផលិតផលអាវផាយទៅកាន់មិត្តភ័ក្តិជាតិ និងអន្តរជាតិមួយចំនួនធំ។ ដោយហេតុនេះ ផ្សព្វផ្សាយរូបភាព និងសាររបស់អាវផាយ កាន់តែស្អាតជាង រីកសាយភាយទៅកាន់ពិភពលោក។ ហើយតាមរយៈព្រឹត្តិការណ៍នេះ រួមចំណែកទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយ និងមកកាន់វៀត ណាមកាន់តែច្រើនថែមទៀត”។
ផ្សព្វផ្សាយសម្លៀកបំពាក់អាវផាយ (Ao dai) វៀតណាមទៅកាន់ពិភពលោក - ảnh 2ការសម្តែងនៅមហោស្រព (រូបថត៖ Duc Anh/VOV5)

ដោយមានបំណងចង់ផ្សព្វផ្សាយអាវផាយ ក្លាយជាផលិតផលទេសចរណ៍ប្រចាំនៃវិស័យទេសចរណ៍ មហោស្រពអាវផាយទេសចរណ៍ហាណូយ   ឆ្នាំ ២០២២ នឹងរៀបចំស្តង់ចំនួន ៥០  ចម្រុះពណ៌  តំណាងឱ្យពណ៌នៃអាវផាវៀតណាម  ដែលរៀបចំនៅផ្លូវ Dinh Tien Hoang។ គួរកត់សម្គាល់ថា កម្មវិធីសិល្បៈ និងសម្តែងសម្លៀកបំពាក់អាវផាយរបស់សម្ព័ន្ធនារីទីក្រុងហាណូយ គឺជាក្បួនដង្ហែរ និងការសម្តែងទ្រង់ទ្រាយធំ ធ្វើទាក់ទាញការចាប់អារម្មណ៍ពីក្រុម ស្រ្តី និងកុមារីវៀតណាមចំនួន ៧០០នាក់ មកពីប្លុក អង្គការនានា និងក្រុមគ្រួសារជាច្រើនជំនាន់ចូលរួមការសម្តែងរួមបញ្ចូលជាមួយការប្រគុំតន្ត្រី។

មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២២ ក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយ ណែនាំ ជួបប្រាស្រ័យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងធុរកិច្ចទេសចរណ៍ហាណូយ ជាមួយសិប្បករ និងអ្នករចនាម៉ូដសំលៀកបំពាក់ផងដែរ។ ចូលរួមពិធីបុណ្យអាវផាយទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២២ មានអ្នករចនាម៉ូដសម្លៀកបំពាក់អាវផាយដ៏ល្បីល្បាញមកពីតំបន់ចំនួនបីរបស់វៀតណាម និងអ្នករចនាអន្តរជាតិ។ សិប្បករ និងអ្នករចនាម៉ូដដ៏ឆ្នើម Le Thi Lan Huong បាននិយាយថា គំនិតរចនាច្នៃប្រឌិត ក្នុងការរៀបចំពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២   គឺជាកម្លាំងចលករជំរុញឱ្យនាង មានការសម្រេចចិត្តរួមដំណើរជាមួយកម្មវិធី៖ “នាងខ្ញុំមើលឃើញថា នេះជាការបោះជំហានទៅមុខថ្មី ជួយសំលៀកបំពាក់វៀតណាម ក៏ដូចជាជួយឲ្យសម្លៀកបំពាកអាវផាយហាណូយ  ជួយអ្នករចនាម៉ូតវ័យក្មេងវៀត ណាម មានឱកាសច្រើនក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអាវផាយរបស់វៀតណាម ទៅកាន់សកលលោកទាំងមូល។ ទាំងនោះគឺជាគោលដៅក៏ដូចជាយុទ្ធសាស្ត្រដែលអ្នករចនាជំនាន់របស់យើងទន្ទឹងរង់ចាំ។ មហោស្រពអាវផាយហាណូយលើកនេះ ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនិយមម៉ូដក្នុងប្រទេសជាច្រើននិយាយរួម និងអ្នកចូលចិត្តម៉ូដរបស់ហាណូយនិយាយដោយឡែក។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមថា អាវផាយហាណូយនឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅលើពិភពលោកចាប់អារម្មណ៍។ តាមរយៈនោះ អាវផាយនឹងត្រូវបានបញ្ចូលយ៉ាងស៊ីជម្រៅក្នុងជីវភាពរស់នៅរបស់ប្រជាជន លើកកម្ពស់តម្លៃ និងភាពស្រស់ស្អាតបែបប្រពៃណីដែលសម្លៀកបំពាក់អាវផាយមានស្រាប់”។

ផ្សព្វផ្សាយសម្លៀកបំពាក់អាវផាយ (Ao dai) វៀតណាមទៅកាន់ពិភពលោក - ảnh 3ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២២  គឺជាព្រឹត្តិការណ៍ទេសចរណ៍ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការស្តារសកម្មភាពទេសចរណ៍ឡើងវិញ (រូបថត៖ TTXVN)

មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២២ គឺជាសកម្មភាពវប្បធម៌ និងទេសចរណ៍ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនទីក្រុងហាណូយ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ហើយជាសកម្មភាពផ្សារភ្ជាប់ម៉ូតសម្លៀកបំពាក់ជាមួយទេសចរណ៍ គឺជាការបន្តនូវរឿងរ៉ាវអំពីវប្បធម៌ហាណូយ និងវប្បធម៍ប្រពៃណីរបស់ប្រទេសជាតិ។ លោក Nguyen Hong Minh អនុប្រធានមន្ទីរទេសចរណ៍ហាណូយបានអះអាងថា៖

“តាមរយៈកម្មវិធី ទីក្រុងសង្ឃឹមថា នឹងជំរុញសកម្មភាពទេសចរណ៍របស់រដ្ឋធានីនិយាយដោយឡែក និងវៀតណាមនិយាយរួម។ សម្រាប់វិស័យទេសចរណ៍ ពេលភ្ញៀវទេសចរវិលត្រឡប់មកវិញ នឹងជាកម្លាំងចលករជំរុញផ្នែក និងវិស័យផ្សេងទៀតស្តារឡើងវិញ រួមគ្នាអភិវឌ្ឍន៍។ ទី២ គឺរក្សានិងលើកតម្កើងតម្លៃវប្បធម៌នៃសម្លៀកបំពាក់អាវផាយ ដែលផ្សាភ្ជាប់នឹងសកម្មភាពទេសចរណ៍។ ជាពិសេស ព្រឹត្តិការណ៍នេះក៏ឆ្លើយតបទៅនឹងរយៈពេល១ឆ្នាំ នៃសន្និសីទវប្បធម៌ជាតិ ដែលដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong”។

ក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសជាតិ រដ្ឋធានីហាណូយបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។ មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២២ គឺជាសញ្ញាសម្គាល់សំខាន់មួយនៃវិស័យទេសចរណ៍របស់ទីក្រុងហាណូយ ក្រោយជំងឺរាតត្បាតកូវីដ ១៩ រួមចំណែកផ្សព្វផ្សាយ និងរីកសាយភាយអត្តសញ្ញាណវប្បធម៌អាវផាយវៀតណាម៕

ប្រតិកម្មទៅវិញ