ប្រសិទ្ធភាពពីគំរូក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ នៅ Dong Thap (រូបថត៖ VOV) |
អស់រយៈពេលជាងមួយខែនេះ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន ៧ នៃឃុំ My Dong ស្រុក Thap Muoi ខេត្ត Dong Thap បានរៀបចំការណែនាំឲ្យប្រជាជនចេះដំឡើងកម្មវិធីដូចជា៖ ការគ្រប់គ្រងសុខភាព ការចុះឈ្មោះពិនិត្យសុខភាពតាមផ្ទះ កំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក ដំឡើង VneID និងបញ្ជូនកំណត់ត្រាសេវាសាធារណៈតាមអ៊ីនធឺណិត…។ ជំនួសឱ្យការណែនាំប្រជាជនឲ្យដំឡើងកម្មវិធីនៃផ្នែកដាច់ដោយឡែក ក្រុមបានណែនាំប្រជាជនដំឡើងកម្មវិធីជាច្រើន ក្នុងពេលតែមួយ។ សមាជិកម្នាក់ៗ ក្នុងក្រុមត្រូវបានណែនាំឲ្យប្រជាជនយល់ស្រប និងរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរឌីជីថល។ លោក Tran Chi Linh លេខាប្រធានភូមិ២ ឃុំ My Dong បានឲ្យដឹងថា៖ “ក្រុមទី ១ ចាប់ផ្តើមប្រតិបត្តិការពីម៉ោង ៧ ដល់ ម៉ោង ៨ ដើម្បីជៀសវាងការកកស្ទះ។ ចំពោះអ្នកជួបការលំបាក អ្នកទៅសាលា មនុស្សចាស់គ្មានទីពឹង យើងត្រូវទៅដល់ផ្ទះនីមួយៗ ដើម្បីជួយដំឡើង”។
ដើម្បីបង្កើតភាពងាយស្រួលបំផុតសម្រាប់ប្រជាជន ក្រុមបច្ចេកវិទ្យាឌីជីថល សហគមន៍ក៏ណែនាំមនុស្សឱ្យបង្កើតគណនី និងប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត ដូច្នេះនៅពេលដែលប្រជាជនមកទំនាក់ទំនងរដ្ឋបាលយ៉ាងឆាប់រហ័ស។ លោក Nguyen Phuoc Hung ភូមិ ៤ ឃុំ My Dong ស្រុក Thap Muoi បានចែករំលែកថា៖ “ខ្ញុំ ដំឡើងកម្មវិធីវេជ្ជសាស្រ្ត និងកម្មវិធីសម្រាប់ប៉ូលីសដើម្បីគ្រប់គ្រងសេវារដ្ឋបាលសាធារណៈកម្រិត ៣ និងកម្រិត ៤។ នៅពេលខ្ញុំមកទីនេះ ខ្ញុំបានរកឃើញថា ការបំពេញបែបបទមានភាពរហ័សរហួន ងាយស្រួលសម្រាប់បងប្អូនមាមីង និងកាត់បន្ថយថ្លៃធ្វើដំណើរ។ បែបបទនេះបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាកសិករយើងខ្ញុំ ព្រោះយើងមិនសូវមានពេលទេ”។
នៅពេលដើរជាមួយក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទៅដល់ផ្ទះនីមួយៗ របស់មនុស្សចាស់ជរាគ្មានទីពឹងនិងពិបាកដើរដើម្បីណែនាំ ទើបបានមើលឃើញពីភាពរីករាយរបស់ប្រជាជន និងក្តីសប្បាយក្នុងការខិតខំប្រឹងប្រែងរបស់សមាជិកក្នុងក្រុម។ ករណីដែលត្រូវបានក្រុមបច្ចេកវិទ្យាឌីជីថលមកផ្ទះដើម្បីណែនាំផ្ទាល់ ភាគច្រើនគឺជនចាស់ជរា ដូច្នេះការណែនាំយឺតណាស់ សមាជិកត្រូវតែអត់ធ្មត់។ លោក Tran Van Nghia ភូមិ២ ឃុំ My Dong ទើបតែត្រូវបានក្រុមបច្ចេកវិទ្យាឌីជីថលណែនាំ បានឲ្យដឹងថា៖ “ស្មារតីវិជ្ជមាន ទឹកចិត្តដើម្បីប្រជាជន បម្រើប្រជាជនបានយ៉ាងល្អ។ ក្រុមការងារទាំងនោះមានចិត្តណាស់ ពេលមកសំណេះសំណាល គឺប្រជាជនយើងងាយយល់និងប្រតិបត្តិការយ៉ាងសប្បាយ។ មកទល់នឹងពេលនេះ ធ្វើដោយ ឡែកគឺពិបាកណាស់ ដូច្នេះហើយបានប្រមូលផ្តុំគ្នានៅកន្លែងធ្វើការតែម្តង ហើយចំណេញពេលវេលាសម្រាប់ប្រជាជន”។
ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៃឃុំ My Dong ស្រុក Thap Muoi ខេត្ត Dong Thap ព្យាយាមណែនាំប្រជាជន (រូបថត៖ VOV) |
ខេត្ត Dong Thap កំណត់ថា បើចង់ "ផ្លាស់ប្តូរឌីជីថល" ប្រកបដោយជោគជ័យ ដំបូងត្រូវតែអនុវត្តជាជំហានៗ ដើម្បីក្លាយជា "ពលរដ្ឋឌីជីថល" ។ ពោលគឺ ប្រជាជនត្រូវតែដឹងនិងចេះស្ទាត់ "ជំនាញឌីជីថល" ជាពិសេសជំនាញជាមូលដ្ឋានដូចជា: ការចូលប្រើប្រភពនៃ "ព័ត៌មានឌីជីថល"; ម្ចាស់ការ និងនឹងនរចិត្តក្នុងលំហឌីជីថល "។ ដូច្នេះហើយ ខេត្តកំពុងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ឆ្ពោះទៅរកសិទ្ធិ និងផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាពតាមអ៊ីនធឺណិត "សេវាសាធារណៈ" ក៏ដូចជាឧបករណ៍ប្រើប្រាស់ ផ្សេងទៀតតាមរយៈអ៊ីនធឺណិត។ គំរូនៃក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ដូចជានៅឃុំ My Dong ស្រុក Thap Muoi ត្រូវបានដាក់ពង្រាយ រីកសាយភាយ ដកចេញបទពិសោធន៍ដ៏មានតម្លៃ និងបានរកឃើញដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតក្នុងដំណើរការបង្កើត “ពលរដ្ឋឌីជីថល”។
លោកស្រី Tran Thi Ngoc Cam លេខា ប្រធានគណៈកម្មាធិការប្រជាជនស្រុក Thap Muoi ខេត្ត Dong Thap បានចែករំលែកថា៖ “យើងណែនាំប្រជាជនធ្វើ មិនមែនធ្វើជំនួសប្រជាជនទេ ណែនាំពួកគេឱ្យស៊ាំនឹងទម្រង់អនឡាញ ហើយនិងមិនទទួលយកសំណុំឯកសារផ្ទាល់ទៀត។ អាស្រ័យហេតុនេះ បង្កើតទម្លាប់សម្រាប់ប្រជាជន ដោយធានាថា ប្រជាជនទាំងអស់យល់អំពីការផ្លាស់ប្តូរឌីជីថល និងអនុវត្តដំណើរការនេះ។ ដំណើរការណែនាំត្រូវតែមានការបែងចែកការងារឲ្យច្បាស់លាស់ក្នុងផ្នែកនីមួយៗ ជៀសវាងករណីដែលមានប្រជាជនច្រើនពេកពាក់ព័ន្ធនឹងការងារដូចគ្នា” ផ្តើមពីលេខសូន្យ បន្ទាប់ពីការអនុវត្តរយៈពេល ១ ខែមកទល់នឹងពេលនេះ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅឃុំ My Dong ស្រុក Thap Muoi ខេត្ត Dong Thap បានណែនាំប្រជាជន ៣៥% ឱ្យដំឡើងកម្មវិធីពិនិត្យសុខភាព គ្រប់គ្រងសុខភាពគ្រួសារ។ ជាង ១០% ដំឡើងកម្មវិធីដើម្បីចុះឈ្មោះសម្រាប់ការពិនិត្យសុខភាព; ៧០% នៃប្រជាជនបានមានសៀវភៅវេជ្ជសាស្រ្តអេឡិចត្រូនិច; ជិត ២០% បានដំឡើង VneID ហើយប្រជាជនជាង ១.០០០ នាក់ត្រូវបានណែនាំឱ្យប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត នៅកម្រិត ៣ និងកម្រិត ៤។
នៅឆ្នាំនេះ ខេត្តដុងថាបបានកំណត់គោលដៅមួយចំនួនដូចជា ១០០% នៃនីតិវិធីរដ្ឋបាលដែលមានសិទ្ធិក្រោមច្បាប់ ដែលត្រូវផ្តល់ជាទម្រង់សេវាសាធារណៈតាមអ៊ីនធឺណិត។ មធ្យោបាយធ្វើអ្វីៗប្រកបដោយប្រសិទ្ធភាពពីគំរូនៃក្រុមបច្ចេកវិទ្យា ឌីជីថលសហគមន៍ដូចជានៅឃុំ My Dong ស្រុក Thap Muoi ខេត្ត Dong Thap បាននិងកំពុងរួមចំណែកបន្តិចម្តងៗ ដល់ការសម្រេចគោលដៅនេះ៕