(VOV)_មកដល់តំបន់ដី Dien Bien ( ភាគខាងជើងវៀតណាម) ក្រៅពីមណ្ឌល
កេរ្តិ៍ដំណែលជ័យជំនះ Dien Bien Phu ភ្ញៀវទេសចរ នៅបានស្គាល់ដល់ បណ្ដាភូមិ
ឃុំ របស់ជនរួមជាតិជាជនជាតិភាគតិច ពោពេញទៅដោយ អត្តសញ្ញាណវប្បធម៌
ទៀតផង។ ដើម្បីឧទ្ទេសនាមនូវបណ្ដាចំណុចដ៏វិសេស វិសាលនេះទៅដល់ភ្ញៀវ
ទេសចរ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Dien Bien បាន អភិវឌ្ឍន៍រូបសណ្ឋានទេសចរណ៍ សហគមន៍ និងផ្សាភ្ជាប់ជាមួយតំបន់រមណីដ្ឋានប្រវត្តិសាស្ត្រ។
|
ប្រសិទ្ធិភាពនៃរូបសណ្ឋានទេសចរណ៍វប្បធម៌សហគមន៍នៅខេត្ត Dien Bien |
ស្ថិតនៅក្នុងតំបន់ព្រៃភ្នំ ឃុំ Men ( ឃុំ Thanh Nua ស្រុក Dien Bien ខេត្តDien Bien)
ត្រូវបានស្គាល់ដល់ជាមណ្ឌលទេសចរណ៍សហគមន៍១គួរអោយទាក់ទាញបំផុតសំ
រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនមកទស្សនា។ យល់ដឹងច្បាស់អំពីអត្ថ
ន័យក្នុងការអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ ត្រូវផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ហេតុដូច្នេះហើយក្នុងប៉ុន្មានឆ្នាំកន្លងទៅ គ្រួសារជាច្រើនគ្រួនៅភូមិ Men បាន
វិនិយោគជួសជុល កសាងផ្ទះ បង្កើតផលិតផលទេសចរណ៍នានា ដើម្បីទាក់ទាញ
ភ្ញៀវទេសចរ។ ដោយបានរក្សាសកម្មភាពវប្បធម៌ ទេសចរណ៍ ជីវភាពរស់នៅរបស់
ប្រជាជនក្នុងភូមិបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Quang Van Thuong
កម្មាភិបាល ឃុំ Men បានអោយដឹងថា៖
“ មុន ពេលកសាងភូមិវប្បធម៌ទេសចរណ៍នេះ ផ្លូវថ្នល់ ផ្ទះសម្បែងក្នុងភូមិ
មិនបានស្អាតបាតដូច្នេះទេ។ ចាប់ពីពេលចុះបញ្ជីកសាងភូមិវប្បធម៌ ទេសចរណ៍
ហើយបានទទួលភ្ញៀវទេសចរមកទស្សនានេះ ជីវភាពរស់នៅរបស់ប្រជាជននៅ
ទីនេះមានការផ្លាស់ប្តូរថ្មីជាច្រើន។ ដើម្បីទទួលភ្ញៀវទេសចរមកទស្សនា ច្រើនថែម
ទៀត យើងខ្ញុំបានបញ្ជាណែនាំក្រុមសិល្បះត្រូវតែបង្កើនការហ្វឹកហាត់ ដើម្បី
ឧទ្ទេសនាមនូវបណ្ដាឈុតសម្ដែងពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជន
ជាតិ ហើយមុខម្ហូបអាហារភាគច្រើនគឺជាមុខម្ហូបអាហាររបស់ជនរួមជាតិ Thai
ដែរ។ ពិសេស សម្លៀកបំពាក់គឺត្រូវស្លៀកពាក់សម្លៀកបំពាក់របស់ជនជាតិ ខ្លួន។ ”
|
ប្រសិទ្ធិភាពនៃរូបសណ្ឋានទេសចរណ៍វប្បធម៌សហគមន៍នៅខេត្ត Dien Bien |
ជីវភាបរស់នៅរបស់ប្រជាជននៅភូមិ Phieng Loi ឃុំ Thanh Minh ទីក្រុងDien
Bien Phu ក៏បានផ្លាស់ប្តូរថ្មីជាច្រើន ក្រោយរយៈពេល១០ឆ្នាំកសាងរូបសណ្ឋានភូមិ
វប្បធម៌ទេសចរណ៍មក។ បង Quang Van Muon នៅPhieng Loi បានអោយដឹងថា៖
“ ចាប់ពីពេលបានទទួលស្គាល់ជាភូមិវប្បធម៌មក ភ្ញៀវទេសចរបានមកទស្ស
នាភូមិ បានជាជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបានលើកស្ទួយជាច្រើន។ នៅ
ពេលក្រុមភ្ញៀវទេសចរមកភូមិ បណ្ដាគ្រួសារអាចធ្វើម្ហូបទទួលភ្ញៀវ ហើយសមាជិក
សម្ព័ន្ធសមាគមយុវជនក៏បានចូលរួមធ្វើម្ហូប ឬទទួលភ្ញៀវអោយគ្រួសារនានា ប្រាក់
ចំណេញទាំងនេះនឹងបានប្រមូលផ្តុំចូលក្នុងមូលនិធិ ដើម្បីដល់ចុងឆ្នាំរៀបចំពិធីបូក
សរុប ជូនអំណោយសំរាប់សិស្សានុសិស្សពូកែក្នុងភូមិ។”
លោក Doan Van tri នាយករង មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dien
Bien បានអោយដឹងថា៖ រួមជាមួយទេសចរណ៍ប្រវត្តិសាស្ត្រ ឃ្លាំងកេរ្តិ៍ដំណែល
វប្បធម៌ ដ៏វិសេសវិសាល តាំងពីសម្លៀកបំពាក់ ម្ហូបអាហារ របរសប្បកម្មប្រពៃណី
ដល់ពិធីបុណ្យនានារបស់ជនរួមជាតិនៅទីនេះបានបង្កើតឡើងកម្លាំងទាក់ទាញដ៏
ខ្លាំងក្លា ដើម្បីភ្ញៀវទេសចរមកដល់ខេត្ត Dien Bien ។ ដើម្បីបង្កើតឡើងផលិតផល
ទេសចរណ៍កាន់តែច្រើន សម្បូរបែប មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dien
Bien បានកសាងគំរោងករណ៍៖ ភូមិវប្បធម៌ជនជាតិ។ ក្នុងនោះ ជ្រើសរើសបន្ថែម
ភូមិវប្បធម៌ចំនួន១០ នៃបណ្ដាជនជាតិ Thai, Mong , Kho mu …លៗនៅស្រុក Tuan
Giao, Dien Bien , Muong Cha និងទីក្រុង Dien Bien Phu ។
បន្ទាប់ពីពេលបានវិនិយោគកសាង បណ្ដាភូមិបានខំប្រឹងប្រែងទទួលនិងបំរើ
ភ្ញៀវទេសចរចំនួន១០ដល់១៥%នៃបរិមាណភ្ញៀវទេសចរមកទស្សនាខេត្ត Dien
Bien ។ ក្នុងឆ្នាំ ២០១៤ គិតជាមធ្យម ភូមិនិមួយៗបានទទួលនិងបំរើអោយភ្ញៀវចំនួន
៤ពាន់នាក់ ដែលក្នុងនោះជាង២០%ជាភ្ញៀវបរទេស។ លោក Doan Van Tri បាន
អោយដឹងថា៖
“ យើងខ្ញុំមិនគ្រាន់តែកសាងភូមិវប្បធម៌ជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំង
ភូមិរបស់ជនជាតិ Mong, Kho Mu ទៀតផង ។ ដើម្បីផលិតផលមិនដូចគ្នាទាំងស្រុង។
នេះគឺជាបញ្ហាដែលបានយើងខ្ញុំយកចិត្តទុកដាក់ជាច្រើន។ យើងខ្ញុំសង្ឃឹមថា៖ នា
ពេលខាងមុខ ភូមិវប្បធម៌ទាំងនេះនឹងរួមចំណែកមិនតិចតូចក្នុងការទាក់ទាញភ្ញៀវ
ទេសចរមកដល់ខេត្ត Dien Bien ។”
ការពង្រឹងនិងពង្រីករូបសណ្ឋានវប្បធម៌ទេសចរណ៍សហគមន៍ ដោយផ្សា
ភ្ជាប់ជាមួយទេសចរណ៍ប្រវត្តិសាស្ត្រជាតិគឺជាទិសត្រឹមត្រូវ របស់ផ្នែកទេស
ចរណ៍ខេត្ត Dien Bien ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ក៏ដូចជាលើកកំពស់ជីវភាព
រស់នៅសំរាប់ប្រជាជនទៀតផង។ របៀបនេះមិនគ្រាន់តែលើកកំពស់ជីវភាពរស់
នៅខាងសម្ភារះសំរាប់ប្រជាជននៅក្នុងភូមិប៉ុណ្ណោះទេ ថែមទាំង រួមចំណែកអភិរក្ស
និងពង្រីកតំលៃប្រពៃណីដ៏វិសេសវិសាល របស់ជនរួមជាតិនៅខេត្ត Dien Bien នេះ
ទៀតផង៕