ប្រជាសាសនិកកាតូលិកនៅខេត្ត Nam Dinh |
ប្រជាសាសនិកកាតូលិក ភាគច្រើន រស់ នៅ ស្រុក Hai Hau Giao Thuy និង Xuan Truong ។ ដោយទិសស្លោក “ រស់នៅ ល្អទាំងផ្លូវលោក និងផ្លូវធម៌”នោះ ប្រជាកាតូលិក នៅខេត្ត Nam Dinh ជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួមចំណែកជាវិជ្ជមានទៅក្នុងសេដ្ឋកិច្ចសង្គមនៅខេត្ត។
នារយៈពេលកន្លងទៅ ប្រជាកាតូលិកនៅខេត្ត Nam Dinh បានគាំទ្រយ៉ាងសកម្ម និងអនុវត្តន៍នូវរាល់ចលនា ដែលបំផុសឡើងដោយអាជ្ញាធម៌មូលដ្ឋាន អង្គការនយោបាយ សង្គម ប្រកបដោយប្រសិទ្ធភាពដូចជា៖ កសាងសហគមន៍សាសនាឆ្នើម គ្រួសារកាតូលិកគំរូ; “ ប្រជាតូលិករួមដៃគ្នាកសាងជនបទថ្មី” ប្រជាកាតូលិកល្អ ក៏ដូចជាប្រជាពលរដ្ឋល្អ។ ក្នុងចលនា ប្រទេសទាំងមូលរួមដៃគ្នាកសាងជលបទថ្មី នោះ ស្រុក Hai Hau ត្រូវបានជ្រើសរើសជាខេត្តមួយក្នុងចំណោមខេត្តដើមដំបូងនៅទូទាំងប្រទេស ក្នុងការកសាងជនបទថ្មី។ លោក Vu Ngoc Truong អនុប្រធានអចិន្ត្រៃយ៍ នៃគណកម្មាធិការប្រជាជនស្រុក Hai Hau បានឲ្យដឹងថា៖
“ ស្រុក Hai Hau មានសាសនាធំៗចំនួន ២ គឺ សាសនាកាតូលិក និងពុទ្ធសាសនា ដែលក្នុងនោះប្រជាកាតូលិកស្រូបយក 50%។ នាយករដ្ឋមន្រ្តីវៀតណាមបានប្រគល់ឲ្យស្រុក Hai Hau កសាង ជនបទថ្មីតាមគំរូភ្លឺ បៃតង និងស្អាត។ នាបច្ចុប្បន្ននេះ ជីវភាពរស់នៅខាងវប្បធម៌ ស្មារតីរបស់ប្រជាជនត្រូវបានលើកកម្ពស់ ជីវភាពរស់នៅខាងជំនឿសាសនារបស់ប្រជាជនត្រូវបានធានា បានជាប្រជាជនមានក្ដីសប្បាយរីយរាយ និងសាមគ្គីគ្នា។ ទន្ទឹមនឹងនេះ កំរិតជីវភាពរស់នៅរបស់ប្រជាជននៅស្រុក Hai Hau បានកើនឡើងប្រមាណ ១,៥ ដង បើប្រៀបធៀបទៅនឹង ៥ ឆ្នាំមុន។ ប្រជាជននិងប្រព័ន្ធផ្សព្វផ្សាយបានវាយតម្លៃថា ស្រុក Hai Hau គឺជាស្រុកគួរឲ្យចង់រស់នៅ”។
បណ្ដាស្រុក ដែលមានប្រជាកាតូលិករស់នៅ នៅតែពង្រីកបានប្រពៃណីដាំដុះ ក្នុងការផលិតកសិកម្ម អភិវឌ្ឍន៍ការចិញ្ចឹមសត្វពាហនៈ បក្សីតាមគំរូចិញ្ចឹមតាមតាមសិដ្ឋាន; ផ្ទេរប្ដូរផ្ទៃដីដាំស្រូវ ដែលមាន ទិន្នផលទាបទៅជាវារីវប្បកម្ម ដាំរុក្ខជាតិឱសថ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ នាបច្ចុប្បន្ន នៅទូទាំងខេត្ត មានប្រជាកាតូលិកចំនួន ៤០០ នាក់ ដែលជាម្ចាស់សហគ្រាស។ ទន្ទឹមនឹងនេះ មានគំរូឆ្នើមៗជាច្រើននាក់ ដែលរួមចំណែកដ៏សំខាន់ទៅក្នុងការអនុវត្តភារកិច្ច - សង្គមប្រកបដោយជោគជ័យ។ លោក Nguyen Van Thanh នាយកសហករណ៍ Linh Phat ស្រុក Hai Hau បានឲ្យដឹងថា៖
“សហករណ៍ Linh Phat ត្រូវបានបង្កើតនាឆ្នាំ ២០១៤ ផលិតផ្សិត linh chi និងផ្សិតបរិភោគមួយចំនួនទៀត។ ដោយផលិតតាមដំណើរការរបស់ Vietgap បានជារាល់ផលិតផលរបស់សហករណ៍ត្រូវបានក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទប្រគល់ប័ណ្ណសរសើរ។ បច្ចុប្បន្ននេះ សហករណ៍ Linh Phat កំពុងសហការជាមួយអង្គភាពជាច្រើននៅខេត្តផ្សេងៗដើម្បីផលិតអំប្រ៊ីយ៉ុងផ្សិត ផ្ទេរប្រគល់ពូជផ្សិតដល់ប្រជាជន។ ផលិតផលផ្សិត Linh Phat មានវត្តមាននៅតាមទីផ្សារទូទាំងប្រទេស ដូចជា ហាណូយ Hai Phong Tuyen Quang Dien Bien Nghe An និងខេត្តមួយចំនួនទៀត។ ”។
ចលនាប្រឡងប្រណាំងស្នេហាជាតិជាច្រើនដូចជា៖ ចលនា“ សិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ” ចលនា“ ថ្ងៃដើម្បីជនក្រីក្រ”; ចលនា“ ប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ”ត្រូវបានរីយសុះសាយយ៉ាងទូលំទូលាយក្នុងជីវភាពរស់នៅរបស់បងប្អូនកាតូលិក។ ជាពិសេសចលនាលើកទឹកចិត្តការសិក្សា លើកទឹកចិត្តអ្នកមានទេពកោសល្យរបស់សហគមន៍កាតូលិកនៅខេត្ត Nam Dinh មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ វត្តអារាម និងសហគមន៍កាតូលិកភាគច្រើននៅក្នុងខេត្ត គឺសុទ្ធតែមានមូលនិធិលើកទឹកចិត្តការសិក្សា លើកទឹកចិត្តអ្នកមានទេពកោសល្យ។ អ្នកមុខអ្នកការសាសនាកាតូលិកក៏មានសកម្មភាពយកចិត្តទុកដាក់ជាក់ស្ដែង និងថែទាំដល់ជីវភាពរស់នៅរបស់ប្រជាកាតូលិក។ ប៊ីស្សព Gioankim Nguyen Huu ប៉ាវាស Toan Bui Chu ស្រុក Xuan Truong បានឲ្យដឹងថា៖
“អ្នកមុខអ្នកការតែងតែមកបង្រៀនឲ្យប្រជាកាតូលិក អំពីអត្តន័យនៃ បុណ្យ ណូអែល ហើយជួយលាបបាបឲ្យពួកគេ ឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ។ នៅក្នុងពិធីបុណ្យធំៗ បុណ្យអ៊ីស្ទើរ និងបុណ្យណូអែល នោះ អាជ្ញាធម៌ អគារប៊ីស្សពបានចុះសាកសួរសុខទុក្ខ ជូនអំណោយដល់ប្រជាសាសនិកកាតូលិក ចែករំលែកក្ដីសប្បាយរីយរាយ។ ភាពសុខដុម និងការយោគយល់គ្នាបានសរឲ្យឃើញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះជីវភាពរស់នៅខាងវិញ្ញាណ និងវប្បធម៌របស់ប្រជាជន”។
នាឆ្នាំ ២០១៩ សេដ្ឋកិច្ចខេត្ត Nam Dinh ទទួលបានកំណើន ជាង ៨ % ដែលជាកម្រិតខ្ពស់បើប្រៀបធៀបនឹងខេត្ត ក្រុង ជាច្រើនក្នុងប្រទេស។ ប្រជាសាសនិកកាតូលិកបានរួមចំណែកយ៉ាងធំធេងទៅក្នុងសមិទ្ធិ សេដ្ឋកិច្ច សង្គមរបស់ខេត្ត។ ទន្ទឹមនឹងនេះ ប្រជាសាសនិកកាតូលិកជានិច្ចកាលគោរពល្អនូវរាល់គោលការណ៍ គោលនយោបាយ របស់រដ្ឋ “ គោរពព្រះ ស្នេហាប្រទេស” រស់នៅ“ ល្អទាំងផ្លូវលោក និងផ្លូវធម៌” និងរួមវិភាគទានកសាងមាតុភូមិឲ្យកាន់តែសម្បូរធូធារ និងស្រស់បំព្រង៕