បំភ្លឺឱកាសឈានទៅមុខសម្រាប់គ្រួសារក្រីក្រ

Chia sẻ
(VOVWORLD) -សំដៅតបស្នងសងគុណចំពោះអតិថិជន ក្រុមហ៊ុនអគ្គិសនី Dak Nong បាន រៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ដើម្បីជួយអតិថិជន ប្រើប្រាស់អគ្គិសនី យ៉ាងសន្សំសម្ចៃ ប្រកបដោយប្រសិទ្ធភាប និងសុវត្ថិភាព ព្រមទាំងលើកកម្ពស់ថែមទៀតនូវជំនាញវិជ្ជាជីវៈសម្រាប់ជួរកម្មាភិបាល និងរក្សាសេវាកម្មយ៉ាងល្អនៅគ្រប់ស្ថានភាព។ 
បំភ្លឺឱកាសឈានទៅមុខសម្រាប់គ្រួសារក្រីក្រ - ảnh 1 បំភ្លឺឱកាសឈានទៅមុខសម្រាប់គ្រួសារក្រីក្រ

ក្រុមហ៊ុនអគ្គិសនី Dak Nong បានជ្រើសរើសខែវិច្ឆិកា ដើម្បីអនុវត្តន៍ខែតបស្នងសងគុណដល់អតិថិជន ដោយផ្តោតលើការជួយឧបត្ថម្ភដល់ក្រុមគ្រួសារក្រីក្រ និងមុខសញ្ញាគោលនយោបាយ។

គ្រួសារលោកស្រី H'Brai គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលជួបការលំបាកនៅភូមិ Bu Sop ឃុំ Dak Nia ទីរួមខេត្ត Gia Nghia ខេត្ត Dak Nong ទទួលបានផលប្រយោជន៍ពីគោលនយោបាយ “ បំភ្លឺក្ដីជឿទុកចិត្ត”ឆ្នាំ ២០១៩ ។ លោកស្រី H'Brai បានឲ្យដឹងថា ក្រោយរយៈពេលប្រើប្រាស់រយៈពេលយូរមក ឧបករណ៍អគ្គិសនីក្នុងផ្ទះរងការខូចខាត ប៉ុន្តែគ្រួសារគ្មានលោកស្រីគ្មានលទ្ធភាពជួសជុលឡើយ។ នៅពេលដែលកម្មករនៃក្រុមហ៊ុនអគ្គិសនីបានមកជួយជួសជុលប្តូរខ្សែភ្លើង និងអំពូលភ្លើងថ្មីនោះ លោកស្រី H'Brai សប្បាយចិត្តចែករំលែកថា៖

“គ្រួសារខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនអគ្គិសនី ដែលបានជួយជួសជុល ឧបករណ៍អគ្គិសនីក្នុងគ្រួសារខ្ញុំ។ ដូច្នេះហើយ ជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់កូនៗខ្ញុំ ក៏ដូចជាធានាសុវត្ថិភាពក្នុងការប្រើប្រាស់អគ្គិសនីផងដែរ”។

ប្រព័ន្ធអគ្គិសនីនៅក្នុងផ្ទះរបស់លោកស្រី H'Mau ឃុំ Dak Nia ទីរួមខេត្ត Gia Nghia បានរងការខូចខាតជាយូរមកហើយ ប៉ុន្តែមិនបានជួសជុលឡើយ។ នៅពេលយប់កូនៗរបស់លោកស្រីសិក្សារៀនសូត្រយ៉ាងពិបាកណាស់។ ឥឡូវនេះ គ្រួសារលោកស្រីក៏ត្រូវបានក្រុមហ៊ុនអគ្គិសនីជួយជុសជុលផងដែរ។ លោកស្រីបានសំណេះសំណាលថា៖

“ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះថាក្រុមហ៊ុនអគ្គិសនី Dak Nong បានជួយ ជុសជុលឧបករណ៍អគ្គិសនីសម្រាប់ក្រុមគ្រសារខ្ញុំ។ ស្ថានភាពរបស់គ្រួសារខ្ញុំពិតជាលំបាកណាស់ ជាពិសេសនៅពេលឧបករណ៍អគ្គិសនីក្នុងគ្រួសាររងការខូចខាត”។

ចំណុចលេចធ្លោនៃ ខែតបស្នងសងគុណអតិថិជន ឆ្នាំ ២០១៩ គឺជាកម្មវិធី “ បំភ្លឺក្ដីជឿជាក់” ។ អាស្រ័យហេតុនេះក្រុមហ៊ុនអគ្គិសនីបានធ្វើការជួសជុលនិងប្តូរខ្សែភ្លើងនិងអំពូលភ្លើងដោយឥតគិតថ្លៃដល់គ្រួសារក្ដីក្រ និងគ្រួសារ
គោលនយោបាយចំនួន ១០០ គ្រួ នៅក្នុងខេត្ត។

ក្នុង“ ខែតបស្នងសងគុណអតិថិជន នោះ ក្រុមហ៊ុនអគ្គិសនី Dak Nong បានផ្សព្វផ្សាយដល់សាលាបឋមសិក្សា Tran Van On ឃុំ Dak Nia ទីរួមខេត្ត Gia Nghia ខេត្ត Dak Nong អំពីវិធានការណ៍បង្កា ទប់ស្កាត់ គ្រោះថ្នាក់និងសន្សំសម្ចៃអគ្គិសនី។ អ្នកគ្រូ Pham Thi Hang មកពី សាលាបឋមសិក្សា Tran Van On បានសំណេះសំណាលថា៖

“សាលាបឋមសិក្សា Tran Van On មានសេចក្ដីសម្បាយចិត្តណាស់ ខណៈដែល កម្មាភិបាលនៃក្រុមហ៊ុនអគ្គីសនីបានមកផ្សព្វផ្សាយអំពីការសន្សំសម្ចៃអគ្គិសនី និងសុវត្ថិភាពអគ្គិសនី។ តាមរយៈសកម្មភាពផ្សព្វផ្សាយនេះ សិស្សានុសិស្សមិនត្រឹមតែមានការយល់ដឹងអំពីការសន្សំសម្ចៃអគ្គិសនី និងការប្រើប្រាស់អគ្គិសនីប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារទៀតផង”។

តាមលោក Nguyen Van Trinh នាយករងក្រុមហ៊ុនអគ្គិសនី Dak Nong បានឲ្យដឹងថា៖ ផ្នែក អគ្គិសនីនឹងធ្វើការត្រួតពិនិត្យឡើងវិញនូវរាល់សេវាកម្មបម្រើអតិថិជន សំដៅលើកកម្ពស់ថែមទៀតនូវគុណភាពសេវាកម្ម ជាពិសេសគឺ ការប្រព្រឹត្ដនិងអាកប្បកិរិយារបស់កម្មាភិបាល និងបុគ្គលិកក្រុមហ៊ុន។ លោកបានសំណេះសំណាលថា៖

“ក្រោយរយៈពេលជាច្រើនឆ្នាំ ផ្ដោតសំខាន់លើការវិនិយោគ កែលម្អបណ្ដាញអគ្គីសនីមក នាបច្ចុប្បន្ននេះ បណ្ដាញអគ្គិសនីបានគ្របដណ្ដប់មកលើគ្រប់ទីកន្លង រួមទាំងតំបន់ឆ្ងាយដាច់ស្រយាលដែរ។ កម្មវិធី បំភ្លឺក្ដីជឿជាក់ទទួលបានចំណាប់អារម្មណ៍ពីសំណាក់អតិថិជន និងវិនិយោគិន និងភ្នាក់ងារបម្រើអតិថិជន។ អាស្រ័យហេតនេះ ជួយកែលម្អគុណភាពសេវាកម្មអគ្គីសនី ក៏ដូចជាជួយអតិជនងាយស្រួលក្នុងការទាក់ទាញជាមួយសេវាកម្មអគ្គិសនីផងដែរ”។

ក្នុងក្របខ័ណ្ឌនៃខែតបស្នងសងគុណឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនអគ្គិសនី Dak Nong បានរៀបចំសន្និសីទអតិថិជន និងប្រគល់រង្វាន់គ្រួសារសន្សំសម្ចៃអគ្គិសនី សំដៅបន្តផ្ទៀងស្ដាប់ និងកត់សម្គាល់រាល់មតិរបស់អតិថិជន ដើម្បីលើកកម្ពស់គុណភាពបម្រើប្រកបដោយប្រសិទ្ធភាពថែមទៀតផងដែរ៕


 

ប្រតិកម្មទៅវិញ