ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh មានផ្ទៃដីជាង ២៦០ ហិចតាសម្រាប់ដាំផ្កា និងរុក្ខជាតិលម្អក្នុងបុណ្តតេត ដោយឡែកឃុំ Binh Khe តែមួយមានផ្ទៃដី ១៨៥ ហិកតា (រូបថត៖ VOV) |
តាំងពីព្រឹកព្រលឹមមក ប្រជាកសិករដាំផ្កានៅភូមិ Dong Do ឃុំ Binh Khe ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh មានភាពអូអរមមាញឹកក្នុងចំការ។ ចំការនីមួយៗ ដែលមានដើមក្រូច ឃ្វិច ផ្លាម៉ាក់ខៃ ផ្លាអូគីដេ និងផ្កាស្ពែរឿង ... ត្រូវបានថែទាំយ៉ាងល្អិតល្អន់ពីការដាក់
ជីជាតិ, ស្រោចទឹក, កាត់មែកចេញ ... អាកាសធាតុអំណោយផលសម្រាប់ដើម ឈើលូតលាស់ដូច្នេះមនុស្សគ្រប់គ្នារំពឹងថា រដូវអំណោយផលផ្កាក្នុងបុណ្យតេត។ យោងតាមកសិករ Binh Khe ពេលវេលាដ៏មមាញឹកបំផុតនៅទីនេះគឺនៅដើមខែទី ១២ ជាពេលដែលអាជីវករមកយកទំនិញ ហើយមនុស្សម្នាសម្រុកមកទីនេះដើម្បីទស្សនា ទិញទំនិញ និងថតរូប... ដូច្នេះហើយ បុណ្យតេតមកជាមួយប្រជាជន Binh Khe ឆាប់មកដល់ណាស់។ អ្នកស្រី Truong Thi Thuy នៅភូមិ Dong Do បានឲ្យដឹងថា៖ ផ្ទៃដី៤ហិចតារបស់គ្រួសារនាងដាំដំណាំក្រូចឃ្វិច កំពុងលូតលាស់ល្អ ហើយឈ្មួញបានកក់ទុកដើម្បីទិញពាក់កណ្តាលចំការក្រូចឃ្វិច ក្នុងតម្លៃខ្ពស់ជាងឆ្នាំមុន៖
“គុណភាពដើមដំណាំដូចឆ្នាំមុន ប៉ុន្តែតម្លៃខ្ពស់ជាង។ តម្លៃបច្ចុប្បន្នមានចាប់ពី ៤០ម៉ឺនដុងដល់ ៨០ម៉ឺនដុង (១៥-៣៥ដុល្លាអាមេរិក)/ដើម។ ពួកយើងបានដាំដើមក្រូចឃ្វិចតែមួយមុខប៉ុណ្ណោះ។ ដូច្នេះហើយយើងក៏សប្បាយនិងសង្ឃឹមថា នឹងមានអ្នកស្គាល់ពីតំបន់ដាំដុះ Binh Khe កាន់តែច្រើន ហើយពួកគេអាចមកទីនេះដើម្បីទិញក្នុងតម្លៃសមរម្យ និងដើមឈើស្រស់ស្អាតជាងនេះ”។
Binh Khe ជាឃុំដែលមានផ្ទៃដីដាំផ្កាធំជាងគេនៅទីក្រុង Dong Trieu ដែលមានផ្ទៃដី ១៨៥ ហិកតា។ ដំណាំផ្កាលំអរបុណ្យតេតនៅ Binh Khe ភាគច្រើនគឺស្ពៃរឿង អូគីដេ ម៉ាកខៃ និងក្រូចឃ្វិចលំអរ។ ថ្មីៗនេះ អ្នកដាំផ្កា Binh Khe បានដាំផ្កាប្រភេទថ្មីយ៉ាងក្លាហាន ដើម្បីសាកល្បងផលិតភាព និងប្រសិទ្ធភាពខ្ពស់។ នៅចំការរបស់លោក Do Van Cuong ភូមិ Doc Man ឃុំ Binh Khe ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ រាល់ដំណាំផ្កាលម្អបុណ្យតេត លោក Cuong បានចំណាយប្រហែល ១/៣ នៃផ្ទៃដីដើម្បីដាំពូជផ្កាថ្មីរួមជាមួយនឹងផ្កាប្រពៃណី។ ពីការស្រាវជ្រាវ និងការពិសោធន៍ ចំការផ្ការរបស់លោក Cuong ក៏ទទួលបានជោគជ័យក្នុងការបង្កាត់ពូជផ្កា gladiolus ថ្មី ដើម្បីលក់ទៅកាន់តំបន់ដាំផ្កាផ្សេងៗទៀត។ លោក Do Van Cuong បានឲ្យដឹងថា៖ “នេះគឺជាផ្កា gladiolus វៀតណាម។ យើងទិញគ្រាប់ពូជនេះហើយបង្កាត់ពួជ លក់ឲ្យប្រជាជនក្នុងតម្លៃតែពាក់កណ្តាលប៉ុណ្ណោះ។ ខ្ញុំឃើញថាការបន្តពូជបង្កើតបានរុក្ខជាតិបៃតងដែលមានសុខភាពល្អ។ ឧទាហរណ៍ បើអ្នកដាំដើមឈើ ១០០ ដើម មានតែ ១ដើមត្រូវខូច។ ប៉ុន្តែពូជក្នុងតំបន់ដែលយើងដាំពីមុនបានត្រឹមតែ ៨០-៩០% ប៉ុណ្ណោះ។ ពូជដើមផ្កាទាំង ៦ នេះក៏នាំមកពីបរទេសដែរ ប៉ុន្តែមិនសូវល្អដូចពូជដើមផ្កាដែលយើងកំពុងដាំ”។
លោក Pham Van Phong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Binh Khe បានឲ្យដឹងថា មូលដ្ឋានមានតំបន់ផែនការពិសេសសម្រាប់ដាំរុក្ខជាតិលម្អ ប៉ុន្តែផ្ទៃដីភាគច្រើនដាំស្រូវពេញមួយឆ្នាំ។ ការដាំផ្កាលំអរបុណ្យតេត គឺជាដំណាំដែលពឹងផ្អែកខ្លាំងក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ដើម្បីបង្កើនតម្លៃដីដាំដុះមួយហិចតា ហើយក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនផងដែរ។ លោក Pham Van Phong បានចែករំលែកថា៖ “ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ យើងបានដាក់ពូជថ្មីមកផលិត ដើម្បីកែលម្អពូជចាស់ ដែលខូចគុណភាព ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ក្រៅពីផ្កា Binh Khe មានតំបន់ពិសេសក្នុងការដាំឃ្វិច Bonsai អង្គាសីល្យ ដែលនាំមកនូវតម្លៃខ្ពស់ដល់អ្នកដាំផ្កា។ យើងនឹងផ្តល់ការណែនាំបច្ចេកទេសដល់កសិករដើម្បីធានាឱ្យមានការចេញផ្កាទាន់បុណ្យតេត និងផ្គត់ផ្គង់ដល់ទីផ្សារ”។
អ្នកដាំផ្កានៅ Binh Khe កំពុងទន្ទឹងរង់ចាំដំណាំផ្កាបុណ្យឆ្នាំនេះ ព្រោះតម្លៃផ្កាឡើងថ្លៃជាងឆ្នាំមុនបន្តិច។ ផ្កាលម្អភាគច្រើននៅ Binh Khe ត្រូវបានអាជីវករបញ្ជាទិញក្នុងតម្លៃខ្ពស់ជាង ៣០%។ ទាំងនេះគឺជាសញ្ញាល្អសម្រាប់តំបន់ដាំផ្កា និងរុក្ខជាតិលម្អដ៏ល្បីល្បាញនៃតំបន់ដី Tân Triều៕