បណ្ដាម្ហូបអាហារវៀតណាមនៅភោជនីយដ្ឋានរុស្ស៊ី

BUI HANG
Chia sẻ

(VOVWORLD) - ទោះបីស្ថិតនៅចម្ងាយឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រ អាណិកជនវៀតណាមនៅ រុស្ស៊ីនៅអាចទទួលទានម្ហូបអាហារដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់វៀតណាមដែរដូចជា៖ នុំបញ្ចុកសាច់អាំង Pho ណែមចៀន ណែមកួន នុំបាំងនៅបណ្ដាភោជនីយដ្ឋានវៀតណាមនៅរុស្ស៊ីដូចជា៖ ភោជនីយដ្ឋាន Pho Ligov នៅទីក្រុង St.Petersburg ឬភោជនីយដ្ឋាន Bo នៅក្បែទន្លេម៉ូស្គូ។ បណ្ដាភោជនីយដ្ឋាននេះកំពុងក្លាយទៅជាទីកន្លែងមកដល់គួរឲ្យទាក់ទាញចំពោះប្រជាជនរុស្ស៊ីជាច្រើនកុះករ។

បណ្ដាម្ហូបអាហារវៀតណាមនៅភោជនីយដ្ឋានរុស្ស៊ី - ảnh 1 ភោជនីយដ្ឋាន Bo ស្ថិតនៅក្បែទន្លេម៉ូស្គូ  ។

ទើបនឹងបើកពីដើមឆ្នាំ ២០១៨ នេះ ភោជនីយដ្ឋាន Pho Ligov បានក្លាយទៅ ជាទីកន្លែងដែលធ្លាប់ស្គាល់ដល់ចំពោះអតិថិជនវៀតណាមនៅរុស្ស៊ីនិងប្រជាជននៅទីនេះ។ មកដល់ភោជនីយដ្ឋាន ភ្ញៀវទេសចរអាចទទួលទានមុខម្ហូបពិសេសរបស់វៀតណាមដូចជា៖ Pho សាច់គោ ណែមចៀន ណែមកួន នុំបញ្ចុកសាច់អាំង ជាដើម។មានបទពិសោធន៍អស់រយៈពេល ១៦ ឆ្នាំក្នុងការធ្វើអាជីវកម្មភោជនីយដ្ឋាន លោក Pham Manh Cuong នាយកគ្រប់គ្រងភោជនីយដ្ឋាន Pho Ligov បានឲ្យដឹងថា៖ ប្រការដែលធ្វើឲ្យលោកចូលចិត្តការងារធ្វើនេះគឺឱកាសផ្សព្វផ្សាយដ៏ទូលំទូលាយថែមទៀតសិល្បៈម្ហូបអាហាររបស់វៀតណាមដល់មិត្តភ័ក្តរុស្ស៊ី។ 

«ភោជនីយដ្ឋាន  Pho Ligov ត្រូវបានបង្កើតត្រឹមបាន ៦ ខែតែប៉ុណ្ណោះ។ នាគ្រាដំបូង យើងខ្ញុំក៏បានជួបការលំបាកជាច្រើន ប៉ុន្តែ រដូវ World Cup ចាប់ផ្តើម នោះគឺអាជីវកម្មក៏ត្រូវបានកែលំអដែរ។ អតិថិជនពីវៀតណាម ម៉ាឡេស៊ី ថៃ សឹង្ហបុរី មកទីនេះជាច្រើនកុះករ។ ម្ចាស់ភោជនីយដ្ឋាននេះមានសេចក្តីស្នេហារ ចំពោះវៀតណាមដ៏ធំធេងនិងមានការប្តេជ្ញចិត្តនាំពាណិជ្ជសញ្ញារបស់វៀតណាម ទៅឯបរទេស ពិសេសគឺម្ហូបអាហារនិងវប្បធម៌។»

ព្រឹកព្រលឹម នៅម៉ោងទី ៨ និង ៣០ នាទី ក្រុមអតិថិជនដំបូងមកទៅកាន់ ភោជនីដ្ឋាន។ ពួកគេគឺក្រុមអ្នកគាំទ្រវៀតណាមដែលទៅរុស្ស៊ីដើម្បីទៅទស្សនា ការប្រកួត World Cup។ ក្រោយពីការធ្វើដំណើរអស់រយៈពេល ១០ ម៉ោងលើរទេះភ្លើង មកដល់ទីក្រុង St Petersburg លោក Nguyen The Duong សមាជិកមួយរូបក្នុង ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ បានចែករំលែកថា៖

        «ខ្ញុំភ្ញាក់ផ្អើលណាស់ព្រោះថាខ្ញុំមិនដែលពិសារ Pho មួយចានណាដែលមានរស់ជាតិឆ្ងាញ់ដូចនៅស្រុកកំណើតដែរ។ ខ្ញុំបានទស្សនាប្រទេសជាច្រើនលើពិភពលោក Pho នៅទីនោះមិនអាចរក្សាបានរស់ជាតិប្រព្រៃណីដូច្នេះទេ។ ប៉ុន្តែ Pho នៅទីនេះឆ្ងាញ់ណាស់។ យើងខ្ញុំពិសារទាំងអស់។»

បណ្ដាម្ហូបអាហារវៀតណាមនៅភោជនីយដ្ឋានរុស្ស៊ី - ảnh 2 ភោជនីយដ្ឋាន Bo របស់លោក Tran Manh Hung 

        រីឯ ភោជនីយដ្ឋាន Bo របស់លោក Tran Manh Hung ស្ថិតនៅក្បែទន្លេម៉ូស្គូ  ។ អង្គុយក្នុងភោជនីយដ្ឋាន ភ្ញៀវទេសចរមិនត្រឹមតែទទួលទានមុខម្ហូបពោរពេញ ទៅដោយអត្តសញ្ញាណវប្បធម៌របស់វៀតណាមប៉ុណ្ណោះទេថែមទាំងអាចកំសាន្ត រូមណីយដ្ឋានអស្ចារ្សលើទន្លេម៉ូស្គូទៀតផង។ លោក Alexander អតិថិជនរុស្ស៊ី មួយរូបបានឲ្យដឹងថា៖

        «នេះគឺជាលើកដំបូងដែលខ្ញុំមកពិសារនៅភោជនីយដ្ឋាននេះ។ ទោះបីជា ខ្ញុំបានទៅទស្សនានៅវៀតណាមជាច្រើនលើកជាច្រើនសារដូចជាទីក្រុងហូជីមិញ Mui Ne រដ្ឋធានីហាណូយក៏ដោយ។ ខ្ញុំចូលចិត្តភោជនីយដ្ឋាននេះដោយសារទីកន្លែងស្អាតណាស់។ ខ្ញុំជ្រើសរើស Pho សាច់គោ ទឹកក្រឡុកស្វាយ។ ស្វាយរបស់វៀតណាមឆ្ងាញ់ណាស់!។»

បណ្ដាម្ហូបអាហារវៀតណាមនៅភោជនីយដ្ឋានរុស្ស៊ី - ảnh 3 ភោជនីយដ្ឋាន Bo

        លោក Tran Manh Hung ម្ចាស់ភោជនីយដ្ឋាន Bo បានឲ្យដឹងថា៖ នាប៉ុន្មាន ឆ្នាំកន្លងទៅនេះ ភ្ញៀវទេសចរុស្ស៊ីទៅទស្សនានៅវៀតណាមជាច្រើនកុះករ។ ដោយហេតុនេះ គេស្គាល់ដល់មុខម្ហូបរបស់វៀតណាម ពីនោះនិយមចូលចិត្ត។ ដើម្បីបង្កើតឡើងរស់ជាតិពិសេសនៃមុខម្ហូបវៀតណាមនៅទីនេះ លោក Tran Manh Hung បានចែករំលែកថា៖

        «ដើម្បីធ្វើមុខម្ហូបឆ្ងាញ់ របស់របរត្រូវបាននាំចូលពីវៀតណាម ក្នុងនោះមានជី គ្រប់ប្រភេទរបស់វៀតណាម។ រួមជាមួយគ្នានោះ យើងខ្ញុំជានិច្ចកាលប្រើប្រាស់ នុំបញ្ចុក នុំ Pho ស្រស់ សាច់ស្រស់។ ចុងភៅធំនិងបុគ្គលិកភាគច្រើននៅទីនេះ ជាជនវៀតណាម។»

        លោក Tran Manh Hung បានឲ្យដឹងថា៖ នាចុងសប្តាហ៍ ភោជនីយដ្ឋាន ជានិច្ចកាលណែនណាន់កាន់កាប់។ ពិសេសគឺនារដូវ World Cup ២០១៨ ដែល កំពុងប្រព្រឹត្តទៅនៅរុស្ស៊ី តំលៃប្រាក់ពាណិជ្ជកម្មអាចទទួលបាន ១៦ ពាន់លាន ដុល្លាអាមេរិក។

        នាបច្ចុប្បន្ន លោក Tran Manh Hung ចង់ធ្វើមុខម្ហូបវៀតណាមផ្សេងទៀត ដូចជា៖ នុំបាំង បបរសាច់មាន់ ។ល។ ប៉ុន្តែ លោកគ្មានគំនិតបើកទូលាយភោជនី យដ្ឋានទេ គ្រាន់តែយកចិត្តទុកដាក់ដល់ភោជនីយដ្ឋានចំនួន ៣ នៅទីក្រុងម៉ូស្គូ ដើម្បីរក្សាគុណភាពនិងពាណិជ្ជសញ្ញាឲ្យបានតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ