កងកម្លាំងទ៍័ពវៀតណាមឆ្ពោះទៅទីក្រុងហាណូយ (រូបថតឯកសារ) |
“ប្រទេសជាតិពោរពេញទៅដោយសេចក្តីសប្បាយរីករាយ” គឺជាបទចម្រៀងដ៏ពិរោះក្នុងចំណោម បទចម្រៀង ដែលបាននិពន្ធអំពីទិវាជ័យជំនះ ៣០ មេសា ហើយនេះគឺជាស្នាដៃដ៏ល្បីល្បាញរបស់អតីតតន្ត្រីករ Hoang Ha។ បទចម្រៀងក្រោមចំណងជើងថា “ ប្រទេសជាតិពោរពេញទៅដោយសេចក្តីសប្បាយរីករាយ” ត្រូវបាននិពន្ធនារាត្រីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៧៥ នៅផ្ទះរបស់អតីតតន្ត្រីករ Hoang Ha នៅទីក្រុងហាណូយ។ វណ្ណកម្មចម្រៀងនេះ គឺជាទឹកចិត្តរបស់តន្ត្រីករ ដោយបង្ហាញនូវសុភមង្គលដ៏ធំធេង នៅពេលដែលប្រទេសជាតិត្រូវបានរំដោះទាំងស្រុង។ បន្ទាប់ពីបាននិពន្ធមក បទចម្រៀងនេះត្រូវបានប្រគល់ដល់វិទ្យុសម្លេងវៀតណាម ហើយមនុស្សដំបូង ដែលសម្តែងបទចម្រៀងនេះគឺសិល្បករ Trung Kien ។ ក្រោយមក ឈ្មោះបទចំរៀង "ប្រទេសជាតិពោរពេញទៅសេចក្តីសម្បាយរីយរាយ" ត្រូវបានជ្រើសរើសយកជាឈ្មោះនៃកម្រងតន្ត្រី ដែលបានបោះពុម្ពនាឆ្នាំ ១៩៧៥ ហើយបានបោះពុម្ពឡើងវិញនាឆ្នាំ ១៩៨៥ អំពីប្រធានបទព្រឹត្តិការណ៍ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។ បទចម្រៀងនេះត្រូវបានចាក់ផ្សាយ នៅវិទ្យុរំដោះ ជាលើកដំបូង នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៧៥ ជាមួយនឹងបទចំរៀង
“ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះដ៏សម្បាយរីយរាយ” របស់តន្ត្រីករ Pham Tuyen។
ចំពោះតន្រ្តីករ Hoang Ha បើទោះជាលោកបាននិពន្ធបទចម្រៀង “ ប្រទេសជាតិពោរពេញទៅដោយសេចក្តីសម្បាយរីយរាយ”ក្នុងរយៈពេលតែ
មួយថ្ងៃប៉ុណ្ណោះ ក៏ដោយ ប៉ុន្តែនេះគឺជាលទ្ធផលនៃដំណើរការទាំងមូល ក្នុងឆាកជិវិតចូលរួមបដិវត្ត និងធ្វើសកម្មភាពតន្ត្រី។ អ្នកសិក្សាស្រាវជ្រាវ ទិតៀនតន្ត្រី Nguyen Thuy Kha បានឲ្យដឹងថា៖
“អតីតតន្រ្តីករ Hoang Ha បាននិពន្ធបទចម្រៀង "ប្រទេសជាតិ ពោរពេញ ទៅដោយសេចក្តីសប្បាយរីយរា" មុនថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។ ក្នុង បទចម្រៀងនេះ អតីតតន្រ្តីករ Hoang Ha បានរួមបញ្ជូលរវាងតន្ត្រី ដែល បានសម្ដែងក្នុងបន្ទប់ ជាមួយបទភ្លេងសាមញ្ញ។ ក្រោយថ្ងៃ ៣០ មេសា បទចម្រៀងនេះទទួលបានប្រជាប្រិយភាពនៅវៀតណាមភាគខាងត្បូង ពោលគឺយុវជនជាច្រើននាក់ នៅភាគខាងត្បូងបានច្រៀងបទចម្រៀងនេះផងដែរ“។
រួមជាមួយបទចម្រៀង “ ប្រទេសជាតិពោរពេញទៅដោយសេចក្ដីសម្បាយរីយរាយ” នេះគឺជាបទចំរៀងដែលមិនអាចខ្វះបាននៅពេលនិយាយដល់ទិវាមហាជ័យជំនះ។ បទចំរៀង "ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនេះដ៏សប្បាយរីយរាយ" ត្រូវបានតន្ត្រីករ Pham Tuyen និពន្ធនារាត្រីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ១៩៧៥ ហើយត្រូវបានថតសម្លេងនារសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ដើម្បីចាក់ផ្សាយក្នុងនាទីព័ត៌មានព្រឹត្តិការណ៍ពិសេសម៉ោង ១៧ នាថ្ងៃដដែល របស់ វិទ្យុសម្លេងវៀតណាម ដោយបានប្រកាសជាផ្លូវការនូវការរំដោះវៀតណាមខាងត្បូងទាំងស្រុង។ តន្ត្រីករ Pham Tuyen បានចែករំលែក៖
“បទចម្រៀងនេះបានចាក់ផ្សាយនៅពេល ដែលមនោសញ្ចេតនារបស់ប្រជាជាតិទាំងមូលបានឆ្ពោះទៅជ័យជំនះ។ អស់រយៈពេល ៤៥ ឆ្នាំកន្លងទៅហើយ ប៉ន្តែនៅពេលស្ដាប់បទចម្រៀងនេះឡើងវិញ ខ្ញុំនៅតែមានអារម្មណ៍ដូចកាលពីម្សិលមិញ។ នាថ្ងៃទី ២៨ ខែមេសា នៅពេលដែលខ្ញុំបានលឺ ព័ត៌មានថា អាកាសយានិក Nguyen Thanh Trung បានទម្លាក់គ្រប់បែក នៅឯព្រលានយន្តហោះ Tan Son Nhat គឺ ខ្ញុំមិនអាចគេងលក់ស្រួលនាយប់នេះឡើយ ព្រោះថា បើទម្លាក់គ្រាប់បែកនៅព្រលានយន្តហោះ Tan Son Nhat គឺមានន័យថារំដោះវៀតណាមខាងត្បូងហើយ។ ខ្ញុំបាននិពន្ធបទចំរៀងនេះគឺផ្តើមចេញពីមនោសញ្ចេតនារបស់ខ្លួន។ នៅពេលដែល ភាពខាងជើង និងភាគខាងត្បូងត្រូវបានបង្រួបបង្រួមគ្នានោះ គឺខ្ញុំបាននឹកដល់លោកប្រធានហូជីមិញ”។
វណ្ណកម្មតន្ត្រីក្រោមចំណងជើងថា "និទាឃរដូវនៅលើទីក្រុងហូជីមិញ" របស់ អតីតតន្ត្រីករ Xuan Hongគឺជាបទចម្រៀងដ៏ពិរោះមួយក្នុងចំណោមបទចម្រៀង ដែលបាននិពន្ធអំពីទិវាឯករាជ្យដ៏សប្បាយរីយរាយរបស់ប្រទេសជាតិ។ នាខែមិនាឆ្នាំ ១៩៧៥ នៅពេលបើកយុទ្ធនាការ Tay Nguyen តន្ត្រីករ Xuan Hong បានធ្វើដំណើរទស្សនកិច្ចនៅមរភូមិ B2 ។ នាគ្រានេះ ទំនុកចម្រៀងដំបូងត្រូវបាននិពន្ធឡើងនៅក្នុងគំនិតរបស់លោក ហើយលោកបានសរសេរយ៉ាងរហ័សនៅលើដៃ នៅលើស្លឹកឈើ ដើម្បីរក្សាទុកទំនុកចម្រៀងមិនឲ្យភ្លេចភ្លាំងឡើយ។ នៅពេលមកដល់ Sai Gon លោក បានមើលឃើញ កងទ័ពរំដោះ បានដើរឆ្ពោះទៅកាន់ Sai Gon ផ្ដួលរំលំរដ្ឋាភិបាល Sai Gon បើកចេញទំព័រប្រវត្តិសាស្រ្តថ្មីរបស់ប្រទេសជាតិ។ ពីអារម្មណ៍រំភើបចិត្ត នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃ ៣០ មេសា លោកបាននិពន្ធបទចម្រៀង "និទាឃរដូវនៅលើទីក្រុងហូជីមិញ"។
មានបទចម្រៀងដ៏ពិរោះ ៗ ប្រកបដោយអត្ថន័យ និងកម្លាំងរស់យ៉ាងខ្លាំងក្លាជាច្រើនថែមទៀត ហើយរស់នៅជានិច្ចជាមួយពេលវេលា ព្រោះថាវាគឺជាសៀវភៅប្រវត្តិសាស្ត្រតាមរយៈតន្ត្រី ដើម្បីកត់ត្រាគ្រាប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបានរបស់ប្រទេសជាតិ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥៕