បណ្ដានារីសម្អាតវិថី

VINH PHONG Theo VOVWORLD -
Chia sẻ

Vovworld-បោសសម្អាតតាមដងវិថីជាការងារលំបាក
និងគ្រោះថ្នាក់មួយពិសេសគឺចំពោះ​នារី។ ប៉ុន្តែជាមួយ
សេចក្តីស្នេហាការងារ ពលការិនីសម្អាតបរិស្ថានជា
ច្រើននៅ​តែឧស្សាព្យាយាមប្រកបការងារនេះ ជារៀង
រាល់ថ្ងៃសម្អាតឲ្យវិថីនានា។

បណ្ដានារីសម្អាតវិថី - ảnh 1
បោសសម្អាតតាមដងវិថីជាការងារលំបាកនិងគ្រោះថ្នាក់មួយពិសេសគឺចំពោះនារី។ (baohoabinh.com.vn)

        Vovworld-រំលឹកដល់ Le Thi Loan កម្មាភិបាលជាច្រើននាក់នៅក្រុមហ៊ុន​សេវាកម្មសាធារណៈខ័ណ្ឌទី៣ទីក្រុងហូជីមិញបានលៃទុកឲ្យបងស្រីរាល់​មនោសញ្ចេតនាស្និទ្ធស្នាលដោយសារបងស្រីមិនត្រឹមតែជាពលការិនីឧស្សា​ព្យាយាមចំពោះការងារប៉ុណ្ណោះទេ ថែមទាំងពូកែក្នុងការងារផ្ទះបង្រៀន​កូន​ទៀត
ផង។ បងស្រីជានិច្ចកាលយល់ថា គ្មានការងារដែលថ្លៃថ្លា គ្មានការងារ​ណា​ដែល
ថោកទាបឡើយ ឲ្យតែការងារទាំងនោះជាការងារស្មោះត្រង់គឺការងារណាក៏ល្អ
ដែរ។ ដោយ​ហេតុនេះបងស្រីជានិច្ចកាលមោទនភាពចំពោះការងាររបស់ខ្លួន។

        “ខ្ញុំចូលធ្វើការតាំងពីអាយុ១៩ឆ្នាំ។ គ្រានោះគិតថាគ្រាន់តែមួយរយៈប៉ុណ្ណោះ ពេលរៀបការហើយរកការងារផ្សេងធ្វើ។ ប៉ុន្តែបានឃើញថា ការងារនេះក៏ល្អដែរ។ ទោះបីជាការងារនឿយហត់ក្តីប៉ុន្តែមនោសញ្ចេតនាបងប្អូនរួមធ្វើការបានជួយឲ្យ
យើងបំភ្លេចការនឿយហត់ស្រឡាញការងារនេះជាង។”

        ដ៏ដូចជាបងស្រី Loan ដែរ បងស្រី Nguyen Thi Hue ប្រកបការងារនេះ​នៅ​
វ័យអាយុ២០ឆ្នាំ។ ប្រកបការងារបាន២៤ឆ្នាំទៅហើយ មានថ្ងៃអាកាសធាតុ​ក្ដៅ​ឡើងដល៣៩ដល់៤០អង្សាររឺពេលយប់មេឃភ្លៀងក្តី បងស្រីនៅឧស្សា​ព្យាយាម​ធ្វើដំណើររាប់សិបគីឡូម៉ែត្រដើម្បីបោសសម្អាតវិថី។ បងស្រីសប្បាយរីករាយ
បាន​ឲ្យដឹងថា នេះជាការងារលំបាកលំប៉ិន ប៉ុន្តែបងស្រីក៏ធ្លាប់ហើយនិងកំលាំង
​ចលករ​ធំធេងបំផុតគឺប្តីកូនជានិច្ចកាលគាំទ្របងស្រី។ បងស្រី Hue បាន​សំណេះ
សំណាលថា៖

         “ធ្វើការរួចហើយមកផ្ទះ។ ពិបាកបំផុតគឺពេលមេឃភ្លៀងពីព្រោះថាទោះបី​
ជា​ថ្ងៃរឺយប់យើងក៏នៅលើវិថីដែរ ប៉ុន្តែនោះជាការងារដោយហេតុនេះយើង​ខំប្រឹង
ប្រែងសំរេច។ ក្នុងស្ថាប័នបងប្អូនក៏ជួយឧបត្ថម្ភគ្នា នៅផ្ទះមានប្តីជួយ​ជូន​កូនទៅ
រៀន ការងាររបស់ខ្ញុំមិនមានពេលវេលាជាច្រើនសំរាប់គ្រួសារឡើយ។”

        ក្រុមហ៊ុនបរីស្ថាននគរទីក្រុងហូជីមិញនាបច្ចុប្បន្នមានពលករពលការិនីជាង
១៧០០នាក់ ក្នុងនោះមានពលការិនីចំនួន៣០០នាក់និងធ្វើការក្នុងបរិយាកាស​បំពុលមានហានិភ័យជាច្រើន ពិសេសគឺក្នុងពេលពិធីបុណ្យនានា។ លំបាកដូច្នេះ​ប៉ុន្តែជាមួយទឹកចិត្តស្នេហាការងារ បងស្រីនានាសុទ្ធតែសំរេចល្អភារកិច្ចដែល​
បាន​ប្រគល់និងមានការទទួលខុសត្រូវចំពើគ្រួសារ។ លោក Duong Van Hai នាយករងក្រុមហ៊ុនសេវាកម្មសាធារណៈខ័ណ្ឌទី៣បានចាត់ទុកថា៖

        “ពលការិនីភាគច្រើននៅក្រុមហ៊ុនទទយលការងារដ៏លំបាកនិងបំពុលនិង
ធ្វើការនៅពេលយប់។ ពិសេសគឺក្នុងពេលបុណ្យនានា បងស្រីនានាសុទ្ធតែ​ធានា​
ល្បឿនការងារ។​ ក្តីសប្បាយរីករាយបំផុតរបស់យើងខ្ញុំគឺបានឃើញវិថីនានា​ស្អាត​
បាត ការងារប្រសិទ្ធភាព។”

         ធ្វើការងារដោយសេចក្តីស្ងប់ស្ងាត់សម្អាតវិថី ការងារទោះបីជាសាមញ្ញក្តី
ប៉ុន្តែមានអត្ថន័យជា​ច្រើន។ ដោយ​ការឧស្សាព្យាយាមរបស់បងស្រីនានាដែល
ក្នុងពេលភ្ញាក់ពី​ដំណេក ប្រជាជន​ទីក្រុងបានធ្វើដំណើរលើផ្លូវស្អាតបាតទាំងនោះ
ក៏ជាក្តី​សុភមង្គល​របស់បងៗ បណ្ដា​នារី​ទាំងយប់ទាំងថ្ងៃស្ងប់ស្ងាត់រួមចំណែក
សំរាប់​សម្រស់​របស់​ទីក្រុង៕

ប្រតិកម្មទៅវិញ