បញ្ជូនពលករទៅធ្វើការនៅបរទេសក្នុងឆ្នាំ ២០២៣៖ មានសញ្ញាសុទិដ្ឋិនិយមច្រើន

Chia sẻ

(VOVWORLD) - បន្ទាប់ពីទទួលបានជោគជ័យក្នុងការបញ្ជូនពលករទៅធ្វើការនៅបរទេសបានជិត ១៤៣.០០០ នាក់ សម្រេចបានជិត ១៥៩% នៃផែនការឆ្នាំ ២០២២ ការងារបញ្ជូនពលករវៀតណាមទៅធ្វើការនៅបរទេសក្រោមកិច្ចសន្យាក្នុងឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថានឹងបន្តរីកចម្រើនទៅមុខ។ តាមស្ថានភាពជាក់ស្តែង ក្នុងអំឡុងពេលដំបូង នៃឆ្នាំនេះ សកម្មភាពនាំចេញកម្លាំងពលកម្មបានកត់ត្រានូវសញ្ញាសុទិដ្ឋិនិយមជាច្រើនពីទីផ្សារប្រពៃណី ក៏ដូចជាទីផ្សារទទួលពលករថ្មី។

បញ្ជូនពលករទៅធ្វើការនៅបរទេសក្នុងឆ្នាំ ២០២៣៖ មានសញ្ញាសុទិដ្ឋិនិយមច្រើន - ảnh 1ពលករវៀតណាមមុនពេលចេញទៅធ្វើការនៅប្រទេសជប៉ុន។ រូបថត៖ VOV

ជាមួយនឹងបទពិសោធន៍ជាច្រើនទស្សវត្សរ៍ក្នុងការនាំពលករ កម្មសិក្សាការី និងអ្នកជំនាញវៀតណាមទៅធ្វើការនៅប្រទេស និងតំបន់ដែនដីជិត ៣០ ជុំវិញពិភពលោក ក្រុមហ៊ុន ភាគហ៊ុនធនធានអន្តរជាតិ Savilaco មានទីតាំងនៅខ័ណ្ឌ Tan Binh នៃទីក្រុងហូជីមិញដែលជាអាស័យដ្ឋានទទួលបានការជឿទុកចិត្តពីពលករនៅគ្រប់ខេត្ត ក្រុងទូទាំងប្រទេស។ គួរកត់សម្គាល់ថា បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំនៃការប្រឈមមុខនឹងការលំបាកជាច្រើនដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក្រុមហ៊ុនបានស្តារប្រតិបត្តិការរបស់ខ្លួនឡើងវិញនៅឆ្នាំ ២០២២ ជាមួយនឹងលទ្ធផលវិជ្ជមានជាច្រើន បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍក្នុងឆ្នាំ ២០២២ និងបណ្តាឆ្នាំបន្តបន្ទាប់។ លោក Nguyen Xuan Trung អគ្គនាយកក្រុមហ៊ុនភាគហ៊ុនធនធានអន្តរជាតិ Sovilaco បាននិយាយថា វិស័យនាំចេញពលករមានយថាទស្សន៍ល្អក្នុងឆ្នាំ ២០២៣។ តាមនោះ រួមជាមួយនឹងសញ្ញាសុទិដ្ឋិនិយមពីទីផ្សារការងារប្រពៃណីដូចជាប្រទេសជប៉ុន តៃវ៉ាន់ (ចិន) និង ប្រទេសកូរ៉េខាងត្បូង... ដែលសម្រាប់ពលករគ្មានជំនាញ ទីផ្សារការងារដែលមានគុណភាពខ្ពស់សម្រាប់កម្មករជំនាញដែលមានប្រាក់ចំណូលខ្ពស់ក៏រំពឹងថា នឹងចំណុចវិជ្ជមានជាច្រើនដែរ។ លោក Nguyen Xuan Trung បានឲ្យដឹងថា៖ “នៅឆ្នាំ ២០២២ កម្មកររបស់យើងនឹងទៅប្រទេសផ្សេងទៀតដើម្បីធ្វើការទទួលបានលទ្ធផលខ្ពស់។ ហើយនៅលើសន្ទុះនៃការអភិវឌ្ឍរបស់ឆ្នាំ ២០២២ គឺឆ្នាំ ២០២៣ ក៏បង្ហាញជាសញ្ញាថា អាចសម្រេចបាននូវលទ្ធផលនៃការនាំពលករទៅធ្វើការនៅបរទេសកាន់តែច្រើនឡើង។ ជាពិសេស ទីផ្សារប្រពៃណីរបស់យើងមានការបញ្ជាទិញដ៏ល្អដែលបានផ្ញើទៅកាន់អាជីវកម្ម។ ទន្ទឹមនឹងនោះ ទីផ្សារថ្មីនៅអឺរ៉ុប ដូចជា ហុងគ្រី ប៉ូឡូញ រូម៉ានី អាល្លឺម៉ង់... ក៏ធ្លាប់មានទម្លាប់ទទួលពលករវៀតណាមមកធ្វើការដែរ។ លើសពីនេះ មានទីផ្សារអូស្ត្រាលី និងកាណាដា ហើយប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ក៏មានបំណងទទួលពលករវៀតណាមផងដែរ”។

ក្នុងឆ្នាំ២០២៣ វៀតណាមមានបំណងបញ្ជូនពលករចំនួន១១ម៉ឺននាក់ទៅធ្វើការនៅបរទេសក្រោមកិច្ចសន្យា។ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បន្តផ្តល់អាទិភាពលើការអនុវត្តដំណោះស្រាយ ដើម្បីរក្សាទីផ្សារប្រពៃណី និងទទួលពលករជាច្រើនដូចជា៖ ជប៉ុន តៃវ៉ាន់ (ចិន) និងកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ ផ្តោតលើការស្វែងរកទីផ្សារបន្ថែមទៀត នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន និងសិង្ហបុរី ជាមួយនឹងវិស័យការងារដែលមានលក្ខខណ្ឌល្អ ក៏ដូចជាប្រាក់ចំណូលស្ថិរភាពសម្រាប់ពលករ...។ ទិសដៅនេះរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចទទួលបានការឆ្លើយតប និងការកោតសរសើរ សហគ្រាសនាំចេញកម្លាំងពលកម្ម ជាពិសេសការតម្រង់ទិសពង្រីកទីផ្សារទៅកាន់អឺរ៉ុប និងទីផ្សារអភិវឌ្ឍន៍មួយចំនួនទៀត។ លោក Nguyen Duc Nam ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនផ្គត់ផ្គងធនធានអន្តរជាតិនិងពាណិជ្ជកម្មនៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ បានឲ្យដឹងថា៖ “យើងត្រូវចាត់វិធានការប្រកបដោយនិរន្តរភាពបន្ថែមទៀត។ ជាពិសេសការពង្រីកទីផ្សារដែលមានសក្តានុពលជាមួយនឹងប្រាក់បៀវវត្សល្អ។ ឧទាហរណ៍ ទីផ្សារអឺរ៉ុប និងទីផ្សារអូស្ត្រាលី ដែលជាទីផ្សារមានសក្តានុពលខ្លាំង។ ដើម្បីអភិវឌ្ឍទីផ្សារទាំងនេះ ចាំបាច់ត្រូវមានគោលនយោបាយពីរដ្ឋាភិបាល ជាពិសេសបេសកកម្មការទូត ដើម្បីជំរុញការធ្វើការជាមួយរដ្ឋាភិបាលប្រទេសមិត្ត ដើម្បីបើកសិក្ខាសាលា និងការផ្លាស់ប្តូររវាងអាជីវកម្ម។ ទន្ទឹមនឹងនោះ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ បើកផ្លូវឱ្យធុរកិច្ចចូលរួមផងដែរ”។

បញ្ជូនពលករទៅធ្វើការនៅបរទេសក្នុងឆ្នាំ ២០២៣៖ មានសញ្ញាសុទិដ្ឋិនិយមច្រើន - ảnh 2ពលករវិលត្រឡប់មកស្រុកទះវិញ ចូលរួមវគ្គការងារនៅទីក្រុងហាណូយ (រូបថត៖ VOV)

ក្រោមទម្រង់ការគ្រប់គ្រងរដ្ឋ នាយកដ្ឋានគ្រប់គ្រងពលករនៅក្រៅប្រទេស (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) បានចាត់ទុកថា ដើម្បីសម្រេចបាននូវគោលដៅនៃការបញ្ជូនពលករទៅធ្វើការនៅបរទេសក្រោមកិច្ចសន្យាក្នុងឆ្នាំនេះ បន្ថែមលើគោលនយោបាយគាំទ្រពីភ្នាក់ងារគ្រប់គ្រងមក សហគ្រាសនាំចេញពលករក៏ត្រូវមានសកម្មភាពសកម្មជាងមុន ជាពិសេសក្នុងការបណ្តុះបណ្តាល និងលើកកំពស់គុណភាពធនធានមនុស្ស។ បច្ចុប្បន្ន នាយកដ្ឋានគ្រប់គ្រងពលករនៅក្រៅប្រទេសកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយសហគ្រាសដើម្បីអនុវត្តការងារនេះ។ លោក Nguyen Gia Liem អនុប្រធាននាយកដ្ឋានគ្រប់គ្រងពលកម្មនៅក្រៅប្រទេសបានសង្កត់ធ្ងន់ថា៖ “ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅបរទេស ក៏ដូចជាការបង្កើនចំនួនពលករវៀតណាមដែលទៅធ្វើការនៅក្រៅប្រទេស យើងក៏ត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពនៃកម្លាំងពលកម្មដែលទៅធ្វើការនៅបរទេស។ ជាពិសេសគឺយើងស្នើឱ្យពង្រឹងការតភ្ជាប់នៃការអប់រំវិជ្ជាជីវៈជាមួយនឹងការបញ្ជូនពលករវៀតណាមទៅធ្វើការនៅបរទេស បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងសហគ្រាសសេវាកម្មដែលបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដើម្បីឆ្លើយតបតម្រូវការ និងលក្ខខណ្ឌរបស់ដៃគូបរទេស”។

ជាមួយនឹងសញ្ញាវិជ្ជមានដែលត្រូវបានកត់សម្គាល់ រួមជាមួយនឹងការប្តេជ្ញាចិត្ត និងការតម្រង់ទិសដ៏រឹងមាំរបស់ស្ថាប័នគ្រប់គ្រងរដ្ឋ និងសហគ្រាសក្នុងការងារបញ្ជូនពលករវៀតណាមទៅធ្វើការនៅបរទេសនោះ ប្រាកដណាស់ថា គោលដៅនៃការនាំចេញនូវកូតានាំចេញកម្លាំងពលកម្មក្នុងឆ្នាំ២០២៣ ក៏ដូចជាក្នុងទិសដៅបន្តបន្ទាប់ នឹងសម្រេចបាន ជាពុំខាន រួមចំណែក ជួយលើកកំពស់ជីវភាពរបស់ពលករ  រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ