បង្ហាញគំរូគម្រោង ECO HOUSE (រូបថត៖ NVCC) |
គម្រោង ECO-HOUSE ដោយនិស្សិតចំនួន ៣ នាក់គឺ៖ Ho Thanh Huy (និស្សិតឆ្នាំទី ៤ នៃមហាវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក) Le Hoang Minh Chau (និស្សិតឆ្នាំទី ៤ នៃដេប៉ាឌឺម៉ង់ពាណិជ្ជកម្ម - ទេសចរណ៍) និង Tran Thi Tram (ឆ្នាំទី ៣ មហាវិទ្យាល័យពាណិជ្ជកម្ម) - ទេសចរណ៍ ) នៃសកលវិទ្យាល័យឧស្សាហកម្មនៃទីក្រុងហូជីមិញ ក្រោមការណែនាំរបស់អនុបណ្ឌិតThai Duy Tung សាស្ត្រាចារ្យនៅដេប៉ាឌឺម៉ង់ហិរញ្ញវត្ថុ និងធនាគារ។
ផលិតផលនៃគម្រោងនេះគឺជាឧបករណ៍តូចមួយដាក់នៅក្នុងសួនច្បារ ជាមួយនឹងគោលការណ៍ប្រតិបត្តិការដោយផ្អែកលើបច្ចេកវិទ្យាថ្មី IoT (Internet of Things)។ ឧបករណ៍នេះនឹងកត់ត្រាកំណត់ហេតុដំណាំ រួមផ្សំជាមួយនឹងកម្មវិធីបញ្ជាពីចម្ងាយនៅលើស្មាតហ្វូន ដែលរួមបញ្ចូលការត្រួតពិនិត្យសូចនាករសំខាន់ៗដូចជា សីតុណ្ហភាព សំណើម បរិមាណទឹក សារធាតុចិញ្ចឹមនៅក្នុងដី ជាដើម។ តាមនោះ ប្រព័ន្ធទទួលស្គាល់បញ្ហាមិនប្រក្រតី និងព្រមានដល់កសិករឱ្យដោះស្រាយទាន់ពេលវេលា ដើម្បីកាត់បន្ថយហានិភ័យសម្រាប់កសិករផងនិងជួយលើកកម្ពស់ផលិតភាពផលិតកម្មក៏ដូចជាសន្សំសំចៃអគ្គិសនីនិងទឹកផងដែរ។ ទន្ទឹមនឹងនោះ ស្នើដំណោះស្រាយដើម្បីជួយដោះស្រាយរាល់កត្តានៃប្រព័ន្ធធារាសាស្រ្តអំពីការសន្សំសំចៃទឹក តាម ដានជីវជាតិដី ឬដំណោះស្រាយដ៏ទូលំទូលាយ រួមទាំងប្រព័ន្ធធារាសាស្រ្តសន្សំសំចៃ និងសារធាតុបំប៉នសម្រាប់របស់រុក្ខជាតិ ដោយភ្ជាប់ជាមួយតារាងតម្លៃគឺសមរម្យសម្រាប់ហិរញ្ញវត្ថុ និងតម្រូវការរបស់អ្នកថែសួន។ និស្សិត Ho Thanh Huy ប្រធានគម្រោង ECO-HOUSE បាននិយាយថា ផលិតផលមានដំណើរការសាមញ្ញ និងងាយស្រួលប្រើសម្រាប់មនុស្សគ្រប់គ្នា។
“យើងបានកើតនិងធំធាត់នៅភាគខាងលិច។ ថ្វីត្បិតតែយើងមិនមែនជាកសិករ តែយើងយល់ពីការលំបាករបស់កសិករ ហើយក៏ចេះពីរបៀបធ្វើស្រែផងដែរ។ ដូច្នេះ ទើបយើងបង្កើតគម្រោងនេះឡើង ដើម្បីជួយប្រជាជនក្នុងមូលដ្ឋានរបស់យើង”។
ចំណុចលេចធ្លោនៃគម្រោងគឺថា អ្នកនិពន្ធបានខិតទៅជិតនឹងស្ថានភាពជាក់ស្តែង ដើម្បីសាកល្បងគំរូលើផ្ទៃដីនីមួយៗ ស្វែងយល់ពីតម្រូវការ និងការអនុវត្តកសិកម្មរបស់ប្រជាជន។ ទោះបីជា សមាជិកក្រុមមិនមានជំនាញកសិកម្ម ប៉ុន្តែ ដោយមានគុណសម្បត្តិដែលខ្លូនមកពីខេត្ត An Giang និង Tien Giang នៃតំបន់ដីសណ្ដទន្លេ Cuu Long រួមជាមួយនឹងការក្របយកចំណេះដឹងយ៉ាងសកម្មអំពីកសិកម្ម ការឧបត្ថម្ភគាំទ្រដោយនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅសាកលវិទ្យាល័យ Tien Giang ក្រុមអ្នកនិពន្ធទទួលបានជោគជ័យក្នុងការបង្កើត ECO-HOUSE។ គម្រោងនេះកំពុងត្រូវបានសាកល្បងនៅក្នុងសួនដំណាំទុរេន ផ្លែប៉ោម និងផ្លែទទឹមមួយចំនួននៅក្នុងខេត្ត Tien Giang និង Ben Tre និងសួនផ្កាអ័រគីដេនៅ Vung Tau។ អនុបណ្ឌិត Thai Duy Tung គ្រូបង្ហាត់ការអនុវត្តគម្រោង ECO-HOUSE បានឲ្យដឹងថា៖ “បច្ចុប្បន្នក្រុម មានទំនាក់ទំនងជាមួយកសិដ្ឋានជាច្រើន។ ខ្ញុំជឿថានៅពេលអនាគត គម្រោងរបស់ក្រុមនឹងកាន់តែបានទីផ្សារទទួលយកផងដែរ”។
ក្រុមការងារគម្រោង ECO HOUSE បានស្ទង់មើលផ្ទះសួនច្បារ (រូបថត៖ NVCC) |
ពីភាពជោគជ័យដំបូង ក្រុមមិត្តភ័ក្តិនៅសកលវិទ្យាល័យឧស្សាហ៍កម្មនៃទីក្រុង ហូជីមិញ មានបំណងបន្តការរចនា ប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយពីផលិតផលជីវសាស្រ្ត។ បំណងប្រាថ្នារបស់ក្រុមគឺចង់លើកកំពស់តម្លៃផលិតផលកសិកម្មវៀតណាម ផ្សព្វផ្សាយជាសាធារណៈនូវសូចនាករនៃដំណើរការដាំដុះ ដើម្បីឱ្យអ្នកទិញដឹងពីប្រភពផលិតផលត្រូវបានដាំដុះ បរិមាណដីថា តើមានសំណល់គីមីនៅក្នុងដីឬអត់។ លោកបណ្ឌិត Nguyen Quoc Cuong អនុប្រធានមហាវិទ្យាល័យពាណិជ្ជកម្ម និងទេសចរណ៍ សាកលវិទ្យាល័យឧស្សាហកម្មទីក្រុងហូជីមិញ បានវាយតម្លៃថា នេះជាប្រធានបទដ៏ល្អមួយ ដើម្បីជួយកសិករដាំដុះបានល្អប្រសើរនៅក្នុងតំបន់របស់ពួកគេ ហើយក៏ជាការការពារបរិស្ថានផងដែរ។
“ខាងដេប៉ាឌឺម៉ង់វិញ ដេប៉ាឌឺម៉ង់នឹងផ្តល់ប្រឹក្សាប្រកបដោយវិជ្ជាជីវៈដល់និស្សិត ដើម្បីបន្តអនុវត្តគម្រោងនេះ។ ចាប់តាំងពីពេលនោះមក ក្លាយជាសហគ្រាសដែលចាប់ផ្តើមអាជីវកម្ម (ចាប់ផ្តើមគំរូអាជីវកម្មពីវិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ) ដែលនាំមកនូវតម្លៃពិតប្រាកដដល់សហគមន៍ ជាពិសេសសហគមន៍អភិវឌ្ឍន៍កសិកម្មបច្ចេកទេសខ្ពស់”។
ជាមួយនឹង ECO-HOUSE ប្រជាកសិករមានឱកាសផ្លាស់ប្តូរពីការធ្វើកសិកម្មធម្មតាទៅជាការធ្វើកសិកម្មឆ្លាតវៃដោយផ្អែកលើបច្ចេកវិទ្យាថ្មី ដែលសមរម្យសម្រាប់ហិរញ្ញវត្ថុរបស់អ្នកថែសួនម្នាក់ៗ ដោយភ្ជាប់ជាមួយវិស្វករកសិកម្ម ដោយ ហេតុនេះ ធ្វើអោយប្រសើរឡើងនូវគុណភាពផលិតផល៕