កញ្ញា Mai Thi Anh Xuan ជាមួយនឹងចំណង់ចំណូលចិត្តបណ្តុះផ្សិត (រូបថត៖ VOV) |
ក្នុងឆ្នាំ ២០១៧ កញ្ញា Mai Thi Anh Xuan ឈប់ពីការងារជាកម្មករ ដើម្បីចាប់ផ្តើមគំរូបណ្តុះផ្សិត។ ដំបូងឡើយ នាងបានបណ្តុះមេផ្សិតចំនួន ៥០០០ ដំល្បាយប៉ុណ្ណោះ ដូចជាផ្សិតចំបើង និងផ្សិតប៉ាវហ៊ឺ នៅកសិដ្ឋានបណ្តុះផ្សិតរបស់ក្រុមគ្រួសារនាង។ ដោយសារឧស្សាហ៍ព្យាយាម និងរៀនសូត្រពីបទពិសោធន៍តាមរយៈសារពត៌មាន និងបណ្តាញសង្គម គំរូបណ្តុះផ្សិតទទួលបានជោគជ័យ បង្កើតជាកម្លាំងចិត្តសម្រាប់នារីរូបនេះក្នុងការពង្រីកគំរូបណ្តុះផ្សិតបន្តិចម្តងៗ។
មកទល់នឹងពេលនេះ កញ្ញា Mai Thi Anh Xuan ជាម្ចាស់កសិដ្ឋានបណ្តុះផ្សិតចំនួន ៦ កន្លែង ដែលមានផ្សិតជិត ២០ ប្រភេទ ដូចជា៖ ផ្សិតចំបើង ផ្សិតប៉ាវហ៊ឺ ផ្សិតអយស្ទ័រថៃ ។ល។ អាស្រ័យលើពេលវេលា និងអាកាសធាតុ អ្នកស្រីផលិតផ្សិតប្រភេទផ្សេងៗគ្នាដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ។ បច្ចុប្បន្ននេះ ក្នុងមួយខែៗ គ្រួសាររបស់នាងបានផ្គត់ផ្គង់ទៅកាន់ទីផ្សារគ្រប់ទីកន្លែងនូវផ្សិតប្រហែល ១ តោន ជាពិសេសទីផ្សារទីក្រុងហូជីមិញ។ ទាក់ទងនឹងការជក់ចិត្តបណ្តុះផ្សិតនេះ អ្នកនាង Mai Thi Anh Xuan បានចែករំលែកថា៖ “មុខរបរបណ្តុះផ្សិតនាំមកនូវផលិតផលអនាម័យ យើងអាចធ្វើពិពិធកម្មផលិតផលដើម្បីបម្រើតម្រូវការរបស់ប្រជាជន។ ជាទូទៅ ការបណ្តុះផ្សិតតម្រូវឱ្យមានការឧស្សាហ៍ព្យាយាម ខិតខំស្វែងរកវិធីអភិវឌ្ឍផលិតផល ឆ្ពោះទៅរកទិសដៅថ្មី និងធ្វើពិពិធកម្មផលិតផល។ កសិដ្ឋានរបស់នាងខ្ញុំផលិតផ្សិតជិត ២០ ប្រភេទ ដែលអាចបម្រើជូនអតិថិជននៅថ្ងៃឈប់សម្រាកដូចជាថ្ងៃទី ២០ខែតុលា ឬថ្ងៃទី ៨ ខែមិនា ប្រសិនបើអតិថិជនចង់ធ្វើផ្កាផ្សិត យើងក៏មានផ្តល់ជូនផងដែរ”។
គួររំលឹកថា ផលិតផលផ្សិតរបស់អ្នកស្រី Anh Xuan មិនប្រើប្រាស់សារធាតុគីមីតាំងពីការផលិតរហូតដល់ការថែទាំ និងបានបំពេញតាមស្តង់ដារ Viet GAP។ បច្ចុប្បន្នសមាជិកទាំង៥នាក់ក្នុងគ្រួសាររបស់អ្នកស្រី Xuan បានជួយមើលថែ និងប្រមូលផលផ្សិត។ បច្ចុប្បន្ននេះ អ្នកស្រី Xuan ក៏ត្រូវបានសហការជាមួយនឹងកសិដ្ឋានបណ្តុះផ្សិតជាច្រើននៅក្នុងទីក្រុងហូជីមិញ និងខេត្ត Lam Dong ដើម្បីមានពូជផ្សិតសម្បូរបែប សម្រាប់បម្រើតម្រូវការរបស់អតិថិជន។ ទន្ទឹមនឹងនោះ អ្នកស្រីក៏បានបើកហាងលក់ផ្សិតនៅទីក្រុងហូជីមិញ។ នៅផ្ទះ អ្នកតែងតែផ្តល់មេផ្សិត និងណែនាំឲ្យប្រជាជនអំពីបច្ចេកទេសបណ្តុះផ្សិត ជាពិសេសស្ត្រីដែលចង់បណ្តុះផ្សិតសម្រាប់ធ្វើអាហារគ្រួសារ។ អ្នកស្រី Tran Thi Le ដែលជាអតិថិជនប្រើប្រាស់ផ្សិតនៅរោងចក្រផលិតផ្សិតរបស់អ្នកស្រី Anh Xuan បានឲ្យដឹងថា៖ “គ្រួសារខ្ញុំតែងតែប្រើផ្សិតជាអាហារប្រចាំថ្ងៃ ខ្ញុំឃើញថាផ្សិតដែលផលិតនៅទីនេះមានរស់ជាតិឈ្ងុយឆ្ងាញ់ ធានាគុណភាព ហើយតម្លៃក៏សមរម្យសម្រាប់អ្នកប្រើប្រាស់ផងដែរ។ ប្រជាជនអាចមានអារម្មណ៍នឹងនរចិត្តនៅពេលបរិភោគផ្សិតដែលបានស្គាល់ច្បាស់ពីប្រភពដើម និងគុណភាពដូច្នេះ”។
ផ្សិតជាច្រើនប្រភេទក្នុងតម្លៃសមរម្យ ទទួលបានការពេញនិយមពីអតិថិជន (រូបថត៖ VOV) |
ថ្មីៗនេះ ដោយសារតែគុណភាពរបស់ផ្សិតជាពិសេសផលិតផល "ស្អាត" ដូច្នេះផលិតផលរបស់នាងមានប្រជាប្រិយភាពខ្លាំងណាស់ហើយមានពេលខ្លះមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ដៃគូផង; ក្នុងនោះផ្សិតដង្កូវខ្មៅមានតម្លៃជាង ៣០០ ពាន់ដុងក្នុងមួយគីឡូក្រាម (ប្រហែល ១២,៩ ដុល្លារអាមេរិក) ផ្សិតឧិសថមានតម្លៃជាង ១ លានដុងក្នុងមួយគីឡូក្រាម (ជិត ៤៣ ដុល្លារអាមេរិក)។ ថ្មីៗនេះនាងក៏បានបង្កើតផលិតផលប្លែកពីផ្សិតដើម្បីបម្រើជូនអតិថិជន។
គំរូបណ្តុះផ្សិតស្អាតរបស់អ្នកស្រី Anh Xuan ទើបតែទទួលបានជ័យលាភីលេខ ១ ក្នុងកម្មវិធីប្រឡង “ស្ត្រីចាប់ផ្តើមអាជីវកម្មដើម្បីលើកកំពស់ធនធានប្រចាំតំបន់” ដោយសម្ព័ន្ធនារី Ben Tre រៀបចំឡើង។ បច្ចុប្បន្ននេះ អ្នកស្រី Xuan បានបង្កើតក្រុមមានចំណូលចិត្តបណ្តុះផ្សិតសម្រាប់ស្ត្រីជនបទជាច្រើនទាំងក្នុង និងក្រៅខេត្ត ដែលមានសមាជិកជាង ២០០នាក់។ តាមប្រធានសម្ព័ន្ធនារីខេត្ត Ben Tre គំរូដាំផ្សិតស្អាតរបស់អ្នកស្រី Mai Thi Anh Xuan ទទួលបានជោគជ័យយ៉ាងខ្លាំង មិនត្រឹមតែធ្វើឲ្យជីវភាពគ្រួសារមានស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភកសិករ និងស្ត្រីក្នុងមូលដ្ឋានពង្រីកគំរូបណ្តុះផ្សិតផងដែរ។
ជាមួយនឹងភាពជោគជ័យដំបូង អ្នកស្រី Mai Thi Anh Xuan បានឲ្យដឹងថា ដោយសារនិន្នាការរបស់អតិថិជនដែលផលិតផលកាន់តែមានអនាម័យ សុវត្ថិភាព និងតម្លៃសមរម្យនោះ នាពេលខាងមុខ អ្នកស្រីនឹងបង្កើនគុណភាពផលិតផលជាបន្តបន្ទាប់ ពង្រីកទំហំ ជាពិសេសការផលិតផ្សិតនៅក្នុងផ្ទះត្រជាក់ ហើយប្រើប្រាស់បច្ចេកវិទ្យាសម្ងួត ការរក្សាទុករយៈពេលវែង៖
“នាងខ្ញុំកំពុងស្វែងរកបច្ចេកវិទ្យារក្សាទុក ការអនុវត្តបច្ចេកវិទ្យាសម្ងួត ការធ្វើសាឡាត់ផ្សិត ម្សៅផ្សិតសម្រាប់ចម្អិនអាហារបួស។ ទៅថ្ងៃមុខ ពេលមានឱកាស ពួកយើងនឹងសាងសង់ផ្ទះត្រជាក់ រួមផ្សំកសិដ្ឋានដែលកំពុងទិញផលិតផលដូចជា ផ្សិតភ្លៅមាន់ ផ្សិតដង្កូវខ្មៅ...ជាដើម”។
បន្ទាប់ពីរយៈពេល ៦ ឆ្នាំនៃការចាប់ផ្តើមអាជីវកម្ម បណ្តុះ និងលោកលក់ទៅកាន់ទីផផ្សាផលិតផលផ្សិតគ្រប់ប្រភេទ។ គ្រួសាររបស់អ្នកស្រី Mai Thi Anh Xuan មានជីវភាពរស់នៅប្រកបដោយស្ថិរភាព ជាមួយនឹងប្រាក់ចំណូលរាប់សិបលានដុង/ខែ។ អ្នកស្រី Anh Xuan បានឲ្យដឹងថា ខ្លួននឹងរួមជាមួយសមាជិកក្រុមគ្រួសារ ដើម្បីអភិវឌ្ឍគំរូ កែលម្អគុណភាព និងភាពសម្បូរបែបនៃផលិតផល ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងនូវតម្រូវការរបស់អតិថិជនទាំងជិត និងឆ្ងាយផងដែរ៕