ទស្សនវិស័យវៀតណាមនាដើមសតវត្សទី២០តាមរយៈពិព័ណ៌រូបថតរបស់សាលាបារាំងចុងបូព៌ាប្រទេស

Theo VOV WORLD -
Chia sẻ
Vovworld-ពិព័ណ៌ ទស្សនវិស័យវៀតណាម-វៀតណាម
ដើមសតវត្សទី​២០​តាមរយៈឯកសារនៃសាលាបារាំងចុង
បូព៌ាប្រទេស ដោយឯកសាររបស់​សាលា​បារាំងចុងបូព៌ា
ប្រទេស ដោយសារៈមន្ទីប្រវត្តិសាស្ត្រជាតិសហការជា
មួយសាលា​បារាំងចុងបូព៌ាប្រទេស (EFEO) រៀបចំដែល
កំពុងប្រព្រឹត្តទៅនៅទីក្រុង​ហាណូយ បានឧទ្ទេសនាម
ជាមួយលោកអ្នកនាងអំពីរូបភាពអំពីទឹកដីមនុស្ស​
វៀត​ណាមក្នុងដំណាក់កាលប្រវត្តិសាស្ត្រនេះ។
ទស្សនវិស័យវៀតណាមនាដើមសតវត្សទី២០តាមរយៈពិព័ណ៌រូបថតរបស់សាលាបារាំងចុងបូព៌ាប្រទេស - ảnh 1
ទស្សនវិស័យវៀតណាមនាដើមសតវត្សទី២០តាមរយៈពិព័ណ៌រូបថតរបស់សាលាបារាំងចុងបូព៌ាប្រទេស (Image: nhandan.com.vn)

Vovworld-នាបច្ចុប្បន្នសម្រាំងរូបថតរបស់ EFEO ស្ដីពីវៀតណាមមាន​ប្រមាណ
​៧ពាន់ផ្ទាំង។ ហេតុនេះហើយរូបថតជិត៦០ផ្ទាំងត្រូវបានជ្រើសរើស​តាំង​បង្ហាញ
ក្នុងពិព័ណ៌លើកនេះជារូបថតមានតំលៃប្រវត្តិសាស្ត្រនិងសិល្បៈ​វិសេសវិសាល
បំផុត។ បណ្ដារូបថតនេះដោយអ្នកប្រាជ្ញអ្នកថតរូបរបស់សាលា​អនុវត្តដោយ
វិធានការមុននេះ។ បណ្ដារូបថតត្រូវបានដោះស្រាយ digital និងស្ដា​រូបភាព។
លោក Yves Goudineau នាយក EFEO បានឲ្យដឹងថា៖

        “ការតាំងពីព័ណ៌លើកនេះ ឧទ្ទេសនាមទស្សនវិស័យមួយស្ដីពីវៀតណាម​នា
ដើមសតវត្សទី២០។ រាល់រូបថតនេះត្រូវបានជនបារាំងរស់នៅវៀតណាមក្នុង​សម័យ
កាលនោះថតឡើងវិញ។ គេជាអ្នករស់នៅយូរយានៅវៀតណាមនិងគេ​យល់ភាសា
វៀតណាមនិងយល់ច្បាស់ជីវភាពរស់នៅវៀតណាម។ រូបថត​ចាស់​បំផុតមុននេះជាង
១០០ឆ្នាំនិងថ្មីបំផុតគឺ៨៥ឆ្នាំទៅហើយ។”

ទស្សនវិស័យវៀតណាមនាដើមសតវត្សទី២០តាមរយៈពិព័ណ៌រូបថតរបស់សាលាបារាំងចុងបូព៌ាប្រទេស - ảnh 2
ទស្សនវិស័យវៀតណាមនាដើមសតវត្សទី២០តាមរយៈពិព័ណ៌រូបថតរបស់សាលាបារាំងចុងបូព៌ាប្រទេស (Image: nhandan.com.vn)


        រាល់រូបថតបានតាំងបង្ហាញនៅទីនេះចែកជា៤ខ្លឹមសារសំខាន់៖ ស្រាវជ្រាវ
​វត្ថុបុរាណវិទ្យា កសាងសារៈមន្ទី ជីវភាពរស់នៅរបស់វៀតណាមនាដើមសតវត្ស​
ទី​២០និងពិធីសែនព្រេន Nam Giao។ ផ្នែកស្រាវជ្រាវវត្ថុបុរាណវិទ្យាបានកត់​ឡើង​​
វិញដំណើរការធ្វើស្រាវជ្រាវវត្ថុបុរាណវិទ្យា ស្ដាកេរ៌្តដំណែលរបស់អ្នកប្រាជ្ញ EFEO
 នៅវៀតណាម។ ផ្នែកកសាងសារមន្ទីរួមមានឯកសាររូបថតស្ដីពីសារមន្ទី​ដែល
EFEO បានកសាង។ ស្រូបយកបរិមាណច្រើនបំផុតក្នុងពិព័ន៌គឺរូបថតមាន​ខ្លឹមសារ
 ជីវភាពរស់នៅរបស់វៀតណាមនាដើមសតវត្សទី២០។ ទន្ទឹមនឹងនោះ​រាល់រូបថ
តឯកសារនៃពិធីសែនព្រេន Nam Giao ត្រូវបានអនុវត្តនាសម័យ​កាល​ស្ដេច Bao Dai ឆ្នាំទី១៤(១៩៣៩) ក៏ទទួលបានការយកចិត្តទុកដាក់ដ៏ធំធេងដែរ។ លោក Leon
Vandermeerch អតីតនាយក EFEO នៅប៉ារីសមានវត្តមាននៅ​ពិព័ណ៌បានឲ្យដឹងថា៖

        “ខ្ញុំជាអ្នកទទួលបន្ទុក EFEO ពេលចាកចេញពីវៀតណាមនាឆ្នាំ១៩៥៧។ នា
​ឆ្នាំ១៩៩៣ ពេល EFEO បានបើកទ្វាឡើងវិញនៅវៀតណាម ខ្ញុំត្រឡប់មកធ្វើ​
នាយកសារមន្ទី។ ពេលរំលឹកខួបលើកទី១០០បង្កើតសាលាបារាំងចុងបូព៌ា​ប្រទេស
នៅវៀតណាម ខ្ញុំបានត្រឡប់មកចូលរួម។ ​ថ្ងៃនេះត្រឡប់មកនឹង​ពិព័ណ៌​នេះ ខ្ញុំ
បានត្រឡប់រកមកទេសភាពក្រុហាណូយមុននេះ គឺជាកន្លែងដែលខ្ញុំបាន​រស់នៅ
និងធ្វើការ។”

        បើកទ្វាចាប់ពីថ្ងៃទី៣ធ្នូមក រាល់រូបថតដែលឆ្លុះបញ្ចាំងដ៏ស្មោះត្រង់​លើគ្រប់
​វិស័យនៃជីវភាពរស់នៅសង្គមវៀតណាមនាដើមសតវត្សទី២០បានទាក់ទាញ​ទស្សនិកជនវៀតណាមនិងអន្តរជាតិជាច្រើនកុកករ។ លោកស្រី Nguyen Thanh
 Huyen នៅទីក្រុងហាណូយបានឲ្យដឹងថា៖

        “មកដល់ពិព័ណ៌ ខ្ញុំយល់បន្ថែមអំពីវប្បធម៍ វប្បធម៍របស់វៀតណាមនាដើម
​សតវត្សទី២០។​ ខ្ញុំសង្ឃឹមថា នាពេលខាងមុខមានពិព័ណ៌ដូច្នេះជាច្រើនថែម
​ទៀត​នៅវៀតណាមដើម្បីមិត្តវ័យក្មេងយល់បន្ថែមអំពីវប្បធម៍នៃប្រទេសជាតិ។”

        អូសបន្លាយដល់ខែមិនាឆ្នាំ២០១៥ ពិព័ណ៌ទស្សនវិស័យវៀតណាម-
វៀត​ណាមនាដើមសតវត្សទី២០តាមរយៈឯកសាររបស់សាលាបារាំងចុងបូព៌ា​
ប្រទេស បានជួយឲ្យទស្សនិកជនយល់បន្ថែមអំពីទឹកដីមនុស្សវៀតណាម
ពិសេស​គឺក្នុងដំណាក់កាលប្រវត្តិសាស្ត្រក្បែរទំនើប។ នេះជាសកម្មភាពក្នុង​ចំ
ណោមសកម្មភាពរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-បារាំង៕

ប្រតិកម្មទៅវិញ