|
ទិវាកំណាព្យវៀតណាមឆ្នាំ ២០១៧ (VNA) |
(VOVworld) – ទិវាកំណាព្យវៀតណាមលើកទី ១៥ ឆ្នាំ ២០១៧ ដែល សមាគមកវី
វៀតណាមបានរៀបចំឡើងនាថ្ងៃទី ១១ កុម្ភៈ (ថ្ងៃទី ១៥ កើត ខែ មិគសិរ ឆ្នាំរកា
នព្វស័ក ២០១៧) នៅ Van Mieu – Quoc Tu Giam ទីក្រុង ហាណូយ។ ដោយ
ប្រធានបទ «រួមដំណើរនិងច្នៃប្រឌិតជាមួយប្រទេសជាតិ» ទិវា កំណាព្យ
វៀតណាមលើកទី ១៥ ទាក់ទាញការចូលរួមរបស់កវីវៀតណាមនៅក្នុង និង
ក្រៅប្រទេស។
ទិវាកំណាព្យវៀតណាមលើកទី ១៥ មានការផ្លាស់ប្តូរថ្មីជាច្រើនទាំងខាងខ្លឹម
សារនិងរូបភាព។ បណ្ដាសកម្មភាពស្នូលក្នុងទិវាកំណាព្យលើកនេះរួមមាន៖
ការប្រឡងកំណាព្យ ការសម្តែងស្មូតកំណាព្យ ដែលមានប្រធានបទស្តីអំពី
ការស្ងើចសរសើរប្រទេសជាតិបក្សនិងលោកប្រធានហូជីមិញ លើកទឹកចិត្តស្មារតី
ច្នៃប្រឌិត ចំណងសាមគ្គីភាព ការបង្រួបបង្រួមជាតិនិងការរួមដៃកសាងមាតុ
ប្រទេសកាន់តែល្អប្រសើរថែមទៀត។ ចំណុចថ្មីនៅទិវាកំណាព្យឆ្នាំ ២០១៧ គឺ៖
ឆាកកំណាព្យសំរាប់កវីវ័យក្មេងនឹងមិនត្រូវបានរៀបចំដោយឡែកឡើយ។ កវី
Nguyen Quang Thieu អនុប្រធានសមាគមអ្នកអក្សសាស្ត្រវៀតណាម បានឲ្យដឹងថា៖
«នៅទិវាកំណាព្យឆ្នាំ ២០១៧ យើងខ្ញុំចង់រៀបចំឡើងវិញដំណើរ ប្រវត្តិសាស្ត្រ
នៃសមាគមអ្នកអក្សរសាស្ត្រវៀតណាមអស់រយៈពេល ៦០ ឆ្នាំ។ លើ ឆាកកំណាព្យ
មួយ កវីគ្រប់ជំនាន់នឹងមានឱកាសចូលអង្គុយជាមួយគ្នាហើយចែករំ លែកមតិ
និងកំណាព្យជាមួយគ្នាដើម្បីបង្កើតឡើងផ្ទាំងគំនូរកំណាព្យធំមួយរបស់វៀតណាម។
ក្រៅពីនោះ យើងខ្ញុំលើកដម្កើងកវីនានាដែលដណ្តើមបានរង្វាន់ក្នុងទិវាកំណាព្យមុនៗ។»
តាមកវី Huu Viet ថា៖ ការរួមបញ្ជូលឆាកកំណាព្យវ័យក្មេងជាមួយឆាក កំណាព្យ
ប្រពៃណីក៏ជាការលើកដម្កើងដែលវាយតំលៃខ្ពស់ចំពោះគុណភាព វណ្ណៈកម្មក៏ដូចជា
ការរួមចំណែករបស់មិត្តយុវជនផងដែរ។ កវី Huu Viet បានចែក រំលែកថា៖
«ឆាកកំណាព្យវ័យក្មេងឆ្នាំនេះមានលក្ខណៈបើកទូលាយ។ នេះគឺជាទីកន្លែង កំណាព្យ
ដើម្បីលើកដម្កើងបណ្ដាកវីដែលទើបនឹងដណ្តើមរង្វាន់នៃទស្សនាវដ្ដី សិល្បៈកងទ័ព
វៀតណាម។ ទីពីរគឺលើកសរសើរអ្នកអក្សរសាស្ត្រនិងកវីរបស់ វៀតណាមពីមុនមក។
ក្នុងទិវាកំណាព្យលើកនេះ កវីណាដែលទទួលបានរង្វាន់ នឹងជួបប្រាស្រ័យជាមួយមិត្ត
អ្នកអាន។ ទីបីគឺលើកដំកើងកវីនានាដែលជាសមាជិកថ្មី ក្នុងសមាគមកវីវៀតណាម។»
ចំណុចពិសេសក្នុងទិវាកំណាព្យឆ្នាំនេះគឺជាការតាំងពិពណ៌កំណាព្យលើ ភាជន៍របស់
វិចិត្រករ Le Thiet Cuong។ ក្រៅពីនោះ នេះគឺជាលើកដំបូងដែល «វិថីកវី» ត្រូវបាន
រៀបចំឡើងដើម្បីឧទ្ទសនាមវណ្ណកម្មនៃបណ្ដាកវីល្បីឈ្មោះរបស់វៀតណាម។ លោក
Nguyen Quang Thieu បានឲ្យដឹងថែមទៀតថា៖
«ឆ្នាំនេះមានការចូលរួមរបស់វិចិត្រករ Le Thiet Cuong។ លោក Le Thiet Cuong
តាំងបង្ហាញសៀវភៅរាប់សិបក្បាលដែលលោកធ្វើក្របសំរាប់សៀវភៅ កំណាព្យ។
លោកក៏បានជ្រើសរើសឃ្លាឃ្លងកំណាព្យល្អស្អាតដើម្បីតូបតែងលើ ភាជន៍របស់ខ្លួន។
ក្រៅពីនោះ យើងខ្ញុំក៏បានរៀបចំឡើង «វិថីកវី» ដើម្បីមិត្ត អ្នកអានអាចចាប់អារម្មណ៍
អំពីដំណើរដែលបណ្ដាកវីបានឆ្លងកាត់តាមរយៈឃ្លាឃ្លងកំណាព្យអំពីមនុស្សនិងមាតុ
ប្រទេស។»
ក្នុងក្រខ័ណ្ឌទិវាកំណាព្យវៀតណាមលើកទី ១៥ សមាគមកវីវៀតណាមបានរៀបចំ
ការតាំងពិពណ៌រំលឹកខួបលើកទី ៦០ ទិវាបង្កើត។ នេះគឺជាការតាំងពិពណ៌ លើលំហរ
ដែលមានរូបថតវិសេសវិសាលបំផុតស្តីពីដំណើរបង្កើតនិងការអភិវឌ្ឍន៍ នៃសមាគ
មកវីវៀតណាម។ រួមជាមួយគ្នានោះ សកម្មភាព «កំណាព្យលើគ្រប់ទិស ទី» គឺជាទីលាន
ដើម្បីកវីក្នុងទូទាំងប្រទេសវៀតណាមជួបប្រាស្រ័យជាមួយគ្នា។
ទិវាកំណាព្យវៀតណាមគឺជាសកម្មភាពប្រចាំឆ្នាំដែលសមាគមកវីវៀតណាម
រៀបចំឡើងសំរាប់អ្នកស្រឡាញ់កំណាព្យ។ ទិវាកំណាព្យត្រូវបានប្រជាពលរដ្ឋជួយជ្រោម
ជ្រែងក្នុងទូទាំងប្រទេស។ តំបន់មួយចំនួនក៏បានរៀបចំទិវាកំណាព្យ របស់ខ្លួនដែល
កំពុងក្លាយទៅជា festival វប្បធម៌សំរាប់មិត្តអ្នកស្រាឡាញ់ កំណាព្យ៕