ទេសចរណ៍បទពិសោធន៍បរិស្ថានបៃតង ពាក់ព័ន្ធនឹងការការពារបរិស្ថាន ទទួលបានការនិយមចូលចិត្តពីភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន (រូបថត៖ Hong Phuong/VOV) |
ពាក្យគន្លឹះ “ទេសចរណ៍ Con Son Can Tho ជាប់ចំណាត់ថ្នាក់ទី ៤ ក្នុង កំពូលទាំង ១០ ពាក្យគន្លឹះដែលប្រជាជនវៀតណាមមានទំនោរស្វែងរកព័ត៌មានច្រើនបំផុតនៅក្នុងប្រធានបទ “ការធ្វើដំណើរទេសចរណ៍” ដោយ Google ប្រកាស។ ជាង ១០ ឆ្នាំ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ ២០១៥ បើទោះបីជាចំនួនអ្នកទស្សនាច្រើនក៏ដោយ ប៉ុន្តែ Con Son នៅតែរក្សាបាននូវចរិតលក្ខណៈជនបទសាមាញ្ញ និងពណ៌បៃតងប្រចាំតំបន់ដីសណ្ដទន្លេ Cuu Long។ ភ្ញៀវដែលមកទីនេះ ក្រៅពីសម្របខ្លួនក្នុងទេសភាពដ៏ស្រស់ស្អាត សម្រាកមើលត្រី ទស្សនាចំការផ្លែឈើតាមរដូវ... ក៏អាចឃើញមនុស្សតម្រៀប បែងចែកនិងប្រមូលដបប្លាស្ទិក ដើម្បីធ្វើទូក; ប្រមូលសំបកផ្លែឈើដើម្បីធ្វើជីសរីរាង្គ; រួមគ្នាដាំដើមឈើ បង្កើតខ្យល់អាកាសបរិសុទ្ធ... ដើម្បីរក្សាពណ៌បៃតងផងដែរ។
ដោយមានភាពល្បីល្បាញដោយសារគំរូចិញ្ចឹមត្រីក្នុងបែ គួបផ្សំនឹងការទទួលស្វាគមន៍ភ្ញៀវ លោក Lý Văn Bon ម្ចាស់ប៉ែត្រី Bay Bon លើដងទន្លេ Hau បានសំណេះសំណាលថា Con Son បើកទ្វារស្វាគមន៍ភ្ញៀវដើម្បីជួយផ្សព្វ ផ្សាយប្រភេទត្រីកម្រ និងដើមឈើមានតម្លៃផងនិងដើម្បីឱ្យប្រជាជនបានដឹងអំពីប្រភេទទេសចរណ៍អេកូឡូស៊ីដែលផ្សាភ្ជាប់ នឹងការការពារបរិស្ថាន និងការការពារធនធានទឹក។
អ្នកទេសចរស្វែងយល់ពីវប្បធម៌ និងម្ហូបក្នុងស្រុក (រូបថត៖ Hong Phuong/VOV) |
“កាលពីមុនមក អ្វីៗមានលក្ខណៈប្លែកពីគេ ប៉ុន្តែដោយសារវិស័យទេសចរណ៍ រួមផ្សំជាមួយនិងការចិញ្ចឹមប៉ែត្រី សួនផ្លែឈើ នំប្រពៃណី ត្រីងៀត សៀកកង្កែប ផ្ទះសំណាក់ បោះតង់ សម្រាកលំហែកាយក្នុងភូមិ... ជាមួយនឹងសេវាកម្មពេញលេញបែបនេះ ប្រជាជនមកទីនេះកាន់តែច្រើន ហើយចង់ត្រលប់មកវិញញឹកញាប់”។
យោងតាមការព្យាករណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភព លោកអំពីនិន្នាការទេសចរណ៍អន្តរជាតិ រដូវក្តៅឆ្នាំ ២០២៥ នឹងកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃ "ទេសចរណ៍បៃតង" "បទពិសោធន៍ប្រកបដោយនិរន្តរភាព" និង "ការធ្វើដំណើរផ្ទាល់ខ្លួន"។ ដូច្នេះ គោលដៅទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នៅ Can Tho ផ្តល់អាទិភាពដល់ការផ្សព្វផ្សាយ អភិវឌ្ឍន៍ដំណើរទេសចរណ៍ និងផ្លូវជាច្រើនទៅកាន់គោលដៅទេសចរណ៍បៃតង; លើកទឹកចិត្តភ្ញៀវទេសចរ និងអ្នកស្រុកឱ្យប្រមូល និងចាត់ថ្នាក់សំរាមតាមរយៈសកម្មភាពប្រកបដោយអត្ថន័យ។ លោកស្រី Le Dinh Minh Thy នាយិកាក្រុមហ៊ុន Vietravel សាខា Can Tho បានឲ្យដឹងថា៖ “យើងចង់នាំយកធាតុពណ៌បៃតងទៅគ្រប់ដំណើរកម្សាន្ត។ ឧទាហរណ៍ យើងកាត់បន្ថយកាកសំណល់ដល់បរិស្ថាន ឬក្នុងដំណើរកម្សាន្តនីមួយៗ យើងក៏ផ្សព្វផ្សាយសារការពារធម្មជាតិដល់អតិថិជនផងដែរ។ លើសពីនេះ របស់របរដែលយើងប្រើប្រាស់ក្នុងដំណើរកម្សាន្តនឹងផ្លាស់ប្តូរបន្តិចម្តងៗ ទៅជាវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាថង់កាកសំណល់ជីវសាស្ត្រជាដើម”។
ចំណែកឯភ្ញៀវទេសចរវិញ លោក Duy Tan អ្នកទេសចរមកពីខេត្ត Soc Trang បានសំនេះសំណាលថា៖ "រដូវក្តៅនេះមានកម្មវិធីផ្សព្វផ្សាយសម្រាប់ដំណើរទេសចរណ៍ ដូច្នេះខ្ញុំជ្រើសរើសស្នាក់នៅពីរបីថ្ងៃ។ ខ្ញុំឃើញថា រដូវក្តៅនេះ មានក្រុមហ៊ុនជាច្រើនមានការបញ្ចុះតម្លៃពិសេសបំផុត ដែលនឹង ជួយឱ្យវិស័យទេសចរណ៍មានការអភិវឌ្ឍន៍ខ្លាំងក្លាជាង”។
ទីក្រុង Can Tho ជំរុញការផ្សាភ្ជាប់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍បៃតង និរន្តរភាព ដោយប្រធានបទ “ទេសចរណ៍ប្រកបដោយនិរន្តរភាព និងគោលដៅសូន្យសុទ្ធ” នៅក្នុងខេត្ត/ក្រុងជាច្រើននៅទូទាំងប្រទេស (រូបថត៖ Hong Phuong/VOV) |
លោកស្រី Dao Thi Thanh Thuy អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Can Tho បានមានប្រសាសន៍ថា រដូវក្តៅគឺជាពេលវេលាដ៏មមាញឹកបំផុតសម្រាប់ទេសចរណ៍អេកូឡូស៊ីនៅទីក្រុង Can Tho ជាពិសេសតំបន់ដីសណ្ដទន្លេ Cuu Long។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍រវាងទីក្រុងហូជីមិញ និងខេត្ត/ទីក្រុងដី សណ្តទន្លេ Cuu Long នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំមូលដ្ឋានបានឯកភាពលើការអភិវឌ្ឍទេសចរណ៍បៃតង និរន្តរភាព ដោយប្រធានបទ “ទេសចរណ៍ប្រកបដោយនិរន្តរភាព និងគោលដៅសូន្យសុទ្ធ” ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២៥។
“ដើម្បីឆ្លើយតបនឹងកម្មវិធីនេះ អាជីវកម្មជាច្រើនមានវិធីច្នៃប្រឌិតក្នុងការធ្វើដូចជា៖ បង្កើតទំព័រឯកទេស កម្មវិធីជំរុញទឹកចិត្ត កម្មវិធីឆ្លងបទពិសោធន៍ និងអាហារប្រកបដោយភាពច្នៃប្រឌិត។ នៅតាមគ្រឹះស្ថានស្នាក់នៅ អង្គភាពជាច្រើនក៏មានកម្មវិធីបញ្ចុះតម្លៃយ៉ាងហោចណាស់ ២០- ៣០%។ អាជីវកម្មទេសចរណ៍ បានបង្កើតទួរទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិតដើម្បីទាក់ទាញភ្ញៀវ។ ប្រសិនបើយើងមានការគាំទ្រពីអាជីវកម្មដូចដែលយើងកំពុងធ្វើឥឡូវនេះ វិស័យទេសចរណ៍នឹងរីកចម្រើនកាន់តែច្រើនឡើងជាពុំខាន”។
ជាមួយនឹងការលើកទឹកចិត្តជាក់ស្តែងជាបន្តបន្ទាប់ និងសកម្មភាពបទពិសោធន៍ពិសេសៗ ដែលទាក់ទងនឹងសារការពារបរិស្ថាន ទេសចរណ៍រដូវក្តៅឆ្នាំ ២០២៥ នៅទីក្រុង Can Tho ពិតជានឹងនាំមកនូវការធ្វើដំណើរដែលមិនអាចបំភ្លេចបាននៃការ “ឆ្លងបទពិសោធន៍បៃតង - ចំតាមរដូវក្តៅប្រកបដោយគុណភាព " សម្រាប់ភ្ញៀវទេសចរ៕