ទួរទេសចរណ៍ “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ”

Chia sẻ

(VOVworld)-ចាប់ពីខែមិថុនាឆ្នាំ២០១៦ ទួរទេសចរណ៍
 “ចំណាប់អារម្មណ៍អំពីទី ក្រុងហាណូយ” បានចាប់ផ្តើម
ធ្វើសកម្មភាពជាផ្លូវការ ដោយបញ្ចូនភ្ញៀវទេចរពីភាគ
កណ្តាលនិងភាគខាងត្បូងវៀតណាមទៅទស្សនាទីក្រុង
ហាណូយ។​ដូចទៅនឹងឈ្មោះ ប្រធានបទ “ចំណាប់អារម្មណ៍អំពីទីក្រុង
ហាណូយ” បានបង្កើតឡើងនូវលក្ខណៈខុស ប្លែកពីទួរទេសចរណ៍ដទៃ
 ខណៈដែលបានបំផុសឡើងនូវតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណីរបស់
រដ្ឋធានីហាណូយរាប់ពាន់ឆ្នាំ រួមចំណែកផ្សព្វផ្សាយនិងធ្វើឲ្យរូបភាព
ទេសចរណ៍ហាណូយកាន់តែទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ។

(VOVworld)-ចាប់ពីខែមិថុនាឆ្នាំ២០១៦ ទួរទេសចរណ៍ “ចំណាប់អារម្មណ៍អំពីទី
ក្រុងហាណូយ” បានចាប់ផ្តើមធ្វើសកម្មភាពជាផ្លូវការ ដោយបញ្ចូនភ្ញៀវទេចរពីភាគ
 កណ្តាលនិងភាគខាងត្បូងវៀតណាមទៅទស្សនាទីក្រុងហាណូយ។​ដូចទៅនឹង
ឈ្មោះ ប្រធានបទ “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ” បានបង្កើតឡើងនូវលក្ខ
ណៈខុស ប្លែកពីទួរទេសចរណ៍ដទៃ ខណៈដែលបានបំផុសឡើងនូវតម្លៃវប្បធម៌
ប្រវត្តិសាស្ត្រ ប្រពៃណីរបស់រដ្ឋធានីហាណូយរាប់ពាន់ឆ្នាំ រួមចំណែកផ្សព្វផ្សាយនិង
ធ្វើឲ្យរូបភាព ទេសចរណ៍ហាណូយកាន់តែទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ។

ទួរទេសចរណ៍ “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ” - ảnh 1
ភ្ញៀវទេសចរទស្សនាមណ្ឌល Van Mieu -Quoc Tu Giam (រូបថតៈ Thu Hà)


       ក្នុងប៉ុន្មានថ្ងៃនេះ បណ្ឌលកេរ្តិ៍ដំណែល Van Mieu –Quoc Tu Giam នៅទីក្រុង
 ហាណូយ បានទទួលភ្ញៀវទេសចរជាច្រើនមកទស្សនា ដែលក្នុងចំណោមភ្ញៀវទេសចរ
 ទាំងអស់នេះ មានទាំងភ្ញៀវទេសចរចូលរួមទួរ ទួរទេសចរណ៍ “ចំណាប់អារម្មណ៍អំពី
 ទីក្រុងហាណូយ” ផងដែរ។

       ទួរ ទួរទេសចរណ៍ “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ” ដោយមន្ទីរទេសចរណ៍
 ហាណូយបញ្ជាណែនាំនិងក្រុមហ៊ុនទេសចរណ៍ចំនួន៤នៅទីក្រុងហាណូយអនុវត្ត​ រួម
 មាន Hanoitourist, Newtar Tour, Anh Duong និង ITC Travel ដោយមានការជួយ ឧបត្ថម្ភ
របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម។ក្នុងដំណើរ៤ថ្ងៃ៣យប់នោះ ទួរ ទេសចរ
ណ៍ ទួរទេសចរណ៍ “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ” ដោយតម្លៃ ៤.៩៨០.០០០
ដុងវៀតណាម (ប្រមាណ២៣០ដុល្លារអាមេរិក) ពីទីក្រុង Da Nang និង ៥.៩៨០.០០០ (ប្រមាណ២៨០ដុល្លារអាមេរិក) ពីទីក្រុងហូជីមិញ។

        “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ”ជាកម្មវិធីមេមួយ ក្តោបយ៉ាងស៊ីសង្វាក់
នូវ តម្លៃវប្បធម៌រូបីនិងអរូបីវិសេសវិសាលនៅទីក្រុងហាណូយ ដូចជា ទេសភាពធម្ម
ជាតិ សំណង់សាសនា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ភូមិររបរ ប្រភេទសិល្បៈប្រជាបិ្រយ
ពិសេស ចំណីអាហារក្រុងហាណូយ។ តាមលោក Tran Duc Hai នាយករង មន្ទីរទេស
ចរណ៍ហា ណូយថា៖

       “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ” នៅយកទីតាំងដែលទួរទេសចរណ៍ប្រពៃ
 ណីកំពុងអនុវត្តធ្វើជាតាំងទស្សនា។​ប៉ុន្តែទីតាំងទស្សនាគួរឲ្យចាប់អារម្មណ៍ក្នុងទួរទេសរ
 ណ៍នេះគឺជូនភ្ញៀវទេសចរទៅដល់ Ba Vi។ ហើយ Ba Vi ជាកន្លែងធ្វើសក្ការៈបូជា ទេវតា
Tan Vien និងជាកន្លែងគោរពបូជាលោកប្រធានហូជីមិញ។​ទន្ទឹមជាមួយគ្នានោះ ភ្ញៀវ
ទេសចរណ៍នឹងបានទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែល K៩ ជាតំបន់ដែលរក្សាសាក
សពលោកប្រធានហូជីមិញនាគ្រាសង្គ្រាម”។

ទួរទេសចរណ៍ “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ” - ảnh 2
ភ្ញៀវទេសចរទស្សនាទីក្រុងហាណូយ (រូបថតៈ Hải Anh)


       ទួរ “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ” បានជូនភ្ញៀវទេសចរណ៍ទៅដល់
 ប្រាង្គដំកល់សពលោកប្រធានហូជីមិញ វត្តសសរមួយ មណ្ឌល Van Mieu – Quoc
Tu Giam ឬរាជវាំង Thang Long ជាកន្លែងដែលបានអង្គការ UNESCO ទទួលស្គាល់ជា
បេតិកភ័ណ្ឌវប្បធម៌ពិភពលោក។​ចូលរួមទួរ ទួរទេសចរណ៍ “ចំណាប់អារម្មណ៍អំពីទី
ក្រុងហាណូយ” ភ្ញៀវទេសចរណ៍នឹងបាន​ទស្សនាទីក្រុងហាណូយ គយគន់បឹង Hoan
 Kiem ទស្សនាភូមិរបរជាច្រើននៅទីនេះផងដែរ។

       ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ជាច្រើននៅទីក្រុងហាណូយ
 កំពុងផ្កាស់ប្តូរកម្មវិធីខ្លះៗនៃទួរ “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ” ដើម្បីទួរទេស
ចរណ៍នេះកាន់តែទាក់ទាញថែមទៀត។​លោក Luu Duc Ke នាយកក្រុមហ៊ុនទេសចរ
 ណ៍ Hanoitourist បានឲ្យដឹងថា៖

       “យើងខ្ញុំត្រូវធ្វើឲ្យបានល្អផលិតផលទេសចរណ៍របស់ខ្លួន។ យើងខ្ញុំនឹងជួបពិ
ភាគ្សាជាមួយមន្ទីរទេសចរណ៍ដើម្បីធ្វើយ៉ាងម៉េចនៅរក្សាបានខ្លឹមសារនិងលក្ខណៈ
ពិសេសរបស់ទួរទេសចរណ៍នេះ។​យើងខ្ញុំនឹងដាក់បន្ថែមទីតាំងថ្មីមួយចំនួនដូចជា
 Ha Long និង Sa Pa សំដៅធ្វើឲ្យទូរទេសចរណ៍នេះកាន់តែសម្បូបែប”។

       ទួរ “ចំណាប់អារម្មណ៍អំពីទីក្រុងហាណូយ” បានរួមចំណែកផ្សព្វផ្សាយកិត្យានុភាព
 និងពាណិជ្ជសញ្ញារបស់ទេសចរណ៍ហាណូយ។ ទួរទេសចរណ៍នេះបានបង្កើតឡើងនូវ
លក្ខណៈដោយឡែកបើប្រៀបនឹងទួរទេសចរណ៍ដទៃ ដោយសារបានបំផុសឡើងនូវ
 តម្លៃវប្បធម៌ ប្រវត្តិសាស្ត្រប្រពៃណីរបស់រដ្ឋធានីហាណូយរាប់ពាន់ឆ្នាំ។​រួមជាមួយគ្នា
នោះ សោភ័ណ្ឌភាពធម្មជាតិ វប្បធម៌និងប្រជាជនហាណូយ ក៏បានរីកសាយភាយក្នុង
ដួងចិត្តភ្ញៀវទេសចរណ៍ជិតឆ្ងាយផងដែរ៕

ប្រតិកម្មទៅវិញ