ទឹកចិត្តមនុស្សធម៌ក្នុងគ្រោះទឹកជំនន់នៅខេត្ត Quang Binh

Chia sẻ

(VOVworld)-នៅពាក់កណ្តាលខែតុលា សម្ពាធទាបរួម
ជាមួយខ្យល់ត្រជាក់ បណ្តាលមានទឹកភ្លៀងធ្លាក់យ៉ាង
ខ្លាំងនិងមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បង្កការខូចខាត
ទាំងទៅលើមនុស្សនិងទ្រព្យសម្បត្តិនៅខេត្តមួយចំនួន
ភាគកណ្តាលជាពិសេសគឺខេត្ត Quang Binh។ ក្នុងស្ថានភាពនោះ​ស្មារតីជួយ
គ្នាទៅវិញទៅមកបានធ្វើឲ្យធូរស្រាលនូវការលំ បាករបស់ប្រជាជនដែល
កំពុងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។

(VOVworld)-នៅពាក់កណ្តាលខែតុលា សម្ពាធទាបរួមជាមួយខ្យល់ត្រជាក់បណ្តាល
មានទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងនិងមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បង្កការខូចខាតទាំងទៅ
លើមនុស្សនិងទ្រព្យសម្បត្តិនៅខេត្តមួយចំនួនភាគកណ្តាលជាពិសេសគឺខេត្ត Quang
Binh។ ក្នុងស្ថានភាពនោះ​ស្មារតីជួយគ្នាទៅវិញទៅមកបានធ្វើឲ្យធូរស្រាលនូវការលំ
 បាករបស់ប្រជាជនដែលកំពុងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។

ទឹកចិត្តមនុស្សធម៌ក្នុងគ្រោះទឹកជំនន់នៅខេត្ត Quang Binh - ảnh 1
បោសសំអាតនៅមតេយ្យ Phu Hoa


        រហូតមកដល់ឥឡូវនេះ អ្នកស្រី Tran Thi Thu Cuc នៅភូមិ Xuan Tong ឃុំ Van
Hoa ស្រុក Tuyen Hoa ខេត្ត​ Quang Binh ហាក់ដូចជាមិនទាន់បំបាត់ភ័យខ្លាចនៅ
ឡើយ។ ទឹកជំនន់កើនឡើងយ៉ាងឆាប់រហ័ស មនុស្ស៥នាក់ក្នុងគ្រួសាររបស់អ្នកស្រី
គ្រាន់តែនាំគ្នារត់ឡើងឡៅតឿដើម្បីគេចចេញពីទឹកជំនន់។ សំណាងណាស់ នាពេល
នោះ ទូកសង្គ្រោះរបស់គណៈកម្មាធិការប្រជាជនឃុំ Van Hoa បានមកទាន់ហើយបាន
 បញ្ចូនគ្រួសារអ្នកស្រីទៅដល់ទីស្នាក់ការរបស់គណៈកម្មាធិការប្រជាជនឃុំ។

        ក្នុងគ្រោះទឹកជំនន់កន្លងទៅ ផ្ទះប្រជាជនជាង១.០០០គ្រួសារនៅឃុំ Van Hoa
ត្រូវលិចជ្រៅទៅក្នុងទឹក។ ប្រជាជនក្នុងឃុំបានចែកគ្នាទាំងមីកញ្ចប់ចានបាយនិងទឹក
សាបជាដើម។ លោក Le Hoai Nam នៅភូមិ Xuan Son ឃុំ Van Hoa សំណេះសំណាល
ថា៖

        “ដល់ពេលទឹកជំនន់នេះស្រកផុតទៅ ការលំបាកខ្លាំងបំផុតដែលគ្រួសាររបស់
ខ្ញុំត្រូវប្រឈម មុខគឺប្រដាប់ប្រដា ចំណីអាហារខូចអស់ ហើយទឹកក៏មិនមានដែរ។
ដោយទទួលបានការ ជួយឧបត្ថម្ភរបស់គណៈកម្មាធិការប្រជាជនឃំនិងស្ថាប័នមាន
សមត្ថកិច្ចនានាដូច្នេះ គ្រួ​សារខ្ញុំទើបរួចផុតពីការលំបាកគ្រាដំបូង”។

        លោក Luong Thanh Tan ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Van Hoa បានឲ្យដឹង​ថា
​ រដ្ឋអំណាចតំបន់កំពុងជួយប្រជាជនជំនះពុះពារលើផលវិបាកដោយទឹកជំនន់៖

        “ទឹកជំនន់ផុតទៅហើយ ប៉ុន្តែ ចំពោះមុខ យើងខ្ញុំត្រូវប្រមូលផ្តុំប្រជាជនទាំងមូល
 រួមជាមួយកងកម្លាំងនានា ដើម្បីរួមជាមួយឃុំបោសសំអាតបរិស្ថាន។​ហើយបញ្ហាចាំ
ចាច់គឺចំណីអាហារនិងទឹកសាប។ យើងខ្ញុំកំពុងអំពាវនាវឲ្យអង្គការនិងសប្បុរសជន​
ព្រមទាំងដកថវិការឃុំបន្តិចបន្តួចដើម្បីទិញមីកញ្ចប់ អង្ករ និងទឹកសុទ្ធ ដើម្បីធានាជីវ
 ភាពរស់នៅចំពោះមុខជូនដល់អ្នកទាំងអស់គ្នា”។

        នៅឃុំ Trung Trach ស្រុក Bo Trach ខេត្ត Quang Binh  ផ្ទះប្រជាជនស្ទើតែទាំង
អស់ ត្រូវលិចក្នុងទឹក។ តាមនោះ គ្រួសាររងការខូចខាតតិចបាននាំគ្នាជួយគ្រួសាររង
ការខូច ខាតធ្ងន់បោសសំអាតផ្ទះ។ ម្យ៉ាងវិញទៀត គ្រួសារដែលត្រូវលិចទឹកនោះ ក៏
បានអ្នកក្នុងឃុំ យកណីអាហារមកឲ្យ តាមនោះគ្មានអ្នកណារងការខ្វះខាតស្បៀង
អាហារបន្ទាប់ ពីគ្រោះទឹកជំនន់ទេ។ លោក​ Duong Dinh Lien លេខាបក្សឃុំ Trung
Trach ស្រុក Bo Trach បានឲ្យដឹងថា៖

        “យើងខ្ញុំបានបញ្ជាណែនាំឲ្យគ្រួសារដែលរងផលប៉ះពាល់តិចចុះជួយគ្រួសាររង
ទឹកជំនន់ខ្លាំង។ ផ្នែកសុខាភិបាលបានប្រមូលផ្តុំជួយបោសសំអាតប្រភពទឹកជូនប្រ
 ជាជន​និងស្រង់ស្ថិតិ គ្រួសារទាំងឡាយដែលរងការខូចស្បៀងអាហារដើម្បីជួយគ្រួ
សារនោះ”។

        នៅឃុំ Tan Hoa ស្រុក Minh Hoa ខេត្ត Quang Binh នាគ្រាភ្លៀងធ្លាក់ខ្លាំងនិង
ទឹកជំនន់នោះ ផ្ទះទាំង៦៨០ខ្នងសុទ្ធតែលិចទឹកដល់ដំបូល។ ប្រជាជនត្រូវរើស
ទ្រព្យសម្បត្តិ ស្រូវអង្ករទៅដល់កន្លែងសុវត្ថិភាព។​ហើយអ្នកឃុំបាននាំគ្នាទៅស្វែង
រក ជនបាត់ខ្លួន។​លោក Truong Cong Hung នៅឃុំ Tan Hoa បានឲ្យដឹងថា នាគ្រាលំ
បាកនោះ អ្នកភូមិគឺកាន់តែខិតចូលគ្នានិងរាប់អានគ្នាថែមទៀត។

        “ប្រជាជននៅទីនេះគឺដូច្នេះឯង ប្រសិនបើមានអ្នកបាត់ខ្លួននោះ គឺគេនឹង
នាំគ្នាទៅស្វែង រកឲ្យខានតែបាន​។​ហើយគេជួយគ្នា គ្រប់បែប និងគ្រប់ពេល។ ប្រ
ជាជន​នៅទីនេះគេរាប់អានគ្នាណាស់”។

        ក្រោយគ្រោះទឹកជំនន់ អង្គការមហាជនជាច្រើននិងសប្បុរសជនទាំងក្នុងនិង
ក្រៅ​ប្រទេសបានយកមកនូវជំនួយសង្គ្រោះទាន់ពេលវេលាសម្រាប់ប្រជាជននៅ
កន្លែងរង ផលប៉ះពាល់ដោយទឹកជំនន់នៅខេត្ត Quang Binh។​ពោលគឺ ខេត្ត Quang
Binh ទទួល បានប្រាក់ចំនួន២៥ពាន់លានដុងជាជំនួយឧបត្ថម្ភរបស់ស្ថាប័ន អង្គការ
 បុគ្គលក្នុងនិង ក្រៅប្រទេសផ្ញើមកជួយប្រជាជនលើទូទាំងខេត្ត។ លោក Nguyen
 Huu Hoai ប្រធាន គណៈកម្មាធិការខេត្ត Quang Binh បានឲ្យដឹងថា៖  

        “យើងខ្ញុំត្រេកអរចំពោះអំណោយនិងការលើកទឹកចិត្តរបស់ស្បុរសជនណាស់។
ខ្ញុំ តាងនាមថ្នាក់ដឹកនាំខេត្តនិងប្រជាជនខេត្ត Quang Binh ថ្លែងអំណរគុណជូនចំពោះ
 អង្គការ បុគ្គលដែលដើម្បីខេត្ត Quang Binh ដើម្បីជនរួមជាតិភាគកណ្តាល ដែលផ្តល់
 ទឹកចិត្តមនុស្សធម៌ជួយប្រជាជន Quang Binh រួចផុតពីគ្រាលំបាក”។

        ប្រហែលជានឹងត្រូវចំណាយពេលជាច្រើនសម្រាប់ជំនេះពុះពារនូវផលវិបាក
 ដោយទឹកជំនន់បង្កឡើងនៅខេត្ត​Quang Binh ដែរ។ ប៉ុន្តែ ការលើកទឹកចិត្ត ការចែក
 រំលែករបស់សហគមន៍ របស់ប្រជាជនក្នុងខេត្តក៏ដូចជាប្រជាជនលើទូទាំងប្រទេស
 នឹង ក្លាយទៅជាកម្លាំងចលករមានតម្លៃ រួមចំណែកជួយប្រជាជននៅទីនេះជំនះពុះ
ពារនូវ ការលំបាកដើម្បីស្ថិរភាពជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ