|
ថ្នាក់រៀនចម្រៀង Cheo នៅកណ្ដាលទីក្រុងហាណូយ (danviet.vn) |
Vovworld-ប្រការពិសេសគឺគ្រូបង្រៀនចម្រៀង Cheo ជាព្រះសង្ឃមួយអង្គ
ព្រះតេជ្ជគុណ Thich Thanh Phuong។ ព្រះតេជ្ជគុណ Thich Thanh Phuong មុនពេល
កាន់បួសមានឈ្មោះ Le Van Quang ដែលប្រសូត្រឡើងក្នុងគ្រួសារមានឪពុកម្ដាយ
ជាសិល្បករសិល្បការិនីចម្រៀង Tuong។ កាលនៅអាយុ៩ឆ្នាំ លោកបានតាម
ឪពុកម្ដាយទៅសម្ដែងចម្រៀង Tuong នៅតាមភូមិជនបទ ហើយក្រោយនោះក៏មាន
ពេលវេលារៀនសិល្បៈចម្រៀង Tuong នៅមជ្ឈមណ្ឌលវប្បធម៍សិល្បៈ Mai Dich
ដែរ។ ពីសិល្បករចម្រៀង Tuong មួយនាក់ក្រោយនេះលោកបាននិយមចូលចិត្តជា
មួយសិល្បៈចម្រៀង Cheo ដោយចរិតលក្ខណៈសាមញ្ញជិតស្និទ្ធជាមួយជីវភាពរស់
នៅប្រជាជន ពិសេសគឺជិតស្និទ្ធជាមួយពុទ្ធសាសនា។ ដោយទឹកចិត្តរបស់អ្នកកាន់
បួស ព្រះអង្គបានរៀបចំថ្នាក់បង្រៀនចម្រៀង Cheo នៅខាងក្រោយវត្ត Dong Lim។
ព្រះតេជ្ជគុណ Thich Thanh Phuong បានសំណេះសំណាលថា៖
“សំខាន់គឺយើងនិយមចូលចិត្តវានិងតាមរយៈស្ថានភាពជាក់ស្ដែងបានឃើញ
ថា មានប្អូនជាច្រើនមានទេពកោសល្យ ប៉ុន្តែដើម្បីប្រឡងចូលសាលាសិល្បៈគឺ
ពិបាកណាស់ អាត្មាបានឃើញដូច្នេះអាណិតពួកវាណាស់ ហើយស្វែងរកវិធានការកសាងដើម្បីប្អូនៗបានរៀនសូត្រដើម្បីឆ្នាំក្រោយអាចប្រឡង់ចូលសាលា។”
សម្ដែងចម្រៀង Cheo ជាសិល្បៈសម្ដែងល្ខោនត្រូវបានហ្វឹកហាត់ដ៏នឿយហត់ ដោយហេតុនេះសិល្បករសិល្បការិនីត្រូវខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រូ
បង្រៀនជាច្រើនពីមហាវិទ្យាល័យករុកោសល្យសិល្បៈមជ្ឈឹមរឺសិល្បករសិល្បការិនី
នៃរោងល្ខោនចម្រៀង Cheo វៀតណាមក៏បានអញ្ចើញមកបង្រៀនឲ្យថ្នាក់រៀនផង
ដែរ។ គោរពទឹកចិត្តរបស់អ្នកកាន់បួសមួយអង្គដែលជានិច្ចកាលយកចិត្តទុកដាក់
ដល់មុខវិជ្ជាសិល្បៈប្រពៃណី គ្រូបង្រៀនសិល្បករសិល្បការិនីជាច្រើននាក់មិន
គិតពីការលំបាកមកថ្នាក់រៀនដើម្បីបង្រៀនរាល់ចរិតលក្ខណៈវប្បធម៍ពិសេសរបស់
សិល្បៈចម្រៀង Cheo។ លោកស្រី Nguyen Thi Bien សិល្បៈរោងល្ខោនចម្រៀង Cheo វៀតណាមបានចែករំលែកថា៖
“ខណៈដែលជីវភាពរស់នៅខាងក្រៅកំពុងផុលផុសនោះ ប៉ុន្តែនៅកន្លែងព្រះពុទ្ធនៅបានរក្សាអភិវឌ្ឍន៍សិល្បៈចម្រៀង Cheo ជាប្រការថ្លៃថ្លា។ នៅទីនេះគ្រូ
បង្រៀនច្រើនណាស់ ថែទាំឲ្យជំនាន់សិស្សនីមួយៗ ក្នុងក្រុមចម្រៀង Cheo របស់យើងខ្ញុំក៏មានមនុស្សជាច្រើនជាសិស្សរបស់ព្រះតេជ្ជគុណ ត្រូវបានព្រះតេជ្ជគុណបណ្ដុះបណ្ដាលនៅទីនេះ។ ព្រះតេជ្ជគុណបានបើកថ្នាក់រៀននេះគឺការងារគួរឲ្យ
គោរពរាប់អាន ពីព្រោះព្រះតេជ្ជគុណបានរក្សាអត្តសញ្ញាណជាតិ។”
ក្នុងអំឡុងជាង២០ឆ្នាំកន្លងមក ថ្នាក់បង្រៀនចម្រៀង Cheo របស់ព្រះតេជ្ជ
គុណ Thich Thanh Phuong បានរួមចំណែកបណ្ដុះបណ្ដាលសិក្ខាកាមជាង៣រយ
នាក់។ សិក្ខាកាមជាច្រើនបានរីកធំធាត់ពីថ្នាក់រៀនក្លាយទៅជាសិល្បករសិល្បការិនីរបស់រោងល្ខោនចម្រៀង Cheo វៀតណាម។ ទស្សនាបណ្ដាសិល្បករសិល្បការិនីលើឆាកល្ខោន មនុស្សជាច្រើនបានស្ងើចសសើរក្នុងពេលបានឃើញ
រាល់តំលៃវប្បធម៍ប្រពៃណីរបស់ប្រជាជាតិបាននិងកំពុងបានទឹកចិត្តកក់ក្តៅពួន
ជ្រុំបន្តក្នុងជីវភាពរស់នៅទំនើប៕