ដើម្បីនាំរដ្ឋធានីវប្បធម៌រាប់ពាន់ឆ្នាំក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតក្នុងតំបន់

Chia sẻ

(VOVWORLD) -  ទិសដៅមួយក្នុងចំណោមទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍរដ្ឋធានីហាណូយគឺការអភិវឌ្ឍទីក្រុងប្រកបដោយការច្នៃប្រឌិតជាមួយនឹងកិត្តនាមថា “ទីក្រុងដើម្បីសន្តិភាព”។ នេះត្រូវបានគេចាត់ទុកថាជា គំនាស់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋានគ្រឹះនៃរដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះ មិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកដែលកំពុងកើតឡើងនៅក្នុងដំណើរការនគរូបនីយកម្មបច្ចុប្បន្ន។

ដើម្បីនាំរដ្ឋធានីវប្បធម៌រាប់ពាន់ឆ្នាំក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតក្នុងតំបន់ - ảnh 1ទីក្រុងហាណូយស្រឡាញ់សន្តិភាពត្រូវបានជ្រើសរើសជាកន្លែងសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងត្បូងលើកទី ២  (រូបថត៖ TTXVN)

នៅខែតុលាឆ្នាំ ២០១៩ ដែលមានរយៈពេល ២០ ឆ្នាំពេញ ចាប់តាំងពីត្រូវបានលើកតំកើងជាទីក្រុងសន្តិភាពនៃអង្គការអប់រំ - វិទ្យាសាស្ត្រ - វប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)  ទីក្រុងហាណូយបានក្លាយជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ក្នុងការរចនាច្នៃប្រឌិត។ ជោគជ័យនេះ បង្ហាញពីការប្តេជ្ញាចិត្តនិងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ទីក្រុងហាណូយក្នុងការអភិវឌ្ឍរដ្ឋធានីដោយមានអត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីនាំយកបេះដូងនៃវប្បធម៌និងច្នៃប្រឌិតរបស់ប្រទេសជាតិទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតក្នុងតំបន់និងអន្តរជាតិ។ កិត្តនាមដែលថា ទីក្រុងច្នៃប្រឌិតក្នុងការរចនាហាណូយក៏ដូចជាទិសដៅថ្មីសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រដ្ឋធានីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍និងដៃគូអន្តរជាតិ។ លេខាគណកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានអះអាងថា ជាមួយនឹងការប្តេជ្ញាចិត្តនៃធនធានផ្ទៃក្នុង ហាណូយបានរកឃើញចក្ខុវិស័យនិងកំណត់គោលដៅយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍរដ្ឋធានីកាន់តែមានអរិយធម៌និងទំនើប។

“អនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ UNESCO បន្ទាប់ពីទីក្រុងហាណូយក្លាយជាទីក្រុងច្នៃប្រឌិតរចនាជាផ្លូវការ ហើយទីក្រុងហាណូយនឹងបូកសរុបជាមួយកម្មវិធីរយៈពេលវែងនិងផែនការសកម្មភាពលើចក្ខុវិស័យនិងតភ្ជាប់គោលនយោបាយនៃទីក្រុង បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ដើម្បីលើកកម្ពស់វិស័យរចនាច្នៃប្រឌិត ក៏ដូចជាលើកកម្ពស់ការយល់ដឹងនិងការតភ្ជាប់សហគមន៍ ដើម្បីទទួលបានគំនិតផ្តួចផ្តើមជាបណ្តើរៗ និងកសាងរូបភាពហាណូយ - ទីក្រុងនៃការច្នៃប្រឌិត”។ នេះបើយោងតាមប្រសាសន៍របស់លោក Vuong Dinh Hue លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ។

ការអភិវឌ្ឍទីក្រុងប្រកបដោយការច្នៃប្រឌិតគឺពឹងផ្អែកជាចម្បងទៅលើមូលដ្ឋានគ្រឹះនៃតម្លៃវប្បធម៌ ការអប់រំ សេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយការបំពុលដែលបណ្តាលមកពីការអភិវឌ្ឍសេដ្ឋកិច្ច។ ដូច្នេះ ដោយមានប្រវត្តិសាស្ត្រវប្បធម៌រយៈពេលរាប់ពាន់ឆ្នាំរបស់ទីក្រុង អ្នកវិទ្យាសាស្ត្រជឿជាក់ថា មានមូលដ្ឋានគ្រឹះល្អឥតខ្ចោះសម្រាប់ទីក្រុងហាណូយដើម្បីអភិវឌ្ឍសក្តានុពលពាណិជ្ជកម្មនិងវប្បធម៌របស់ខ្លួន។ បណ្ឌិត Nguyen Quangប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍទីក្រុងនិងលំនៅដ្ឋានប្រកបដោយចីរភាពបានឲ្យដឹងថា៖ “ស្រទាប់នៃប្រវត្តិសាស្ត្រវប្បធម៌ជាក់ស្តែងនិងអរូបីយរបស់ទីក្រុងហាណូយ បានបង្កើតលក្ខណៈដោយឡែករបស់ទីក្រុង។ ថ្នាក់វណ្ណៈសក្តិភូមិ សម័យអាណានិគម សម័យសង្គមនិយមនិងសម័យផ្លាស់ប្តូរថ្មី។  នេះគឺជាទ្រព្យសម្បត្តិពិសេសដែលបង្កើតឡើងលក្ខណៈដោយឡែកនៃទីក្រុងហាណូយ។ នៅក្នុងពិភពលោកដែលកំពុងវិវត្តសព្វថ្ងៃ លក្ខណៈដោយឡែកនេះគឺជាកម្លាំងចលករសម្រាប់កំណើន ការប្រកួតប្រជែងរវាងបណ្តាទីក្រុងនានាជុំវិញពិភពលោក”។

ក្លាយជាទីក្រុងច្នៃប្រឌិតរបស់ UNESCO ទីក្រុងហាណូយបានចូលរួមបណ្តាញជាង ២៤០ ទីក្រុង ក្នុង ៨៤ ប្រទេស ដែលចាត់ទុកការច្នៃប្រឌិតជាកត្តាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងការច្នៃប្រឌិត ជាមួយទីក្រុងច្នៃប្រឌិតសកល ដូចជា ប៊ែកឡាំង (អាល្លឺម៉ង់) សៀងហៃ (ចិន) និងសិង្ហបុរី។ លេខាគណកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានមានប្រសាសន៍ថា ធនធានវប្បធម៌និងការច្នៃប្រឌិតវប្បធម៌តែង តែជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងធំធេង ដែលជាកម្លាំងជំរុញដ៏ធំមួយសម្រាប់គោលដៅអភិវឌ្ឍន៍រដ្ឋធានី។

ដើម្បីនាំរដ្ឋធានីវប្បធម៌រាប់ពាន់ឆ្នាំក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតក្នុងតំបន់ - ảnh 2ផលិតផលខ្មុកម្រ័ក្សណ៍នៅភូមិ Ha Thai នៃទីក្រុងហាណូយ ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា (រូបថត៖ thanglong.chinhphu.vn

“គោលដៅយុទ្ធសាស្ត្រកំពុងត្រូវបានត្រៀមរៀបចំ គឺដល់ឆ្នាំ ២០២៥ ដើម្បីអភិវឌ្ឍរដ្ឋធានីហាណូយជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ឆ្ពោះទៅរកទីក្រុងបៃតង ទីក្រុងឆ្លាត ទំនើបនិងមានការប្រកួតប្រជែងខ្ពស់នៅក្នុងប្រទេសនិងតំបន់អាស៊ាន ហើយតម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ទីក្រុងហាណូយនឹងក្លាយជាទីក្រុងមួយ “បៃតង - ឆ្លាត - ទំនើប” ប្រកបដោយការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពមានលក្ខណៈប្រកួតប្រជែងក្នុងតំបន់និងអន្តរជាតិនិងចក្ខុវិស័យអភិវឌ្ឍន៍របស់រដ្ឋធានីដល់ឆ្នាំ ២០៤៥ ទីក្រុងហាណូយមានគុណភាព ជីវភាពខ្ពស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌និងសង្គមប្រកបដោយចីរភាព និងក្លាយទៅជាទីក្រុងដែលមានការតភ្ជាប់ជាមួយពិភពលោកនិងមានការប្រកួតប្រជែងអន្តរជាតិ”។

ជាមួយនឹងទីតាំងនៃទីក្រុងប្រកបដោយការច្នៃប្រឌិត ទីក្រុងហាណូយនឹងចូលរួមក្នុងលំហូរសកលដែលនឹងធ្វើឱ្យការច្នៃប្រឌិតក្លាយជាកម្លាំងចលករដ៏សំខាន់ នៅពីក្រោយការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព។ ចូលរួមបណ្តាញទីក្រុងច្នៃប្រឌិត នៃ UNESCO គឺជាជំហានដំបូង ប៉ុន្តែសំខាន់សម្រាប់ទីក្រុងហាណូយ ដើម្បីសម្រេចបាននូវគោលដៅលើកកម្ពស់ឋានៈ ពាណិជ្ជសញ្ញា លើកកម្ពស់រូបភាពនិងនិងប្រជាជនវៀតណាម និងរដ្ឋធានីហាណូយ ក៏ដូចជា បង្ហាញយុទ្ធសាស្ត្រនិងចក្ខុវិស័យទូលំទូលាយ ស្មារតីសកម្មសម្របខ្លួនទៅនឹងនិន្នាការនៃសម័យកាលនិងតួនាទីយ៉ាងសកម្មក្នុងការចូលរួមក្នុងតភ្ជាប់សកលលោក ជាមួយមិត្តអន្តរជាតិ ឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតក្នុងតំបន់៕

ប្រតិកម្មទៅវិញ