Vovworld-ចំនួនប្រជាជនវៀតណាមនាសព្វថ្ងៃមានប្រមាណ៩០លាននាក់។នាឆ្នាំ
២០១៣កន្លងទៅដំណើរទេសចរណ៍នៅក្នុងប្រទេសចំនួន៣៥លានត្រូវបានអនុវត្ត
ដោយបណ្តាជនវៀតណាម ។តួលេខនេះអាចឡើងដល់៣៧,៦លានក្នុងឆ្នាំ២០១៤
នេះ។តាមបណ្តាអ្នកជំនាញការខាងទេសចរណ៍ថា៖ទីផ្សារនៅក្នុងប្រទេសជាទីផ្សារ
គួរឲ្យទាក់ទាញដើម្បីធ្វើអាជីវកម្ម។តាមប្រធាននាយកដ្ឋានទេសចរណ៍វៀតណាម
លោកNguyenVan Tuan ថា៖ កម្មវិធីជនវៀតណាមទៅទេសចរណ៍នៅវៀតណាមជា
សកម្មភាពជាក់ស្តែងសំរាប់ជនវៀតណាមមានការរួមចំណែកជាក់ស្តែងក្នុងការ
អភិវឌ្ឍន៍រួមនៃប្រទេសជាតិក្នុងដំនាក់កាលលំបាកនេះ។លោកអោយដឹងថា៖“ ឆ្នាំ
នេះសារដែលយើងខ្ញុំនាំចេញសំដៅជំរុញតម្រូវការទៅទេសចរណ៍ក្នុងប្រទេសគឺជា
យុទ្ឋនាការជនវៀតណាមទៅទេសចរណ៍នៅវៀតណាម ។កម្មវិធីប្រមូលផ្តុំទៅលើ
តំបន់ព្រៃភ្នំនិងកោះឯនាយសមុទ្រដែលនៅជួបប្រទះនឹងការលំបាកដើម្បីជួយ
ឧបត្ថម្ភការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចនិងសង្គមរបស់ជនរួមជាតិនៅក្នុងតំបន់។“
|
(រូបថត VNA) |
រហូតមកដល់ពេលនេះបរិមាណភ្ញៀវទេសចរនិងប្រាក់ចំណូលអាជីវកម្មនៅក្នុង
ប្រទេសរបស់បណ្តាក្រុមហ៊ុនទេសចរណ៍សុទ្ឋតែមានការកើនឡើងបើប្រៀបនឹង
រយះពេលដូចគ្នាពីឆ្នាំទៅម៉ិញ។ក្រុមហ៊ុនហាណូយRedtourមានការកើនឡើង៣០%
ក្រុមហ៊ុនVietnamtourកើនជា២ដងនិងក្រុមហ៊ុនFiditourជិត៤០%។ដើម្បីទាក់ទាញ
ភ្ញៀវទេសចរចំពោះអាស្រ័យដ្ឋាននៅក្នុងប្រទេសបណ្តាក្រុមហ៊ុនទេសចរណ៍បាន
ឧទ្ទេសនាមអំពីទួរគួរឲ្យទាក់ទាញដែលក្នុងនោះមាន” ផ្លូវបេតិភណ្ឌ”និង“ឋានសួត៍
នៅភាគកណ្តាល “នៃក្រុមហ៊ុនVitourDa Nang ។លោក LeTan Thanh Tung អគ្គនាយក
រង ក្រុមហ៊ុនVitourDa Nangចែករំលែកថា៖“ ប្រសិនបើទួរ ផ្លូវបេតិភណ្ឌឧទ្ទេសនាម
ជាមួយភ្ញៀវទេសចរអំពីរមណីយដ្ឋានវប្បធម៌នោះ ទួរ ឋានសួត៍នៅភាគកណ្តាល
ឧទ្ទេសនាមអំពីទួរទេសចរណ៍សម្រាកបំប៉នកាយមុជទឹកសមុទ្រនិងរកឃើញអេកូឡូ
ហ្ស៊ី។ ទន្ទឹមនឹងនោះយើងខ្ញុំបង្កើនគុណភាពសេវាកម្ម។“
|
(រូបថតVNA) |
បណ្តាក្រុមហ៊ុនទេសចរណ៍នៅក្រុងហាណូយនៅស្វែងរកវិធានការធ្វើសុក្រិដផលិត
ផលរបស់ខ្លួនដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ។លោកMai Tien Dung នាយ
ករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ក្រុងហាណូយហអោយដឹងថា៖“ បណ្តាក្រុមហ៊ុនត្រូវតែបង្កើតផលិតផលពិសេសសំរាប់ទួរ ទេសចរណ៍នៅក្នុងប្រទេសឧទាហណ៍
ដូចជា ទួរ ទេសចរណ៍នៅកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនិងបដិវត្តន៍ឬ ទួរ ទេសចរណ៍
ព្រលឹង។គប្បីបង្កើនការងារផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញបរិមាណភ្ញៀវ
ទេសចរជាតិជាច្រើនជាងទៀត។“
|
រូបថត អិនធឺណែត |
នៅប្រទេសវៀតណាមមានរមណីយ៍ដ្ឋានជាច្រើននិងឆ្នេសមុទ្រចំនួន១២៥ពីភាគ
ខាងជើងទៅភាគខាងត្បូង។ជាមួយជនជាតិចំនួន៥៤ ប្រទេសវៀតណាមគឺសម្បូទៅ
ដោយអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។តាមរយះទួរទៅទេសចរណ៍នៅក្នុង
ប្រទេសនិមួយៗជនវៀតណាមម្នាក់ៗយល់និងស្រឡាញ់ទឹកដីរបស់ខ្លួនថែមទៀតជា
ពិតប្រាកដ៕