|
កំលោះ H’Mong ស្វាហាប់ក្នុងសម្លៀកបំពាក់ប្រពៃណី ក្រមុំមានទឹកមុខសប្បាយរីករាយញញឹមក្នុងសំពតចំរុះពណ៌។ (hagiangtv.vn) |
Vovworld-ចរន្តមនុស្សបានហូរមកកណ្ដាលឃុំ Khau Vai, Can Chu Phin, Lung
Phu (ស្រុក Meo Vac) កាន់តែច្រើន។ ក្នុងនោះមានមិត្តវ័យក្មេងជាច្រើនមកពីស្រុក
Dong Van ជិតខាង។ គេបានរួមគ្នាលេងល្បែងប្រជាប្រិយពោពេញទៅដោយអត្ត
សញ្ញាណប្រជាជាតិ។ បណ្ដាកំលោះ H’Mong ស្វាហាប់ក្នុងសម្លៀកបំពាក់ប្រពៃណី ក្រមុំមានទឹកមុខសប្បាយរីករាយញញឹមក្នុងសំពតចំរុះពណ៌។ លោក Doc Viet Thanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Lung Pu ស្រុក Meo Vac បានឲ្យដឹងថា៖
“ការរៀបចំបុណ្យតេតរបស់ជនជាតិ H’Mong នៅដំបន់ឃុំ Lung Pu ជាគោលការណ៍ដ៏ធំធេងរបស់ខេត្តក៏ដូចជាស្រុក។ យើងខ្ញុំខំប្រឹងប្រែងធានាឲ្យប្រជាជននៅ
ភូមិសាស្ត្រមានបុណ្យតេតសប្បាយរីករាយយ៉ាងពិតប្រាកដ។”
ខុសពីឆ្នាំមុនៗ ពិធីអំណរនិទាឃៈរដូវឆ្នាំនេះសប្បាយរីករាយជាង ក្នុងពេលដែលទំនៀមទំលាប់ទះគូថ ផ្នែកវប្បធម៍ដ៏វិសេសវិសាលរបស់ជនរួមជាតិជាជនជាតិ
H’Mong ត្រូវបានស្ដាឡើងវិញ។ នេះត្រូវបានចាត់ទុកជាចំណុចលេចធ្លោនាំមកនូវ
ការចាប់អារម្មណ៍ពិសេសក្នុងពីធីបុណ្យ។
ជាធម្មតា ទំលាប់ទះគូថដើម្បីជ្រើសរើសគូរស្រករត្រឹមតែប្រព្រឹត្តទៅក្នុងប៉ុន្មានថ្ងៃដើមនិទាឃៈរដូវឆ្នាំថ្មី។ ក្នុងពេលដែលរកឃើញគ្នានិងយល់ព្រម កំលោះនឹង
ម្ចាស់ការទះគូថក្រមុំដូចជាការបង្ហាញសេចក្តីស្នេហ៍ជាផ្លូវការ ប្រសិនបើក្រមុំយល់ព្រមនឹងទះតបវិញ។ តាមទំនៀមទំលាប់គូរសង្សារត្រូវទះគូថគ្នា៩ដងទើប
នឹងស្របទម្លាប់និងសេចក្តីបង្ហាញស្នេហ៍ទើបបានទទួលស្គាល់ជាផ្លូវការ ត្រឹមតែ
រងចាំមេអណ្ដើតគឺអាចរៀបចំរៀបអាពារហ៍-ពិពារហ៍ក្លាយទៅជាប្តីប្រពន្ធ។ បង
ស្រី Giang Thi Du ភូមិ Ta Lung ឃុំ Ta Lung ស្រុក Meo Vac បានឲ្យដឹងថា៖
“ទំនៀមទំលាប់នេះខ្ញុំបានលឺឪពុកម្ដាយបងប្អូនប្រាប់តាំងពីយូរមកនិងឥឡូវ
នេះត្រូវបានស្ដា ខ្ញុំចូលចិត្តណាស់។ ខ្ញុំមានបំណងថាទំនៀមទំលាប់នេះនឹងត្រូវបានស្ដាជាច្រើនលើកទៀតដើម្បីយុវជន យុវនារីយើងខ្ញុំមានឱកាសជួបគ្នាជាច្រើនជាងក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ។”
ការស្ដាផ្នែកវប្បធម៍ដែលសាបសូន្យឡើងវិញរបស់ជនរួមជាតិជាជនជាតិ
H’Mong មិនត្រឹមតែសំដៅអភិរក្សនូវតំលៃវប្បធម៍ប្រពៃណី ថែមទាំងជាឱកាសដើម្បីផ្សព្វផ្សាយឧទ្ទេសនាមទំនៀមទំលាប់របស់ជនរួមជាតិនៅដំបន់ចំពោះភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសទៀតផង។ លោក Nguyen Chi Thuong លេខារងគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុក Meo Vac បាន
ឲ្យដឹងថា៖
“ឆ្នាំនេះ ស្រុកបានបញ្ជាផ្នែកឯកទេសកសាងសេណារីអូនិងអញ្ចើញអ្នកជំនាញការនៅមន្ទីវប្បធម៍ជួយស្ដាផ្នែកសម្រស់នេះ គឺស្ដាទំនៀមទំលាប់ទះគូថ។ នេះជាទំនៀមទំលាប់មួយដែលជនរួមជាតិគោរពណាស់។ ឆ្នាំនេះស្រុកបានសំរេចចិត្តរៀបចំនិងក្រោយនេះនឹងឃោសនាចលនាប្រជាជនស្ដាអត្តសញ្ញាណប្រជាជាតិ ទំនៀមទំលាប់ទះគូថនេះ។”
ក្នុងថ្ងៃដើមនិទាឃៈរដូវរបស់ជនរួមជាតិជាជនជាតិ H’Mong នៅ Ha Giang បាន
កន្លងទៅ។ ព្រះអាទិត្យបានបិទបាំងដោយជួរភ្នំដ៏ធំធេងប៉ុន្តែការចាប់អារម្មណ៍នៃ
ពិធីបុណ្យចូលឆ្នាំថ្មីនិងក្តីសប្បាយរីករាយពីទំនៀមទំលាប់ទះគូថនៅបន្សល់ទុកលើ
ផ្ទៃមុខរបស់កំលោះក្រមុំជាជនជាតិ H’Mong ជានិច្ច៕