ជនបរទេសនៅវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ

Chia sẻ
(VOVWORLD) -បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំចសំរឹទ្ធិស័ក ២០១៨ បានមកដល់ហើយ។ បរិយាសកាសនិទាឃរដូវកំពុងរីកសាយភាយនៅគ្រប់ទឹសទីនៅប្រទេសវៀតណាម។ មិនត្រឹមតែចំពោះជនវៀតណាម បណ្ណោះទេ ថែមទាំងជនបរទេសដែលកំពុងបំពេញការងារ និងសិក្សារៀនសូត្រនៅវៀតណាមក៏ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ដោយក្ដីសប្បាយរីករាយផងដែរ។ ទុកការព្រួយបារម្មណ៍អំពីជីវភាពរស់នៅទាំងឡាយ នៅមួយអន្លើ ពួកគេបានរួមជាមួយជនវៀតណាមក្នុងថ្ងៃឈប់សម្រាក និងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដ៏ពោរពេញទៅដោយអត្ថន័យ និងភាពកក់ក្ដៅជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។
ជនបរទេសនៅវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ  - ảnh 1 ជនបរទេសនៅវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ 

បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមពោរពេញទៅដោយអត្ថន័យនៃការជួបជុំគ្នាគ្រប់គ្រួសារ។ នៅក្នុងក្រុមគ្រួសារដែលមានពហុវប្បធម៌នោះ ទោះបីជាកូនកំលោះ និងកូនក្រមុំបរទេសមកពីខឿនវប្បធម៌ផ្សេងៗក្ដី ប៉ន្តែគេនៅតែយល់ដឹងអំពីតម្លៃស្មារតីដ៏ធំធេងនៃបុណចូលឆ្នាំថ្មីប្រពៃណីវៀតណាមចំពោះជនវៀតណាម។ ចំពោះគេវិញ ដោយបានទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាបទពិសោធន៍វប្បធម៌ដ៏ថ្មីថ្មោង និងទាក់ទាញ ហើយជួយឲ្យគេយល់ដឹងបន្ថែមអំពីទំនៀមទម្លាប់ប្រពៃណីរបស់ស្រុកកំណើត ក៏ដូចជារបស់ខាងប្ដីខ្លួនផងដែរ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំចសំរឹទ្ធិស័កគឺជាឆ្នាំទី ៧ ហើយ ដែលលោក Pierre Bounrdain សញ្ជាតិបារាំង ព្រមទាំងភរិយាគាត់ គឺលោកស្រី Dang Thu Lan ជាជនវៀតណាមម្នាក់ ដែលបានវិលត្រឡប់មកស្រុកកំណើតខាងប្រពន្ធវិញ ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយក្រុមគ្រួ សារ។ ប្រការដែលទាក់ទាញ់ទឹកចិត្ត លោក Pierre Bounrdain ខណៈដែលបានវិលត្រឡប់មកទីក្រុងហាណូយវិញគឺអារម្មណ៍រំស្រឡះក្នុងចិត្តនៅពេលដើរតាមដងវិថីក្នុងឱកាស បុណ្យចូលឆ្នាំថ្មី។ ពេលនោះវិថីនីមួយៗគឺស្ងៀមស្ងាត់ណាស់ ហើយទីក្រុងហាណូយពោរពេញទៅដោយសសោភ័ណភាពដ៏សាមញ្ញ។ នាថ្ងៃដើមនិទាឃរដូវ រួមជាមួយភរិយាទៅដើរលេងតាមដងវិថីត្រូវបានលោក Pierre ចាត់ទុកថាជា “សុភមង្គលដ៏សាមាញ្ញ”។ លោកបានសំណេះសំណាលថា៖

 “នាដើមឆ្នាំ យើងខ្ញុំបានអុជធូបនៅផ្ទះ ហើយទៅបួងសួងនៅទីវត្ត។ ខ្ញុំតែងតែចង់ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយក្រុមគ្រួរសារ ដោយសារសកម្មភាពក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីធ្វើឲ្យខ្ញុំសប្បាយរីករាយណាស់។ ក្នុងថ្ងៃដើមនិទាឃរដូវនេះ ក្រុមគ្រួសារខ្ញុំទៅជូនពរបុណ្យចូលឆ្នាំថ្មីដល់សាច់ញាតិ មិត្តភក្តិ ហើយជូនអាំងប៉ាវឲ្យប្អូនៗនៅទីក្រុងហាណូយ”។

ជនបរទេសនៅវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ  - ảnh 2 ជនបរទេសនៅវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ 

ក៏ដូចជាលោក Pierre ដែរ លោក Woody Richard ជាកូនប្រសាវៀតណាមម្នាក់មកពីអង់គ្លេស ក៏ចូលចិត្តទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមណាស់។ ជាកូនប្រសាវៀតណាម រយៈពេល ៣ ឆ្នាំហើយ ប៉ុន្តែលោក Richard បានទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីអស់រយៈពេល ៨ ឆ្នាំហើយ។ មានពិសោធន៍អំពីទំនៀមទំលាប់ប្រពៃណីនៅស្រុកកំណើតខាងប្រពន្ធនាប៉ុន្មានថ្ងៃដើមនិទាឃរដូវនោះ លោក Richard បានសំណេះសំណាលថា៖

 “អំឡុងពេលជួបជុំជាមួយក្រុមគ្រួសារគឺជាពេលវេលា ដ៏អស្ចារ្យបំផុតសម្រាប់រូបខ្ញុំ។ ខ្ញុំបានរៀបការជាមួយនារីវៀតណាមម្នាក់ ហេតដូច្នេះក្រុមគ្រួសារខ្ញុំបានជួបជុំគ្នានៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃ ណីវៀតណាម គឺជាប្រការដ៏ពោរពេញទៅដោយអត្ថន័យ ហើយនៅអង់គ្លេសគឺមិនមានដូច្នេះឡើយ លើសពីនេះទៅទៀត ខ្ញុំជក់ចិត្តនឹងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីណាស់”។

ភាពកក់ក្ដៅ ក្ដីសប្បាយរីករាយអំណរទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី មិនត្រឹមតែ មាននៅក្នុងក្រុមគ្រួសារបណ្ណោះទេ ថែមទាំងចំពោះជននៅលីវដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងបំពេញការងារនៅវៀតណាមទៀតផង។ ក្នុងអំឡុងពេលឈប់សំរាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាច្រើនថ្ងៃនោះ មនុស្សម្នាបានជួបជុំគ្នា ដំណាលរឿងរ៉ាវដ៏សប្បាយរីករាយ ហើយរៀបចំល្បែងកំសាន្តដើម្បីបំផុសបរិយាកាសសប្បាយរីករាយនាបុណ្យចូលឆ្នាំថ្មីប្រពៃណី ដើម្បីបង្កើនការតភ្ជាប់សហគមន៍រវាងមនុស្ស និងមនុស្ស។ មិត្ត Aphisat និស្សិត្តឡាវម្នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់ឧត្តមនៅវៀតណាម ចែករំលែកអំពីក្ដីសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាថា៖

 “ចំពោះប្អូន បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមគឺគួរឲ្យចាប់អារម្មណ៍ និងពោរពេញទៅដោយអត្ថន័យណាស់។ គ្រូបង្រៀននៅសាលាកំពុងណែនាំឲ្យប្អូនរបៀបវេចនំអន្យម ទោះជាពិបាកវេចក៏ដោយ ប៉ុន្តែប្អូនសប្បាយចិត្តណាស់។ វេចនំរួចហើយ ប្អូនបានជួបជុំគ្នានៅក្បែរចង្ក្រាន ដើម្បីមើលឆ្នាំងស្ងោនំអន្សមទៀតផង។ ប្អូនៗមានអារម្មណ៍រំភើបចិត្ត និងកក់ក្ដៅបំផុត ខណៈពេលឆ្លងកាត់រាត្រីចូលឆ្នាំ។ នាប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ប្អូនបានទទួលសេចក្ដីជូនពរពីគ្រូបង្រៀន ហើយទៅបួងសួង សុំសេចក្ដីសុខចម្រើននៅទីវត្តអារាមផងដែរ។ បុណចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាមដ៏សាមញ្ញប៉ុន្តែកក់ក្ដៅ និងពោរពេញទៅដោយមនោសញ្ចេតនា”។

ពិតណាស់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមបានរួមចំណែកជាស្ពាន់តភ្ជាប់មនោសញ្ចេតនាដ៏ស្មោះ សររវាងមនុស្ស និងមនុស្សដែលមកពីខឿនវប្បធម៌ខុសពីគ្នា ហើយជួយឲ្យមនុស្សគ្រប់រូបកាន់តែស្និតស្នាលថែមទៀត៕

ប្រតិកម្មទៅវិញ